jump to navigation

ទំនប់​បណ្ដាសា សូម​និយាយ​ថា “No Xayaburi” 07/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , , ,
add a comment

នៅ​ថ្ងៃ​ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១២​ នេះ​ ប្រទេស​ឡាវ​បាន​ធ្វើ​ពិធី​សម្ពោធ​បុក​គ្រឹះ​​ ដើម្បី​សាងសង់​ទំនប់​​វារីអគ្គិសនី​ សាយ៉ាបូរី ហើយ ដែល​ទំនប់​នេះ​ដឹកនាំ​គម្រោង​កសាង​ដោយ​ក្រុមហ៊ុន​របស់​ប្រទេស​ថៃ ហើយ​គម្រោង​​នឹង​ចំណាយ​ទឹកប្រាក់​រហូត​ដល់ទៅ ៣.៨ ពាន់​លាន​ដុល្លារ។

បើ​តាម​វែបសាយ៍​ Business Insider អោយ​ដឹង​ថា​ទំនប់​នេះ នឹង​នាំ​គ្រោះភ័យ​ដល់​មនុស្ស​ ដល់​ទៅ​ចំនួន ៦០ លាន​នាក់​ឯណោះ។ តាម​ចំនួន​នេះ​យើង​មើល​ឃើញ​ថា​ នឹង​មាន​មនុស្ស​រងគ្រោះ​ច្រើន​មែន​ទែន ជា​ពិសេស​ប្រទេស​ ដែល​នៅ​ក្រោម​ទំនប់​នេះ​តែ​ម្ដង មាន​ប្រទេស​កម្ពុជា និង វៀតណាម។ គម្រោង​សាងសង់​នេះ​ បាន​ផ្អាក​មិន​ទាន់​អោយ​ចាប់ផ្ដើម​សាងសង់ អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ដោយសារ​តែ​មាន​បញ្ហា​ចម្រូងចម្រាស និង ការ​រិះគន់ យ៉ាង​ខ្លាំង​ពី​សំណាក់ ប្រទេស​ផ្សេង​ៗ រួម​ទាំង​អន្តរជាតិ​ផង​ដែរ។

តែ​ស្រាប់​តែ​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ​ បាន​យល់ព្រម​អោយ​មាន​ការ​សាងសង់​នេះ​ឡើង ដោយ​មិន​ខ្វល់​ពី​ផល​គ្រោះ​អាក្រក់ ដល់​ប្រទេស​ជិត​ខាង។ ទំនប់​នេះ​វា​នឹង​នាំ​គ្រោះ​អាក្រក់​យ៉ាង​ខ្លាំង​ ដល់​ប្រជាជន​ក្រីក្រ ដែល​រស់​អាស្រ័យ​លើ​ ការ​ទាញ​យក​ផល​លើ​ទន្លេ​មេគង្គ​នេះ ដូច​ជា​ការ​នេសាទ និង ការ​ធ្វើ​កសិកម្ម។

ប្រទេស​កម្ពុជា​តាំង​ពី​ដើម​រៀង​មក សេដ្ឋកិច្ច​ទាំង​មូល​ពឹង​លើ​វិស័យ​កសិកម្ម ដូច្នេះ​ប្រសិន​ជា​វិស័យ​មួយ​នេះ ដួល​រលំ​ តើ​ប្រជាជន​ក្រីក្រ​នឹង​ត្រដរ​រស់​ដោយ​វិធី​ណា? រឿង​នេះ​គួរ​តែ​មាន​ការ​ពិចារណា​អោយ​បាន​ល្អិតល្អន់ ជាជាង​ពេល​ក្រោយ​ពេល​អ្វី​ៗ​វា​ហួស​ពេល។ ហើយ​ប្រទេស​កម្ពុជា​អីឡូវ​ជា​ម្ចាស់​អាស៊ាន​នោះ​ផង គួរ​តែ​លើក​យក​បញ្ហា​ចម្បង​មួយ​ បញ្ហា​ស្លាប់រស់​​ បញ្ហា​ក្រពះ​របស់​ប្រជាជន​នេះ ទៅ​ដាក់​ក្នុង​ប្រធានបទ​ក្នុង​កិច្ច​ប្រជុំ​ផង​ដែរ ជាជាង​រឿង​សមុទ្រ​ចិន សមុទ្រ​យួន “រឿង​សំខាន់​គួរ​តែ​ត្រូវ​បាន​ដោះស្រាយ​មុន” បើ​មិន​អញ្ចឹង​ទេ​ទំនប់​នេះ​នឹង​ក្លាយ​ជា​ “ទំនប់​បណ្ដាសា”​ ជា​មិន​ខាន។

Related articles

About these ads

Dams in Laos may kill fishing in Cambodia 04/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
add a comment

Futurity.org – Dams in Laos may kill fishing in Cambodia.

Related articles

មនុស្ស​​ ២៦០៨ នាក់​ស្លាប់​ដោយសារ​អេដស៍​​ឆ្នាំ ២០១១ 07/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, សុខភាព.
Tags: , , , , , , , , ,
add a comment

តាម​សារព័ត៌មាន​ពី​ប្រទេស​កម្ពុជា​បាន​អោយ​ដឹង​ថា​នៅ​ឆ្នាំ ២០១១ មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​អេដស៍​ប្រហែល​ជា ២៦០៨ នាក់ ដែល​ចំនួន​នេះ​មាន​ការ​ថមថយ​ចំនួន​ ១១ ភាគរយ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ដែល​មាន​មនុស្ស​ស្លាប់​ដល់​ទៅ ២៩៤៣ នាក់។ បើ​តាម​ការ​អោយ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត តេង គុន្ធី មក​ពី​អាជ្ញាធរ​អេដស៍​ជាតិ​ National Aids Authority ដែល​ហៅ​ជា​ភាសា​កាត់​ថា NAA បាន​អោយ​ដឹង​ថា​ ក្នុង​ចំនួន​ខាង​លើ ២៦០៨ មាន​មនុស្ស​ចំនួន ២៤៨៤ នាក់​មាន​អាយុ​លើស ១៥ ឆ្នាំ និង ១២៤ នាក់​ជា​កុមារ។ លោក​វេជ្ជបណ្ឌិត​បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​សារព័ត៌មាន Xinhua ថា៖

“យើង​ឃើញ​លទ្ធផល​ល្អ​មួយ​ ក្នុង​ការ​ប្រឹងប្រែង​​វាយ​ប្រឆាំង​នឹង​ ជំងឺ​អេដស៍​នេះ តែ​ទោះ​យ៉ាង​ណា​យើង​នៅ​តែ​មិន​ទាន់​ពេញចិត្ត​នឹង​ លទ្ធផល​នេះ​នៅ​ឡើយ​ទេ ហើយ​យើង​សង្ឃឹម​ថា ​ឃើញ​ភាព​ថមថយ​បន្ថែម​ទៀត​នៅ​ឆ្នាំ​បន្ត​បន្ទាប់”

បើ​គិត​តាម​ចំនួន​នៃ​ការ​ស្លាប់​នេះ​ ប្រៀប​ធៀប​ជាមួយ​នឹង​អ្នក​ស្លាប់​ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ប្រទេស​កម្ពុជា​ គឺ​មិន​តិច​ជាង​គ្នា​​នោះ​ទេ ដូច្នេះ​សូម​បង​ប្អូន​ទាំង​អស់​គ្នា​ប្រុង​ប្រយ័ត្ន ​អោយ​បាន​ខ្ពស់​ពី​ការ​រាលដាល​ជំងឺ​នេះ ព្រោះ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​អះអាង​ណា​ពិត​ប្រាកដ​ ថា​មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​នៅ​ឡើយ​ទេ “ស្រោម​អនាម័យ” គឺ​មាន​ប្រសិទ្ធិភាព​យ៉ាង​ខ្ពស់​ក្នុង​ការ​ការពារ​អ្នក​ពី​ជំងឺ​នេះ។

Related articles

ប្រទេស​ថៃ​ផ្តល់​ជំនួយ​ទឹកប្រាក់​ដប់​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា 19/10/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , , , , , , , , ,
add a comment

តាម​សារព័ត៌មាន​របស់ Xinhua បាន​អោយ​ដឹង​ថា​ប្រទេស​ថៃ​បាន​ចំណាយ​លុយ​ជួយ​ឧបត្ថម្ភ​ដល់​ប្រទេស​កម្ពុជា​ចំនួន ១០០០០០ (ដប់​ម៉ឺន) ដុល្លារ​សហរដ្ឋ​អាមេរិក និង​ ដល់​ប្រទេស​វៀតណាម​ចំនួន ១០០០០០ (ដប់​ម៉ឺន) ដុល្លារ​សហរដ្ឋ​អាមេរិក​ដែរ​ ដោយសារ​តែ​គ្រោះ​ទឹក​ជំនន់។ លុយ​ជំនួយ​ជា​ប្រាក់​សុទ្ធ​ទាំង​នោះ​ ត្រូវ​ដាក់​ភ្ជាប់​មក​ជាមួយ​នូវ​លិខិត​ចូល​រួម​រំលែក​​ទុក្ខ​ពី​អ្នកស្រី​នាយក​រដ្ឋមន្ត្រី Yingluck Shinawatra ជូន​ដល់​អគ្គ​រដ្ឋទូត​នៃ​ប្រទេស​កម្ពុជា និង ប្រទេស​វៀតណាម​ផង​ដែរ។

នាយក​រដ្ឋមន្ត្រី​រូប​នេះ​ក៏​បាន​ប្ដេជ្ញា​ផង​ដែរ ​ក្នុង​ការ​ឈរ​កៀក​ស្មា​គ្នា​ជាមួយ​នឹង ​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​វាយ​ប្រឆាំង​នឹង​គ្រោះ​មហន្តរាយ និង ​ហៅ​អោយ​មាន​សហប្រតិបត្តិការ​ពី​អាស៊ាន​ និង សម្ព័ន្ធ​មិត្ត​របស់​អាស៊ាន​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា។ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ទឹក​ជំនន់​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​ដល់​ទៅ ២៤៧ នាក់ តែ​ចំណែក​ប្រទេស​វៀតណាម​វិញ​មាន​អ្នក​ស្លាប់​តែ​ចំនួន​ ៤៣ នាក់​ប៉ុណ្ណោះ។

បើ​យោង​តាម​ UN Office for the Coordination of Humanitarian Affairs (OCHA) បាន​ដោយ​ដឹង​ថា​ក្នុង​ចំណោម​ប្រទេស​ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ មាន​ដូចជា​ប្រទេស​ថៃ ឡាវ កម្ពុជា វៀតណាម និង ហ្វីលីព្ពីន មាន​ជីវិត​មនុស្ស​រហូត​ដល់​ជាង ៧០០ ត្រូវ​បាន​បាត់​បង់៕៚​

Related articles

រូប​ត្លុក​កំប្លែង៖ ដី​ខ្មែរ​​មាន​សុទ្ធ​តែយួន យួន យួន 05/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រូប​ត្លុក​កំប្លែង.
Tags: , , , , , , , , ,
2 comments

ប្រភព៖ KI-Media

Related articles

ជជែក៖ តើ​ឪពុក​របស់ នីតា ជា​នរណា? 09/07/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មាន​ជាតិ.
Tags: , , , , , , , , , , ,
3 comments

តាម​វីដេអូ​ខាង​ក្រោម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​លើក​ឡើង​អំពី​ឈ្មោះ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ​ នីតា ហើយ​ថា​គាត់​ស្គាល់​ថា​នរណា​ជា​ឪពុក​របស់ នីតា។ គាត់​ហាក់​សំដៅ​លើ​មនុស្ស​សំខាន់​ម្នាក់​ក្នុង​ជួរ​គណបក្ស​ប្រឆាំង ដែល​លួច​លាក់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ នារី​ផ្សេង ហើយ​កើត​បាន​កូនស្រី នីតា នេះ មិន​តែ​​ប៉ុណ្ណោះ​លោក ហ៊ុន សែន ក៏​បាន​លើក​ឡើង​ថាបើ​កុំ​តែ​យក​កូន​ចេញ​កូន​សរុប​ទាំង​អស់​នឹង​ឡើង​ដល់​ប្រាំ​នាក់។លោក ហ៊ុន សែន ក៏​បាន​និយាយ​ថា​បុរស​ដែល​ជា​ឪពុក​របស់ នីតា ព្យាយាម​លាក់​បាំង​ការ​ពិត​ពី​ប្រពន្ធ​របស់​ខ្លួន អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​មក​ហើយ។ តើ​ឪពុក​របស់​ នីតា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​សំដៅ​លើ​នរណា?

ចូល​ទៅ​ទស្សនា​វីដេអូ ចុច​ទីនេះ

Related articles

កំសាន្ត​រូបភាព៖ ភូមិ​បណ្តែត​ទឹក “កំពង់ភ្លុក” 27/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​រូបភាព.
Tags: , , , , , , , , , , , ,
1 comment so far

កំពង់​ភ្លុក​ រួម​ឡើង​ដោយ​ភូមិ​ចំនួន​ បី ចូល​គ្នា​ស្ថិត​ក្នុង​បឹង​ទន្លេសាប ដែល​មាន​ចំងាយ​ប៉ុន្មាន​ប្រហែល ១៦ គម ពី​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា ដែល​ហ៊ុមព័ទ្ធ​ដោយ​ដើម​កោងកាង​លិច​ទឹក ដើម​កោងកាង​ទាំង​នោះ​ជា​ជម្រក​សត្វព្រៃ​ច្រើន​ប្រភេទ។ ភូមិ​នេះ​មាន​អ្នក​ស្រុក​រស់នៅ​ចំនួន ៣០០០ នាក់។ ក្នុង​បឹង​ទន្លេសាប​សំបូរ​ដោយ​បក្សី​ទឹក​ច្រើន​ជាង ១០០ ប្រភេទ និង មាន​ត្រី​​ចំនួន​ច្រើន​ជាង ២០០ ប្រភេទ ​រួម​ទាំង​ក្រពើ អណ្ដើក ស្វា ភេ ទៀត​ផង។ នៅ​ខែ​វស្សា​​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​មាន​ទំហំ​ដល់​ទៅ ១២ ០០០ គីឡូម៉ែត្រ​ក្រឡា តែ​នៅ​ខែ​ប្រាំង​វិញ​មាន​ទំហំ​ត្រឹម​តែ ២៥០០ គីឡូម៉ែត្រ​ក្រឡា​តែ​ប៉ុណ្ណោះ។ នៅ​រដូវ​ប្រាំង​ផ្ទះ​របស់​ពួក​គេ​នៅ​លើ​គោក ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​តែ​ធ្វើ​ផ្ទះ​បណ្ដោះអាសន្ន​​តាម​ទឹក​ដែល​ស្រក​ទៅ​នោះ តែ​នៅ​ខែ​វស្សា​នៅ​ពេល​ទឹក​ឡើង​​ពួក​គេ​ប្ដូរ​ទីលំនៅ​មក​រស់នៅ​ផ្ទះ​ពួក​គេ​វិញ ព្រោះ​ទឹក​បឹង​បាន​ឡើង មក​ដល់​ និង លិច​ដល់​ភូមិ​របស់​ពួក​គេ។​

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

Related articles

%d bloggers like this: