jump to navigation

ដល់​វេន សភា​អឺរ៉ុប ធ្វើ​អន្តរាគមន៍​វិញ​ម្ដង 29/10/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , , ,
add a comment

លោក សម រង្ស៊ី ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ អស់​មួយ​រយៈ​ពេល​យ៉ាង​វែង​ហើយ ហើយ​លោក សម រង្ស៊ី ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ ពី​ប្រទេស​មាន​អំណាច​មួយ​ចំនួន​ដូច​ជា ប្រទេស​អាមេរិក ចិន យួន និង ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​សហគមន៍​អឺរ៉ុប ដើម្បី​អោយ​គេ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ខ្មែរ តែ​វា​ហាក់​មិន​ឃើញ​មាន​ឥទ្ធិពល​ដល់​កំរិត​មួយ​ ជំរុញ​អោយ​មាន​ការ​សម្របសម្រួល​នោះ​ទេ។​ លោក​ សម រង្ស៊ី មិន​បាន​ទាក់ទង​ចរចា​ជាមួយ​នឹង​លោក ហ៊ុន សែន នោះ​ទេ ដោយ​លោក​លើក​ឡើង​ថា​ លោក​មិន​និយាយ​ជាមួយ​នឹង​លោក ហ៊ុន សែន ទេ តែ​លោក​និយាយ​ជាមួយ​នឹង​មេ​លោក ហ៊ុន សែន វិញ​នោះ​គឺ​ប្រទេស​វៀតណាម។ 

រហូត​ដល់​ពេល​ថ្មី​ៗ​នេះ ពេល​ដែល​សម្ដេច​ព្រះ​នរោត្ដម​ សីហនុ ទ្រង់​យាង​ចូល​ចូល​ព្រះ​ទិវង្គត​ ទើប​លោក​ សម រង្ស៊ី សរសេរ​លិខិត​មក​លោក ហ៊ុន សែន មក​ព្រះមហាក្សត្រ​ខ្មែរ មក​រដ្ឋសភា ដើម្បី​ធ្វើ​កិច្ច​អន្តរាគមន៍​ អោយ​ខ្លួន​លោក​​បាន​ចូល​មក​ប្រទេស​កម្ពុជា​បាន ដោយ​លើក​ហេតុផល​មួយ​ថា ចូល​មក​មើល​ព្រះភ័ក្ត្រ​​សម្ដេច​ឪ​ជា​លើក​ចុង​ក្រោយ។ តែ​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ទទួល​បាន​សំបុត្រ​នោះ​ហើយ លោក​ ហ៊ុន សែន មិន​បាន​បង្ហាញ​ភ្លើង​ខៀវ​ណាមួយ​ថា​លោក សម រង្ស៊ី អាច​ចូល​មក​ក្នុង​ប្រទេស​វិញ​បាន​ទេ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ លើក​ហេតុផល​ថា​លោក សម រង្ស៊ី ធ្លាប់​ហៅ​ខ្លួន​លោក​ថា “អាយ៉ង” ហើយ​ក្នុង​ពេល​កន្លង​មក​ ក្នុង​ស្រទាប់​អ្នក​នយោបាយ​ទាំង​អស់​សុទ្ធ​តែ​បាន​លឺ ពាក្យ​មួយ​ឃ្លា​របស់​លោក សម រង្ស៊ី​ ដែរ​គឺ “បើ​មាន​ស៊ី​ត្រូវ​អត់​សែន បើ​មាន​សែន​ត្រូវ​អត់​ស៊ី”។

(more…)

About these ads

ក្រាហ៊្វិក៖ Euro Area Unemployment Rate 07/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
add a comment

View this document on Scribd

Related articles

ក្រាហ៊្វិក៖ EU បាន​លុយ​មក​ពី​ណា? ហើយ​ពួក​គេ​ចាយ​ទៅ​វិញ​យ៉ាង​ដូចម្ដេច? 28/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
add a comment

View this document on Scribd

Related articles

EU ​ប្រកាស​ដក TSA ចេញ​​ពី​ប្រលានយន្តហោះ​ 20/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
add a comment

សហគមន៍​អឺរ៉ុប រឺ European Union បាន​ប្រកាស​នៅ​សប្ដាហ៍​នេះ ក្នុង​ការ​ហាម​ឃាត់​មិន​អោយ​ប្រើប្រាស់​ម៉ាស៊ីន​ស្គែន​ខ្លួន​ប្រាណ​ ដែល​ប្រើប្រាស់​ដោយ​កាំ​រស្មី​អ៊ិច​ ក្នុង​គ្រប់​ប្រលានយន្តហោះ​​ទាំង​អស់​ក្នុង​អឺរ៉ុប ព្រោះ​តែ​វា​ទាក់ទង​នឹង​ ការ​ប៉ះពាល់​ដល់​សុខភាព​ដោយសារ​តែ​កាំរស្មី​នេះ អាច​បណ្ដាល​អោយ​កើត​ជំងឺ​មហារីក​បាន។

ប៉ុន្តែ​ម៉ាស៊ីន​ស្គែន​នេះ​ នៅ​តែ​បន្ត​ប្រើប្រាស់​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ​ទេ។ នៅ​ពេល​និយាយ​អំពី​ការ​ប្រើ​ម៉ាស៊ីន​ស្គែន​នេះ​​គេ​តែង​តែ​ប្រើ​ពាក្យ​ខ្លី​មួយ​ខ្លី​ថា TSA ដែល​មក​ពី​ពាក្យ​ពេញ​ថា Transportation Security Administration។ ​

ការ​ប្រើ​ម៉ាស៊ីន​ស្គែន​នេះ​ បាន​ជួយ​ដល់​ការ​ថែរក្សា​សុវត្ថិភាព​ច្រើន ដោយ​អ្នក​ដែល​លាក់​របស់​គ្រោះថ្នាក់ ខុស​ច្បាប់​ផ្សេង​ៗ​ដូច​ជា​គ្រឿង​ញៀន គ្រឿង​ផ្ទុះ កាំបិត កាំភ្លើង និង របស់​ផ្សេង​ៗ​ទៀត​មិន​អាច​លាក់​បាំង​បាន ដែល​នេះ​វា​ពិបាក​សំរាប់​ពួក​ភេរវកម្ម​ ក្នុង​ការ​នាំ​យក​គ្រឿង​ផ្ទុះ​ផ្សេង​ៗ មក​​បន្ទុះ​សំលាប់​មនុស្ស​បាន​ទៀត។

Related articles

Apple ឈ្នះ​ Samsung នៅ​តុលាការ​​អាល្លឺម៉ង់ 10/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
4 comments

ប្រហែល​ជា​អ្នក​បាន​ដឹង​ខ្លះ​មក​ហើយ​ចំពោះ​ប្រភេទ​កុំព្យូទ័រ​បន្ទះ​ស្ដើង ​ដែល​គេ​​ហៅ​វា​ថា “Tablet” នោះ​ ចំពោះ​ផលិត​ផល​របស់​ Samsung ដែល​ចេញ​ស៊េរី​ចុង​ក្រោយ​គឺ Galaxy 10.1 ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​អោយ​ដាក់​លក់​នៅ​ទីផ្សារ​នៅ​អឺរ៉ុប​នោះ​ទេ ព្រោះ​មាន​ភាព​ចម្រុង​ចម្រាស​ជាមួយ​នឹង​​​ក្រុមហ៊ុន Apple។ បញ្ហា​ចម្រុង​ចម្រាស​នេះ​បាន​នាំ​អោយ​ក្រុមហ៊ុន​ទាំង​ពីរ​ឡើង​ដល់​តុលាការ​នៃ​ប្រទេស​អាល្លឺម៉ង់​ ហើយ​ទីបំផុត​ថ្ងៃ​នេះ​លទ្ធផល​ត្រូវ​បាន​ប្រកាស​អោយ​ដឹង​ហើយ​គឺ​ក្រុមហ៊ុន Apple ឈ្នះ​លើ​ក្ដី​នេះ ដូចនេះ​ក្រុមហ៊ុន​ Samsung មិន​មាន​សិទ្ធិ​បញ្ចេញ​ផលិតផល​របស់​ខ្លួន​ លក់​ក្នុង​ទីផ្សារ​នៅ​អឺរ៉ុប​នេះ​បាន​ទៀត​ទេ។

តែ​ខាង​ក្រុមហ៊ុន​របស់ Samsung បាន​និយាយ​ថា​ពួក​គេ​នឹង​ប្ដឹង​ឡើង​ទៅ​ឧទ្ធរណ៍​ទៀត​ចំពោះ​ការ​សំរេច​របស់​តុលាការ​បែប​នេះ។ ខាង​ក្រុមហ៊ុន Apple បាន​អះអាង​ថា​ Galaxy ដែល​មាន​ទូរស័ព្ទដៃ និង កុំព្យូទ័រ​បន្ទះ​ស្ដើង​បាន​ចំលង​តាម​ iPhone និង iPad ហើយ​ខាង​ក្រុមហ៊ុន​ក៏​បាន​​ប្ដឹង​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​នៅ​សហរដ្ឋ​អាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ និង​នៅ​អឺរ៉ុប​នេះ។

Related articles

កម្ពុជា​ប្រឹងប្រែង​លើក​តម្កើង​តម្បាញ​សូត្រ 09/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , ,
add a comment

សូត្រដែល​ត្បាញ​ដោយ​ដៃ​​របស់​ប្រជាជន​ កម្ពុជា​នៅ​តែ​ជា​ដុំស្នូល​នៃ​ការ​ទាក់ទាញ​នៅ​ឯ សន្និសិទ​មួយ​ដែល​រៀប​ចំ​ ឡើង​ដោយ​​មជ្ឈមណ្ឌល​សូត្រ​ជាតិ “National Silk Centre” នៅ​ជាយក្រុង​នៃ​ខេត្ត​សៀមរាប​​ នៅ​ស្រុក​ពួក​ជាមួយ​នឹង​ការ​ផ្តល់​មូលនិធិ​ពី​សហគមន៍ អឺរ៉ុប។

