ក្រាហ៊្វិក៖ Bill Gates ចំណាយអស់ ២៨ ពាន់លានដុល្លារសំរាប់មនុស្សធម៌ចាប់តាំងពីឆ្នាំ ២០០៧ 14/01/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, សុខភាព.Tags: ក្រាហ៊្វិក, Bill & Melinda Gates Foundation, Bill Gates, Gates Foundation, Malaria, Melinda Gates Foundation, Microsoft
add a comment
ស្ថាបនិករបស់ Microsoft គឺលោក Bill Gates ចាប់តាំងពីឆ្នាំ២០០៧ មកដែលគាត់ចាប់ផ្ដើមបរិច្ចាគលុយសំរាប់មនុស្សធម៌មកគឺគាត់បានចំណាយអស់ចំនួន ២៨ ពាន់លានដុល្លារហើយ ($28 Billion) ហើយបានជួយសង្គ្រោះជីវិតមនុស្សបាន ៥.៨ លានជីវិត។ មូលនិធិរបស់លោក Bill and Melinda Gates Foundation គឺសំដៅក្នុងការបំបាត់ជំងឺគ្រុនចាញ់ ជួយប្រទេសជាច្រើនក្នុងការដាំស្រូវ និង ព្យាយាមបំបាត់ជំងឺស្វិតដៃជើង (Polio)។
ចុចលើរូបភាពចូលទៅអានបន្ថែម
Related articles
- Since 2007 Bill Gates has given away 48 percent of his net-worth for charity [Infographic] (inquisitr.com)
- Why Bill Gates could kick Batman’s butt (seattlepi.com)
- Bill Gates: Better Than Batman? [infographic] (thetechscoop.net)
Microsoft ទិញយក Skype 04/11/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ.Tags: បច្ចេកវិទ្យា, ស្កាយ៍, Bill Gate, Economic, Microsoft, Silver Lake Partners, Skype
add a comment
លោក Bill Gate និង ក្រុមហ៊ុន Microsoft របស់លោកសំរេចទិញយក Skype ហើយក្នុងតំលៃ ៨.៥ ពាន់លានដុល្លារសហរដ្ឋអាមេរិក។ Skype គឺជាក្រុមហ៊ុនមួយដែលសកម្មក្នុងការធ្វើទំនាក់ទំនងតាមអ៊ីនធឺណិត ជាពិសេសគឺ VoIP ដែលគេប្រើសំរាប់ទូរស័ព្ទទំនាក់ទំនងទៅក្រុមគ្រួសាររបស់ខ្លួនទៅទូរស័ព្ទដៃ ទៅទូរស័ព្ទលើតុដែលតំលៃវាទាប។
Skype មានអតិថិជនប្រើប្រាស់ដល់ទៅចំនួន ៦៦៣ លាននាក់ឯណោះ ពិតជាចំនួនច្រើនមហិមាមួយ។ ស្ថាបនិករបស់ Skype គឺជាជនជាតិស៊ុយអែត Niklas Zennstrom និង Dane Janus Friis ដែលពួកគេបង្កើតវាឡើងនៅឆ្នាំ ២០០៣ ហើយក៏ចាប់ផ្ដើមល្បីល្បាញទូទាំងសកលលោកដោយសារតែគុណភាពខ្ពស់ សំលេងលឺច្បាស់នោះ។
នៅខែ កញ្ញា ឆ្នាំ ២០០៥ ក្រុមហ៊ុន Ebay របស់អាមេរិកបានទិញយក Skype ក្នុងតំលៃប្រហែល ៣ ពាន់លានដុល្លារ តែតំលៃនេះអាចប្រែប្រួលតាមការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់វាក្នុងឆ្នាំបន្តបន្ទាប់មកទៀត ដែលតំលៃឡើងដល់ទៅប្រហែល ៤.៥ ពាន់លានដុល្លារឯណោះ។
នៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០០៩ ក្រុមហ៊ុន Ebay បានអោយដឹងថាពួកគេបានលក់ភាគហ៊ុនរបស់ Skype ចេញចំនួន ៦៥% ក្នុងតំលៃ ១.៩ ពាន់លានទៅអោយ Silver Lake Partners, Ventures, Marc Andre Essence ក្នុងមូលនិធិវិនិយោគ និង Andreessen Horowitz និង មូលនិធិរបស់កាណាដាមួយ។
នៅខែ មករា ឆ្នាំ ២០១១ ក្រុមហ៊ុន Skype បានទិញយក Qik ដែលសំរាប់ការជជែកគ្នាតាមវីដេអូតាមទូរស័ព្ទដៃ។ ហើយថ្ងៃនេះក្រុមហ៊ុន Microsoft ទិញយកក្រុមហ៊ុន Skype ក្នុងតំលៃ ៨ ពាន់លានដុល្លារ។
សំរាប់អ្នកដែលរស់នៅប្រទេសផ្សេងៗ តើអ្នកទាំងអស់គ្នា ប្រើប្រព័ន្ធអ្វីដែរសំរាប់ទូរស័ព្ទទំនាក់ទំនងជាមួយក្រុមគ្រួសារ មិត្តភ័ក្តិនៅប្រទេសកម្ពុជា? ចំណែកខ្ញុំប្រើ
http://www.webcalldirect.com
អ្នកអាចមើលពីអត្រាតំលៃ ប្រសិនជាអ្នកគិតថាវាថោកសមរម្យ អ្នកអាចទាញវាយកដាក់ក្នុងកុំព្យូទ័ររបស់អ្នកបាន តែបើសិនជាអ្នកដឹងប្រព័ន្ធណាមួយថោកជាងនេះប្រាប់ខ្ញុំផង
Related articles
- Skype founders Niklas Zennstrom and Janus Friis to launch Netflix rival Vdio? (100gf.wordpress.com)
- Skype gives free WiFi to the whole UK next week (thenextweb.com)
- Microsoft completes it’s US$8.5bn Skype buy deal (theinformativereport.com)

