ភាពយន្ដបរទេស៖ The Girl with the Dragon Tattoo 23/12/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានប្រទេសស៊ុយអែត, ភាពយន្ដបរទេស.Tags: Daniel Craig, Dragon Tattoo, Girl Who Played With Fire, Girl With the Dragon Tattoo, Hollywood, Rooney Mara, Stieg Larsson, The Girl with the Dragon Tattoo, United States
add a comment
អ្នកទាំងអស់គ្នាបានមើលរឿង The Girl with the Dragon Tattoo ឬនៅ? រឿងនេះប្រហែលអាចជាក្ដីរំជើបរំជួលសំរាប់អ្នករស់នៅប្រទេស ស៊ុយអែត អ្នកដែលធ្លាប់មកសិក្សារៀនសូត្រ អ្នកធ្លាប់មកទេសចរណ៍ទីនេះ ក្នុងការទស្សនារឿងនេះ ព្រោះឈុតពីដើមរហូតដល់ចប់ថតនៅប្រទេសនេះទាំងអស់។ កាលពីឆ្នាំ ២០០៩ រឿងនេះបានដាក់បញ្ចាំងនៅរោងកុនម្ដងរួចមកហើយ តែកាលនោះជា Swedish Version ដែលដាក់ចំណងជើងថា Män som hatar kvinnor ដែលមានន័យជាភាសាអង់គ្លេសថា Men who hate women មិនដឹងថាយ៉ាងម៉េចបានជាពេលដែលក្រុម Hollywood យកទៅថតបែរជាប្ដូរចំណងជើងទៅជា The Girl with the Dragon Tattoo ទៅវិញ ដូចជាចំលែកបន្តិចដែរ។
រឿងនេះអ្នកនិពន្ធក៏ជាជនជាតិ ស៊ុយអែត ដែរ ដែលមានឈ្មោះថា Stieg Larsson តែគាត់ស្លាប់នៅឆ្នាំ ២០០៤ មុនពេលដែលរឿងរបស់គាត់ត្រូវបានគេយកមកថតជាកុន Swedish Version និង Hollywood Version ទៅទៀត។ សាច់រឿងនេះនិយាយអំពីអ្នកកាសែតម្នាក់ បានសរសេរអត្ថបទ និង ស្វែងរកក្មេងស្រីបាត់ខ្លួនដោយមិនដឹងមូលហេតុម្នាក់ជាច្រើនឆ្នាំកន្លងទៅហើយ ក្នុងរឿងអ្នកនឹងអាចឃើញពីទិដ្ឋភាពច្រើន នៅភាគជើងនៃប្រទេសស៊ុយអែត ដែលស្ទើរតែជិតដល់ប៉ូលខាងជើង ដែលមហាសែនត្រជាក់ ដែលធ្លាក់ព្រិលយ៉ាងក្រាស់ខ្មឹក។
កាលពីល្ងាចមិញនេះ ខ្ញុំបានទៅមើលរឿងនេះនៅរោងកុនមួយ កណ្ដាលក្រុងនៃប្រទេស ស៊ុយអែត នេះគឺក្រុង ស្តុកខុម ខ្ញុំចូលចិត្តរឿងនេះជាងរឿង Twilight – Breaking Dawn ដែលខ្ញុំមើលប៉ុន្មានថ្ងៃមុន។ ហើយចំណែករឿងនេះជា Swedish Version ដែលគេដាក់ចំណងជើងថា Män som hatar kvinnor ក៏គួរអោយចាប់អារម្មណ៍មិនអន់ជាងរឿង Hollywood Version នេះដែរ។ រឿងដែលជា Hollywood Version នេះមានតួពិសេសដូចជា Daniel Craig ជាតួឯកប្រុស និង Rooney Mara ជាតួស្រី។
រឿង The Girl with the Dragon Tattoo មិត្តភ័ក្ដិរបស់ខ្ញុំបានទិញសៀវភៅនេះជូនខ្ញុំក្នុងពេលកន្លងទៅ តែខ្ញុំអានមិនទាន់ចប់នៅឡើយផងព្រោះរវល់ជាមួយ “ស្រុកខ្មែរ ស្នេហ៍ខ្ញុំ” ច្រើនពេក អីឡូវមិនបាច់អានបញ្ចប់ទេ ព្រោះបានមើលនៅរោងកុនរួចម្សិលមិញទៅហើយ។ សំរាប់អ្នករស់នៅប្រទេស ស៊ុយអែត ប្រញាប់ឡើងទាន់គេនៅបញ្ចាំងនៅរោងកុន!
Related articles
- Larsson’s partner: ‘Girl with the Dragon Tattoo’ merchandise masks novel’s point (csmonitor.com)
- Will you see ‘The Girl With the Dragon Tattoo’? [poll] (latimesblogs.latimes.com)
- ដំណឹង សំរាប់ អ្នក ប្រើ iPhone BlackBerry Gmail (varychin.com)
