ទាញយកម៉ូដអក្សរខ្មែរសំរាប់ខ្មែរយូនីកូដ 24/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មានជាតិ.Tags: ខ្មែរយូនីកូដ, បច្ចេកវិទ្យា, អក្សរខ្មែរ
2 comments
បើនិយាយអំពី លីមូនខ្មែរ យើងមានម៉ូដអក្សរច្រើនយ៉ាង តែបើចូលមកដល់ ខ្មែរយូនីកូដ វិញយើងឃើញថាមិនទាន់សម្បូរបែបនៅឡើយទេ តែអ្នកប្រើប្រាស់ជាច្រើនបានកំពុង និង កំពុងតែបង្កើតវាឡើងបន្ថែមម្ដងមួយៗដែរ ហើយសង្ឃឹមថាវានឹងសម្បូរបែបច្រើន នៅពេលខាងមុខនេះ។
ខ្ញុំគិតថាមនុស្សភាគច្រើនដែលប្រើប្រាស់ម៉ូដអក្សរនៃ ខ្មែរយូនីកូដ តែប៉ុន្មានម៉ូតប៉ុណ្ណោះដែលម៉ូដទាំងនោះដោយមកជាមួយពេលដែលអ្នកទាញយក ខ្មែរយូនីកូដ មកប្រើប្រាស់ក្នុងកុំព្យូទ័ររបស់អ្នក។ អញ្ចឹងប្រសិនជាអ្នកចង់បានម៉ូដបន្ថែមទៀត អ្នករកមើលមើលបានដោយ ចុចទីនេះ ។ ពេលអ្នកពេញចិត្តម៉ូដអក្សរណាមួយហើយ សូមលោកអ្នកចុចលើវា ហើយវានឹងនាំលោកអ្នកដល់ផ្ទាំងថ្មីមួយទីនោះអ្នកអាចចុចលើពាក្យ Download នៅផ្នែកខាងលើចំហៀងខាងស្ដាំដើម្បីទាញយក។
ក្រោយពេលទាញយកហើយ ដើម្បីអោយម៉ូដអក្សរថ្មីរបស់អ្នកដំណើរការ លុះត្រាតែអ្នកដាក់ម៉ូដអក្សរថ្មីនោះក្នុងប្រអប់ Font។ ដើម្បីចូលទៅក្នុងប្រអប់ Font ដំបូងអ្នកអាចចុច Start » My computer » Local Disk C » Window » Font ពេលចូលដល់ទីនេះលោកអ្នកអាចដាក់ម៉ូដអក្សរដែលទើបតែទាញយកថ្មីៗនេះបានហើយ (ងាយស្រួលបំផុតគឺប្រើ Copy និង Paste រឺ Ctrl+c និង Ctrl+v)។
Related articles
- Impunity at KRouge court won’t be tolerated: UN (khamerlogue.wordpress.com)
- 2nd Judge Quits in Khmer Rouge Trials due to “Interference” (waronterrornews.typepad.com)
- Our Pol Pot (nplusonemag.com)
