ទស្សនៈ “កុំលោភហួសប្រមាណ” 04/02/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ, សាសនា, សុភមង្គល.Tags: Cambodia, Khmer Rouge, King Norodom Sihanouk, Norodom of Cambodia, Norodom Sihamoni, Norodom Sihanouk, Phnom Penh
3 comments
សូមខំសាងល្អអ្នកទាំងអស់គ្នា កុំលោភលន់ហួសប្រមាណ កុំបង្កគ្រោះភ័យដល់អ្នកផង សូមរស់នៅដោយសន្តិភាព គោរពស្រលាញ់គ្នា ថែរក្សាគ្នាជាបងប្អូន ព្រោះនៅទីបំផុតមនុស្សគ្រប់គ្នាចាកចេញទៅវិញ ដោយមិនអាចសណ្ដោងយកអ្វី សូម្បីតែបន្តិចទៅតាមខ្លួន។
“កើតមកមានប៉ុណ្ណា ត្រលប់ទៅវិញមានតែប៉ុណ្ណឹងឯង”
Related articles
- Cambodia mourns as ‘king-father’ Sihanouk cremated (sfgate.com)
- Body of late Cambodian King Sihanouk to be cremated (nzweek.com)
- You: China’s top political advisor arrives in Cambodia for ex-King Sihanouk’s funeral (english.people.com.cn)
- Cambodia’s ‘King-Father’ to Be Cremated (abcnews.go.com)
- Cambodia to cremate King Sihanouk (bbc.co.uk)
- Cambodia Mourns As ‘King-Father’ Sihanouk Cremated (npr.org)
- Tears, prayers as late Cambodian king cremated (edition.cnn.com)
- Cambodia Mourns as ‘King-father’ Sihanouk Cremated (world.time.com)
- Thousands of Cambodians mourn former King Norodom Sihanouk in procession … – The Republic (therepublic.com)
- Cambodia to cremate beloved former king (newsinfo.inquirer.net)
ចំណេះដឹងទូទៅ៖ តើអ្នកដឹងទេ? 20/01/2013
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, តើអ្នកដឹងទេ?.Tags: Cambodia, Phnom Penh
add a comment
-កណ្ដាលនៃព្រះអាទិត្យមានកំដៅរហូតដល់ទៅ ១៥ លានអង្សារសេ។
-ស្បែកលើបបូរមាត់របស់អ្នកទទួលដឹងខ្លាំងដល់ទៅ ២០០ ដង ជាងស្បែកចុងម្រាមដៃរបស់អ្នក។
-ពាក្យអង់គ្លេសមានតែមួយគត់ ដែលយើងលុបអក្សរខាងចុង ៤ តួរ តែនៅតែបញ្ចេញសំលេងដូចដើមគឺពាក្យ Queue = Q ។
-អ្នកបើកយន្ដហោះត្រូវញ៉ាំម្ហូប ខុសគ្នាពីដៃគូរបស់ខ្លួន ព្រោះខ្លាចករណីពុលអាហារកើតមានឡើង (ពុលទាំងអស់គ្នាបានអ្នកណាបើក)។
-វាខុសច្បាប់ ក្នុងការប្រកបរបរជាស្រីពេស្យា នៅតំបន់មួយនៃប្រទេសអ៊ីតាលីគឺ Siena ប្រសិនជាអ្នកមានឈ្មោះថា “Mary”។
-វាមិនមែនជាការពិតទេ ដែលគេនិយាយថាមនុស្សប្រើប្រាស់តែចំនួន ១០% នៃខួរក្បាល តាមការពិតយើងប្រើខួរក្បាលរបស់យើង ១០០%។
-ប្រសិនជាអ្នកមានលុយចំនួនមួយពាន់លានដុល្លារ ហើយចាយមួយថ្ងៃមួយពាន់ដុល្លារ នោះអ្នកនឹងចំណាយពេល ២៧៤៩ ឆ្នាំទើបចាយលុយនោះអស់។
-បុរសដែលមានបំផុតនៅប្រទេសចិន មានឈ្មោះថា កាស៊ីង សរសេរបែបនេះ Ka-Shing ដែលសំលេងប្រហាក់ប្រហែល “Cashing”។
-ស្រមោចអាចលើករបស់ផ្សេងៗ ដែលមានទម្ងន់ធ្ងន់ជាងខ្លួនរបស់វាដល់ទៅដប់ដង។
-៨០% នៃរូបភាពទាំងអស់លើអ៊ីនធឺណិតជារូបស្រីស្រាត។
Related articles
អត្ថបទចំរៀង ១០០ បទថ្មីបញ្ជាក់ថាគាត់ជា វ៉ោយ ហូរ? 27/12/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: រស់ សេរីសុទ្ធា, វ៉ោយ ហូរ, ស៊ិន ស៊ីសាមុត, Cambodia, Phnom Penh
add a comment
ភ្នំពេញ៖ ដើម្បីកុំឲ្យគេគិតថាលោកគឺជា តាព្រលិតជួសជុលម៉ាញ៉េទៀត កវីដៅមុខមួយចំហៀងលោក វ៉ោយ ហូរ បានលើកឡើងថា៖«ពេលនេះខ្ញុំមានបទចម្រៀងសរសេរប៉ារ៉ូលថ្មីចំនួន១០០បទទុកជាចំណងដៃបញ្ជាក់ថា ខ្ញុំនេះពិតជាកវីប្រភពវោហា វ៉ោយ ហូរ ពិតមែននោះ»។
គេនៅចាំបានថា កវីនិពន្ធជំនាន់ចន្លោះទសវត្សរ៍ឆ្នាំ ១៩៦០-១៩៧០ រូបនេះសម្បូរទៅដោយមនោសញ្ចេតនាលន្លង់លន្លោច ស្រមើស្រមៃទៅតាមធម្មជាតិ។ កវីនិពន្ធជំនាន់នោះគេបានស្គាល់ដូចជាលោក គង់ ប៊ុនឈឿន ដែលមានរហ័សនាមថា កវីម្ចាស់ស្ទឹងសង្កែ លោកម៉ាឡាពី លោក ស្វាយ សំអឿ និងកវីប្រភពវោហា វ៉ោយ ហូរ ជាដើម។ ក្នុងចំណោមអ្នកនិពន្ធទាំងនោះអ្នកនិពន្ធដែលសម្បូរគំនិត បែបមនោសញ្ចេតនានិយម ជាប់រណ្តំពាក្យពេចន៍ហូរដូចទឹកនោះមានតែលោក វ៉ោយ ហូរ ម្នាក់គត់ ដែលទទួលបានងារជាកវីប្រភពវោហារសាស្ត្រមិនចេះរីងស្ងួត និង សរសេរបទចម្រៀងបានច្រើនជាងគេបង្អស់ហើយបទចម្រៀងរបស់គាត់ភាគច្រើនច្រៀង ដោយអធិរាជសំឡេងមាសលោក ស៊ីន ស៊ីសាមុត និង អ្នកស្រី រស់ សេរីសុទ្ធា។
—-អានព័ត៌មានទាំងស្រុង ចុចទីនេះ
Related articles
- Lesbian Life Sharing fro Udor Meanchey…! (rockhmerlgbt.wordpress.com)
- So embarrased (monyrinataro.wordpress.com)
- Cambodia – We Will Not Be Moved – Foreign Correspondent – ABC (varychin.com)
ឃាតករសិប្បនិម្មិត ត្រលប់ចូលគុក 27/12/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: ឃាតករសិប្បនិម្មិត, ជា វិជ្ជា, តុលាការកំពូល, ប៊ន សំណាង, សុខ សំអឿន, ហេង ពៅ, Phnom Penh, Plastic Killers
add a comment
កាលពីថៃ្ងទី ២២ ខែ មករា ឆ្នាំ ២០០៤ លោក ជា វិជ្ជា ត្រូវបានគេបាញ់សំលាប់កណ្ដាល ក្រុងភ្នំពេញ ខែ សីហា ឆ្នាំ ២០០៥ សុខ សំអឿន និង ប៊ន សំណាង បានតុលាការកាត់ទោសអោយជាប់ពន្ធនាគារចំនួន ២០ ឆ្នាំម្នាក់ពីបទចោទមនុស្សឃាតលើលោក ជា វិជ្ជា។ ក្រោយមកតុលាការសាលាឧទ្ធរណ៍ កាលពីខែ មេសា ឆ្នាំ ២០០៧ បានសម្រេចតម្កល់សាលក្រមរបស់តុលាការក្រុងភ្នំពេញនោះ ចាត់ទុកជាបានការ។ ខែ មករា ឆ្នាំ ២០០៩ តុលាការកំពូលបានប្រកាសសាលដីកាដោះលែង ប៊ន សំណាង និង សុខ សំអឿន ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយសារតែតុលាការសាលាឧទ្ធរណ៍ កន្លងមកមិនបានសម្រេចឲ្យមានការស៊ើបអង្កេតជាថ្មី ចំពោះសំណុំរឿងនេះ។ ថ្ងៃ ទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៣ នេះ សាលាឧទ្ធរណ៍បានកាត់ទោសពួកគេម្ដងទៀត អោយជាប់គុកម្នាក់ ២០ ឆ្នាំដដែល ទោះជាមានឯកសារបញ្ជាក់ជាច្រើន បញ្ជាក់ថាបុរសទាំងពីរនាក់នេះ មិនមែនជាឃាតករក្ដី ប្រសិនជាលោកអ្នកបានទស្សនារឿង “ឃាតករសិប្បនិម្មិត – Plastic Killers” និង “អ្នកណាសំលាប់ ជា វិជ្ជា – Who Killed Chea Vichea” អ្នកទាំងអស់គ្នា នឹងប្រាកដថាពួកគេទាំងពីរនាក់ មិនមែនជាឃាតករពិតប្រាកដទេ សូម្បីតែក្នុងសេចក្ដី ថ្លែងការណ៍របស់លោក ហេង ពៅ ក៏បានបញ្ជាក់អញ្ចឹងដែរ។ ពាក្យខ្មែរមួយឃ្លានិយាយ ថា “ស្វាលួចស៊ីបាយ យកមកលាបមាត់ពពែ”។
Related articles
- No bail to Mam Sonando (varychin.com)
- Lesbian Life Sharing fro Udor Meanchey…! (rockhmerlgbt.wordpress.com)
- Love My Followers (varychin.com)
រឿងពិត៖ ផ្ការាត្រី – Night Flower 22/12/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងពិត, ស្នេហា.Tags: នេតយ៉ង់, បាត់ដំបង, បុប្ផា, បុប្ផារាត្រី, សត្យា, Night Flower, Phnom Penh
8 comments
យប់មួយដ៏សែនស្ងាត់ មនុស្សម្នាកំពុងតែកេងលក់ស្កប់ស្កល់ បន្ទប់កេងរបស់ខ្ញុំដែលមានប្រហោងឥដ្ឋសំរាប់អោយខ្យល់ចេញចូល ភ្លាមនោះស្រាប់តែលឺសំលេងមនុស្សប្រុសស្រែកយំ កងរំពងលឺស្លុងទៅក្នុងអាកាស សម្រែកស្ទើរផ្ទុះបែកបំពង់ក។ ក្នុងពេលនោះដែរ ក៏មានសំលេងមនុស្សស្រីស្រែកយំខ្សឹកខ្សួលជាមួយគ្នា។ រាត្រីនោះភ្លើងដាច់ ជាហេតុធ្វើអោយខ្ញុំដុតចង្កៀងប្រេងកាត ដាក់នៅក្បាលដំណេក ខ្ញុំបានដើរលបៗតាមចំហៀងផ្ទះ កៀនរបងដែលមានដើមត្រែងបក់ត្រសៀក ត្រជាក់ស្លឹកត្រចៀក ព្រឺក្បាលខ្ញាកៗដល់ចុងជើង។
នោះគឺនារីដើរលក់ផ្កាកណ្ដាលរាត្រី តាមហាងនានា នៅត្រើយម្ខាងនៅ “ព្រែកលាភ” នេះឯង ដែលមានប្ដីថ្មីថ្មោង ដែលទើបតែផ្លាស់មកពីខេត្តទើបតែប៉ុន្មានខែ។ ខ្ញុំក្រាបពួនសំងំនៅកៀនក្បែរគុម្ពផ្កាម្លិះ លួចមើលនាងដោយមិនដឹងខ្លួន។ ឈាមក្រហមច្រាលនៅបន្តហូរនៅឡើយ ចេញតាមជើងសំពត់ខ្លីរបស់នាង សស្រាក់ដល់ចុងជើង ខ្លួនញ័រចំប្រប់ ដៃនៅសំពះអង្វរ អង្រួនជើងប្ដីរបស់នាង ដែលកំពុងតែស្រែកយំគក់ដើមទ្រូង សំលឹងទៅក្នុងមេឃដូចជាឆ្កែចចកមួយក្បាល។
រឿងនេះនឹងចាប់ផ្ដើមដូចតទៅ៖
បុប្ផា និង សត្យា ជាសង្សារនឹងគ្នានៅសាលានេតយ៉ង់ នៃក្រុងបាត់ដំបង ពួកគេជាគូស្នេហ៍ដ៏សមសួន និង ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មិត្តរួមសាលា និង គ្រូៗ។ នៅទីក្រុងបាត់ដំបងទាំងមូល ស្ទើរតែគ្រប់ទីកន្លែងមានស្នាមជើងពួកគេទាំងពីរនាក់។ វាជាពេលវេលាជិតចូលដល់ប្រលងបាក់ឌុបទៅហើយ ស្រាប់តែឪពុកម្ដាយរបស់ បុប្ផា បានដឹងរឿងស្នេហាមួយនេះ ហើយក៏លែងអោយនាងមករៀនបន្តទៀត។ ការមិនបានជួបមុខគ្នាញឹកញាប់ បណ្ដើរកាន់ដៃគ្នាតាមដងស្ទឹងសង្កែ ជាទារុណកម្មដួងចិត្តមួយ។
រាត្រីខែពេញវង់ អមដោយដួងព្រះចន្ទ្រាដេរដាសពេញមេឃ ស្រមោលមនុស្សពីរនាក់កាន់បង្វេចខោអាវ កាន់ដៃគ្នារត់កាត់តាមវាលស្រែក្រោយភូមិ នោះគឺ បុប្ផា និង សត្យា។ ពួកគេទាំងពីរនាក់សំរេចចិត្តរត់ចេញពីផ្ទះ ទាំងវ័យនៅក្មេងខ្ចីនៅឡើយ ចោលការសិក្សាដែលជិតដល់ថ្ងៃប្រលងទៅហើយ។ តើពួកគេទៅណាហ្ន៎ ទាំងក្មេងខ្ចី វ័យមិនទាន់ចេះប្រកបរបរចិញ្ចឹមជីវិតនៅឡើយ?
“ភ្នំពេញ” ទីក្រុងនៃក្ដីរំភើប រំជើបរំជួល មានភ្លើងពណ៌ចម្រុះ មនុស្សណែនណាន់តាន់តាប់ ម៉ូតូ ស៊ីក្លូ ឡាន ហាងទំនិញ ហាងម្ហូបអាហារ ភោជនីយដ្ឋានទំនើបៗ ក្មេងសិស្សសាលាមហាវិទ្យាល័យស្លៀកពាក់ស៊ិចស៊ី បែបទំនើបប្លែកភ្នែក។ តើក្នុងទីក្រុងធំបែបនេះ បុប្ផា និង សត្យា អាចរស់នៅដោយរបៀបណា បើខ្លួនមិនទាំងមានលុយកាក់ច្រើនក្រាស់ និង ចំណេះដឹងខ្ពស់សំរាប់ប្រច្រៀតខ្លួន ចូលទៅក្នុងពិភពនៃការប្រជែងគ្នាដើម្បីរស់នេះ?
ពួកគេទាំងពីរនាក់បានសំរេចចិត្ត ជួលបន្ទប់មួយស្នាក់នៅ នៅត្រើយខាងកើតនៃទីក្រុងគឺ “ម្ដុំព្រែកលាភ” ដែលតំលៃផ្ទះជួលទាប និង កៀនផ្ទះអាចដាំដុះខ្លះៗ ដើម្បីចិញ្ចឹមជីវិត…
—-សូមរង់ចាំអាននៅភាគបន្ត……
Related articles
- Ridiculous weed (sahakkum.wordpress.com)
- វល្លិ៍គុយ (sahakkum.wordpress.com)
- Cambodia – We Will Not Be Moved – Foreign Correspondent – ABC (varychin.com)
No bail to Mam Sonando 14/12/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានភាសាអង់គ្លេស.Tags: Amnesty International, Cambodia, Cambodian Center for Human Rights, Human rights, Human rights in Cambodia, Mam Sonando, Phnom Penh
add a comment
Related articles
- Bail hearing tomorrow for Mam Sonando (coztoujours.com)
- Asia in Pictures (online.wsj.com)
- Trying to throw more storage at your overcapacity problem? Think again (luccomeau.com)
ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី មកកម្ពុជាលើកទៅ ៩ 08/12/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់.Tags: ប្រទេសកម្ពុជា, ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី, ហ៊ុន សែន, អង្គការសហប្រជាជាតិ, Cambodia, Facebook, Government, Phnom Penh
add a comment
លោកស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នឹងមកបំពេញទស្សនកិច្ចជាថ្មីទៀតនៅកម្ពុជា ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៥ធ្នូខាងមុខនេះ។ គោលដៅនៃទស្សនកិច្ចនេះ គឺដើម្បីតាមដានការអនុវត្តអនុសាសន៍របស់លោក ដែលលោកបានផ្ដល់នៅក្នុង ទស្សនកិច្ចមុនៗរបស់លោក។ ដូចរាល់ឆ្នាំដែរ ទស្សនកិច្ចលើកនេះនឹងប្រព្រឹត្តទៅចំថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូផងដែរ។
លោក ស៊ូរិយ៉ា ប្រាសាទ ស៊ូបេឌី អ្នករាយការណ៍ពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា នឹងផ្ដើមទស្សនកិច្ចលើកទី៩របស់លោកនៅកម្ពុជាចាប់ពីថ្ងៃទី៨ធ្នូស្អែកនេះទៅ រហូតដល់ថ្ងៃទី១៥ធ្នូ។
សេចក្ដីប្រកាសព័ត៌មាន របស់ការិយាល័យសិទ្ធិមនុស្សប្រចាំទីក្រុងហ្សឺណែវ បានសរសេរថា ក្នុងទស្សនកិច្ចនេះ អ្នករាយការណ៍ពិសេស នឹងពិនិត្យមើលសមិទ្ធផល នៃការអនុវត្តិរបស់រដ្ឋាភិបាល នូវអនុសាសន៍របស់លោកលើវិស័យមួយចំនួន ដែលជាប្រធានបទនៃ ទស្សនកិច្ចមុនៗរបស់លោក។ វិស័យទាំងនោះរួមមាន ការកែទម្រង់ប្រព័ន្ធតុលាការ សភា ការបោះឆ្នោត និងបញ្ហាសម្បទានដីសេដ្ឋកិច្ច។
—អានអត្ថបទទាំងស្រុង ចុចទីនេះ
Related articles
- Cambodia – We Will Not Be Moved – Foreign Correspondent – ABC (varychin.com)
- Human Rights Day, 10 December “My Voice Counts “ (puthtannbona.wordpress.com)
- Love My Followers (varychin.com)
