មនុស្ស ២៦០៨ នាក់ស្លាប់ដោយសារអេដស៍ឆ្នាំ ២០១១ 07/01/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, សុខភាព.Tags: AIDS, អាជ្ញាធរអេដស៍ជាតិ, អេដស៍, Cambodia, HIV, NAA, National Aids Authority, Phnom Penh, Southeast Asia, Xinhua News Agency
add a comment
តាមសារព័ត៌មានពីប្រទេសកម្ពុជាបានអោយដឹងថានៅឆ្នាំ ២០១១ មានមនុស្សស្លាប់ដោយសារជំងឺអេដស៍ប្រហែលជា ២៦០៨ នាក់ ដែលចំនួននេះមានការថមថយចំនួន ១១ ភាគរយធៀបនឹងឆ្នាំកន្លងទៅ ដែលមានមនុស្សស្លាប់ដល់ទៅ ២៩៤៣ នាក់។ បើតាមការអោយដឹងពីលោកវេជ្ជបណ្ឌិត តេង គុន្ធី មកពីអាជ្ញាធរអេដស៍ជាតិ National Aids Authority ដែលហៅជាភាសាកាត់ថា NAA បានអោយដឹងថា ក្នុងចំនួនខាងលើ ២៦០៨ មានមនុស្សចំនួន ២៤៨៤ នាក់មានអាយុលើស ១៥ ឆ្នាំ និង ១២៤ នាក់ជាកុមារ។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ប្រាប់ដល់សារព័ត៌មាន Xinhua ថា៖
“យើងឃើញលទ្ធផលល្អមួយ ក្នុងការប្រឹងប្រែងវាយប្រឆាំងនឹង ជំងឺអេដស៍នេះ តែទោះយ៉ាងណាយើងនៅតែមិនទាន់ពេញចិត្តនឹង លទ្ធផលនេះនៅឡើយទេ ហើយយើងសង្ឃឹមថា ឃើញភាពថមថយបន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់”
បើគិតតាមចំនួននៃការស្លាប់នេះ ប្រៀបធៀបជាមួយនឹងអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសប្រទេសកម្ពុជា គឺមិនតិចជាងគ្នានោះទេ ដូច្នេះសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន អោយបានខ្ពស់ពីការរាលដាលជំងឺនេះ ព្រោះរហូតមកដល់ពេលនេះមិនទាន់មានការអះអាងណាពិតប្រាកដ ថាមានថ្នាំព្យាបាលជំងឺនេះនៅឡើយទេ “ស្រោមអនាម័យ” គឺមានប្រសិទ្ធិភាពយ៉ាងខ្ពស់ក្នុងការការពារអ្នកពីជំងឺនេះ។
Related articles
- Global Update: New H.I.V. Cases and AIDS Deaths Plummet in British Columbia (nytimes.com)
- Guidelines stress caution when combining anti-epileptic, HIV drugs (eurekalert.org)
- New guideline: Caution needed when choosing seizure drugs for people with HIV/AIDS (eurekalert.org)
