កំសាន្តវីដេអូ៖ Angelina Jolie នៅស្រុកខ្មែរពេលកន្លង 01/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ, ព័ត៌មានជាតិ.Tags: Angelina Jolie, កំសាន្តជាវីដេអូ, Brad Pitt, Cambodia, Louis Vuitton, Siem Reap Province
add a comment
Related articles
- Cambodia And Angelina Jolie (2khmer.wordpress.com)
- Angelina Talks About Her Boys’ Love of Eating Crickets in Full Louis Vuitton Video (popsugar.com)
- Angelina Jolie’s Core Values for Louis Vuitton (femmesdallure.com)
តារាភាពយន្តសឹង្ហបូរី៖ Jeanette Aw 27/08/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារាភាពយន្តអាស៊ី.Tags: Alicia Keys, Angelina Jolie, Brad Pitt, Cameron Diaz, Girl Interrupted (film), Little Nyonya
39 comments
Jeanette Aw ជាតារាភាពយន្តដែលមានប្រជាប្រិយភាពមួយរូប របស់ប្រទេសសឹង្ហបូរី។ នាងបានសំដែងបានច្រើនរឿង ហើយសុទ្ធតែ ត្រូវទទួលបានការគាំទ្រទាំងអស់ នាងទទួល បានរង្វាន់ជាតារាឆ្នើមស្ទើររៀងរាល់ឆ្នាំ។ ចំពោះ ជីវិតស្នេហានាងមិនទាន់មានមិត្តប្រុសនៅឡើយទេ។
បទ ពិសោធន៍ការងារថតខ្សែភាពយន្តដែលនាងមិនអាចបំភ្លេច បានគឺរឿង “Rhythm of Life” នាងនិយាយថា “ខ្ញុំចូលចិត្តដែលវាលាយឡំទៅ ដោយមនោសញ្ចេតនា និង មន្តអាគមតិចតួច ប្រហែលមកពីវាអាស្រ័យដោយខ្ញុំមានចរិក លក្ខណៈដូច្នេះហើយមើលទៅ រឿងនោះខ្ញុំត្រូវ ដើរតួជាមនុស្សចំលែកដែលវាពិបាកស្ទង់ជំរៅ ហើយឆាប់យំឆាប់សើច តែវាជាបទពិសោធន៍ល្អមួយ”។
នាង បានបន្ថែមទៀតថា “មានតួរជាច្រើនដែលខ្ញុំមិនដែលសាកល្បងធ្វើតាមដូចជាតួនាង Angelina Jolie ក្នុងរឿង “Girl, Interrupted”។ នេះគ្រាន់ជាឧទាហរណ៍មួយ ដែលបានធ្វើអោយខ្ញុំចាប់អារម្មណ៍ មានរបៀបដើរតួរដ៏អស្ចារ្សជាច្រើន ដែលត្រូវបានគេបង្កើតឡើងគ្រប់ពេលវេលា និង រៀងរាល់ថ្ងៃ។ មានបទពិសោធន៍ជាច្រើនដែលមិនអាចបំភ្លេចបាន ប៉ុន្តែវាមិនតែងតែងាយស្រួលក្នុងការរំលឹកឡើងវិញនោះទេ ការចងចាំថ្មីៗនេះដូចជារឿង “The Little Nyonya” ឈុតក្នុងអណ្តូងដែលខ្ញុំត្រាំទឹកពី ១០ ទៅ ១២ ម៉ោងនោះឈុតសង្គ្រាម វាជាលើកទីមួយដែលខ្ញុំលេងរឿងបែបនោះ ឈុតត្រូវគេវាយនឹងឈើច្រត់ និង ឈុតនៅក្នុងទ្រុងទា កន្លែងនោះខ្ញុំដើរដោយជើងទទេលើដីកខ្វក់។ សូម្បីរឿង “Together” មានឈុតជាច្រើនគឺមិនអាចបំភ្លេចបាន។ មិនតែប៉ុណ្ណោះមានរឿងជាច្រើនទៀតដែលខ្ញុំពិបាករំលឹកពេលនេះ”។
