អបអរសាទររកឃើញវ៉ាក់សាំងសំរាប់ជំងឺគ្រុនចាញ់ហើយ 20/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ, សុខភាព.Tags: Africa, ជំងឺគ្រុនចាញ់, វ៉ាក់សាំង, សុខភាព, Cohen, GlaxoSmithKline, Joe Cohen, Malaria, Malaria vaccine, Mosquito, MVI
add a comment
វាមិនគួរអោយជឿទីបំផុតគេរកឃើញវ៉ាក់សាំង សំរាប់ការពារជំងឺគ្រុនចាញ់ហើយ វានឹងជួយសង្គ្រោះមនុស្សរាប់សិបលាននាក់ និង សន្សំលុយរាប់សិបលានដុល្លារ ពីការចំណាយលើសេវាសុខភាពលើសកលលោក ដោយសារតែការរកឃើញវ៉ាក់សាំងនេះ។
ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១១ នេះជាថ្ងៃដ៏មហាអស្ចារ្យមួយក្នុងប្រវត្តិសាស្ត្រ ដែលអ្នកវិទ្យាសាស្ត្រស្រាវជ្រាវម្នាក់មកពីក្រុមហ៊ុន GlaxoSmithKline គឺលោក Joe Cohen បានរកឃើញវ៉ាក់សាំងនេះ ដោយគាត់ចំណាយពេលអស់ចំនួន ២៤ ឆ្នាំក្នុងការស្រាវជ្រាវរបស់គាត់ វ៉ាក់សាំងនេះគេហៅវាថា RTS,S រឺ Mosquirix។ វ៉ាក់សាំងនេះនឹងមិនមានផលប៉ះពាល់ដល់ទារកនោះទេ តែគួរអោយស្ដាយវ៉ាក់សាំងនេះ អាចកាត់បន្ថយឱកាសនៃការឆ្លងជំងឺគ្រុនចាញ់នេះបានតែប្រហែល ៥០ ភាគរយតែប៉ុណ្ណោះក្នុងជំហានដំបូងនេះ។
ជំងឺគ្រុនចាញ់កើតឡើងដោយសារតែ បរាសិតម៉្យាងដែលនៅជាប់នឹងទឹកមាត់ របស់សត្វមូស យើងគ្មានវិធីធ្វើយ៉ាងណាកុំអោយសត្វមូសចាប់កំណើតនោះទេ តែអីឡូវមិនចាំបាច់ខ្វាយខ្វល់ពីការកំចាត់មូសទៀតឡើយ។ ជំងឺគ្រុនចាញ់សំលាប់មនុស្សរៀងរាល់ឆ្នាំ ចំនួនច្រើនជាង ៧៨០ ០០០ (ចិតសិបប្រាំបីម៉ឺន) នាក់ ដែលភាគច្រើននៃអ្នកស្លាប់ជាទារក រឺ កូនក្មេង ជាពិសេសនៅទ្វីបអាហ្វ្រិក៕៚
Related articles
- Malaria Vaccine Meets (Modest) Expectations (news.sciencemag.org)
- New Vaccine Halves Malaria Risk (science.slashdot.org)
- World’s First Malaria Vaccine Works in Major Trial (foxnews.com)
