jump to navigation

ចំណី​ជីវិត៖ ពាក្យ​ពិត​រែង​ស្លែង 11/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ជីវិត, រឿង​ផ្ទាល់​ខ្លួន, ស្នេហា.
Tags: , , , , , , , ,
add a comment


Related articles

About these ads

ជ័យជំនះ​មិន​ដែល​ធ្លាក់​ពី​លើ​មេឃ 10/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, សុភមង្គល.
Tags: , , , ,
add a comment

ដឹង​ក្ដី​​នៅ​ទី​ជនបទ កម្រ​នឹង​ឃើញ​សូម្បី​តែ​ម៉ូតូ ចំណាយ​ពេល​វេលា​រៀង​រាល់​ថ្ងៃ​ក្រោម​កំដៅ​ថ្ងៃ​ឃ្វាល​គោ​ រស់​ក្រោម​គំនាប​គ្រួសារ​ដ៏​តឹងតែង​មួយ​ជាមួយ​ជីដូន​ជីតា​​ និង ខ្លួន​មាន​តែ​ម្ដាយ ​មិន​ដឹង​ឪពុក​ជា​អ្នកណា។ ស្នាម​រំពាត់​សូរ​ ខ្វាប់ ៗ ៗ រៀង​រាល់​ថ្ងៃ ពាក្យ​ជេរ​ប្រមាថ​មើល​ងាយ​​ដ៏​ហួសហេតុ​ ការ​មិន​អាច​ញ៉ាំ​តាម​ការ​ស្រេក​ឃ្លាន ​ការ​​លួច​ស្ករ​ត្នោត​ នៅ​ក្នុង​ក្រឡ​ក្នុង​ចង្ក្រាន​ធ្វើ​ជា​បង្អែម​ ក្មេង​ប្រុស​ដែល​មាន​សម្បុរ​ខ្មៅ​ក្រញ៉េះ សំលៀក​បំពាក់​កខ្វក់ ខ្លួន​មាន​ស្បែក​ដណ្ដប់​ឆ្អឹង បាន​តាំង​ចិត្ត​ថា​ថ្ងៃ​ណា​មួយ ​​បាន​ចាកចេញ​ពី​គុក​ឥត​ជញ្ជាំង​មួយ​នោះ នឹង​មិន​វិល​ត្រលប់​មក​វិញ​ជា​ដាច់​ខាត់។

ដោយ​ចៃដន្យ​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់ ​ត្រូវ​ម្ដាយ​ដឹក​តាម​កង់​កញ្ចាស់​មួយ​ មក​ទី​រួម​ខេត្ត​ដើម្បី​ព្យាបាល។ ក្រោយ​ពេល​ជា​សះស្បើយ មានកម្លាំងពលំ​​គ្រប់គ្រាន់​ បាន​ជម្នះ​នូវ​ការ​នាំ​ខ្លួន​ត្រលប់​ទៅ​កន្លែង​ដើម​វិញ​បាន​ ដោយ​ការ​តតាំង​ ​ប្រកែក វែក​ញែក​យ៉ាង​លំបាក​មួយ​ រហូត​បាន​សម្រេច​ ទីបំផុត​​​ក៏​ស្រែក​ឡើង​ទៅ​ក្នុង​អាកាស​ថា “ជោគជ័យ ជោគជ័យ ជោគជ័យ​ហើយ”។

Related articles

កំណាព្យ៖ បណ្ដាំ​ចុង​ក្រោយ​ 06/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​ភាសាខ្មែរ​, កំណាព្យ​របស់​ខ្ញុំ.
Tags: , , , , ,
add a comment

-ដោយ៖ ស្រុកខ្មែរ ស្នេហ៍ខ្ញុំ -ថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១២

រង្វាន់​​លើក​ទឹកចិត្ត​ពី​ម្ចាស់​ទំព័រ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” 03/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែង​ជា​ភាសាខ្មែរ, កំប្លែង​រូបភាព, រឿង​ផ្ទាល់​ខ្លួន.
Tags: ,
49 comments

តាំង​តែ​ពី​ទំព័រ​ “ស្រុក​ខ្មែរ ស្នេហ៍​ខ្ញុំ” មាន​វត្តមាន​លើ​ប្រពន្ធ​អ៊ីនធឺណិត​មក​ ឃើញ​ថា​សន្ទុះ​នៃ​ការ​គាំទ្រ​ចំពោះ​ទំព័រ​មាន​ច្រើន​គួរ​សម ដែល​នេះ​ជា​ការ​លើក​ទឹកចិត្ត​មួយ​យ៉ាង​ធំ​ធេង​ ចំពោះ​យើង​ខ្ញុំ​ ដែល​ជា​អ្នក​សរសេរ​អត្ថបទ​ជា​ភាសា​ខ្មែរ។ ថ្ងៃ​នេះ​ដោយ​ចង់​តប​ស្នង​ចំពោះ​ទឹក​ចិត្ត​ នៃ​ការ​គាំទ្រ​របស់​អ្នក​អាន​ទាំង​អស់​គ្នា​ យើង​ខ្ញុំ​បង្កើត​អោយ​មាន​ការ​ជូន​រង្វាន់​ លើក​ទឹកចិត្ត​មួយ​ដល់​អ្នក​អាន​​ ដោយ​លោក​អ្នក​គ្រាន់​តែ​​ជ្រើសរើស​ចំលើយ​មួយ​យ៉ាង​ងាយ​បំផុត​ នោះ​អ្នក​នឹង​អាច​មាន​សំណាង​ទទួល​បាន​រង្វាន់​ជា​​ទឹក​ប្រាក់​ចំនួន ៧០០ ដុល្លារ​សហរដ្ឋ​អាមេរិក។

-សំណួរ៖ តើ​ម្ចាស់​ទំព័រ “ស្រុក​ខ្មែរ​ ស្នេហ៍​ខ្ញុំ” ជា​នរណា? ជ្រើស​ចំលើយ ចុច​ទីនេះ

Related articles

រឿង​ផ្ទាល់​ខ្លួន៖ ថ្ងៃ​ខួប​កំណើត​ថ្ងៃ​ទី ០៥-០៤-២០១២ 02/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, សុភមង្គល, ស្នេហា.
Tags: , ,
17 comments

ជិត​ដល់​ថ្ងៃ​កំណើត​ទៀត​ហើយ​គឺ​ថ្ងៃ​ទី ០៥-មេសា-២០១២ នេះ​ខ្ញុំ​នឹង​កើន​អាយុ​បាន​មួយ​ឆ្នាំ​ទៀត​ហើយ​គឺ ៣២ ឆ្នាំ​ បើក​ភ្នែក​មក​​ក៏​ទាញ​កុំព្យូទ័រ​ឃើញ​លោក​អ៊ំ​ម្នាក់​ គាត់​ជូនពរ​ថ្ងៃ​ខួប​កំណើត​រួច​ជាស្រេច​ក្នុង ហ្វេសប៊ុក។ អេ…..មិន​ទាន់​ដល់​ថ្ងៃ​ទេ​លោក​អ៊ំ តែ​យ៉ាង​ណា​ត្រូវ​អរគុណ​ហើយ​ គាត់​ជា​មនុស្ស​​ជាប់​ជា​ចំណាត់​ថ្នាក់​ទី​មួយ​ដែល​ជូនពរ​ថ្ងៃ​កំណើត​ដល់​ខ្ញុំ​បាន​មុន​គេ។

ខួប​កំណើត​មិត្តភ័ក្ដិ​ បង​ប្អូន​របស់​ខ្ញុំ​ពួក​គេ​សុំ​កាដូនេះ សុំ​កាដូ​​នោះ តែ​ខ្ញុំ​វិញ​អត់​មាន​អ្នក​សុំ​នឹង​គេ​ទេ និយាយ​ពី​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ គ្មាន​អ្នកណា​ម្នាក់​ចាំ​ថា​ថ្ងៃ​​នោះ​ ជា​ថ្ងៃ​ខួប​កំណើត​ខ្ញុំ​ទេ ព្រោះ​វា​មិនមែន​ជា​ទម្លាប់​ក្រុម​គ្រួសារ​យើង​ធ្វើ​ពិធី​នេះ។

ខ្ញុំ​ជា​មនុស្ស​កម្សត់​អញ្ចឹង​តាំង​តែ​ពី​តូច​ម្ល៉េះ អញ្ចឹង​កម្សត់​តទៅ​ទៀត​ក៏​មិន​អី​ដែរ តែ​មើល​ទៅ​ប្រហែល​ជា​មិន​កម្សត់​ខ្លាំង​ប៉ុន្មាន​ដូច​កាល​ពី​តូច​ទេ ដែល​ថ្ងៃ​កំណើត​រក​តែ​លុយ​ទិញ​នំ​បញ្ចុក​មួយ​ចាន​ញ៉ាំ​ក៏​មិន​បាន​ផង “ក្រ​អី​ក៏​ក្រ​យ៉ាង​នេះ”។ បាត់​មុខ​ពី​ភូមិ​ស្រុក​អស់​ជាច្រើន​ឆ្នាំ​គិត​ថា​បាន​ក្លាយ​ជា​​​អ្នក​មាន​ សេដ្ឋី កុង្សីយ៍ អី​នឹង​គេ​ហើយ តែ​ការ​ពិត​ក្រ​នៅ​តែ​ក្រ​ដដែល។

