រឿងផ្ទាល់ខ្លួន៖ ដំណើរកំសាន្ដខេត្ត សៀមរាប 21/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងផ្ទាល់ខ្លួន.Tags: Angkor Wat, ខេត្តសៀមរាប, ដំណើរកំសាន្ត, ប្រាសាទអង្គរវត្ត, Siem Reap Province
add a comment
សៀមរាបជាខេត្តទីពីរដែលខ្ញុំធ្វើដំណើរទៅកំសាន្ដ បន្ទាប់ពីខេត្តស្ទឹងត្រែង ឪពុកចិញ្ចឹមរបស់ខ្ញុំបានទៅយកពួកខ្ញុំពីខេត្តក្រចេះ នៅឆ្នាំ ១៩៩៩ មកស្នាក់នៅសណ្ឋាគារមួយដែលមានឈ្មោះថា សណ្ឋាគារឥណ្ឌូចិន ដែលស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ ទល់មុខនឹងទន្លេ។ កាលពេលនោះសណ្ឋាគារនេះមានតែមួយប៉ុណ្ណោះ អត់មានសាខាផ្សេងទៀតទេ ម្ចាស់ជាបុរសខ្មែរម្នាក់ដែលមានសាច់ឈាមជាចិន គាត់ជាបុរស ដែលគ្រប់អ្នកបើកបរទាំងអស់មិនសូវចូលចិត្ត ដោយសារតែអ្នកនាំភ្ញៀវមកសម្រាកនៅសណ្ឋាគារគាត់ តែគាត់មិនដែលអោយតំលៃជើងសារ ឬពាក្យមួយទៀតថា “លុយទឹកតែ”។ គាត់ជាបុរសដែលចូលចិត្តធ្វើអោយអ្នកនាំភ្ញៀវមកសំរាកកន្លែងគាត់ក្ដៅក្រហាយ ដោយសារតែរាល់ពេលដែលអ្នកនាំភ្ញៀវសុំ លុយថ្លៃទឹកតែ គាត់តែងតែទៅលើកទឹកតែមួយពែងជូនគេ ហើយគាត់និយាយថានេះហើយជាទឹកតែដែលអ្នកចង់បាន។
ការសំរាកនៅទីក្រុងភ្នំពេញនេះហើយ ដែលខ្ញុំត្រូវរៀនរបៀបដើរឆ្លងផ្លូវនៅទីក្រុង វាពិតគួរអោយខ្លាចព្រោះម៉ូតូច្រើន បើកពាសពេញ ខ្ញុំជាប់គាំងនៅកណ្ដាលផ្លូវដោយសារតែឥតហ៊ានដើរទៅមុខទៀត ខ្ញុំខំព្យាយាមដើរឆ្លងទល់តែបាន តែឪពុកចិញ្ចឹមរបស់ខ្ញុំ និង មិត្តភ័ក្ដិរបស់ខ្ញុំបានឆ្លងបាត់ទៅមុន ហើយឈររង់ចាំខ្ញុំ។ ខ្ញុំមិននិយាយអ្វីទាំងអស់ តែមុខខ្ញុំឡើងស្លេកស្លាំង និង បេះដូងញាប់ញ័រខ្លាំងណាស់ ពួកគេមិនដឹងថាខ្ញុំភ័យខ្លាចនោះទេ វាជាការចងចាំមួយសំរាប់ជីវិតខ្ញុំនៅទីក្រុង។
ឪពុកចិញ្ចឹមរបស់ខ្ញុំបាននាំពួកខ្ញុំទៅផ្សារផ្សេងៗក្នុងទីក្រុង ផ្សារថ្មី ផ្សារកណ្ដាល ផ្សារចាស់…..ដែលកាលនោះ ផ្សារទំនើបមិនទាន់មាននៅឡើយទេ ពួកខ្ញុំបានទិញសៀវភៅភាសាអង់គ្លេសច្រើនក្បាល និង វត្ថុអនុស្សាវរីយ៍មួយចំនួន ដែលមានឪពុករបស់ខ្ញុំជាអ្នកចេញរាល់ការចំណាយទាំងនេះ។ ពួកយើងបានឡើងកាណូតលឿន នៅពេលព្រឹកពីផែភ្នំពេញ រហូតដល់រសៀលទើបយើងទៅដល់ផែនៃទឹកដីនៃប្រាសាទអាយុពាន់ឆ្នាំ ដែលល្បីទូទាំងសកល ពួកយើងត្រូវបានម្ចាស់សណ្ឋាគារ មកទទួលយកទៅទីរួមខេត្តជាមួយនឹងរថយន្តមួយគ្រឿង។ ពួកយើងមិនបង្អង់ក្នុងការដើរកំសាន្ដទីក្រុងដ៏ល្បីមួយនេះទេ ពួកយើងធ្វើដំណើរស្ទើរគ្រប់ប្រាសាទទាំងអស់ ពួកយើងមិនត្រូវការមគ្គទេសក៍នាំផ្លូវនោះទេ ព្រោះឪពុកចិញ្ចឹមរបស់ខ្ញុំបានដឹងសាច់រឿងស្ទើរគ្រប់យ៉ាងទៅហើយ តាមរយៈសៀវភៅ ហើយម៉្យាងព្រោះគាត់បានមកកំសាន្ដទីក្រុងអង្គរ ម្ដងរួចមកហើយ ដូច្នេះពេលនោះគាត់ជាមគ្គទេសក៍សំរាប់ខ្ញុំ និង មិត្តភ័ក្ដិរបស់ខ្ញុំវិញ។ ពួកយើងស្នាក់នៅទីនោះអស់រយៈពេលបីថ្ងៃ ហើយក៏ត្រលប់មកទីក្រុងភ្នំពេញ ហើយត្រលប់ទៅក្រចេះវិញ។
Related articles
- ជួប Matt Mullenweg ម្ចាស់ អាណាចក្រ WordPress (varychin.com)
- ប្រើ Evernote សំរាប់ អ្នក និយម សរសេរ អត្ថបទ (varychin.com)
- Repost៖ ទេសចរណ៍ អវកាស ឆ្នាំ ២០១១ (varychin.com)
ថា សុផាត រស់ដោយបៅដោះមេគោផ្ទាល់ 12/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: Asia, ខេត្តសៀមរាប, ថា សុផាត, ប្រទេសកម្ពុជា, មេគោ, សត្វគោ, Cambodia, Cattle, Milk, Siem Reap Province
2 comments
អូយ សារព័ត៌មានអំពីក្មេងប្រុស ដែលរស់ដោយបៅដោះសត្វគោដោយផ្ទាល់នៅប្រទេសកម្ពុជា ឃើញច្រើនណាស់ក្នុងទំព័រសារព័ត៌មានរបស់បរទេស។ វាជាដំណឹងប្លែកមួយកម្រលឺតាំងពីយូរយារណាស់មក ដោយសារតែគ្មានទឹកដោះបៅពីម្ដាយដូចគេកុមារ ថា សុផាត បានបៅដោះមេគោក្រោយពេល ដែលខ្លួនឃើញកូនគោធ្វើបែបនោះម្ដងរួចមក។ ឪពុកម្ដាយរបស់ សុផាត បានចាកចេញទៅរកស៊ីធ្វើការនៅប្រទេសថៃ ដោយកូនប្រុសរបស់ខ្លួនមិនទាន់ឈប់បៅនៅឡើយផង (មិនទាន់ផ្ដាច់ដោះ)។ តាមជីតារបស់ សុផាត បានអោយដឹងថាចៅប្រុសរបស់គាត់ម្នាក់នេះត្រូវបៅដោះមេគោមួយថ្ងៃចាប់ពី ២ ដល់ បី ដង គាត់បាននិយាយថា កាលលើកដំបូងគាត់បានរត់ទៅទាញចៅរបស់គាត់ចេញ តែដោយសារតែចៅរបស់គាត់ស្រែកយំខ្លាំង ហើយទាមទារទៅបៅដោះមេគោនោះ ដូច្នេះហើយគាត់ក៏អោយចៅរបស់គាត់បៅចាប់តាំងពីថ្ងៃនោះមក។ គាត់និយាយថា គោនោះមិនមានប្រតិកម្មអ្វីចំពោះការបៅរបស់ចៅគាត់នោះទេ តែគាត់ថាគាត់ព្រួយបារម្ភអំពីសុខភាពរបស់ចៅគាត់ ប្រសិនជាចៅគាត់នៅតែបន្តបៅដោះគោនោះទៀត។
- Cambodian Boy Suckles From a Cow After Seeing a Calf do the Same (Video) (dailypicksandflicks.com)
- Cambodian boy suckles from cow after parents leave (seattletimes.nwsource.com)
- Cambodian boy suckles from cow after parents leave (sfgate.com)
- Cambodian boy suckles from cow after parents leave…Imagine! (khamerlogue.wordpress.com)
Related articles
- Cambodian boy suckles from cow after parents leave (hosted.ap.org)
- Abandoned Cambodian boy suckles from cow (msnbc.msn.com)
- The kid of migrant workers feeding from a cow (cambodia1.wordpress.com)
កំសាន្តវីដេអូ៖ Angelina Jolie នៅស្រុកខ្មែរពេលកន្លង 01/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្តជាវីដេអូ, ព័ត៌មានជាតិ.Tags: Angelina Jolie, កំសាន្តជាវីដេអូ, Brad Pitt, Cambodia, Louis Vuitton, Siem Reap Province
add a comment
Related articles
- Cambodia And Angelina Jolie (2khmer.wordpress.com)
- Angelina Talks About Her Boys’ Love of Eating Crickets in Full Louis Vuitton Video (popsugar.com)
- Angelina Jolie’s Core Values for Louis Vuitton (femmesdallure.com)