គោលបំណង ​សំខាន់​ពី​ក្រោយ​ការ​រៀបចំ​ថ្ងៃ​អំបោះសូត្រ​នេះ​ឡើង​គឺ​ដើម្បី​លើក​តម្កើង​ គុណភាព​នៃ​ផលិតផល​សូត្រ​ដែល​ធ្វើ​ដោយ​ដៃ នៅ​ពេល​ដែល​គេ​អោយ​​​​គំនិត​មួយ​អំពី ឧស្សាហកម្ម​ និង បញ្ហា​ប្រឈមមុខ។ ក្នុង​ឱកាស​នោះ​ដែរ​ក៏​បាន​និយាយ​រំលឹក​នូវ​សេចក្តី​សន្និដ្ឋាន​មួយ​នៃ​ គំរោង​ការ​ដើម្បី​បង្កើត និង បង្កើន​តម្បាញ​សូត្រ​នៅ​ខេត្ត​សៀមរាប និង បន្ទាយមានជ័យ។

គំរោងការ ​នោះ​ដែល​មក​ជាមួយ​នឹង​ការ​ផ្តល់មូលនិធិ​ពី​សហគមន៍​អឺ​រ៉ុប​គឺ​ត្រូវ​បាន​ ប្រតិបត្តិ​ដោយភូមិ​មួយ​ចំនួន​ដែល​ជា​ភូមិ​តម្បាញ​សូត្រ​ខ្មែរ និង បាន​ប្រតិបត្តិ​ដោយ​ Chantiers-Ecoles de Formation Professionelle ផង​ដែរ។ អ្នក​ជំនាញ​នៅ​ឯ​សន្និសិទ​នោះ​បាន​បញ្ជាក់​បន្ថែម​ថា​សូត្រ​ខ្មែរ​ទាំងអស់​ ដែល​​ផលិត​មាន​ចំនួន​ ១៩ ប្រភេទ​ខុស​គ្នា​គឺ​សំរាប់​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ក្រៅ។

ហើយ​ មិន​តែប៉ុណ្ណោះ​លុយ​ចំនួន ២៥ លាន​ដុល្លារ​គឺ​មាន​តម្លៃ​សំរាប់​ឧស្សាហកម្ម​សូត្រ​កម្ពុជា ដោយ​ផ្តល់​ការងារ​អោយ​មនុស្ស​ចំនួន​ប្រហែល​ ២៥០០០ (ពីរម៉ឺន​ប្រាំពាន់) នាក់​ឆ្នាំ​នេះ។ អ្នក​ជំនាញ​ក៏​បាន​និយាយ​ថា​អ្នក​ទេសចរណ៍​ភ្លុកទឹក​ភ្លុក​ដី​សំដៅ​ទៅ​កាន់​ សូត្រ​ខ្មែរ​ដោយ​សារ​វា​ត្រូវ​បាន​ត្បាញ​ដោយ​ដៃ។

ឧស្សាហកម្ម ​សូត្រ​នៅ​ក្នុង​ប្រទេស​គឺ​ជា​ ប្រភព​ដ៏​សំខាន់​នៃ​ភាព​មាន​ការងារ​ធ្វើ​សំរាប់​ស្ត្រី​ក្នុង​ប្រទេស​ កម្ពុជា ហើយ​សូម្បី​ជួយ​កាត់​បន្ថយភាព​ក្រីក្រ​នៅ​តាម​ខេត្ត​ឆ្ងាយ​ៗ​ទៀត​ផង។ ជា​ប្រពៃណី​ផលិតកម្ម​សូត្រ​​គឺ​កំពុង​តែ​បាន​ផលិត​ដោយ​អ្នក​ត្បាញ​ដែល​ជា​ ស្ត្រី​ដែលពួក​គេ​​ ជា​រួម​មាន​ចំនួន​ដល់​ទៅ ៩៩.៥៤ ភាគរយ​នៃ​កំលាំង​ការងារ​នេះ។

ប្រទេស ​នេះ​ប្រើ​ចំនួន​ប្រហែល ៤០០ តោន​ដែល​ជា​សរសៃ​សូត្រ​ពណ៌​ស​នាំ​ចូល​មក​ពី​ប្រទេស​ក្រៅ​ក្នុង​ឆ្នាំ​និមួយ​ ៗ​ដើម្បី​បន្ថែម​អោយ​បាន​ច្រើន និង អោយ​បាន​លឿន​ទៅ​លើ​សូត្រ​​​ពណ៌មាស​ដែល​ផលិត​ដោយ​ដៃ​មាន​គុណ​ភាព​ខ្ពស់​ចំនួន ​តែបី​តោន​នោះ៕៚

%d bloggers like this: