អ-ស-ប ហាមអ្នកនយោបាយលូកដៃក្នុងតុលាការ 24/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: តុលាការខ្មែរក្រហម, ប្រទេសកម្ពុជា, ហ៊ុន សែន, Blunk, Cambodia, Hun Sen, Khmer Rouge, Nuon Chea, Phnom Penh, Pol Pot, United Nations
2 comments
អីឡូវតើនឹងមានរឿងកើតឡើងបន្តទៀត ព្រោះក្នុងពេលកន្លងមករដ្ឋាភិបាលភ្នំពេញជា ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿយៗបង្ហាញចេតនារបស់ខ្លួនក្នុងការលូកដៃទៅក្នុងតុលាការខ្មែរក្រហមដោយមិនអោយមានករណី ០០៣ និង ករណី ០០៤ នោះ។ វាហាក់បីដូចជា ចរិតរបស់លោកនាយករដ្ឋមន្ត្រីខ្មែរទៅហើយ ដែលតែងតែគិតថាតុលាការជាឧបករណ៍របស់ខ្លួន ដែលគាត់តែងតែមានអំណាច អាចធ្វើអោយមានភ្លៀងផ្គរតាមចិត្តចង់បាន អីឡូវនេះគាត់ហាក់ចង់អោយមាន ភ្លៀងផ្គរក្នុងតុលាការខ្មែរក្រហមដូចតុលាការអាយ៉ងក្នុងប្រទេសខ្មែរទៀតផង។
តែទោះយ៉ាងណាយើងពិតជាមិនដឹងថា តើនឹងមានភ្លៀងផ្គរក្នុងតុលាការខ្មែរក្រហម តាមបំណងរបស់ លោកនាយករដ្ឋមន្ត្រីចាំផ្ទះម្នាក់នេះដែរអត់ទេ ព្រោះកាលពីសប្ដាហ៍មុនអង្គការសហប្រជាជាតិ បានជំរុញយ៉ាងខ្លាំង អោយរដ្ឋាភិបាលកម្ពុជាកុំលូកលាន់ការងាររបស់តុលាការខ្មែរក្រហម ដែលមានអង្គការសហប្រជាជាតិនៅឈរក្រោយខ្នងនេះ នេះដោយយោងតាមមន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ Patricia O’Brien។
គួរបញ្ជាក់ថាកាលពីថ្មីៗនេះចៅក្រមជនជាតិអាល្លឺម៉ង់ក្នុងតុលាការ ខ្មែរក្រហមនេះ បានដាក់ពាក្យលាលែងពីតួនាទីរបស់ខ្លួន ដោយលោកនិយាយថា ដោយសារតែគាត់គិតថាវាពិបាករកយុត្តិធម៌បាននៅពេល ដែលអ្នកនយោបាយខ្មែរ លូកដៃទាំងបំពានមកក្នុងតុលាការមួយនេះ។
យើងនឹងរង់ចាំមើលបន្តទៀតតើតុលាការនេះនឹងអាចដំណើរការករណី ០០៣ និង ករណី០០៤ របស់ខ្លួនបានទេ។ ចុះបើពីរករណីចុងក្រោយមានមន្ត្រីគ្រាក់ៗក្នុងជួររដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះត្រូវបានគេចោទប្រកាន់ តើពួកគេនឹងចូលមកបំភ្លឺក្នុងតុលាការនេះទេ?
Related articles
- Khmer Rouge defense files suit against Cambodia PM (sfgate.com)
- Khmer Rouge defence files suit against Cambodia PM (ctv.ca)
- ជជែក៖ ហេតុអ្វី ត្រូវ បោះឆ្នោត អោយ គណបក្ស សម រង្ស៊ី? (varychin.com)
