ប្រទេសថៃផ្តល់ជំនួយទឹកប្រាក់ដប់ម៉ឺនដុល្លារដល់កម្ពុជា 19/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ.Tags: ASEAN, ជំនួយ, ដប់ម៉ឺនដុល្លារ, ទឹកជំនន់, ប្រទេសកម្ពុជា, ប្រទេសថៃ, លុយជំនួយ, អាស៊ាន, Cambodia, Laos, Philippines, Southeast Asia, Thailand, Vietnam
add a comment
តាមសារព័ត៌មានរបស់ Xinhua បានអោយដឹងថាប្រទេសថៃបានចំណាយលុយជួយឧបត្ថម្ភដល់ប្រទេសកម្ពុជាចំនួន ១០០០០០ (ដប់ម៉ឺន) ដុល្លារសហរដ្ឋអាមេរិក និង ដល់ប្រទេសវៀតណាមចំនួន ១០០០០០ (ដប់ម៉ឺន) ដុល្លារសហរដ្ឋអាមេរិកដែរ ដោយសារតែគ្រោះទឹកជំនន់។ លុយជំនួយជាប្រាក់សុទ្ធទាំងនោះ ត្រូវដាក់ភ្ជាប់មកជាមួយនូវលិខិតចូលរួមរំលែកទុក្ខពីអ្នកស្រីនាយករដ្ឋមន្ត្រី Yingluck Shinawatra ជូនដល់អគ្គរដ្ឋទូតនៃប្រទេសកម្ពុជា និង ប្រទេសវៀតណាមផងដែរ។
នាយករដ្ឋមន្ត្រីរូបនេះក៏បានប្ដេជ្ញាផងដែរ ក្នុងការឈរកៀកស្មាគ្នាជាមួយនឹង ប្រទេសទាំងពីរក្នុងការវាយប្រឆាំងនឹងគ្រោះមហន្តរាយ និង ហៅអោយមានសហប្រតិបត្តិការពីអាស៊ាន និង សម្ព័ន្ធមិត្តរបស់អាស៊ានក្នុងការជួយដោះស្រាយបញ្ហា។ ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់នៅប្រទេសកម្ពុជាមានចំនួនដល់ទៅ ២៤៧ នាក់ តែចំណែកប្រទេសវៀតណាមវិញមានអ្នកស្លាប់តែចំនួន ៤៣ នាក់ប៉ុណ្ណោះ។
បើយោងតាម UN Office for the Coordination of Humanitarian Affairs (OCHA) បានដោយដឹងថាក្នុងចំណោមប្រទេស ដែលរងគ្រោះដោយទឹកជំនន់ មានដូចជាប្រទេសថៃ ឡាវ កម្ពុជា វៀតណាម និង ហ្វីលីព្ពីន មានជីវិតមនុស្សរហូតដល់ជាង ៧០០ ត្រូវបានបាត់បង់៕៚
Related articles
- Death toll rises to 315 in Thai floods (cnn.com)
- Bangkok floods could lead to price rises on global rice market – The Guardian (news.google.com)
- Thai Soldiers Rush to Reinforce Bangkok Flood Walls – Voice of America (news.google.com)
