jump to navigation

ស្ដាប់​មេ​ស៊ីសង​ទាក់ទង​នឹង​លោក ម៉ម សាណង់ដូ 16/07/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , , , , , ,
add a comment

-លោក ហ៊ុន សែន៖

កុំ​លេង​ដូច​ពួក​​​ អា​សមាគម​អ្នក​ប្រជាធិបតេយ្យ “ចូល​សមាគម​អញ​ចាំ​អញ​រក​ដី​ឲ្យ​អ្ហែង បង់​លុយ​ប៉ុណ្ណេះ ប៉ុណ្ណោះ”។ បើ​មិន​វ៉ៃ​ខ្នោះ​ឯង​ទេ គឺ​ថា ប៉ុន្តែ​វា​នៅ​ខាង​ក្រៅ​ប្រទេស ប៉ុន្តែ​យើង​ធ្វើ​បត្យាប័ន​ រហូត​កាត់​ទោស​អ្ហែង គឺ​ថា ករណី​ស្លាប់​ក្មេង​ខ្ញុំ​បាន​សំដែង​ការ​សោកស្ដាយ​ នេះ​ជា​ឧបទ្ទវហេតុ មិន​មែន​ជា​ការ​បាញ់​សម្លាប់​ទេ ហើយ​អ្នក​ណា​អ្នក​បង្ក គឺ​ពួក​អា​សមាគម​អ្នក​ប្រជាធិបតេយ្យ​ ហ្នឹង​ឯង​ជា​អ្នក​បង្ក ទើប​មាន​ករណី​ហ្នឹង​កើត​ឡើង។ អ៊ីចឹង​ត្រូវ​កាត់​ទោស​អា​នោះ អា​អ្នក​មេ​នោះ និយាយ​គ្នា​ឲ្យ​ច្បាស់​ម្ដង។

-លោក ម៉ម សូណង់ដូ៖

អ្នក​ឯង​មាន​អំណាច អ្នក​ឯង​ឈ្លើយ អ្នក​ឯង​ធ្វើ​បាប​ជាតិ អ្នក​ឯង​បំផ្លាញ​ជាតិ អ្នក​បង្កាច់​គេ អ្នក​ឯង​ចង់​ចាប់​គេ​ដាក់​គុក អ្នក​ឯង​ចង់​បាញ់​គេ​ចោល អ្នក​ឯង​ធ្វើ​ម៉ា​សេរី ម៉ម សូណង់ដូ អត់​ព្រឺ​រោម​ជើង​ទេ។ លោក​ធំ​មិន​មែន​ធុន​រត់​ចោល​កូន​ចៅ​ទេ សុខ​ចិត្ត​ស្លាប់​ដើម្បី​ការពារ​កូន​ចៅ ជាតិ​ខ្មែរ សាសន៍​ខ្មែរ ខ្ញុំ​និយាយ​ហើយ​និយាយ​ទៀត ខ្ញុំ​សុខ​ចិត្ត​ងាប់ ដើម្បី​ដូរ​យក​សេរីភាព។

-Brad Adams, Asian Director at Human Right Watch៖

It’s shocking that Mam Sonando was arrested for encouraging people for the land grabbing, which is what the government claims. The biggest land grabber in Cambodia is the prime minister and his business cronies who are taking land from poor people all over the country. So, it’s really sheer hypocrisy that this has happened. Mam Sonando has done nothing wrong over the years except to run a radio station that broadcasts news that sometimes the prime minister and the people around the prime minister don’t like.

Related articles

About these ads

ប្រទេស​ថៃ​ផ្តល់​ជំនួយ​ទឹកប្រាក់​ដប់​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា 19/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , , , , ,
add a comment

តាម​សារព័ត៌មាន​របស់ Xinhua បាន​អោយ​ដឹង​ថា​ប្រទេស​ថៃ​បាន​ចំណាយ​លុយ​ជួយ​ឧបត្ថម្ភ​ដល់​ប្រទេស​កម្ពុជា​ចំនួន ១០០០០០ (ដប់​ម៉ឺន) ដុល្លារ​សហរដ្ឋ​អាមេរិក និង​ ដល់​ប្រទេស​វៀតណាម​ចំនួន ១០០០០០ (ដប់​ម៉ឺន) ដុល្លារ​សហរដ្ឋ​អាមេរិក​ដែរ​ ដោយសារ​តែ​គ្រោះ​ទឹក​ជំនន់។ លុយ​ជំនួយ​ជា​ប្រាក់​សុទ្ធ​ទាំង​នោះ​ ត្រូវ​ដាក់​ភ្ជាប់​មក​ជាមួយ​នូវ​លិខិត​ចូល​រួម​រំលែក​​ទុក្ខ​ពី​អ្នកស្រី​នាយក​រដ្ឋមន្ត្រី Yingluck Shinawatra ជូន​ដល់​អគ្គ​រដ្ឋទូត​នៃ​ប្រទេស​កម្ពុជា និង ប្រទេស​វៀតណាម​ផង​ដែរ។

នាយក​រដ្ឋមន្ត្រី​រូប​នេះ​ក៏​បាន​ប្ដេជ្ញា​ផង​ដែរ ​ក្នុង​ការ​ឈរ​កៀក​ស្មា​គ្នា​ជាមួយ​នឹង ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​វាយ​ប្រឆាំង​នឹង​គ្រោះ​មហន្តរាយ និង ​ហៅ​អោយ​មាន​សហប្រតិបត្តិការ​ពី​អាស៊ាន​ និង សម្ព័ន្ធ​មិត្ត​របស់​អាស៊ាន​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា។ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​ដល់​ទៅ ២៤៧ នាក់ តែ​ចំណែក​ប្រទេស​វៀតណាម​វិញ​មាន​អ្នក​ស្លាប់​តែ​ចំនួន​ ៤៣ នាក់​ប៉ុណ្ណោះ។

បើ​យោង​តាម​ UN Office for the Coordination of Humanitarian Affairs (OCHA) បាន​ដោយ​ដឹង​ថា​ក្នុង​ចំណោម​ប្រទេស​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ មាន​ដូចជា​ប្រទេស​ថៃ ឡាវ កម្ពុជា វៀតណាម និង ហ្វីលីព្ពីន មាន​ជីវិត​មនុស្ស​រហូត​ដល់​ជាង ៧០០ ត្រូវ​បាន​បាត់​បង់៕៚​

Related articles

ជួយ​អ្នក​ក្រីក្រ​​តាម​អ៊ីនធឺណិត 07/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , , ,
2 comments

√ចង់​រៀន​អង់គ្លេស​បន្ថែម √ចង់​ជួយ​អ្នក​ក្រ​

ប្រសិន​ជា​អ្នក​ចង់​ហាត់​ពត់​លត់​ដំ​ ភាសា​អង់គ្លេស​បន្ថែម​ អ្នក​អាច​ចូល​ទៅ​ក្នុង​គេហទំព័រ​ខាង​ក្រោម​ ដោយ​អ្នក​អាច​ជ្រើសរើស​យក​ចំលើយ​ដែល​ត្រឹមត្រូវ​ ហើយ​នៅ​ពេល​ដែល​អ្នក​ជ្រើសរើស​បាន​ចំលើយ​ត្រឹមត្រូវ​ម្ដង​អ្នក​អាច​សន្សំ​បាន​អង្ករ​ ១០ គ្រាប់ ដែល​អង្ករ​ទាំង​​​នោះ​គេហទំព័រ​ http://freerice.com នឹង​បរិច្ចាគ​ទៅ​អោយ​ខាង World Food Pragramme សំរាប់​ជួយ​ដល់​អ្នក​ក្រីក្រ ស្រេកឃ្លាន ទាំង​ឡាយ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ទូទាំង​សកលលោក​ បូក​រួម​នឹង​ប្រទេស​កម្ពុជា​យើង​ផង​ដែរ។ ​ចូល​ទៅ​គេហទំព័រ​នោះ​ដើម្បី​ហាត់​ភាសា​អង់គ្លេស និង ជួយ​អ្នក​ក្រីក្រ​​សូម ​ចុច​ទីនេះ

ចូល​ទៅ​អាន​ World Food Programme សំរាប់​ប្រទេស​កម្ពុជា​សូម ចុច​ទីនេះ

Related articles

ក្រម​និតិវិធីព្រហ្មទណ្ឌនៃ​ព្រះរាជាណាចក្រ​កម្ពុជា​ 25/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ច្បាប់​ផ្សេង​ៗ, ព័ត៌មាន​ជាតិ, អំណាន.
Tags: , , , , , ,
add a comment

View this document on Scribd

ប្រភព៖ ប្លុក​យុវជន

Related articles

អាមេរិក​សុំទោស​ហ៊្វីលីពីន​រឿង​ដាក់​ទង់ជាតិ​បញ្ច្រាស 28/09/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
1 comment so far

សារព័តិមាន Reuters ចុះ​នៅ​ថ្ងៃ​ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១០​ អោយ​ដឹង​​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​សូមខ​មាទោស​ចំពោះ​ការ​ដាក់​ទង់ជាតិ​ប្រទេស​ ហ៊្វីលីពីន​បញ្ច្រាស​ (ខាង​លើ​នៅ​ក្រោម ខាង​ក្រោម​នៅ​លើ) នៅ​ឯ​ហេតុការណ៍​មួយ​នៅក្រុង ញូយ៉ក ដោយ​មាន​ការ​ចូលរួម​ពី​លោក​ប្រធានាតិបតី​ បារ៉ាក់ អូបាមា នៅ​ថ្ងៃ​សុក្រ​សប្តាហ៍មុន​ ដែល​គេ​ហៅ​ភាពខុស​ឆ្គង​ដោយ​​ចេតនា​មួយ​នោះ​ថា​ជា​ “Honest Mistake”។

“សូម​មើល​រូប​ទង់ជាតិ​របស់​ហ៊្វីលីពីន​ដែល​ពន្យួរ​ត្រឹមត្រូវ”

ទង់ជាតិ​របស់​ហ៊្វីលីពីន​ដែល​មាន​ពណ៌លាយ​គ្នា ក្រហម-ស-ខៀវ តាក់តែង​ដោយ​ផ្កាយ​ពណ៌លឿង​​​ជាច្រើន​នោះ​បាន​កំពុង​បក់​រវិច​ៗ​​ដោយ​​ ពណ៌ក្រហម​នៅ​ពី​លើ​ពណ៌​ខៀវ​ទៅ​វិញ នៅ​ពេល​ដែល​លោក​ អូបាមា ជួប​ជាមួយ​ដៃគូ​របស់​គាត់​គឺ​លោក​ប្រធានាតិបតី​ហ៊្វីលីពីន បិនីណូ អាគីណូ (Benigno Aquino) នៅ​កំឡុង​ពេល​ការ​ជួបជុំ​មួយ​នៃ​សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ រឺ ហៅ​កាត់​ថា​អាស៊ាន (Association of Southeast Asian Nations = ASEAN)។

“ចំពោះ​ប្រជាជន​ហ៊្វីលីពីន​​​​ទង់ជាតិ​ដែល​ដាក់​បញ្ច្រាស​​គឺ​ជា​សញ្ញា

បញ្ជាក់​ថា​ប្រជាជាតិ​គឺ​កំពុង​​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សង្គ្រាម”

Rebecca Thompson ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ ម៉ានីល​ នៃ​ប្រទេស​ហ៊្វីលីពីន​បាន​និយាយ​ថា “នេះ​ជា​កំហុស​ដ៏​ស្មោះត្រង់​មួយ (ដែល​មិនមាន​អ្វី​លាក់លៀម​ពីក្រោយ​រឿង​នេះ​) សហរដ្ឋ​អាមេរិក​អោយ​តំលៃ​ដ៏​មហិមា ចំពោះ ទំនាក់ទំនង និង ដៃគូ​ដ៏​ជិតស្និត​ជាមួយ​នឹង​ប្រជាជន​ហ៊្វីលីពីន” Rebecca Thompson មិន​បាន​និយាយ​ទេ​ថា​អ្នកណា​ជា​អ្នក​ធ្វើ​កំហុស​នេះ​ឡើង ហើយ​តើ​វា​កើត​ឡើង​យ៉ាង ដូចម្តេច​៕៚

%d bloggers like this: