Tablet តំលៃតែ ៣៥ ដុល្លារអាមេរិកនៅប្រទេសឥណ្ឌា 05/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ.Tags: កុំព្យូទ័រ, ប្រទេសឥណ្ឌា, Colleges and Universities, Education, I-slate, Krishna Palem, Rice University, Slate, Tablet
add a comment

វាហាក់បីដូចជាការបញ្ចើចបញ្ចើមួយទៅដល់ Samsung Galaxy និង iPad អញ្ចឹងបើយើងនិយាយអំពី Tablet របស់ឥណ្ឌា ដែលគេដាក់ឈ្មោះអោយថា I-slate នោះ ពីព្រោះតែ Tablets នេះមានតំលៃមិនដល់ ៥០ ដុល្លារសហរដ្ឋអាមេរិកផង បើគិតជាដុល្លាររបស់សិង្ហបុរីគឺស្មើនឹង ៦៤ ដុល្លារ មិនតែប៉ុណ្ណោះវាដើរដោយថាមពលពន្លឺព្រះអាទិត្យទៀត។ Tablet នេះត្រូវបានគេផលិតវាឡើង សំរាប់ជាជំនួយដល់សិស្សសាលារាប់លាននាក់បានប្រើប្រាស់ ដែលនៅកន្លែងពួកគេមិនមានភ្លើងអគ្គិសនីទៅដល់។
អ្នកវិទ្យាសាស្ត្រកុំព្យូទ័រនៃមហាវិទ្យាល័យ Rice University និង អ្នកបង្កើត I-slate ដែលមានឈ្មោះថា Krishna Palem បានបង្កើត Tablet ដែលសន្សំសំចៃភ្លើងនេះនៅដើមឆ្នាំ ២០០៩ តែនៅរដូវក្ដៅកន្លងទៅនេះ ក្រុមរបស់គាត់បានចាប់ផ្ដើមធ្វើការជាមួយនឹងអង្គការមិនរកប្រាក់កំរៃ Villages for Development and Learning Foundation (ViDAL) ក្នុងការសាកល្បង I-slate ដំបូងគេដល់សិស្សដែលមានអាយុចាប់ពី ១០ ដល់ ១៣ ឆ្នាំនៅភូមិមួយដែលមានឈ្មោះថា Mohd Hussainpalli តែអីឡូវវាក្លាយទៅជារបស់ដែលមានប្រសិទ្ធិភាពមួយ សំរាប់សិស្សសាលារាប់លាននាក់ ដោយយោងតាមការសិក្សាអស់ រយៈពេលយ៉ាងយូរមកនេះ៕៚
Related articles
