jump to navigation

សុខភាព៖ ឈាម​សិប្បនិមិត្ត​ត្រូវ​បាន​គេ​ផលិត​បាន​ហើយ​ 30/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​, សុខភាព.
Tags: , , , , , ,
add a comment

អីឡូវ​នេះ​ក្ដី​បារម្ភ​ដ៏​ធំ​របស់​ពិភពលោក ​ត្រូវ​បាន​ដោះស្រាយ​​បាន​ហើយ នោះ​គឺ​បញ្ហា​កង្វះ​ឈាម​សំរាប់​សង្គ្រោះ​អ្នក​រង​របួស​ផ្សេង​ៗ ហើយ​បញ្ហា​បរិច្ចាគ​ឈាម ​ក៏​នឹង​មិន​​ជា​ក្ដី​បារម្ភ​ទៀត​ដែរ នេះ​គឺ​ដោយសារ​តែ​​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ University of Edinburgh អាច​ផលិត​ឈាម​សិប្បនិមិត្ត​បាន​ហើយ​ ដែល​ឈាម​នោះ​មាន​កោសិកា​ឈាម​ក្រហម​ ដែល​ផ្ទុក​អុកស៊ីហ្សែន ហើយ​គេ​រំពឹង​ថា​នឹង​អាច​សាកល្បង​ក្នុង​ការ​ជួយ​សង្គ្រោះ​មនុស្ស​ ក្នុង​រយៈពេល​ប្រហែល​ពីរ បី​​ឆ្នាំ​ទៀត។ តែ​ទោះ​យ៉ាង​ណា​ឈាម​ដែល​កើត​ឡើង​ក្នុង​ខ្លួន​មនុស្ស​ តាម​ធម្មជាតិ​គឺ​នៅ​តែ​ល្អ​ជាង​ឈាម​សិប្បនិមិត្ត​នេះ ប៉ុន្តែ​ក្នុង​ករណី​ដែល​ឈាម​ធម្មជាតិ​ មិន​អាច​ស្វែងរក​បាន​ ដូច្នេះ​ឈាម​សិប្បនិមិត្ត​នេះ​ នឹង​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក។ ​

Related articles

About these ads

Robert Pattinson ជាមួយ​ការងារ​មនុស្ស​ធម៌​នៅ​ខ្មែរ​ 28/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ហូលីវូត, ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
6 comments

តើ​អ្នក​ទាំងអស់​គ្នា​ស្គាល់​តារា​ហូលីវូត​ Robert Pattinson ទេ? ប្រសិន​ជា​អ្នក​បាន​ទស្សនា​រឿង Curse of the ring រឿង Harry Potter and goblet of fire និង រឿង​ដែល​ល្បីល្បាញ​នៅ​ឆ្នាំ ២០០៨ គឺ​រឿង Twilight នោះ​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ស្គាល់​គាត់​ហើយ។ គាត់​កើត​នៅ​ទីក្រុង​ឡុង នៃ​ប្រទេស​អង់គ្លេស គាត់​មាន​កម្ពស់ ១៨៥ ស-ម។

ថ្ងៃ​នេះ​លើក​ពី​តួ​កុន​ម្នាក់​នេះ ព្រោះ​តែ​ការងារ​មនុស្ស​ធម៌​របស់​គាត់ ​ដល់​សិស្ស​សាលា​ស្រី​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​អោយ​ពួក​គេ​អាច​បញ្ចប់​សាលា​វិទ្យាល័យ និង មហា​វិទ្យាល័យ​បាន។ គាត់​បាន​ចូលរួម​រៃ​អង្គាស​ប្រាក់​ក្នុង​យុទ្ធនាការ​ Go Campaign ហើយ​លុយ​ដែល​បាន​ពី​យុទ្ធនាការ​នេះ​ នឹង​ត្រូវ​បរិច្ចាគ​​ដល់​អង្គការ​​មួយ​​ មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដែល​មាន​ឈ្មោះ​ថា PAGE រឺ Program Advancing Girls Education​ អង្គការ​នេះ​សាងសង់​​ផ្ទះ​នៅ​រួម​គ្នា​អោយ​សិស្ស​ស្រី​​ចំនួន​ ២០ នាក់​ ដែល​អង្គការ​នេះ​មើល​ខុស​ត្រូវ​ដោយ​ព្រះសង្ឃ​ខ្មែរ​នៅ​ខេត្ត​សៀមរាប។ PAGE ក៏​ទិញ​ដី​មួយ​​ចំណែក​ដែរ​សំរាប់​អោយ​សិស្ស​ស្រី​ទាំង​នោះ​អាច​ដាំ​បន្លែ​បាន ដើម្បី​ផ្គត់ផ្គង់​ដល់​ការ​ហូប​ចុក​ របស់​ពួក​បាន​ខ្លះ។ ​

Related articles

Tablet តំលៃ​តែ ៣៥ ដុល្លារ​​អាមេរិក​នៅ​ប្រទេស​ឥណ្ឌា 05/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
add a comment

