Cambodia – We Will Not Be Moved 27/11/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានភាសាអង់គ្លេស.Tags: Asia, ដី, បណ្ដេញចេញ, បឹងកក់, បុរីកីឡា, ផានអ៊ីមិច, ស៊ូកាគូ, អភិវឌ្ឍន៍, Cambodia, Government, Phnom Penh
add a comment
Related articles
- Rising Khmer literary star goes noir with crime thriller (archphkai.wordpress.com)
- Cambodian King Father Sihanouk’s body to be cremated on Feb. 4 next year: PM (nzweek.com)
- Hun Sen Says No Political Prisoners (cambodiadaily.com)
យុទ្ធសាស្ត្រថ្មីរបស់ គណបក្ស សង្គ្រោះជាតិ 26/09/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: Asia, កឹម សុខា, គណបក្ស ប្រជាជនកម្ពុជា, គណបក្ស សង្គ្រោះជាតិ, សម រង្ស៊ី, សួន សេរីរដ្ឋា, ហ៊ុន សែន, Cambodia
add a comment
យុទ្ធសាស្ត្រថ្មីមួយរបស់គណបក្សថ្មីគឺ គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សទើបតែច្របាច់បញ្ចូលគ្នារវាង គណបក្ស សិទ្ធិមនុស្ស និង គណបក្ស សម រង្ស៊ី បានបង្ហាញអោយឃើញ ក្នុងពេលថ្មីៗនេះគឺ “ការធ្វើពហិការមិនចូលរួមការបោះឆ្នោតរើសតំណាងរាស្ត្រឆ្នាំ២០១៣”។ យុទ្ធសាស្ត្រថ្មីនេះត្រូវបានគណបក្សថ្មីនេះ ប្រុងនឹងប្រើ ប្រសិនណាជាមិនមានកំណែទម្រង់គណៈកម្មាធិការរៀបចំការបោះឆ្នោតចេញទេ តាមរយៈយុទ្ធសាស្ត្រថ្មីនេះ គណបក្ស សង្គ្រោះជាតិ សង្ឃឹមថាអាចជាការបំភិតបំភ័យមួយ ដល់គណបក្សកាន់អំណាចបាន ព្រោះថាការមិនមានគណបក្សប្រឆាំង ចូលរួមការបោះឆ្នោត ជាការគំរាមកំហែងយ៉ាងសម្បើម ដល់ទៅលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។
យើងមិនដឹងថាតើការបំភិតបំភ័យ របស់គណបក្ស សង្គ្រោះជាតិ អាចធ្វើអោយមានការភិតភ័យមែនរឺយ៉ាងណានោះទេ ព្រោះថ្ងៃមុននេះលោក ហ៊ុន សែន បានឆ្លើយតបទៅនឹងការធ្វើពហិការមិនចូលរួមនឹងការបោះឆ្នោត ដោយអោយសមាជិករបស់ខ្លួន ត្រៀមខ្លួនដើម្បីទទួលយកកៅអី ដែលគណបក្ស សង្គ្រោះជាតិ បោះបង់ចោល។
បើសិនជាគណបក្ស សង្គ្រោះជាតិ មិនចូលរួមការបោះឆ្នោតមែន ចុះគណបក្សផ្សេងទៀត តើពួកគេនឹងមិនចូលរួមដែរ? តាមមើលទៅមិនដូច្នេះទេដូចជា គណបក្ស ហ៊្វុនស៊ីនប៉ិច គណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ គណបក្ស ខ្មែរឈប់ក្រ…ល…។ អញ្ចឹងបើសិនជាគណបក្សទាំងនោះ នៅតែចូលរួមអញ្ចឹងការធ្វើពហិការរបស់ គណបក្ស សង្គ្រោះជាតិ ហាក់មិនគំរាមកំហែងដល់ គណបក្ស ប្រជាជនកម្ពុជា ខ្លាំងណាស់នោះទេ ព្រោះការបោះឆ្នោតនៅតែជាការបោះឆ្នោតពហុបក្ស។
កាលពីពេលកន្លងទៅលោក សួន សេរីរដ្ឋា ប្រធានអំណាចពលរដ្ឋខ្មែរ តែងតែអំពាវនាវ អោយប្រជាជនកម្ពុជា ធ្វើពហិការមិនចូលរួមការបោះឆ្នោត តែលោក សម រង្ស៊ី បានអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ កុំអោយជឿតាមការឃោសនា របស់អ្នកនយោបាយឡប់ឡិនផ្សេង មិនអោយពួកគេចូលរួមការបោះឆ្នោត តែពេលនេះលោក សម រង្ស៊ី ខ្លួនឯងជាអ្នកមានគំនិត ធ្វើពហិការមិនចូលរួមការបោះឆ្នោត ដោយខ្លួនលោកទៅវិញ។ អញ្ចឹងយើងមើលឃើញថា ជំហានដើរមួយនេះ ជាជំហានដើរបោះតាមក្រោយលោក សួន សេរីរដ្ឋា រឺ ជាជំហានដែលលោក សម រង្ស៊ី បោះជំហាន លើជំហានដែលលោកហាមប្រជាជនមិនអោយបោះដើរកាលពីពេលកន្លងមក។
គិតថាប្រសិនជាការធ្វើពហិការ មិនចូលរួមការបោះឆ្នោត ក្លាយជារឿងពិត នឹងមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ អន្តរជាតិ ប្រទេសជាម្ចាស់អំណោយ អង្គការជាតិ និង អង្គការអន្តរជាតិ ជាមិនខានទៅលើការបោះឆ្នោតឆ្នាំ ២០១៣ ខាងមុខនេះ។ អញ្ចឹងតើ គណបក្ស សង្គ្រោះជាតិ ពិតជាហ៊ានធ្វើពហិការមែនទេ ប្រសិនជា គ-ជ-ប មិនមានការកែទម្រង់? ហើយប្រសិនជា គណបក្ស សង្គ្រោះជាតិ មិនចូលរួមការបោះឆ្នោតមែនតើ គណបក្ស ប្រជាជនកម្ពុជា ហ៊ានបោះឆ្នោតដោយគ្មាន គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ដែលធំជាងគេបំផុតក្នុងប្រទេសមួយនេះទេ?
- Bring on the one-horse race: PM (khamerlogue.wordpress.com)
- Cambodia’s Landless Class (latitude.blogs.nytimes.com)
- Cambodian PM dismisses election boycott (bigpondnews.com)
សំណួរនៅតែត្រូវបានគេចោទទាក់ទងនឹង “កោះត្រល់” 20/09/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: Asia, កោះត្រល់, ប្រទេស វៀតណាម, ព្រំដែន, សម្ដេច សីហនុ, ហ៊ុន សែន, Cambodia, Government
8 comments
និយាយរឿង “កោះត្រល់” ដែលមានផ្ទៃដីដល់ទៅ ៥៤០ គីឡូម៉ែត្រក្រឡា ដែលជិតប៉ុនទំហំប្រទេសសិង្ហបុរីទាំងមូលនោះ ដែលបាត់បង់ទៅប្រទេសវៀតណាម ត្រូវបានលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន បានឡើងមកអះអាងក្នុងរដ្ឋសភា កាលពីកន្លងទៅ ដោយរុញការទទួលខុសត្រូវទៅដាក់លើ អតីតព្រះមហាក្សត្រខ្មែរគឺ សម្ដេច សីហនុ នោះ ដែលព្រះអង្គជាអ្នកយកផែនទីប្រទេសកម្ពុជា ដែលមានទំហំ ១៨១ ០៣៥ គីឡូម៉ែត្រក្រឡានោះ ទៅតម្កល់ទុកនៅអង្គការសហប្រជាជាតិ គឺមិនមានរាប់បញ្ចូល កោះត្រល់ ចូលក្នុងទំហំដីខាងលើឡើយ។
បញ្ហាព្រំដែន និង កោះត្រល់ នេះត្រូវបានគេយកជាប្រធានបទមួយ សំរាប់ជជែកគ្នា ចោទគ្នាថាជាអ្នកស្នេហាជាតិ អ្នកក្បត់ជាតិជាដើម ហើយពេលកន្លងទៅគេតែងតែចោទលោក ហ៊ុន សែន តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់រឿងនេះជាបន្ទុកលើ សម្ដេច សីហនុ ទៅវិញ។ ឆ្ងល់មែនទែន សម្ដេច សីហនុ នៅរស់រានមានជីវិតនៅឡើយ ម្ដេចក៏មិនចេញមកបកស្រាយអោយបានច្បាស់យ៉ាងដូចម្ដេចទៅ? ហើយមួយវិញទៀតម្ដេចក៏លោក ហ៊ុន សែន មិនយាងសម្ដេច សីហនុ ចេញមកបកស្រាយជាមួយផងទៅ? ហើយថែមមួយទៀតខាងគណបក្ស សម រង្ស៊ី ដែលចោទសំណួរនោះ ម្ដេចក៏មិនរុញសំណួរដដែល នោះទៅអោយសម្ដេច សហនុ បំភ្លឺដែរផងទៅ? ហើយកាន់តែពិសេសទៅទៀត ខ្ញុំគិតថាសម្ដេច សីហនុ ប្រាកដជាបានលឺប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយហើយ ក្នុងពេលកន្លងទៅ ម្ដេចក៏ព្រះអង្គមិនយាងចេញមកបកស្រាយ អោយប្រជាជនខ្មែរ ដែលកំពុងចង្អុលមុខគ្នា ដាក់កំហុសអោយគ្នា អោយបានដឹងច្បាស់ថារឿងពិតវាយ៉ាងម៉េចផងទៅ?
- មើលរូបភាពមួយចំនួនពីកោះត្រល់ ចុចទីនេះ
Related articles
- Wedding costumes! My costume, and your costumes! (seyhaktit.wordpress.com)
- Samsung 43″ 3D Plasma TV (PN43D490) (monyrinataro.wordpress.com)
- ភាពយន្តរឿង Wanna See My Beautiful Navel (1978) (kamenganajar.wordpress.com)
Anonymous Hacks Cambodia over The Pirate Bay Co-founder’s Arrest 13/09/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ.Tags: Asia, Cambodia, Gottfrid Svartholm, Nepalese Army, Phnom Penh, Pirate Bay, Sweden
add a comment
Related articles
- Gottfrid Svartholm Warg Charged Again In Sweden (craigmurray.org.uk)
- Anonymous doxes Cambodia after Pirate Bay arrest (go.theregister.com)
- Cambodia deports Pirate Bay co-founder (stuff.co.nz)
ក្រសួងធនធានទឹកជូនដំណឹងប្រយ័ត្នគ្រោះទឹកជំនន់ 10/09/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: Asia, ទឹកជំនន់, Cambodia, Flood
add a comment
Related articles
- Kim Ly : Cambodia (kiva.org)
- Gift from Cambodia (naokomc.com)
- Chanthorn : Cambodia (kiva.org)
ពហុកីឡាដ្ឋានជាតិមរតកតេជោ? 23/08/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: Asia, ពហុកីឡាដ្ឋានជាតិមរតកតេ, ហ៊ុន សែន, Cambodia, Government, Phnom Penh Post
13 comments
និយាយពីសហរដ្ឋអាមរិក ដែលមានលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ជាអ្នកដឹកនាំ ដូចអត់មានសមិទ្ធិផលសង្គមកសាងក្នុងប្រទេសដ៏ធំមួយនេះ ដាក់ឈ្មោះថា បារ៉ាក់ អូបាម៉ា សោះ វាចំលែកតែប្រទេសខ្មែរមួយ ប្រទេសដ៏មហាកំពូលក្រ រស់បានដោយសារតែលក់ធនធានធម្មជាតិ លុយកម្ចី លុយជំនួយ យកមកកសាងជាតិតែទៅជាដាក់ឈ្មោះលោក ហ៊ុន សែន ទៅវិញ។
លោក ហ៊ុន សែន មិនខ្មាសគេទេអី? ខ្មាសពួកក្មេងៗទើបតែធំឡើងរាប់លាននាក់ក្នុងប្រទេស ពួកក្មេងៗដែលបានចូលសាលារៀន ទទួលការអប់រំ បណ្ដុះបណ្ដាល ខុសពីលោក ពួកគេទាំងនោះខ្ពើមរអើមនឹងមនុស្សមារយាទ មិនសូវបានដូចលោកខ្លាំងណាស់ ត្បិតតែគេមិនហ៊ាននិយាយចំពោះមុខរបស់លោក។
អីឡូវនេះចូលដល់ពហុកីឡាដ្ឋាន ដែលប្រុងនឹងសាងសង់ចុងឆ្នាំនេះ ដែលនឹងចំណាយលុយរដ្ឋពី ១០០ ទៅ ៥០០ លានដុល្លារអាមេរិក ទៅជាដាក់ឈ្មោះបុគ្គលខ្លួនទៅវិញ “ពហុកីឡាដ្ឋានជាតិមរតកតេជោ”? គិតទៅស្រុកខ្មែរមួយនេះ យ៉ាប់អីក៏យ៉ាប់ទាំងសព្វគ្រប់បែបនេះ យ៉ាប់ទាំងពួកអាចក់អាចែម ដែលផ្ដួចផ្ដើមគំនិតដាក់ឈ្មោះនេះឡើងផងទៀត “នេះគឺជាប្រទេសកំពូលក្រ ក្រទាំងសព្វគ្រប់ ក្រទាំងមារយាទ”។
Related articles
- វីដេអូ៖ ស្ដាប់ លោក ហ៊ុន សែន រឿង ព្រំដែន (varychin.com)
- គំរោង សាងសង់ ពហុកីឡាដ្ឋាន ជាតិ ថ្មី នឹង ត្រូវ បើក ការដ្ឋាន នៅ ចុង ឆ្នាំ នេះ (sroksrear.com)
- ស្តាដ ជាតិ ឬ ស្តាដ តេជោ? (sopheak.wordpress.com)

