jump to navigation

អង់សានស៊ូជី ទើប​បាន​មក​ទទួល​រង្វាន់​ណូបែល​សន្តិភាព 17/06/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , ,
add a comment

អង់សានស៊ូជី ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ ២០០១ តែ​នាង​មិន​បាន​មក​ទទួល​យក​រង្វាន់​នេះ​ដោយ​ខ្លួន​នាង​នោះ​ទេ​ ដោយសារ​តែ​នាង​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ ដែល​គិត​មក​ដល់​ពេល​នៃ​ការ​ដោះលែង​​នាង​វិញ​គឺ​ការ​រស់​ក្នុង​​ផ្ទះឃុំ​នោះ​អស់​ប្រហែល​ ២០ ឆ្នាំ។

កាល​ពី​ប្រទេស ភូមា មាន​ការ​បោះឆ្នោត​សំរាប់​ជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស​លើក​ដំបូង​នាង​បាន​ឈ្នះ​ឆ្នោត​យ៉ាង​លើសលប់ តែ​នាង​មិន​អាច​ឡើង​ធ្វើ​ជា​អ្នក​ដឹកនាំ​ទេ​គឺ មាន​ក្រុម​មួយ​ទៀត​ដែល​គេ​ស្គាល់​ថា​ជា​រដ្ឋាភិបាល​យោធា ប្រើ​អំណាច​ផ្ដាច់ការ ចាប់​នាង​ដាក់​គុក ហើយ​ឡើង​ដឹកនាំ​ប្រទេស​ដោយ​ខ្លួន​ឯ​ង ទោះ​បី​ជា​ខ្លួន​ជា​អ្នក​ចាញ់​ឆ្នោត​យ៉ាង​ណា​ក្ដី។

កាល​ពី​ថ្មី​ៗ​ឆ្នាំ​ចុង​ក្រោយ​នេះ នាង​ត្រូវ​បាន​គេ​ដោះលែង ហើយ​សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ក្នុង​ប្រទេស​នេះ​មួយ​ចំនួន​ដែរ ដូច​គ្នា​ក្នុង​រដ្ឋសភា​ជាដើម។

ប៉ុន្មាន​ថ្ងៃ​នេះ​ នាង​បាន​ចាកចេញ​ពី​ប្រទេស ​មក​ធ្វើ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប ដោយ​មាន​ការ​ទទួល​អបអរ​ យ៉ាង​អឺងកង។ ហើយ​នាង​ក៏​បាន​ទៅ​ប្រទេស​ ណ័រវេស ដើម្បី​ទទួល​យក​រង្វាន់​ណូបែល​​សន្តិភាព ​ទទួល​យក​កិត្តិយស​របស់​នាង និង បាន​ថ្លែង​សន្ទរកថា​នៅ​ទីនោះ​ផង​ដែរ។

Related articles

About these ads

ក្រាហ៊្វិក៖ រង្វាន់​ណូបែល​មួយ​ណា​អ្នក​គួរ​ប្រាថ្នា? 11/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , ,
add a comment

Related articles

អ្នក​ឈ្នះ​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០១១ 07/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , ,
add a comment

Related articles

ម្ចាស់​ Facebook អាច​ឈ្នះរង្វាន់​ណូបែល​សន្តិភាព​ទេ? 07/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , ,
add a comment