វា​ហាក់​បី​ដូច​ជា​ការ​បញ្ចើច​បញ្ចើ​មួយ​ទៅ​ដល់ Samsung Galaxy និង iPad អញ្ចឹង​បើ​យើង​និយាយ​អំពី​ Tablet របស់​​ឥណ្ឌា​ ដែល​គេ​ដាក់​ឈ្មោះ​អោយ​ថា I-slate នោះ​ ពីព្រោះ​តែ​ Tablets ​នេះ​មាន​តំលៃ​មិន​ដល់ ៥០ ដុល្លារ​សហរដ្ឋ​អាមេរិក​ផង បើ​គិត​ជា​ដុល្លារ​របស់​សិង្ហបុរី​គឺ​ស្មើ​នឹង ៦៤ ដុល្លារ មិន​តែ​ប៉ុណ្ណោះ​វា​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​​ទៀត។ Tablet នេះ​ត្រូវ​បាន​គេ​ផលិត​វា​ឡើង​ សំរាប់​ជា​ជំនួយ​ដល់​សិស្ស​សាលា​​រាប់​លាន​នាក់​បាន​ប្រើប្រាស់​ ដែល​​នៅ​កន្លែង​ពួក​គេ​មិន​មាន​ភ្លើង​អគ្គិសនី​ទៅ​ដល់។ ​

អ្នក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៃ​មហា​វិទ្យាល័យ Rice University និង អ្នក​បង្កើត​ I-slate ដែល​មាន​ឈ្មោះ​ថា Krishna Palem បាន​បង្កើត​ Tablet ដែល​សន្សំសំចៃ​ភ្លើង​នេះ​នៅ​ដើម​ឆ្នាំ ២០០៩ តែ​នៅ​រដូវ​ក្ដៅ​កន្លង​ទៅ​នេះ ​​ក្រុម​របស់​គាត់​បាន​ចាប់ផ្ដើម​ធ្វើការ​ជាមួយ​នឹង​អង្គការ​មិន​រក​ប្រាក់​កំរៃ Villages for Development and Learning Foundation (ViDAL) ក្នុង​ការ​សាកល្បង​ I-slate ដំបូង​គេ​​ដល់​សិស្ស​ដែល​មាន​អាយុ​ចាប់​ពី ១០ ដល់ ១៣ ឆ្នាំ​នៅ​ភូមិ​មួយ​ដែល​មាន​ឈ្មោះ​ថា Mohd Hussainpalli តែ​អីឡូវ​វា​ក្លាយ​ទៅ​ជា​របស់​ដែល​មាន​ប្រសិទ្ធិភាព​មួយ​ សំរាប់​សិស្ស​សាលា​រាប់​លាន​នាក់​ ដោយ​យោង​តាម​ការ​សិក្សា​អស់ រយៈពេល​យ៉ាង​យូរ​មក​នេះ៕៚​

Related articles

ភាសា​ចិន​ជា​ភាសា​បរទេស​ទីពីរ​​នៅ​ប្រទេស​កម្ពុជា 05/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , , , ,
2 comments

តាម​សារព័ត៌មាន​របស់​ Xinhua បាន​អោយ​ដឹង​ថា​ភាសា​ចិន​ជា​ភាសា​ជា​បរទេស​ទី​ពីរ​បន្ទាប់ពី​​ភាសា​អង់គ្លេស​​ នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​សាលា​ភាសា​ចិន​គ្រប់​ទី​កន្លែង​រីក​សុះសាយ​ដូច​ផ្សិត។ ហើយ​បើ​តាម​ស្ដី​របស់​លោក ជ័យ ចាប ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន និង កីឡា​​បាន​អោយ​ដឹង​ថ្ងៃ​នេះ​ថា​ “​ខ្ញុំ​អង្កេត​ឃើញ​ថា​​ក្មេង​ៗ​ច្រើន​ទៅ​ៗ​សម្រុក​រៀន​ភាសា​ចិន​សព្វ​ថ្ងៃ​នេះ។ ខ្ញុំ​មើល​ឃើញ​ថា​ ភាសា​ចិន​ត្រូវ​បា​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ជា​អន្តរជាតិ​អីឡូវ​នេះ ហើយ​វា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​សារសំខាន់​ថែម​ទៀត ជា​ពិសេស​ក្នុង​ចំណោម​សង្គម​​ពាណិជ្ជកម្ម​”។

លោក ជ័យ ចាប​ ក៏​បាន​បន្ថែម​ទៀត​ថា​ភាសា​ចិន​បាន​កើន​ប្រជាប្រិយភាព​ជា​លំដាប់​ដោយសារ​តែ​ប្រទេស​ចិន​ជា​អ្នកវិនិយោគទុន​ដ៏​ធំ​​បំផុត​  នាំ​មុខ​គេ​ជា​ដៃ​គូ​ជាមួយ​ប្រទេស​កម្ពុជា។ បើ​យោង​តាម​​សមាគម​ចិន​ក្នុង​ប្រទេស​កម្ពុជា ​បាន​អោយ​ដឹង​ថា​ មាន​សាលា​ភាសា​ចិន​ចំនួន ៥៦ ដែល​មាន​សិស្ស​ច្រើន​ជាង ៣០ ០០០ នាក់​ទូទាំង​ប្រទេស​កម្ពុជា ដែល​ចំនួន​នេះ​មិន​រាប់​បញ្ចូល​សាលា​ឯកជន​តាម​តំបន់​ ដែល​បង្រៀន​ភាសា​ចិន​មិន​ពេញ​ផង​ផង​ទេ៕៚

Related articles

ក្រាហ៊្វិក៖ CEO & EDUCATION 26/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

Related articles

ពាក្យ​អង់គ្លេសដែល​ប្រកប​ខុស​ញឹកញាប់​ជាង​គេ​ទាំង ១៥ 29/01/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
add a comment

“ចុច​លើ​រូបភាព​ចូល​ទៅអាន”

Related Articles

មនុស្ស​យន្ត​បង្រៀន​អង់គ្លេស​នៅ​កូរ៉េ​ខាង​ត្បូង 26/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

នៅ​ ប្រទេស​កូរ៉េ​ខាង​ត្បូង​ដែល​គ្រូបង្រៀន ​ភាសាអង់គ្លេស​ពេញ​លក្ខណៈ​មិនមាន​គ្រប់​គ្រាន់​សំរាប់​សិស្ស​នោះ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ​បាន​អភិវឌ្ឍន៍​ការ​នាំ​យក​ដ៍ពិសេស មាន​ តែមួយសំរាប់​បំពេញ​សេចក្តី​ត្រូវការ​របស់​សិស្ស​នោះ​គឺ “គ្រូបង្រៀន​យន្ត = Robot Teacher”។

ទូរទស្សន៍ CNN រាយការណ៍​ថា​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​បាន​ប្រើ​កម្មវិធី​សំរាប់​ធ្វើ​ ពិសោធន៍​មួយ​ដើម្បី​សាកល្បង​ពី​ប្រសិទ្ធិភាព​នៃ​គ្រូបង្រៀន​យន្ត​នៅ​ក្នុង​ ថ្នាក់​រៀន សាលាដំបូង​មួយ​ចំនួន ហើយ​គេ​មាន​គំរោង​ពង្រាយ​កម្មវិធី​នេះ​ទៅ​សាលារៀន​ចំនួន ១៨ ទៀត​ក្នុង​ចុង​ឆ្នាំ​នេះ។ មនុស្ស​យន្ត​នេះ​ត្រូវ​បាន​គេ​គ្រប់គ្រង​ពីចំងាយ​ដោយ​គ្រូបង្រៀន​អង់គ្លេស​មួយ​ចំនួន ដែល​រស់នៅប្រទេស​ផ្សេង​ៗ។

វិស្វករ ​ស្រាវជ្រាវ​ម្នាក់ Mun-Taek Choi បាន​និយាយ​ប្រាប់​ទូរទស្សន៍​ CNN ថាការ​ប្រមើល​មើល​របស់​​រដ្ឋាភិបាល​បាន​បង្ហាញ​ថា “ប្រព័ន្ធ​មនុស្ស​យន្ត​នៃ​ការ​អប់រំ​ពិតជា​ជួយ បង្កើន​ចំណា​ប់អារម្មណ៍​ដល់​ សិស្ស​ និង ជំរុញ​ទឹកចិត្ត​ដល​ពួក​គេ​ក្នុង​ការ​សិក្សារ​ភាសា​អង់គ្លេស​ ហើយ​ក៏​ធ្វើ​អោយ​ជំនាញ​ភាសា​អង់គ្លេស​របស់​ពួក​គេ​រិត​តែ​ប្រសើរ​ឡើងដែរ។

នេះ​ មិនមែន​ជា​​ការ​លុកលុយ​មនុស្ស​យន្ត​ លើក​ដំបូង​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ​ទេ។ យោង​តាម​​ភូមិសាស្ត្រ​ជាតិ​បាន​អោយ​ដឹង​ថា​រដ្ឋាភិបាល​សង្ឃឹម​ថា​នឹង​ឃើញ​ មនុស្ស​យន្ត​ចំនួន​មួយ​មាន​ក្នុងគ្រប់​ផ្ទះ​សម្បែង​នៅ​ក្នុង​ប្រទេស​នេះ​យ៉ាង​យូរ​ បំផុត​នៅ​ឆ្នាំ ២០២០។ មនុស្ស​យន្ត​នៅ​ក្នុង​ផ្ទះ​អាច​បែងចែក​ផ្នែក​ផ្សេង​ៗ​ជាច្រើន​នៃ​សេវាកម្ម​ដូចជា បំពេញ​ការងារ ផ្ទះ​ និង កំដរ​ក្មេងក្មាង៕៚

%d bloggers like this: