Nuon Chea៖ Khmer Rouge ‘were not bad people’ 06/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: ខ្មែរក្រហម, នួន ជា, ប៉ុល ពត, សាលាក្តីខ្មែរក្រហម, BBC
add a comment
បងធំទី ២ នៃរបបខ្មែរក្រហមគឺលោក នួន ជា បាននិយាយថា “ខ្មែរក្រហមមិនមែនជាមនុស្សអាក្រក់ទេ” តើ ”មនុស្សអាក្រក់” ក្នុងចិត្តរបស់លោក នួន ជា ជាមនុស្សបែបម៉េចទៅអញ្ចឹង? ម៉េចបានជាពួកហ្នឹងមិនទទួលស្គាល់ថាខ្លួនបរាជ័យក្នុងការដឹកនាំប្រទេសហ្ន៎? ម៉េចក៏មិនទទួលស្គាល់ថាខ្លួនធ្វើកំហុសមួយយ៉ាងធំ សំរាប់ប្រជាជាតិរបស់ខ្លួន? ក្រោមការដឹកនាំរបស់អស់លោក ដើរទៅកន្លែងណាក្នុងប្រទេស ដែលមិនធំក្លិនស្អុយខ្មោចមនុស្សស្លាប់នោះ?
ចង្អុលបង្ហាញមកមើលចំណុចមួយណា ដែលវារីកចំរើនក្នុងរបបខ្មែរក្រហមហ្នឹង ដែលដូចពាក្យស្លោកអស់លោកថា “មហាលោតផ្លោះ មហាអស្ចារ្យ” នោះ? កាលគេសម្ភាសលោក ខៀវ សំផន គេសួរគាត់ថា “លោកគិតដូចម្ដេចដែរអំពីលោក ប៉ុល ពត?” លោក ខៀវ សំផន ងក់ក្បាលញាប់ស្អេកថា “អស្ចារ្យ អស្ចារ្យ” ហើយគាត់នឹកលោក ប៉ុល ពត ខ្លាំងណាស់ នឹកទាំងយប់ ទាំងថ្ងៃ។
ពួកអស់លោកគិតថាវាគ្រប់គ្រាន់ ដែលសំលាប់មនុស្សអស់ពីរលាននាក់ ហើយមកនិយាយតែពាក្យពីរ បី ម៉ាត់ថា “ពួកអស់លោកជាមនុស្សល្អ” និង “យួននៅពីក្រោយការសំលាប់ខ្មែរហ្នឹង”? ពួកអស់លោកគិតថាវាមិនស្រួលដល់ថ្នាក់ហ្នឹងពេកទេអី? ពួកអស់លោកគិតថានិយាយពាក្យតែប៉ុណ្ណឹង ហើយជំរាបលាទៅផ្ទះដេក រឺ យ៉ាងម៉េចហ្នឹង?
Related articles
- Nuon Chea defends actions in Khmer Rouge genocide trial – BBC News (bbc.co.uk)
- Ex-Khmer Rouge leader Nuon Chea defends killer regime (news.nationalpost.com)
- Khmer Rouge ‘Brother Number Two’ defends regime that killed two million (telegraph.co.uk)
- Khmer Rouge Tribunal: We Are Not ‘Bad People,’ Former No. 2 Says (ibtimes.com)
- Khmer Rouge ‘were not bad people’ (bbc.co.uk)
- Ex-leader in court: Khmer Rouge not ‘bad people’ (ctv.ca)
- We weren’t all bad in the Khmer Rouge: Pol Pot’s deputy makes his case (independent.co.uk)
- Khmer Rouge not ‘bad people’, ex-leader tells trial (cbc.ca)
- Top accused says Khmer Rouge not ‘bad people’…nor good people (khamerlogue.wordpress.com)
- VIDEO: Khmer Rouge ‘were not bad people’ (bbc.co.uk)
៦.៨ លានកុំព្យូទ័រយួរដៃចែកដោយឥតគិតថ្លៃនៅ ឥណ្ឌា 15/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: Acer, Asia, កុំព្យូទ័រយួរដៃ, ប្រទេសឥណ្ឌា, BBC, Hewlett-Packard, India, Laptop, Madurai, Tamil Nadu
add a comment
ប្រទេសឥណ្ឌានឹងចែកចាយកុំព្យូទ័រយួរដៃ (Laptop) ចំនួន ៦.៨ លាន ដល់សិស្ស និង និស្សិតនៅសាលារដ្ឋនៅភាគខាងត្បូងនៃទីក្រុង Tamil Nadu ដោយឥតគិតថ្លៃ គម្រោងនេះដោយធ្វើតាមការសន្យារបស់រដ្ឋមន្ត្រីនៅតំបន់នោះ កាលពីពេលបោះឆ្នោត។ តែទោះយ៉ាងណាមានការឈ្លោះប្រកែកគ្នាលើបញ្ហានេះផងដែរ ដោយសារតែការចំណាយនេះ មានចំនួនជាទឹកប្រាក់ច្រើនលើសលុប។ ពួកគេគិតថាលុយ ដែលចំហាយលើកុំព្យូទ័រយួរដៃនេះគួរចំណាយលើសេវាសង្គម និង ហេដ្ឋារចនាសម្ព័ន្ធវិញទើបប្រសើរជាង។ ការសន្យានៅពេលបោះឆ្នោតកាលពីដំបូង ដោយអាជ្ញាធរនេះ ដែលបានធ្វើក្នុងរដូវកាលបោះឆ្នោតនោះមានច្រើនទៀតដូចជាបញ្ហាសុខុមាលភាព អំណោយឥតគិតថ្លៃជា កង្ហារបក់ ម៉ាស៊ីនលាយគ្រឿង និង លម្អិតគ្រឿងធ្វើម្ហូបសំរាប់ស្ត្រី គោពូជពិសេស (Jersey Cows) សំរាប់ក្រុមគ្រួសារនៅតាមទីជនបទជាដើម។ តាមគេអោយដឹងថាកុំព្យូទ័រយួរដៃដែលនាំយកមកចែកចាយដល់សិស្ស និង និស្សិតគឺជាផលិតផលរបស់ក្រុមហ៊ុន Hewlett-Packard និង Acer។៚
Related articles
- Date set to hang Gandhi plotters (bbc.co.uk)
- Two killed in police firing to quell caste clashes in south Tamil Nadu (dalitskerala.wordpress.com)
- Tamil Nadu to recruit medical staff to overcome shortage (news.bioscholar.com)
អបអរសាទរប្រជាជននៃប្រទេស លីប៊ី 23/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: Africa, ប្រទេស លីប៊ី, ហ្ក្រាដាហ៊្វី, BBC, CNN, Government, Libya, Muammar al-Gaddafi, Tripoli
2 comments
ទីបំផុត ហ្ក្រាដាហ៊្វី ត្រូវបញ្ចប់ហើយ ក្រុមឧទ្ទាមបានវាយយកបានមូលដ្ឋានចុងក្រោយបង្អស់របស់បុរសខ្លាំងនេះហើយ។ ពួកគេបានស្រែកកងរំពងអបអរសាទរចំពោះជោគជ័យនេះ ដែលការវាយប្រហារបានចំណាយពេលវេលាជាច្រើនខែមកហើយ។ នេះជាសារមួយផ្ញើជូនដល់អស់អ្នកដឹកនាំផ្ដាច់ការ ក្រាញ់ននៀលនឹងអំណាច កាប់សំលាប់ ថាអំពើអាក្រក់នឹងរលាយសាបសូន្យ មនុស្សល្អនឹងបានគេសង្គ្រោះ។
គួរបញ្ជាក់ថាកាលពីម្សិលមិញកូនប្រុសពីរនាក់របស់ ហ្ក្រាដាហ៊្វី ត្រូវបានគេចាប់ខ្លួនបានទាំងរស់ ហើយកូនប្រុសពៅរបស់បុរសម្នាក់នេះ ត្រូវបានស្លាបក្នុងការវាយប្រហារកន្លងទៅដែរ។ លុយរាប់ពាន់លានដុល្លារ ឡានទំនើបៗ វិឡាដ៏ធំស្កឹមស្កៃ គ្រឿងអលង្ការភ្លឺផ្លេក……ទីបំផុតលែងមានន័យអ្វីទាំងអស់ មិនអាចសូម្បីតែជួយស្រោចស្រង់ជីវិតខ្លួន “ឈាមស្រែក ស្បែកហៅ” និយាយមួយទៀតបានថា “អ្នកជំពាក់ ត្រូវតែសង”។
Related articles
- The liberation of Tripoli (thepressnet.com)
- Oops: CNN Shows Map Of Tripoli… Lebanon (mediaite.com)
- CNN Thinks All Tripolis Look the Same [Libya] (gawker.com)
ប្រធានាតិបតីប្រទេស យេមែន រត់ចោលស្រុក 05/06/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: Ali Abdullah Saleh, ប៊ីប៊ីស៊ី, ប្រទេស យេមែន, ព័តិមានអន្តរជាតិ, BBC, Saudi Arabia, Yemen
add a comment
តាមសារព័ត៌មាន ប៊ីប៊ីស៊ី បានអោយដឹងថាប្រធានាធិបតីផ្ដាច់ការនៃប្រទេស យេមែន (Yemen) ដែលមានឈ្មោះថា Ali Abdullah Saleh បានរត់ទៅប្រទេស សោឌី អារ៉ាប៊ី ហើយក្រោយរងរបួសមួយថ្ងៃ។ ប្រធានាធិបតីនេះក៏បាននាំក្រុមគ្រួសាររស់ខ្លួនទៅជាមួយ ផងដែរ។ ការវាយប្រហារទៅលើប្រធានាធិបតី Ali Abdullah Saleh នៅខណៈពេលដែលបុរសខ្លាំងម្នាក់នេះកំពុងសូត្រធម៌ក្នុងព្រះវិហារ ធ្វើអោយបុរសម្នាក់នេះរបួសក្បាល មុខ ដើមទ្រូង ហើយអង្គរក្សរបស់គាត់ចំនួនប្រាំពីរនាក់បានស្លាប់។ ចាប់តាំងពីមានការវាយប្រហារថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១១ នេះមកមនុស្សចំនួន ១៦០ នាក់បានស្លាប់។ នៅពេលដែលប្រធានាធិបតីម្នាក់នេះ មិននៅក្នុងប្រទេសគេមិនដឹងប្រាកដទេថាតើអ្នកណា ទទួលបន្ទុកជំនួសគាត់។
Related articles
- Yemen’s Saleh ‘in Saudi Arabia’ (bbc.co.uk)
- Yemen: Saleh Travels to Saudi Arabia for Medical Treatment (news.firedoglake.com)
- Saleh Is in Saudi Arabia for Medical Treatment, Spokesman Says (businessweek.com)
ប្រទេសអ៊ីតាលីហាមប្រើថង់ប្លាស្ទីក 04/01/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ.Tags: ថង់ប្លាស្ទីក, ប្រទេសអ៊ីតាលី, ព័តិមានអន្តរជាតិ, ព្រះម៉ែធរណី, BBC, Environment
5 comments
តាមសារព័តិមានរបស់ BBC បានអោយដឹងថាប្រទេសអ៊ីតាលីបានបោះជំហ៊ានថ្មីមួយក្នុងការជួយស្រោចស្រង់ដល់ព្រះម៉ែធរណី (Mother Earth) ប្រទេសនេះបានចាប់ផ្តើមច្បាប់ថ្មីមួយចាប់តាំងពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១១ ដោយហាមមិនអោយប្រើប្រាស់ថង់ប្លាស្ទីក (Plastic Bag) តទៅទៀត។
ការអនុវត្តន៍នេះនឹងចាប់ផ្តើមមុនគេ ក្នុងហាងលក់របស់របរផ្សេងៗលែងអោយពួកគេ ច្រកអីវ៉ាន់ទាំងនោះក្នុងថង់ប្លាស្ទីកជូនដល់អ្នកទិញដូចមុន ដោយត្រូវច្រកក្នុងថង់ដែល ធ្វើពីក្រដាស់ រឺ ក្រណាត់ រឺ សារធាតុផ្សេងដែលមិនមានប៉ះពាល់ដល់បរិដ្ឋាន។ សូមបញ្ជាក់ថាកាលពីមុននេះប្រទេសអ៊ីតាលី ជាប្រទេសមួយដែលមានអត្រានៃការ ប្រើប្រាស់ថង់ប្លាស្ទីកខ្ពស់ជាងគេបំផុតក្នុងទ្វីបអឺរ៉ុប ដោយប្រើប្រាស់ថង់ប្លាស្ទីកដែល មានគ្រោះអាក្រក់ដល់ផែនដីដល់ទៅម្ភៃពាន់លានក្នុងមួយឆ្នាំ។
Related Articles
- Plastic Bag Ban Starts in New Year in Italy (treehugger.com)
- Italy to Ban Plastic Bags Starting in the New Year (inhabitat.com)
- Italian shops to bin plastic bags from New Year’s Day (guardian.co.uk)


