២០៧ នាក់ស្លាប់ដោយសារទឹកជំនន់នៅកម្ពុជា 10/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: Asia, Asian Development Bank, គ្រោះទឹកជំនន់, ញឹម វ៉ាន់ដា, រដ្ឋាភិបាលកម្ពុជា, រដ្ឋាភិបាលខ្មែរ, ស្រូវ, ស្រែ, អង្ករ, Cambodia, Cambodian Red Cross, Mekong, Nhim Vanda, Phnom Penh
add a comment
តាមការអោយដឹងពីលោក ញឹម វ៉ាន់ដា ដែលជាប្រធាន National Committee for Disaster Management បានអោយដឹងថ្ងៃ ចន្ទ ទី ១០ ខែ តុលា ឆ្នាំ ២០១១ នេះបានអោយដឹងថា ទឹកជំនន់បានសំលាប់មនុស្សយ៉ាងហោចណាស់ ២០៧ នាក់ហើយ ដែលក្នុងចំណោមនោះមានកុមារដល់ទៅ ៥២ នាក់។ ស្រែដែលមានទំហំដល់ជាង ៣០០ ០០០ (សាមសិបម៉ឺន) ហិកតារត្រូវបានរងគ្រោះ ហើយក្នុងនោះស្រែចំនួន ១០០ ០០០ ហិកតារត្រូវបានបំផ្លាញទាំងស្រុង។
លោក ញឹម វ៉ាន់ដា ក៏បបន្ថែមទៀតថា តាមការប៉ាន់ប្រមាណតំលៃនៃការខូចខាត ដោយសារទឹកជំនន់ឆ្នាំនេះគឺប្រហែលគ្នាការខូចខាតដោយទឹកជំនន់នៅឆ្នាំ ២០០០ ដែរដែលគិតជាទឹកប្រាក់ប្រមាណ ១៦១ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងពេលនេះដែររដ្ឋាភិបាលកម្ពុជាបានបញ្ចេញអង្ករចំនួន ១៩០០ តោនជូនដល់ជនរងគ្រោះទាំងនោះ។
រដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា និង អង្គការបានជួយសម្រួលជាបន្ទាន់ដល់ប្រជាជនរងគ្រោះដល់ជាង ៧០ ០០០ គ្រួសារដែលមានមនុស្សចំនួនប្រហែល ២៨០ ០០០ នាក់ក្នុងចំណោមមនុស្សចំនួន ១០០ ០០០ គ្រួសារដែលបានភៀសខ្លួនទៅរកកន្លែងទីទួលសុវត្ថិភាព។ ហើយប្រទេស ចិន ជប៉ុន កម្មវិធីម្ហូបអាហារពិភពលោក និង អង្គការជាតិ អន្តរជាតិ បានជួយជាបន្ទាន់ដល់ជនរងគ្រោះដោយសារគ្រោះទឹកជំនន់នេះ។ ចំណែក Asian Development Bank បានផ្ដល់លុយចំនួន ២ លានដុល្លារសហរដ្ឋអាមេរិក សំរាប់ប្រទេសកម្ពុជា ដើម្បីនឹងធ្វើផ្លូវឡើងវិញបន្ទាប់ពីទឹកជំនន់នេះ៕៚
Related articles
- Cambodia tribunal judge resigns (bbc.co.uk)
- Mony Sok : Cambodia (kiva.org)
- ចំណី ជីវិត៖ ” សំរង់សម្ដី” មួយ ចំនួន របស់ Steve Jobs (varychin.com)
