រងគ្រោះព្រោះហ្វេសប៊ុក 25/10/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: ជំរិត, លឹម ស្រីពេជ្រ, ហ្វេសប៊ុក, អ៊ីនធឺណិត, Facebook, Lim Sreypich, Lim Yurimey, Phnom Penh
2 comments
រឿងមួយនេះចាត់ទុកជាបទពិសោធន៍មួយ សំរាប់មនុស្សគ្រប់គ្នា ដែលកំពុងតែនិយមប្រើប្រាស់ ហ្វេសប៊ុក អាចនាំគ្រោះថ្នាក់ដល់ខ្លួន រហូតដល់បាត់បង់ជីវិតបែបនេះ។ នេះមិនមែនជាការណែនាំអោយមនុស្សមិនទុកចិត្តគ្នានោះទេ តែមនុស្សមួយចំនួនមិនល្អ ដូចជាចិត្តថ្លើមពួកយើងនោះទេ ហើយពេលខ្លះមនុស្សដែលធ្លាប់ល្អមួយចំនួន អាចក្លាយទៅជាប្រព្រឹត្តរឿងអាក្រក់ តែមួយពព្រិចភ្នែក ដោយយើងស្មានមិនដល់។
ជាការការពារខ្លួន ក្នុងការកំសាន្ដសប្បាយក្នុងប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ ពិសេសហ្វេសប៊ុកនេះ អ្នកទាំងអស់គ្នាគួរដកយកការទុកចិត្តលើ អ្នកស្គាល់តាម ហ្វេសប៊ុក ត្រឹមកំរិតមួយបានហើយ។ មិត្តភ័ក្ដិតាមហ្វេសប៊ុក បងប្អូនតាមហ្វេសប៊ុក សង្សារតាមហ្វេសប៊ុក កំរិតនៃការបោកប្រាស់មានកំរិតខ្ពស់ជាងខាងក្រៅ ដូច្នេះនៅពេលដែលបានស្គាល់ ទំនាក់ទំនងគ្នារហូតដល់ឈានដល់ការណាត់ជួបគ្នាខាងក្រៅ អ្នកគប្បីទៅជួបនៅទីណា ដែលជាទីប្រជុំជន កុំទៅជួបផ្ទាល់នៅផ្ទះស្ងាត់ៗ ទីកន្លែងស្ងាត់កំបាំង ពីមនុស្សទូទៅមើលឃើញ។
ការធ្វើជំនួញក្នុងប្រព័ន្ធហ្វេសប៊ុកនេះក្ដី អ្នកមិនគួរទុកចិត្តទិញរបស់ប្រើប្រាស់ផ្សេងៗ ខោអាវ គ្រឿងប្រើប្រាស់ គ្រឿងអលង្ការ ទូរស័ព្ទថ្លៃៗ ដែលពួកគេដាក់លក់ផ្សាយតាមអ៊ីនធឺណិត ដែលអ្នកមិនស្គាល់ក្រុមហ៊ុនច្បាស់លាស់ គ្មានអាសយដ្ឋានពិតប្រាកដ រឺ អាសយដ្ឋានក្លែងក្លាយ។ ដូច្នេះការទិញដូរមិនគួរបង់លុយមុនដោយងាយ តាមប័ណ្ណឥណទានផ្សេងៗ នោះទេ ហើយប្រសើរបំផុតគឺ មិនត្រូវទិញពីគេហទំព័រដែលមិនល្បីល្បាញ ច្បាស់លាស់ដាច់ខាតតែម្ដង គួរតែទៅ ទិញផ្ទាល់ដល់កន្លែង រឺ បើចង់ទិញពីបរទេសគួរតែពឹងពាក់បងប្អូន មិត្តភ័ក្ដិ អោយទិញអោយជាការប្រសើរបំផុត។
អីឡូវយើងមិននិយាយវែងឆ្ងាយទេ យើងលើកយករឿងពិតដែលកើតឡើងថ្មីៗនេះ នៅក្រុងភ្នំពេញលើបវរកញ្ញាស្រាស៉្ពាយ៍ លឹម ស្រីពេជ្រ អ្នកទាំងអស់គ្នាប្រហែលបានដឹងរឿងនេះរួចហើយ ដោយសារតែហ្វេសប៊ុក ជឿទុកចិត្ត ទំនាក់ទំនងប៉ះមនុស្សអាក្រក់ ទើបបណ្ដាលអោយនាងរងគ្រោះដល់ជីវិត ទាំងវ័យនៅក្មេងខ្ចីនៅឡើយ។ ដូច្នេះសូមអ្នកទាំងអស់យករឿងមួយនេះ ទុកជាបទពិសោធន៍ ដើម្បីការពារខ្លួន ប្រុងប្រយ័ត្នពីសុវត្ថិភាព នៃការកំសាន្ដ និង ទំនាក់ទំនងក្នុងប្រព័ន្ធអ៊ីនធឺណិត អោយខ្ពស់ផងដែរ។ ហ៊ឺ….ថាក្រីក្រទៅ ក្រែងអត់លុយទិញបាយញ៉ាំដាច់ពោះស្លាប់ តែនេះមានទ្រព្យធនក្រាស់ក្រែលហើយ នៅតែរងគ្រោះដោយសារតែរឿងលុយដដែល។
-ហ្វេសប៊ុករបស់អ្នកនាង Lim Yurimey
Related articles
- ចំណី ជីវិត៖ កុំ ព្រួយ បារម្ភ! (varychin.com)
- វីដេអូ៖ Sex, Lies and Julian Assange (varychin.com)
- រូបភាព៖ ចាញ់ ជា ព្រះ ឈ្នះ ជា មារ (varychin.com)
កំប្លែងរូបភាព៖ អ្នកណាថាលេងហ្វេសប៊ុកញៀន? 11/09/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំប្លែងរូបភាព.Tags: ញៀន, ហ្វេសប៊ុក, Facebook, Facebook addiction
add a comment
ប៉ុណ្ណឹងហើយថាអត់ញៀនទៀត?
ស្វាគមន៍ប្រជាជនភូមាចូលក្នុង Facebook និង Twitter 06/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: ប្រទេសភូមា, ហ្វេសប៊ុក, អង់សានស៊ូជី, Facebook, Twitter
add a comment
ប្រទេសភូមានាពេលថ្មីៗ ហាក់ធ្វើអោយពិភពលោកភ្ញាក់ផ្អើលម្ដងហើយម្ដងទៀត ដែលរដ្ឋាភិបាលយោធាឯកោមួយនេះបានងាកពីទីងងឹត មកកាន់ទីកន្លែងភ្លឺវិញ ពីរបៀបដឹកនាំផ្ដាច់ការកុម្មុយនិស្ត ត្រលប់ហាក់បក់រវិចៗចូលមកខាង ប្រជាធិបតេយ្យមានដូចជាការដោះលែង អ្នកទោសនយោបាយដ៏ច្រើនសន្ធឹកសន្ធាប់ ការដោះលែងអ្នកប្រឆាំងដ៏មានឥទ្ធិពល គឺអ្នកស្រី អង់សានស៊ូជី ការអនុញ្ញាតអោយគណបក្សរបស់អ្នកស្រី អង់សានស៊ូជី អាចចូលរួមប្រកួតប្រជែង ការបោះឆ្នោតដោយសេរី ការបើកអោយមានទំនាក់ទំនងល្អជាមួយនឹង អន្តរជាតិជាមួយនឹងប្រទេសប្រជាធិបតេយ្យជាច្រើន ដែលសូម្បីតែជាមួយសហរដ្ឋអាមេរិក ហើយពិសេសជាងគេបំផុតគឺ រដ្ឋាភិបាលមួយនេះបានព្រមធ្វើការកែទម្រង់នយោបាយ។
ហើយអីឡូវនេះមួយជំហានយ៉ាងថ្មី និង ភ្ញាក់ផ្អើលបំផុតមួយទៀតសំរាប់ប្រជាជនភូមា និង ពិភពលោកទាំងមូល គឺប្រទេសនេះបានបើកអោយកាន់តែទូលាយ ដល់អ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងប្រទេសនេះ អោយពួកគេអាចប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមគឺ Facebook និង Twitter។ សូមស្វាគមន៍ប្រជាជនភូមាចូលមកពិភពលោកថ្មី សង្ឃឹមថានឹងបានឃើញពួកគេដាក់រូបភាពផ្សេងៗ ព័ត៌មាន រូបថតប្រជាជនរបស់ពួកគេ ចែកចាយជាមួយនឹងពិភពលោក។ រដ្ឋាភិបាលនៃប្រទេសនេះក៏បន្ធូរបន្ថយ Firewall របស់ខ្លួន ដែលអាចអោយអ្នកប្រើប្រាស់ទាំងឡាយក្នុងប្រទេសនេះ អាចអានព័ត៌មានដែលកើតឡើង ក្នុងសកលលោកផងដេរ។
គួរបញ្ជាក់ថាប្រទេសភូមាជាប្រទេសដ៏ក្រីក្រមួយ ហើយពេលកន្លងមកតែងតែ ព្យាយាមធ្វើខ្លួនអោយកាន់តែឯកោ មិនទំនាក់ទំនងជាមួយនឹងបរទេស ព្រោះតែអ្នកដឹកនាំខ្លាចមានការ ជ្រៀតជ្រែកអំណាច ហើយធ្វើអោយខ្លួនបាត់បង់មុខដំណែង។ ប្រទេសមួយនេះមិនគ្រាន់តែក្រីក្រប៉ុណ្ណោះទេ គឺអំនួតខ្លួនថែមទៀតផង ដែលប្រទេសខ្លួនក្រីក្រ ប្រជាជនខ្វះខាត តែប្រសិនជាមានអង្គការសប្បុរសធម៌ រឺ ប្រទេសអ្នកមានជាច្រើនជំនួយដល់ពួកគេ ពួកគេបែរជាឆ្លើយយ៉ាងខ្លីមួយម៉ាត់ថា “ខ្ពើមយក”។ មនុស្សជាច្រើនចងចាំថា នៅពេលកន្លងទៅប៉ុន្មានឆ្នាំ ប្រទេសនេះជួបប្រទះនឹងគ្រោះធម្មជាតិ ដែលបណ្ដាលអោយមនុស្សស្លាប់ជាងដប់ម៉ឺននាក់ ហើយអង្គការមនុស្សធម៌ និង ប្រទេសជាច្រើនបានយកអំណោយទៅសង្គ្រោះ តែរដ្ឋាភិបាលយោធាមួយនេះមិនអនុញ្ញាត អោយអំណោយទាំងនោះចូលដល់ជនរងគ្រោះនោះទេ រហូតដល់មានការចរចាយ៉ាងលំបាកលំបិន ហើយអំណោយទាំងនោះស្ទើរតែហួសពេលសំរាប់សង្គ្រោះជនរងគ្រោះទាំងនោះទៅហើយ។
Related articles
- Myanmar’s Aung San Suu Kyi campaigns in capital (sfgate.com)
- Keep Up the Pressure on Myanmar’s Generals (nytimes.com)
- Myanmar’s Suu Kyi feels ill at campaign rally (seattletimes.nwsource.com)
ក្រុម “ព័ត៌មានជាតិដោយសេរីថ្មីៗ និង ប្រតិកម្មរហ័ស” ធ្វើអ្វីពិតប្រាកដទៅក្នុងហ្វេសប៊ុក? 27/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មានជាតិ.Tags: ខួរស្អុយ, ឆៃលីដាឡែន, ប្រទេសកម្ពុជា, ព័ត៌មានជាតិដោយសេរីថ្មីៗ និង ប្រតិកម្មរហ័ស, ហ្វេសប៊ុក
30 comments
ក្រុមហ្នឹងបង្កើតឡើងដើម្បីជាប្រយោជន៍ នៃការយល់ដឹង? សំរាប់ផ្ដល់ព័ត៌មានដូចអ្វីដែលខ្លួនដាក់ឈ្មោះ? សំរាប់ប្រតិកម្មនឹងអ្វីដែរ? គ្រប់សមាជិកទាំងអស់នោះនិយាយអំពីអ្វី? ពាក្យសម្ដីប្រកបដោយខ្លឹមសារ និយាយចំបញ្ហាត្រូវដោះស្រាយដើម្បីជាតិមាតុភូមិ? សូមអ្នកទាំងអស់គ្នាចូលទៅអានដោយខ្លួនឯងចុះ តែ ចំពោះខ្ញុំវាគ្រាន់តែជាការខកចិត្តមួយយ៉ាងធំ ដោយឃើញម្នាក់ៗឡើងមកតាមអ៊ីនធឺណិត ហ្វេសប៊ុក ដើម្បីរឿងមិនគប្បី ដើម្បីការជេរប្រទេចគ្មានខ្លឹមសារបែបនោះ ដូច្នេះវាមិនឆ្ងល់ច្រើននោះទេ ហេតុអ្វីបានជាសង្គមខ្មែរពិបាកអភិវឌ្ឍន៍ជឿនលឿន។ ក្រោយពីយកពាក្យសម្ដីរបស់ពួកគេមក អោយមិត្តភ័ក្ដិទាំងឡាយរបស់ខ្ញុំអាន ពួកគេថាខ្មែរនៅចរិតដូចអាពតនៅឡើយ។ សូមចូលរួមសោកស្ដាយផងអស់លោក!!!!!
បច្ចេកវិទ្យា៖ សូមទាញយករូបភាពសំរាប់ Facebook Timeline របស់អ្នកទីនេះ 26/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា.Tags: បច្ចេកវិទ្យា, ហ្វេសប៊ុក, Facebook, Timeline
add a comment
ចូលចិត្ត Facebook Timeline? ពិបាករករូបភាពមកដាក់? កុំបារម្ភអី ព្រោះមានខ្ញុំបារម្ភជំនួសហើយ អ្នកអាចចូលក្នុងគេហទំព័រមួយនេះខាងក្រោម ជ្រើសរើសរូបមួយណាដែលអ្នកពេញចិត្ត ទាញដាក់ក្នុងកុំព្យូទ័ររបស់លោកអ្នក ហើយបន្ទាប់មកចូលទៅក្នុងហ្វេសប៊ុក របស់អ្នកយក Change Cover ហើយដាក់រូបដែលអ្នកទើបតែទាញយក ទៅដាក់ទីនោះជាការស្រេច។
http://facebooktimelinebanner.com
Related articles
- Free Facebook Timeline Cover Photos From ‘NCX (wncx.radio.com)
- The Novel Facebook Timeline (livetechbytes.wordpress.com)
- Facebook Timeline is here! (kbtcomputers.wordpress.com)
រឿងផ្ទាល់ខ្លួន៖ ពូជខ្ញុំឡូយអញ្ចឹង 29/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងផ្ទាល់ខ្លួន.Tags: គ្រួសារខ្ញុំ, ចាស់ៗ, ជីតា, ប្ដីប្រពន្ធ, ព្រះវិហារ, ម្ដាយមីង, លោកពូខ្ញុំ, សង្សារ, ហ្វេសប៊ុក
6 comments
ខ្ញុំកម្រណាស់តូចចិត្តនឹងខ្លួនឯង ទោះបីខ្ញុំជាជនដ៏សាមញ្ញម្នាក់ ដែលរស់ក្នុងសង្គមដ៏មហាទំនើបសព្វយ៉ាងដូចជាសម័យអីឡូវក្ដី ព្រោះខ្ញុំតែងតែបោកកុហកចិត្តខ្លួនឯងថា “ខ្ញុំជាមនុស្សដ៏អស្ចារ្យ គ្មានអ្នកណាល្អដូច” ខ្ញុំមិនសូវចូលចិត្តឆ្លុះកញ្ចក់មើលខ្លួនឯងប៉ុន្មានទេ ព្រោះខ្ញុំខ្លាចខ្ញុំបោកចិត្តខ្លួនឯងទៀតលែងបានថា “ខ្ញុំជាប្រុសសង្ហារម្នាក់” ខ្ញុំចូលចិត្តទៅអង្គុយទីណាមានតែមនុស្សចាស់ បែបនោះវាធ្វើអោយខ្ញុំមានអារម្មណ៍ថា ខ្ញុំជាមនុស្សគួរអោយក្នក់ក្នាញ់ជាងគេ ស្បែកខ្ញុំមិនសូវជ្រួញ សក់ខ្ញុំមិនទាន់ដុះស្កូវ ក្បាលខ្ញុំមិនទាន់ទំពែក ភ្នែកខ្ញុំមិនទាន់ស្រវាំង ដំណើរខ្ញុំមិនទាន់កោងៗ ធ្មេញខ្ញុំនៅពេញមាត់នៅឡើយ……។
បើគេសួរខ្ញុំថានៅម្ដុំផ្ទះខ្ញុំរស់នៅមានក្លិបកំសាន្ដប៉ុន្មាន? ឈ្មោះអ្វី? ខ្ញុំអត់ដឹងទេ តែបើនិយាយដល់រឿងព្រះវិហារ សាសនា អីខ្ញុំនឹងដឹកដៃរបស់គេទៅដល់កន្លែងនោះតែម្ដង។ ចាស់ៗនៅក្បែរផ្ទះខ្ញុំចូលចិត្តខ្ញុំណាស់ ពិសេសពេលពួកគាត់ទៅទិញម្ហូប ពួកគាត់ដើរទៅខ្លួនឯងមិនបាន អញ្ចឹងពួកគាត់ពឹងអោយខ្ញុំដើរទៅជាមួយ គ្រាន់ពួកគាត់តោងដៃគ្រាន់ជាពំនាក់ ដើម្បីកុំអោយពួកគាត់ដើរដួល។ ខ្ញុំមានមិត្តភ័ក្ដិច្រើនគួរសម ហើយពួកគេយល់ចិត្តខ្ញុំណាស់ ពេលណាមានក្រុមមន្ត្រីមកពីអាមេរិកដូចជា Lady Gaga រឺ Justin Timberlake អីមកមិត្តភ័ក្ដិរបស់ខ្ញុំ មិនដែលទូរស័ព្ទអញ្ជើញខ្ញុំទេ តែបើមានក្រុមចំរៀងមកពីតាមស្រុកស្រែ ពួកទើបតែរៀនច្រៀងថ្មីៗមិនទាន់ល្បី មកច្រៀងហាលវាលដោយមិនគិតលុយ មិត្តភ័ក្ដិរបស់ខ្ញុំទូរស័ព្ទប្រាប់ខ្ញុំឆ្វាត់ឆ្វែងតែម្ដង។
មិត្តភ័ក្ដិរបស់ខ្ញុំឡូយៗតែប៉ុណ្ណឹងឯង តែបើនិយាយពីគ្រួសារត្រកូលរបស់ខ្ញុំ ក៏មិនអន់ដែរ កាលពីដើមឆ្នាំ ២០១១ លោកពូរបស់ខ្ញុំបានរៀបការជាមួយស្រីម្នាក់ ពួកគេរស់នៅជាមួយគ្នាបានប្រហែលពីរខែ ប្រពន្ធរបស់គាត់ប្រាប់គាត់ថា “ខ្ញុំអត់ស្រលាញ់ពូឯងទេ” ហើយក្រោយមកមួយសប្ដាហ៍នាងជាប្រពន្ធបានទៅប្ដឹងមេឃុំសុំលែងលះគាត់ចោល។
លោកពូរាងសង្ហារមិនចាញ់ខ្ញុំប៉ុន្មាននោះ មិនឈឺចិត្តស្អិតទ្រូងអីប៉ុន្មានទេ ចំនួនប្រហែលប្រាំខែក្រោយមក គាត់បានរៀបការជាមួយស្រីម្នាក់ទៀត គាត់ថាប្រពន្ធគាត់ក្រោយនេះគ្រាន់បើជាងអ្នកមុនឆ្ងាយណាស់ នាងមិនសូវកេងផ្ទះប៉ុន្មានទេ នាងចូលចិត្តទៅកេងផ្ទះមិត្តភ័ក្ដិនាងច្រើនជាង ហើយបើកេងនៅផ្ទះជាមួយគាត់វិញ នាងនិយាយទូរស័ព្ទមួយយប់ៗស្ទើរទល់ភ្លឺ។ ចំនួនប្រហែលពីរខែកន្លងទៅលឺថានាងរត់ចោលគាត់បាត់ហើយ គាត់ថាសង្ស័យវារត់តាមប្រុសណាវាស្គាល់តាម ហ្វេសប៊ុក គាត់បានអោយឈ្មោះនាងមកខ្ញុំ ខ្ញុំពិនិត្យមើលគ្រាន់តែមិត្តភ័ក្ដិរបស់នាងក្នុង ហ្វេសប៊ុក នោះមានចំនួនប្រហែលប្រាំពាន់នាក់ បូករួមទាំងខ្ញុំក៏ជាមិត្តភ័ក្ដិរបស់នាងដែរ អស្ចារ្យ!
នាង និង ខ្ញុំម្ដងម្កាលក៏និយាយគ្នាលេងដែរ តែពួកយើងអត់ស្គាល់អត្តសញ្ញាណគ្នានោះទេ ពួកយើងសរសេរសារអោយគ្នាដូចជា “You are so pretty” រឺ “Why do you like me?” រឺ “I am not happy today because i have been waiting for your reply all day long” និយាយទៅផ្អែមល្ហែមដល់ក។
ព្រឹកមិញខ្ញុំទូរស័ព្ទទៅម្ដាយមីងរបស់ខ្ញុំ ចង់និយាយអំពីរឿង ប្រពន្ធលោកពូរបស់ខ្ញុំរត់ចោលគាត់ ស្រាប់តែម្ដាយមីងរបស់ខ្ញុំ ប្រាប់ថាដាច់ឆ្នាំនេះអោយខ្ញុំទៅស្រុកខ្មែរដើម្បីចូលរួមពិធីរៀបមង្គលការរបស់ជីតាខ្ញុំ ដែលគាត់អាយុជាង ៨០ ឆ្នាំទៅហើយ។ ពាក្យដែលធ្វើអោយខ្ញុំឈឺចិត្តចង់តែបោកក្បាលសំលាប់ខ្លួនចោលគឺថា “គូដណ្ដឹងរបស់តាស្អាតជាង និង នៅក្មេងជាងមិត្តស្រីរបស់ខ្ញុំដែលលក់ផ្លែឈើនៅផ្សារចាស់ទៅទៀត”
“ចាញ់ជីតាខ្ញុំម្ដងនេះឈឺចិត្តជាងបោះឆ្នោតចាញ់ គណបក្សប្រជាជនកម្ពុជា ទៅទៀត”
Related articles
- ប្រើ Evernote សំរាប់ អ្នក និយម សរសេរ អត្ថបទ (varychin.com)
- Insidious, កំពូល រឿង ខ្មោច ប្រចាំឆ្នាំ!!! (archphkai.wordpress.com)
- ចំណី ជីវិត៖ កែប្រែ ពិភពលោក (varychin.com)