ពាន​រង្វាន់​ណូបែល​សន្តិភាព​ដែល​ជា​ភាសា​អង់គ្លេស​គឺ Nobel Peace Prize សំរាប់​ឆ្នាំ ២០១១ នេះ​នឹង​ប្រកាស​អោយ​ដឹង​ក្នុង​រយៈពេល​ប្រហែល​ជា​​ពីរ​ម៉ោង​ទៀត​តែ​ប៉ុណ្ណោះ បើ​ម៉ោង​នៅ​ស្រុក​ខ្មែរ​គឺ​ប្រហែល​ជា​ម៉ោង​ ៣ រសៀល​នេះ។ ការ​ប្រកាស​រង្វាន់​នេះ​នឹង​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​តាម​អ៊ីនធឺណិត​ផង​ដែរ​​ពី​ទីក្រុង​អូស្លូ នៃ​ប្រទេស​ន័រវេស ក្នុង​គេហទំព័រ​របស់​ខ្លួន​គឺ http://www.nobelprize.org ដូច្នេះ​ប្រសិន​ជា​លោក​អ្នក​ចាប់​អារម្មណ៍​សូម​រង់ចាំ​មើល​ទាំង​អស់​គ្នា។

ដោយសារ​តែ  ហ្វេសប៊ុក ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កំចាត់​ពួក​អ្នក​ដឹក​នាំ​ផ្ដាច់ការ​​​អោយ​ធ្លាក់​ពី​អំណាច​​អស់​ជាច្រើន​នាក់ ទើប​មាន​មនុស្ស​ជា​ច្រើន​គិត​សង្ស័យ​ថា​ម្ចាស់​ ហ្វេសប៊ុក ​គឺ​លោក Mark Zuckerberg អាច​នឹង​មាន​កិត្តយស​ទទួល​បាន​រង្វាន់​ណូបែល​សន្តិភាព​នេះ ហើយ​ចំលើយ​នឹង​ដឹង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ។

បើ Mark Zuckerberg ​អាច​ឈ្នះ​រង្វាន់​នេះ​ចុះ​ចំណែក​ Jullian Assange ម្ចាស់​ Wikileaks?

Related articles

Wikileaks ឈរឈ្មោះ​​​រង្វាន់​ណូបែល​សន្តិភាព ២០១១ 03/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
add a comment

WikiLeaks ត្រូវ​បាន​គេ​ជ្រើសរើស​អោយ​ឈរ​ឈ្មោះ​ ដើម្បី​ប្រកួត​ប្រជែង​យក​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ ២០១១ (2011 Nobel Peace Prize) ក្នុង​ចំណោម​អ្នក​ឈរ​ឈ្មោះ​ទាំង​អស់​មាន​ដល់​ទៅ ២៣៧ នាក់។ Snorre Valen ដែល​ជា​សមាជិន​សភា​នៃ​ប្រទេស ន័រវេ បានចុះ​​ឈ្មោះ​អង្គការ​ Wikileaks ដែល​មនុស្ស​ទាំង​ទូទៅ​ស្គាល់​ថា​ជា​អ្នក​បំបែក​រឿង​សំងាត់​អោយ​គេ​ដឹង (Whistle-Blowing Organization)។

Snorre Valen ក៏​បាន​ពន្យល់​​​សេចក្តី​សំរេចចិត្ត​របស់​គាត់​តាម​ប្លុក​របស់​គាត់​ថា “WikiLeaks បាន​ចែកចាយ​ព័តិមាន​ក្រាញ់​ននៀល​ដើម្បី​ សិទ្ធិ​មនុស្ស ប្រជាតិបតេយ្យ សេរីភាព​នៃ​ការ​បញ្ចេញ​មតិសំរាប់​ចក្រវាឡ​ទាំង​មូល ដោយ​ដាក់​បង្ហាញ​អោយ​ឃើញ បញ្ហា​ជាច្រើន​ទៀត​ដូច​ជា បញ្ហា​ពុករលួយ ឧក្រិដ្ឋកម្ម​សង្គ្រាម និង ទារុណកម្ម ដែល​មាន​ជាច្រើន​ដងសូម្បី​បញ្ហា​ទាំង​នោះ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ទាក់ទង​នឹង​ប្រទេស​ ន័រវេ ទៀត​ផង។

Related Articles

ចិន​រាំងខ្ទប់​ការស្រាវជ្រាវ​រក​ “Nobel Peace Prize” 10/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
2 comments

