jump to navigation

ឈុតផ្សាយរឿង៖ Ip Man 2 នឹង​ដាក់​បញ្ចាំង​ខែ​ក្រោយ 30/12/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ចំណេះដឹងទូទៅ, តារា​ភាពយន្ត​អាស៊ី, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
4 comments

រឿង​នេះ​មាន​តួរ​ឯក​គឺ Donnie Yen ដែល​នៅ​ប្រទេស​កម្ពុជា​មនុស្ស​ភាគ​ច្រើន​ហៅ​គាត់​ថា “កុំ កុំ”  នោះ។ រឿង​នេះ​នឹង​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៨ ខែ តុលារ ឆ្នាំ ២០១១ នៅ​សហរដ្ឋ​អាមេរិក និង កាណាដា​។ វា​ជា​ប្រភេទ​រឿង​វាយ តប់ ទាត់ ធាក់ កាប់ ចាក់ ដែល​ពោរពេញ​ដោយ​ក្បាច់​គុណ​ចិន (Kung Fu)។

រឿង​នេះ​និយាយ​ពី​រឿង​ពិត​របស់​លោក​ម្ចាស់ Ip Man និង គ្រួសារ​របស់​គាត់​ដែល​រត់​គេច​ចេញ​ពី​ការ​ត្រួតត្រា​របស់​ជប៉ុន​ទៅ​រស់នៅ​ទីក្រុង​ ហុង កុង ដែល​កាល​នោះ​ទីក្រុង​នោះ​ក៏​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​អង់គ្លេស​ផង​ដែរ។ ទៅ​ដល់​ទីកន្លែង​ថ្មី​នោះ Ip Man ត្រូវ​ការ​ឧបត្ថម្ភ​គ្រួសារ​របស់​គាត់​ ដូច្នេះ​គាត់​ចង់​បើក​កន្លែង​បង្ហាត់​​ក្បាច់​គុន​នៅ​ទីនោះ តែ​គាត់​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ដោយ​ក្រុម​មួយ​ផ្សេង​ទៀត​នោះ​ទេ បញ្ហា​នេះ​បាន​កើត​ទៅ​ជា​ជម្លោះ​ រហូត​ដល់​មាន​ការ​ប្រកួត​គ្នា​ជាមួយ​មេ​ក្រុម​មួយ​ទៀត​នោះទៀត​ផង។

ដោយ​សារ​តែ​ថ្វី​ដៃ​ក្បាច់​គុណ​ដ៏​ប្រសើរ​របស់​គាត់​ គាត់​ត្រូវ​បាន​ទទួល​ការ​កោត​សរសើរ យ៉ាង​ខ្លាំង​នៅ​ទឹកដី​ថ្មី​នោះ តែ​ទោះយ៉ាង​ណា​ពាក្យ​ចិន​តែងតែ​និយាយ​ថា “ភ្នំមួយ​មិន​អាច​មាន​ខ្លា​ពីរ” ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស​ Ip Man ត្រូវ​ជួប​ប្រទះ​នឹង​ខ្លា​ផ្សេង​ៗ​ទៀត​ដែល​មក​ពី​ទ្វីបអឺរ៉ុប​ដែល​ចង់​កំចាត់​គាត់។ ចង់​ដឹង​ថា​តើ​គាត់​អាច​ទទល់​នឹង​ខ្លា កំណាច​ទាំង​អស់​នោះ​បាន​យ៉ាង​ណា​មាន​តែ​ក្នុង​រឿង​ទេ​ ទើប​អាច​បញ្ជាក់​បន្ថែម​បាន។ សូម​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា!

Related Articles

About these ads
%d bloggers like this: