បាល់ទាត់នារី 26/07/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កីឡា, ព័ត៌មានជាតិ, ព័ត៌មានដក់ស្រង់, ព័ត៌មានភាសាអង់គ្លេស.Tags: Asia, Cambodia, Sports, Travel and Tourism, Wikipedia
add a comment
Related articles
- Russian TV to go on air in Cambodia (english.ruvr.ru)
- Burma Eyes Overtaking Cambodia, Laos Economically (eurasiareview.com)
- Mam Sonando arrest: Cambodia silences a journalist (coztoujours.com)
កីឡា៖ យល់ដឹងខ្លះៗអំពី Michael Jordan 28/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កីឡា, ក្រាហ៊្វិក, ព័ត៌មានអន្តរជាតិ.Tags: កីឡា, កីឡាបាល់បោះ, ក្រាហ៊្វិក, Basketball, Michael Jordan, National Basketball Association, NBA, Sports
add a comment
ចុចលើរូបភាពចូលទៅអាន
Related articles
- Michael Jordan: A Player Who Changed the Culture of an Entire City (bleacherreport.com)
- Michael Jordan states the owners case, likely to get fined (probasketballtalk.nbcsports.com)
- The Secrets of Michael Jordan [Infographic] (suburbanmen.com)
Repost៖ ម្ចាស់ក្សត្រី “យូ ណា” 04/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានកីឡា, ព័ត៌មានអន្តរជាតិ.Tags: កីឡា, ចំណេះដឹងទូទៅ, Brian Orser, Ice Skating, Kim Yu-Na, Mao Asada, Sports
1 comment so far
នេះជាអត្ថបទមួយ ដែលខ្ញុំសរសេរជាច្រើនខែកន្លងហើយ តែមិនបានចុះផ្សាយនៅទីនេះ។នៅប្រទេសកូរ៉េខាងត្បូងគេហៅនាងថា “ម្ចាស់ក្សត្រី យូណា” ប៉ុន្តែឈ្មោះពិតរបស់នាងគឺ “គីម យូ ណា” នាងជាកីឡាការនីជិះស្គីរាំរំអិលលើទឹកកក (Women’s Figure Skating)។ គីម យូ ណា ទទួលបានចំនាត់ថ្នាក់ល្អបំផុតនៃកីឡាអូឡាំពិករដូវរងារសំរាប់ ឆ្នាំ ២០១០ ដែលប្រព្រឹត្តឡើងនៅប្រទេសកាណាដានាពេលដើមឆ្នាំ ២០១០ នេះហើយនាងជាមនុស្សតែម្នាក់គត់ ដែលនាំយកមេដាយមាសផ្នែកកីឡានេះលើកដំបូងបង្អស់ ទៅកាន់ប្រទេសកំណើតរបស់នាង។
ទោះបីជាវាគ្រាន់ តែជាផ្នែកមួយនៃកីឡាក្តី ប៉ុន្តែវានៅតែជាមោទនភាពដ៏ធំធេងរបស់ប្រទេសកូរ៉េខាងត្បូងដែល ធ្វើអោយប្រទេសនេះមានមុខមាត់ស្រស់បស់ថែមមួយកំរិត ទៀតចំពោះ ពិភពលោកទាំងមូលដោយសារទេពកោសល្យល្អឥតខ្ចោះនៃក្មេងស្រីអាយុ ១៩ ឆ្នាំម្នាក់នេះ ដែលសូម្បីតែរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ក៏ត្រូវអត់ងងុយរង់ចាំមើលការសំដែងរបស់នាងដែរ។
(១)
“Yu Na Kim” មកពីប្រទេសកូរ៉េខាងត្បូងបានមេដាយមាស (Gold medal)
(២)
“Mao Asada” មកពីប្រទេសជប៉ុនបានមេដាយប្រាក់ (Silver medal)
(៣)
“Jonnie Rochette” មកពីប្រទេសកាណាដាបានមេដាយសំរិទ្ធ (Bronze medal)
ប្រវត្តរូបសង្ខេបរបស់ “យូ ណា គីម”
ថ្ងៃខែឆ្នាំកំណើត ៥-សីហា-១៩៩០
ទីកន្លែងកំណើត ប៊ុចចែន (Bucheon) ជីអែងហ្គ្រ៊ី (GyeongGi)
ប្រភេទឈាម អូ
កំពស់ ១៦៤ សម
ទំងន់ ៤៧ គក
ចំណង់ចំណូលចិត្ត លេងអ៊ីនធើណេត និង ស្តាប់ចំរៀង
ឈ្មោះគ្រូបង្ហាត់ ប្រាយអឺន អរសឺរ (Brian Orser)
Related Articles
- Figure skating champ Kim and coach Orser part ways (ctv.ca)
- Kim Yu-Na splits with Canadian coach (canada.com)
- Orser ‘shocked’ by split with skating champ (ctv.ca)
គ្រូទាយបាល់ទាត់ជនជាតិអាហ្លឺម៉ង់ Paul ស្លាប់ហើយ 26/10/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កីឡា, ព័ត៌មានផ្សេងៗ, ព័ត៌មានអន្តរជាតិ.Tags: 2010 FIFA World Cup, កីឡា, ចំណេះដឹងទូទៅ, ព័តិមានអន្តរជាតិ, Germany, Paul Octopus, Sports
add a comment
បើរំលឹកពីកីឡាបាល់ទាត់ World Cup 2010 នៅប្រទេសអាហ៊្រិកខាងត្បូងអ្នកទាំងអស់គ្នាប្រហែលនៅចាំគ្រូទាយ ម្នាក់ជនជាតិអាហ្លឺម៉ង់ជាមិនខាន នោះគឺត្រីមឹកមួយដែលមានឈ្មោះថា “Paul” ប៉ុន្តែចាប់ពីថ្ងៃនេះទៅយើងលែងបានឃើញរូបគាត់ក្នុងសារព័តិមានទៀត ហើយ ដោយសារតែរូបគាត់ទើបតែទទួលមរណភាពនៅថ្ងៃនេះនៅក្នុងមជ្ឈមណ្ឌល Sea Life Center នៅ Oberhausen នៃប្រទេសអាហ្លឺម៉ង់។
តាមសារព័តិមានជាផ្លូវការមួយបានអោយដឹងថា គាត់បានស្លាប់យ៉ាងស្ងប់ស្ងាត់បំផុត ក្នុងពេលដែលគាត់សំរាន្តលក់។ សូមចូលរួមរំលែកទុក្ខនេះផង ហើយសូមអោយ Paul ធ្វើដំណើរទៅកាន់ភពមួយប្រកបដោយក្តីសុខសុភមង្គល!!!
“រូបថតមួយចំនួនពី FIFA World Cup 2010 នៅអាហ៊្វិកខាងត្បូង”
Related Articles
- World Cup-Predicting “Paul the Octopus” Dies (mashable.com)
- Goal: Paul, the Octopus Who Predicted World Cup Matches, Dies (goal.blogs.nytimes.com)
- “Paul the World Cup ‘psychic’ octopus dies” and related posts (rocketnews.com)
David Beckham មានស្នេហាជាមួយស្ត្រីរកស៊ីផ្លូវភេទ 23/09/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានកីឡា, ព័ត៌មានអន្តរជាតិ.Tags: កីឡា, David Beckham, Sports, Victoria Beckham
add a comment
គ្រប់ អ្នកស្នេហាកីឡាបាល់ទាត់ទាំងអស់សុទ្ធតែស្គាល់ David Beckham គាត់ជាអ្នកប្រយុទ្ធដ៏ខ្លាំងក្លាមួយ។ គាត់នឹងមិនអង្គុយស្ងៀមអោយសារព័តិមានក្រឡុកគាត់ អោយវិលមុខនោះ ទេ ក្នុងការដែលផ្សព្វផ្សាយថាគាត់មានទំនាក់ទំនងផ្លូវភេទជាមួយ ស្ត្រីរកស៊ីផ្លូវភេទម្នាក់នោះ។ តារាបាល់ទាត់ម្នាក់នេះបាននិយាយយ៉ាងចំហរថាគាត់ រៀបចំខ្លួន រួចរាល់ហើយក្នុងការវាយតបតវិញ។
យោង តាមសារព័តិមានថ្មីៗបានអោយដឹងថា មានស្រីម្នាក់បានអះអាងថានាងមានទំនាក់ទំនងផ្លូវភេទជាមួយនឹង David Beckham ជាច្រើនដងខុសៗគ្នាដែលម្តងៗគាត់ចំណាយលុយអោយដល់នាង ១០០០០ (មួយម៉ឺន) ដុល្លារក្នុងមួយយប់ ចាប់តាំងពីឆ្នាំ ២០០៧ មកម្លេះ។ ប៉ុន្តែ David Beckham បាននិយាយទៅកាន់សារព័តិមានថារឿងនោះក្លែងក្លាយហើយគាត់កំពុងរៀបចំដើម្បីដាក់ពាក្យបណ្តឹង។
David Beckham បាននិយាយក្នុងសេចក្តីថ្លែងការថា “ការចោទប្រកាន់ត្រូវបានគេធ្វើឡើងនោះគឺមិនពិតតែម្តង ហើយវាគួរអោយអស់សំណើចខ្លាំងណាស់ខណៈពេលដែល ទស្សនាវដ្តីមួយដែល ត្រូវបានខ្ញុំប្រាប់ហើយតាំងពីមិនទាន់បោះផ្សាយមកម្លេះ។ វាជារឿងគួរអោយសោកសៅណាស់ដែលយើងរស់នៅក្នុងពិភពមួយដែលទស្សនាវដ្តី មួយ អាចបោះផ្សាយពាក្យកុហក ហើយគិតថាពួកគេអាចរួចខ្លួននោះ។ យើងកំពុងតែធ្វើសកម្មភាពស្របច្បាប់ប្រឆាំងនឹងទស្សនាវដ្តីនោះ”។
យោង តាមប្រភពព័តិមានមួយបានអោយដឹងថា សេចក្តីថ្លែងការរបស់ David Beckham គឺប្រាកដប្រជាមួយដែលគាត់និយាយថា “នោះវាមិនមែនគ្រាន់តែខ្ញុំនិយាយបំភិតបំភ័យពួកគេនោះទេ”៕៚
Related Articles
- David Beckham Cheating With Irma Nici? (brainz.org)
- David Beckham Denies Railing Random Hoes (thehollywoodgossip.com)
- $10,000-a-Night Hooker? David Beckham Says No Way (eonline.com)
ម្ចាស់ក្សត្រី “យូ ណា” 21/09/2010
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានកីឡា, ព័ត៌មានអន្តរជាតិ.Tags: កីឡា, ចំណេះដឹងទូទៅ, Brian Orser, Ice Skating, Kim Yu-Na, Mao Asada, Sports
15 comments
នេះជាអត្ថបទចាស់មួយដែលខ្ញុំសរសេរជាច្រើនខែកន្លងទៅហើយ តែមិនបានចុះផ្សាយ
នៅទីនេះ ដូច្នេះសូមរីករាយដូចតទៅ!
នៅប្រទេសកូរ៉េខាងត្បូងគេហៅនាងថា “ម្ចាស់ក្សត្រី យូណា” ប៉ុន្តែឈ្មោះពិតរបស់នាងគឺ “គីម យូ ណា” នាងជាកីឡាការនីជិះស្គីរាំរំអិលលើទឹកកក (Women’s Figure Skating)។ គីម យូ ណា ទទួលបានចំនាត់ថ្នាក់ល្អបំផុតនៃកីឡាអូឡាំពិករដូវរងារសំរាប់ ឆ្នាំ ២០១០ ដែលប្រព្រឹត្តឡើងនៅប្រទេសកាណាដានាពេលដើមឆ្នាំ ២០១០ នេះហើយនាងជាមនុស្សតែម្នាក់គត់ ដែលនាំយកមេដាយមាសផ្នែកកីឡានេះលើកដំបូងបង្អស់ ទៅកាន់ប្រទេសកំណើតរបស់នាង។
ទោះបីជាវាគ្រាន់ តែជាផ្នែកមួយនៃកីឡាក្តី ប៉ុន្តែវានៅតែជាមោទនភាពដ៏ធំធេងរបស់ប្រទេសកូរ៉េខាងត្បូងដែល ធ្វើអោយប្រទេសនេះមានមុខមាត់ស្រស់បស់ថែមមួយកំរិត ទៀតចំពោះ ពិភពលោកទាំងមូលដោយសារទេពកោសល្យល្អឥតខ្ចោះនៃក្មេងស្រីអាយុ ១៩ ឆ្នាំម្នាក់នេះ ដែលសូម្បីតែរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកអ្នកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) ក៏ត្រូវអត់ងងុយរង់ចាំមើលការសំដែងរបស់នាងដែរ។
(១)
“Yu Na Kim” មកពីប្រទេសកូរ៉េខាងត្បូងបានមេដាយមាស (Gold medal)
(២)
“Mao Asada” មកពីប្រទេសជប៉ុនបានមេដាយប្រាក់ (Silver medal)
(៣)
“Jonnie Rochette” មកពីប្រទេសកាណាដាបានមេដាយសំរិទ្ធ (Bronze medal)
ប្រវត្តរូបសង្ខេបរបស់ “យូ ណា គីម”
ថ្ងៃខែឆ្នាំកំណើត ៥-សីហា-១៩៩០
ទីកន្លែងកំណើត ប៊ុចចែន (Bucheon) ជីអែងហ្គ្រ៊ី (GyeongGi)
ប្រភេទឈាម អូ
កំពស់ ១៦៤ សម
ទំងន់ ៤៧ គក
ចំណង់ចំណូលចិត្ត លេងអ៊ីនធើណេត និង ស្តាប់ចំរៀង
ឈ្មោះគ្រូបង្ហាត់ ប្រាយអឺន អរសឺរ (Brian Orser)
Related Articles
- Figure skating champ Kim and coach Orser part ways (ctv.ca)
- Kim Yu-Na splits with Canadian coach (canada.com)
- Orser ‘shocked’ by split with skating champ (ctv.ca)




