ប្រទេស​មួយ​ដែល​រដ្ឋាភិបាល​ខ្មែរ​យកមក​​ ដើរ​តាម និង ឈរ​លើ​គោល​​នយោបាយ​​តែ​មួយ ប្រទេស​មួយ​ដែល​ស្តេច​ចំណាស់​របស់​ខ្មែរ​ស្រលាញ់​ជាង​ប្រទេស​ខ្លួន ដែល​តែងតែ​សំងំ​ លាក់ កាយ​ពេល​ដែល​នយោបាយ​របស់​គាត់​ត្រូវ​បរាជ័យ​ ក្រោយ​ការ​ពាំនាំ​​របប នយោបាយថ្មី​​ដូរ​ខោ​អាវ​ពណ៌​ទៅ​ស្លៀក​ខោអាវ​ខ្មៅ​ ប្រមូល​អ្នក​ក្រុង​ចូល​ក្នុង​ព្រៃ បោះចោល​ឡាន​ទៅ​ជិះ​រទេះ​ យក​អ្នក​ចេះ​ដាក់​គុក​យក​អ្នក​ល្ងង់​ជា​ប្រធាន និង នយោបាយ​ដ៏​ឆ្លាត​វាងវៃ​ នយោបាយ​ឈ្នះ​ៗ​របស់​ព្រះអង្គ​ ដែល​ធ្វើ​អោយ​សកល​លោកទាំង​មូល​ស្គាល់​ប្រទេស​កម្ពុជា​គឺ​ការ​ដឹក​នាំ​ប្រទេស ​ដែល​មាន​ប្រជាជន​សរុប ចំនួន ៧ លាន​​ទី​បំផុត​​នៅ​សល់​តែ ៤ លាន​នាក់ (ឆ្លាត​មែន​ព្រះអង្គ​ មិន​បាន​​សរសើរ​មិន​អស់​ចិត្ត)។

អីឡូវ ​នេះ​ប្រទេសដែល​ធ្លាប់​លក់​អាវុធ​ទៅ​អោយ​ខ្មែរ​សំលាប់​ខ្មែរ​ ដោយ​ថែមអោយ​​ចប បង្គីរ កាំបិត ពូថៅ​ (Bonus) មួយ​ចំនួន​មួយ​នេះ​គឺ​ប្រទេស​ចិន​​កុម្មុយនិស្ត​​នេះ​កំពុង​រាំង​ខ្ទប់​សូម្បី​ការ​ ស្រាវជ្រាវ​លើ​អ៊ីនធើណេត​ ការ​ស្រាវ​ជ្រាវ​តាម​គេហទំព័រ​ផ្សេង​ៗ​ក្នុង​ប្រទេស​​របស់​ខ្លួន។

អ្នក ​​នៅ​ក្នុង​ប្រទេស​ចិន​ទាំង​មូល​មិន​អាច​រក​ឯកសារ​ណាមួយ​ឃើញ​នោះ​ទេ​ប្រសិន​ ឯកសារ​ណា​ដែល​ទាក់ទង​នឹង​អ្នក​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព “Nobel Peace Prize” នេះ​ក៏​ព្រោះ​តែ​កាល​ពី​ម្សិលមិញ​នេះ​លោក​ Liu Xiaobo ដែល​ជា​អ្នក​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​ផ្តាច់​ការ​មួយ​នេះ​បាន​ទទួល​ពាន ​រង្វាន់​ណូបែល​សន្តិភាពពី​ប្រទេស ស៊ុយអែត។

ក្នុង​ការ​ស្រាវ​ជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធើណេត​ដោយ​អ្នក​វាយ​ពាក្យ “Nobel Peace Prize” រឺ “Liu Xiaobo” នឹង​ត្រូវ​បាន​គេ​រាំង​ខ្ទប់​ដោយ​ Great Firewall របស់​ប្រទេស​ចិន​៕៚

%d bloggers like this: