Sony ទិញយក Ericsson 27/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មានអន្តរជាតិ.Tags: Android, ទូរស័ព្ទដៃ, ប្រទេសជប៉ុន, ប្រទេសស៊ុយអែត, Ericsson, Google, Howard Stringer, Mobile phone, Sony, Sony Ericsson, Xperia
2 comments
ក្រុមហ៊ុនបច្ចេកវិទ្យារបស់ជប៉ុនដ៏ធំ ដែលគេគ្រប់គ្នាស្គាល់នោះគឺក្រុមហ៊ុន Sony អីឡូវបានទិញយកការគ្រប់គ្រងទាំងស្រុងនៃការផលិតទូរស័ព្ទចល័ត Sony Ericsson ពីក្រុមហ៊ុនផលិតគ្រឿងរបស់ប្រទេស ស៊ុយអែត ហើយ ដែលក្រុមហ៊ុននោះមានឈ្មោះថា Ericsson។

ក្រុមហ៊ុន Sony បានយល់ព្រមទិញយកភាគហ៊ុន ៥០ ភាគរយនោះបើគិតជាទឹកប្រាក់គឺ ១.៥ ពាន់លានដុល្លារ (មួយពាន់លានកន្លះ) ដោយចាប់ពីពេលនេះទៅក្រុមហ៊ុននេះជាម្ចាស់ដាច់មុខតែម្នាក់ឯងប៉ុណ្ណោះនៃផលិតផលនៃទូរស័ព្ទនេះ។
នៅឆ្នាំ ២០០១ ក្រុមហ៊ុន Sony និង ក្រុមហ៊ុន Ericsson បានចូលរួមគ្នាផលិតទូរស័ព្ទចល័តហើយពួកគេ ក៏បានធ្វើអោយកាន់តែប្រសើរឡើង ដោយដាក់ភ្ជាប់មកជាប់ជាមួយនូវ Walkman សំរាប់អ្នកនិយមចូលចិត្តស្ដាប់បទចំរៀង និង Syber-shot សំរាប់អ្នកដែលនិយមថតរូប ហើយពេកគេបានទទួលជោគជ័យមួយដែរកាលពីដំបូង។ រហូតដល់ឆ្នាំ ២០០៨ ពួកគេបានអភិវឌ្ឍន៍ដល់ទូរស័ព្ទប្រទេស Smartphone ដោយប្រើប្រព័ន្ធ Android របស់ក្រុមហ៊ុន Google។
Related articles
- Sony Acquires Ericsson’s Stake in Sony Ericsson for $1.47 Billion (mashable.com)
- Ericsson sells its Sony Ericsson stake to Sony (seattletimes.nwsource.com)
- Sony to acquire Ericsson’s share of Sony Ericsson (techradar.com)
Sony ឈប់ផលិតម៉ាញេ Walkman ទៀតហើយ 24/10/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in បច្ចេកវិទ្យា, ព័ត៌មានផ្សេងៗ, ព័ត៌មានអន្តរជាតិ.Tags: ចំរៀងខ្មែរ, ព័តិមានអន្តរជាតិ, ព័ត៌មានជាតិ, Discman, Sony, Walkman
add a comment
ម៉ាញេ ចាក់កាសែតបន្ទះស្តើងតូចដែលអាចដាក់តាមហោប៉ៅទៅតាមខ្លួនបានដែល ភាសាអង់គ្លេសហៅថា “Walkman” នោះរបស់ក្រុមហ៊ុន Sony បានប្រកាសអោយដឹងថាលែងផលិតចេញលក់ទៀតហើយក្រោយរយៈពេល ៣១ ឆ្នាំមកនេះ។ ម៉ាញេ Wlakman ចាប់ផ្តើមផលិតដាក់លក់លើកដំបូងទូទាំងសកលលោកនៅឆ្នាំ ១៩៧៩។
ស៊េរី ចុងក្រោយនៃផលិតផលនេះត្រូវបានផលិតបញ្ចប់នៅខែ មេសា ឆ្នាំ ២០១០ ហើយបន្តទៀតក្រុមហ៊ុនលែងផលិតវាចេញលក់ទៀតហើយ ដោយសារតែទីផ្សារនៃផលិតផល នេះកាន់តែរួមតូចទៅៗពីមួយឆ្នាំៗដែលផ្តើមឡើងចាប់តាំងពីខ្ទង់ ទស្សវត្សន៍ឆ្នាំ ៩០ មកម្លេះនៅពេលដែលផលិចផលម៉ាញេបន្ទះស្តើងប្រើថាស (Discman) ចេញលក់នោះ ហើយមានផលិតផលទំនើបជាងនេះចេញលក់បន្តបន្ទាប់មកទៀតរហូតដល់យុគ សម័យនៃ Ipod៕៚
Related Articles
- After 31 Years, Sony Ends Production of the Walkman (neatorama.com)
- Sony Retires the Cassette Walkman After 30 Years (mashable.com)
- As the iPod celebrates 9 year anniversary, Sony kills off the Cassette Walkman (edibleapple.com)