មនុស្ស​ម្នាក់​នោះ​ប្រាប់​ខ្ញុំ​ថា ​ពេល​មាន​ប្ដី​ចង់​មាន​ចង់​បាន​នឹង​គេ ហ៊ឺ……ប៉ុន្មាន​ទៅ​ទើប​គេ​ហៅថា​ “មាន” ក្នុង​ចិត្ត​របស់​គាត់? ត្រឹម​អង្ករ​មួយ​កំប៉ុង​ក្នុង​ចង្ក្រាន? ត្រឹម​លុយ​មួយ​ម៉ឺន​រៀល​ក្នុង​ទូរ?​ ត្រឹម​គោ​មួយ​នឹម​នៅ​ក្រោយ​ផ្ទះ? ត្រឹម​ស្ពៃ​ប្រាំ​ថ្នាល​នៅ​មាត់​ព្រែក ហ៊ើយ…..សំណួរ​នេះ​ចាក់​ស្រេះ​ពេញ​ខួរ​ខ្ញុំ​ហើយ ព្រោះ​ខ្លាច​​ផ្ទាប់​ចិត្ត​គេ​វា​មិន​គ្រប់ ហើយ​គេ​រត់​ចោល​យើង​បាត់។

តែ​បើ​សិន​ជា​ប្រុង​នឹង​ទៅ​ចោល​យ៉ាង​ហោច​ណាស់​បង្កើត​កូន​អោយ​ខ្ញុំ​ ៤ – ៥ នាក់​សិន​មក​គ្រាន់​ប្រលែង​លេង និង យំ​យក​ទឹកភ្នែក​ស្រូប​បាយ។ “បើ​បង​ស្រលាញ់​ថ្នាក់ថ្នម​អូន​ អូន​ម្ដេច​ទៅ​ចោល​បង​កើត” នេះ​ជា​ចំលើយ​ដែល​នាង​តែងតែ​ប្រាប់​ខ្ញុំ ថ្នម​ក៏​ចេះ​ហើយ ថ្នាក់​ក៏​ចេះ​ដែរ តែ​ខ្លាច​​ដូច​ពូផាច “ថ្នម​អើយ​ថ្នម​បីបម​បំពេ​កេង​កើយ​ឱរា” ថ្នម​ដល់​ថ្នាក់​ដាក់​លើ​​ឱរា ប្រពន្ធ​ពីរ​នាក់​រត់​ចោល​គាត់​​ទាំង​ពីរ។

ណ្ហើយ….ឈប់​និយាយ​រឿង​កំសត់ និយាយ​រឿង​សប្បាយ​វិញ ជីវិត​មនុស្ស​មាន​ជូរ​ មាន​ប្រៃ​ខ្លះ​អញ្ចឹង​ហើយ ការ​លំបាក​កាន់​តែ​ច្រើន​ស្នេហា​យើង​កាន់​តែ​មាំ​ទាំ ការ​លំបាក​ជា​ការ​ពិសោធន៍​មួយ​ អោយ​ពួក​​ដឹង​ថា​ពួក​យើង​ស្រលាញ់ និង ចេះ​ថែ​រក្សា​គ្នា​បាន​ប៉ុណ្ណា “មែន​ទេ​អូន​សំលាញ់?”៕៚

ស្នេហា៖ អ្នក​នៅ​មាន​ខ្ញុំ 17/03/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន, សុភមង្គល, ស្នេហា.
Tags: , , , ,
add a comment

អ្នក​អង្វរ​ចិត្ត​ខ្ញុំ​អោយ​អនុគ្រោះ​អោយ​មនុស្ស​ម្នាក់​នោះ អង្វរ​ចិត្ត​ខ្ញុំ​ថា​ឈប់​ខឹង​នឹង​មនុស្ស​ម្នាក់​នោះ​ទៅ អ្នក​ក៏​អនុគ្រោះ​អោយ​គេ​ម្នាក់​នោះ​ដែរ​ដោយ​យក​ “កម្ម​ផល​” មក​និយាយ​ អ្នក​និយាយ​ថា “ដោយសារ​តែ​អ្នក​ជំពាក់​​កម្ម​មនុស្ស​ម្នាក់​នោះ​ពី​អតីត​ជាតិ”។ ការ​គិត​របស់​អ្នក​ជា​ការ​លួងលោម​ចិត្ត​មួយ​យ៉ាង​ប្រសើរ តែ​ជីវិត​របស់​អ្នក​គ្មាន​អ្វី​សេស​សល់​ទេ អ្នក​ដឹង​ទេ? ទីបំផុត​អ្នក​ចាញ់​សព្វ​យ៉ាង ជីវិត​របស់​អ្នក​ដូច​ទឹក​ ដែល​កំពប់​ពី​​ស្លឹក​ឈូក ត្រូវ​​ខូច​ខ្ទេចខ្ទី​តែ​មួយ​ពព្រិច​ភ្នែក ហើយ​មិន​អាច​ត្រលប់​ទៅ​​រក​សភាព​ដើម​វិញ​បាន ហេតុអ្វី​រឿង​ដ៏​អាក្រក់​នេះ​កើត​លើ​មនុស្ស​​ ដែល​មាន​បេះដូង​ល្អ​បរិសុទ្ធ​ដូច​​ជា​អ្នក​ទៅ​វិញ? លើក​ចុង​ក្រោយ​នេះ​ដែល​អ្នក​ចាញ់​គឺ​ចាញ់​អស់​ពី​ខ្លួន​​ ព្រោះ​ទីបំផុត​​​អ្នក​ដែល​បំផ្លាញ​ជីវិត​អ្នក​ក៏​គេ​ចាកចេញ​ពី​អ្នក​ដែរ ដោយ​បន្សល់​ទុក​អោយ​អ្នក​ នូវ​អម្រែក​ដ៏​មហាសែន​ធ្ងន់​នៅ​លើ​ស្មា ដែល​អ្នក​ត្រូវ​តែ​ទទួល​ខុសត្រូវ​គេច​វេះ​មិន​បាន។

ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បាន​ ដើម្បី​ស្រោចស្រង់​រឿង​អាក្រក់​នោះ​មក​ល្អ​​វិញ​ដើម្បី​អ្នក​ តែ​បាន​ត្រឹម​តែ​​បន្ធូរ​ចិត្ត​លើកលែង​ទោស​ អោយ​មនុស្ស​ម្នាក់​នោះ​​ តាម​សំណូមពរ​របស់​អ្នក​តែ​ប៉ុណ្ណោះ? ខ្ញុំ​​ខឹង​ខ្លួន​ឯង ខឹង​ថា​ពេល​ដែល​រឿង​អាក្រក់​នោះ​បម្រុង​នឹង​កើត​ឡើង រឺ កំពុង​តែ​កើត​ឡើង តើ​ខ្ញុំ​នេះ​នៅ​ឯណា? ហេតុអ្វី​បាន​អោយ​គេ​ជាន់​ឈ្លី​អ្នក​​​បាន​យ៉ាង​ងាយ​បែប​នេះ?

អ្នក​ថា​​អ្នក​អនុគ្រោះ​អោយ​គេ​ហើយ តែ​ហេតុម្ដេចបានជា​ ​ពេល​ខ្លះ​អ្នក​លួច​សម្រក់​ទឹកភ្នែក លួច​ឈឺចិត្ត​ លួច​តូច​ចិត្ត​តែ​ម្នាក់​​ឯង​បែប​នេះ? អ្នក​ក៏​ស្ដាយ​ជីវិត​ដ៏​ប្រពៃ​ ស្អាតស្អំ​របស់​អ្នក​តាំង​ពី​កុមារភាព​មក​ដែរ​មែន​ទេ ទោះ​បី​ជា​អ្នក​និយាយ​ថា “​ឆា​ចោល​ជីវិត​ក្នុង​ជាតិ​នេះ​ក្ដី”? រូប​ខ្ញុំ​ដែល​គ្រាន់​តែ​ស្ដាប់​រឿង​នេះ​ខ្ញុំ​ឈឺចិត្ត​យ៉ាង​នេះ​ទៅ​ហើយ ឈឺ​ចិត្ត​យ៉ាង​ខ្មួលខ្មាញ់ ហើយ​ចុះ​រូប​អ្នក​ដែល​ឆ្លង​កាត់​រឿង​នោះ​ដោយ​ផ្ទាល់​ តើ​មាន​ការ​លំបាកលំបិន​ដល់​កំរិត​ណា​ទៅ? អ្នក​និយាយ​ទៅ​ថា ​អ្នក​នៅ​ខឹង​នឹង​មនុស្ស​ម្នាក់​នោះ អ្នក​និយាយ​ទៅ​ថា​ គេ​ពិត​ជា​បំផ្លាញ​ជីវិត​របស់​អ្នក​មែន ហើយ​ចុងក្រោយ​ផ្ដល់​អោយ​អ្នក​ នូវ​ជីវិត​ដែល​គ្មាន​អ្វី​ទាំង​អស់ ល្ហល្ហេវ​តែ​ម្នាក់​ឯង​លើ​ផែនដី​ដ៏​មហា​ធំធេង សូម​កុំ​និយាយ​ថា​ អនុគ្រោះ អនុគ្រោះ សូម​កុំ​និយាយ​ថា​អ្នក​ជំពាក់​កម្ម​គេ​ពី​ជាតិ​មុន ព្រោះ​តែ​អ្នក​​មិន​ចង់​ខឹង មិន​ចង់​ឈឺចិត្ត​ ចង់​គេច​វេះ​ពី​ការ​ពិត​នេះ ដែល​ជីវិត​របស់​​អ្នក​ត្រូវ​បាន​គេ​បំផ្លិចបំផ្លាញ​ពិត​មែន​ ដោយ​អ្នក​មិន​បាន​​ធ្វើ​អ្វី​ខុស និង អាក្រក់​ចំពោះ​មនុស្ស​ម្នាក់​នោះ​សោះ។


Related articles

កិច្ច​សម្ភាស​ទាក់ទង​នឹង​ច្បាប់​អាពាហ៍ពិពាហ៍​រវាង​ស្រី​ខ្មែរ​ជាមួយ​នឹង​បុរស​បរទេស 16/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , , , ,
add a comment

ច្បាប់​ថ្មី​អំពី​អាពាហ៍ពិពាហ៍​ស្ត្រី​ខ្មែរ​ ជាមួយ​ជន​បរទេស” ខ្ញុំ​បាន​សរសេរ​អត្ថបទ​ផ្សាយ​នៅ​ក្នុង​ប្លុក​នេះ​ទាំង​លើក​នេះ​មាន​ចំនួន ៤ ដង​រួច​មក​ហើយ ព្រោះ​ខ្ញុំ​ចង់​ដឹង និង ចូល​ក្នុង​ជម្រៅ​ចិត្ត​ប្រជាជន​ខ្មែរ​យើង ​អោយ​បាន​ជ្រៅ​ជាង​នេះ​បន្តិច ដូច្នេះ​ខ្ញុំ​អាច​ទទួល​ដឹង​​ថា​តើ​ពួក​គាត់​គិត​យ៉ាង​ដូចម្ដេច​ដែរ? តែ​តាម​រយៈ​ពេលវេលា​កន្លង​មក​នេះ ​​ប្រធាន​បទ​នេះ​ហាក់​មិន​សូវ​ទទួល​ចំណាប់​អារម្មណ៍​ច្រើន​សោះ ព្រោះ​ខ្ញុំ​គិត​ថា​ដោយសារ​ មាន​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ទៀត​បាន​កំពុង និង កំពុង​តែ​កើត​ឡើង​ក្នុង​ស្រុក​ខ្មែរ ដូច្នេះ​តាម​រយៈ​កិច្ច​សម្ភាស​មួយ​ជាមួយ​នឹង​ វិទ្យុ​អូស្ត្រាលី​អន្តរជាតិ (អូស្ត្រាលី​ភាសា​អង់គ្លេស) ខ្ញុំ​មិន​អាច​អោយ​ចំលើយ​ពិត​ប្រាកដ​មួយ​បាន​ទេ​ថា​ ប្រជាជន​ខ្មែរ និង អ្នក​អាន​ក្នុង​ប្លក់​ខ្ញុំ​គិត​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​បាន​ត្រឹម​តែ​​និយាយ​ពាក្យ​មួយ​ម៉ាត់​ថា “ពួក​គេ​មិន​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា​ច្បាប់​នេះ​ល្អ រឺ មិន​ល្អ” ខ្ញុំ​សុំទោស​ដែរ​ ដែល​ត្រូវ​និយាយ​ពាក្យ​នេះ​ ព្រោះ​​តែ​ខ្ញុំ​ខ្លួន​ឯង​មិន​បាន​ដឹង​មែន​ថា​ អ្នក​ទាំង​អស់​គ្នា​គិត​យ៉ាង​ម៉េច។​ ក្នុង​កិច្ច​សម្ភាស​នេះ​ក៏​មាន​លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា និង អ្នកស្រី​ មួរ សុខហួរ ជា​សមាជិក​រដ្ឋសភា និង កញ្ញា នីម សុង ជា​គ្រូបង្រៀន​ភាសា​​ខ្មែរ​ដល់​ជន​បរទេស។


ស្ដាប់​ផ្ទាល់​នៅ​គេហទំព័រ​របស់​វិទ្យុអូស្ត្រាលី ចុច​ទីនេះ

Related articles

%d bloggers like this: