jump to navigation

ព័ត៌មាន​ដកស្រង់៖ ប្រវត្តិ​សង្ខេប​របស់ អៀង សារី 07/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រវត្តិសាស្ត្រ​ខ្មែរ, ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , ,
add a comment

ភាគ​ទី ១

ដកស្រង់​ចេញ​ពី៖ វិទ្យុ​បារាំង​ខេមរភាសា



បន្ទាប់ពី ប៉ុល ពត និង នួន ជា នៅ​សប្តាហ៍នេះ សេង ឌីណា នឹង​លើកយក​ប្រវត្តិ​មេដឹកនាំ​ខ្មែរក្រហម​មួយរូប​ទៀត មក​ជម្រាប​ជូន​លោក​អ្នកស្តាប់ គឺ អៀង សារី។ អៀង សារី គឺជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​នៃ​របប​ខ្មែរក្រហម ហើយ​បច្ចុប្បន្ន​ត្រូវបាន​តុលាការ​ខ្មែរក្រហម​ ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម។ តើ អៀង សារី មានប្រវត្តិយ៉ាងណា?

អៀង សារី គឺជា​មេដឹកនាំ​ខ្មែរក្រហម​ដែល​ចេញមុខ​ចេញមាត់​ជា​សាធារណៈ​ច្រើន​ជាងគេ ព្រោះ​គាត់​គឺ​ជា​អ្នក​ទទួលបន្ទុក​កិច្ចការ​បរទេស។ ចំណែក​ក្នុង​បក្ស​វិញ អៀង សារី ជា​សមាជិក​គណៈអចិន្រ្តៃយ៍ ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​ក្នុងការ​សម្រេច​កិច្ចការ​នានា ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម អៀង សារី គឺជា​មនុស្ស​ស្និទ្ធ​នឹង ប៉ុល ពត ជាងគេ។ អៀង សារី និង ប៉ុល ពត បាន​ស្គាល់គ្នា និង​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ​នឹងគ្នា តាំងពី​ពេល​រៀន​នៅ​ភ្នំពេញ រហូត​បាន​អាហាររូបករណ៍​ទៅរៀន នៅ​ប្រទេស​បារាំង​ជាមួយគ្នា។ ប្រពន្ធ​របស់ អៀង សារី និង​ប្រពន្ធ​របស់ ប៉ុល ពត គឺជា​បងប្អូន​បង្កើត​នឹងគ្នា។ ក្រោយពេល​វិលត្រឡប់​ពី​ប្រទេស​បារាំង ប្តី-ប្រពន្ធ អៀង សារី និង ប៉ុល ពត រស់នៅ​ក្នុង​ផ្ទះ​ជាមួយគ្នា នៅ​ក្រុង​ភ្នំពេញ។ ជាទូទៅ អៀង សារី ត្រូវបាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​លំដាប់​ទីបី នៃ​របប​ខ្មែរក្រហម បន្ទាប់ពី នួន ជា ដែល​ជា​អនុលេខា​បក្ស។

  • តើ អៀង សារី ជា​នរណា?

អៀង សារី មាន​ឈ្មោះ​កំណើត​ថា គីម ត្រាង កើត​នៅ​ឆ្នាំ​១៩២៥ នៅ​ខេត្ត​ត្រាវិញ កម្ពុជាក្រោម។ គីម ត្រាង ត្រូវបាន​ឳពុកម្តាយ ប្តូរឈ្មោះ​មកជា អៀង សារី នៅពេល​មក​រៀន​នៅ​កម្ពុជា ដើម្បី​ឲ្យ​មាន​សូរសៀង​ជា​ឈ្មោះ​ខ្មែរ។ អៀង សារី បាន​បន្ថយ​អាយុ​បួនឆ្នាំ ដោយ​ប្តូរ​ឆ្នាំ​កំណើត​ពី​១៩២៥ មក ១៩២៩​វិញ ដើម្បី​បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា។

នៅឆ្នាំ១៩៤៥ អៀង សារី បាន​ចូលរៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ។ អៀង សារី បាន​ប្រឡូកចូល​ក្នុង​នយោបាយ នៅ​ឆ្នាំ១៩៤៦ ដោយ​បាន​ដឹកនាំ​ក្រុម​និស្សិត​ប្រឆាំង​នឹង​អាណានិគម​បារាំង។ មួយឆ្នាំក្រោយមក អៀង សារី បាន​ជួប​ជាមួយ សាឡុត ស ពេលដែល សាឡុត ស បាន​វិលត្រឡប់ពី​អនុវិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់ចាម មក​រៀន​នៅ​សាលា​បច្ចេកទេស ហៅ “សាលាដែក” ក្នុង​ខ័ណ្ឌ​ឫស្សីកែវ។ អៀង សារី និង សាឡុត ស ក៏បាន​រាប់អានគ្នា​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ។ យោងតាម លោក​កេង វ៉ាន់សាក់ សាឡុត ស និង អៀង សារី បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ឆ្នាំ១៩៤៧។ (more…)

About these ads

តុលាការ​ខ្មែរ​ក្រហម​ហ៊ាន​ជាមួយ ចិន និង យួន​ទេ? 06/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , , , , ,
4 comments

វា​មិនមែន​​ជា​រឿង​គួរ​អោយ​ភ្ញាក់​ផ្អើល​នោះ​ទេ នៅ​ពេល​ដែល​លោក ខៀវ សំផន អៀង សារី បាន​អោយ​គេ​ស៊ើប​អង្កេត​អំពី​តួនាទី​​ប្រទេស វៀតណាម​ក្នុង​ប្រទេស កម្ពុជា មុន និង ក្រោយ និង ក្នុង​កំឡុង​ឆ្នាំ ១៩៧៥ -​ ១៩៧៩​។ វា​ជា​រឿង​ដែល​ប្រជាជន​ខ្មែរ​និយាយ​ឡើង​សឹក​បបូរ​មាត់​ទៅ​ហើយ ដែល​ថា​​ប្រទេស​ពីរ​​នោះ​បាន​លូក​​ដៃ​យ៉ាង​ជ្រៅ នៅ​​ក្នុង​ការ​កាប់​សំលាប់​ប្រជាជន​ខ្មែរ​អស់​បី​លាន​នាក់។

  1. ប្រទេស​ទី​មួយ ​គឺ​ប្រទេស​ចិន ដែល​ជា​មិត្ត​ស្និទ្ធស្នាល និង ជា​ទី​កន្លែង​ដែល​សម្ដេច សីហនុ តែងតែ​សំងំ​លាក់​កាយ ពួន​អាត្មា ក្រេប​ស្រា អោប​ស្រី បំពេញ​ចំណី​កាម តណ្ហា​​របស់​ខ្លួន។ ​
  2. ប្រទេស​ទីពីរ គឺ​ប្រទេស​យួន​ដែល​ត្រូវ​​ជា​អ្នក​មាន​គុណ​ និង ជា​អ្នក​បង្កើត​អោយមាន​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​លើក​បន្តុប​លោក ហ៊ុន សែន ហេង សំរិន និង ជា ស៊ីម ឡើង​ជា​អ្នក​ដឹកនាំ​ខ្មែរ​តាំង​ពី​ឆ្នាំ ១៩៨០ ដឹក​នាំ​ប្រទេស​រហូត​ដុះ​ស្លែ​ ប្រឡាក់​សុទ្ធ​តែ​ក្អែល​ពួក​កុម្មុយនិស្ត​ ដុស​មិន​ចេញ​នោះ។ ​

យើង​ពិត​ជា​មិន​ដឹង​ថា​តើ​ការ​ស្នើ​សុំ​របស់​លោក ខៀវ សំផន អៀង សារី អស់​ហ្នឹង​នឹង​ត្រូវ​បាន​តុលាការ​មួយ​នេះ​យក​មក​ស៊ើបអង្កេត​ដែរ​ទេ? ព្រោះ​អី​​គ្រាន់​តែ​បន្ត​សំណុំ​រឿង ០០២ នេះ​តុលាការ​នេះ​ត្រដាបត្រដួស​ស្ទើរ​តែ​​សុំ​លុយ​គេ ​យក​មក​ប្រើប្រាស់​មិន​បាន​ផង។ ហើយ​តើ​តុលាការ​នេះ​មាន​អំណាច​​ធំ​ធាត់​គ្រប់​គ្រាន់​ដើម្បី​ស៊ើបអង្កេត​ប្រទេស​មហា​អំណាច​ ចិន និង ប្រទេស​ យួន នេះ​ដែរ​ទេ? បើ​គ្រាន់​តែ​ចង់​ដំណើរការ​សំណុំ​រឿង ០០៣ ​ហាក់​តទល់​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចង់​បញ្ចប់​បញ្ហា​ត្រឹម ០០២ នោះ​មិន​បាន​ផង​ហ្នឹង។

ប្រភព​រូបថត ចុច​ទីនេះ​

អ្នក​ដែល​រង់ចាំ​យុត្តិធម៌ ចាំ​ឡើង​ម្នាក់​ៗ​ហត់​នឹង​ចាំ​ទៅ​ហើយ អ្នក​រង់ចាំ​យុត្តិធម៌​ខ្លះ​បាន​ស្លាប់​បាត់​បង់​ជីវិត​បណ្ដើរ​ៗ​ ទាំង​មិន​ទាន់​ដឹង​ថា​ទី​បញ្ចប់​គេ​កាត់​ក្តី​ទៅ​យ៉ាង​ណា​យ៉ាង​ណី​ផង។ តាម​មើល​ទៅ​ទម្រាំ​ចប់​រឿង​ក្តី​នេះ ​ប្រហែល​ពួក​ឃាតករ​ទាំង​នោះ​​ស្លាប់​ក្នុង​សវនាការ​ផង​ក៏ មិន​ដឹង “កាត់​ខ្មោច​ទៅ”

Related articles

%d bloggers like this: