ទស្សនៈ “ផ្កាមួយទង និង និទាឃៈរដូវ” 12/10/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: និទាឃៈរដូវ, ផ្កាមួយទង, ព្រះតេជព្រះគុណ លួន សាវ៉ាត, Cambodia, Human Rights and Liberties, Human rights defender, Human rights in Cambodia, HumanRights, Hun Sen, United Nations
add a comment
មនុស្សមួយចំនួនស្នេហាជាតិ ស្នេហាប្រជាជន នៅក្នុងចិត្ត មនុស្សមួយចំនួន ដោយការបញ្ចេញមតិយោបល់ ពាក្យសម្ដី មនុស្សមួយចំនួនទៀត ដោយសកម្មភាព។ ឃើញថាគ្រប់អ្នកស្នេហាជាតិទាំងបីខាងលើសុទ្ធតែមានគុណប្រយោជន៍ សំរាប់សង្គមមនុស្សទូទៅ តែការស្នេហាជាតិដោយសកម្មភាព ឃើញថាមានប្រសិទ្ធិភាព និង គុណប្រយោជន៍លើសលុប តែទន្ទឹមនឹងសារប្រយោជន៍នេះ អ្នកស្នេហាជាតិនេះក៏អាចជួបប្រទះនូវ គ្រោះថ្នាក់ដល់ខ្លួនច្រើនដែរ។ តាមរយៈវីដេអូខាងក្រោម បានរំលឹកអោយនឹកឃើញដល់ ឃ្លាភាសាអង់គ្លេសមួយឃ្លា “One step of a man giant leap to mankind” មិននឹកស្មានថាមនុស្សម្នាក់តែឯកឯង អាចធ្វើរឿងដ៏អស្ចារ្យបែបនេះបាន ពិតជាគួរអោយកោតសរសើរពន់ពេក ព្រោះធ្លាប់បានគិតថាពូជពង្សខ្មែរ បាត់បង់អស់សារជាតិ “ស្នេហាជាតិ” នេះអស់ទៅហើយ។ ពាក្យមួយឃ្លាទៀតគេនិយាយថា “ផ្កាតែមួយទងទោះខំរីកស្គុសស្គាយយ៉ាងណា ក៏មិនអាចបង្កើតអោយមាននិទាឃៈរដូវបានដែរ” វាដូចគ្នានឹងសង្គមស្រុកដ៏តូច កម្សត់យើងមួយនេះ តើអាចពឹងលើមនុស្សតែម្នាក់ រឺ បួន ប្រាំ នាក់ ដើម្បីបង្កើតអោយមាន ប្រជាធិបតេយ្យពិតប្រាកដ ដើម្បីអោយប្រជាជនរស់នៅសុខសាន្តបានទេ ដោយអ្នកទាំងអស់គ្នា នៅសំងំស្ងៀម ដេកចាំទទួលផល? អាវុធនុយក្លេអ៊ែរ នឹងមិនបំផ្លាញសកលលោកទាំងមូលនេះទេ តែអត្តទត្ថភាពតែមួយគត់ មានថាមពលគ្រប់គ្រាន់ នឹងបំបែកផែនដីមួយនេះ អោយហ្មត់ល្អិតប៉ុនៗគ្រាប់ខ្សាច់។
(អត្តទត្ថភាព = ភាពគិតតែប្រយោជន៍ផ្ទាល់ខ្លួន)
បញ្ជាក់៖ បទ “ពង្សសាវតាខ្មែរ” និពន្ធដោយសាស្ត្រាចារ្យ នួន កន មិនមែន សម្ដេច ជួន ណាត នោះទេ។
Related articles
- Attacks on Cambodian Activists Underscore Court Interference. (alfredmeier.me)
- Another Critic Is Silenced in Cambodia (rendezvous.blogs.nytimes.com)
- Nobel Prize is for Peace not necessarily Human Rights (thoolen.wordpress.com)
លោក ហ៊ុន សែន កាន់តែវង្វេងវង្វាន់ 05/10/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: Cambodia, HumanRights, Hun Sen, Nepal, Phnom Penh, Surya Subedi, United Nations, United Nations Special Rapporteur
1 comment so far
ហេតុអ្វីបានជាលោក ហ៊ុន សែន ត្រូវដៀលត្មះលោក Surya Subedi ជាប្រេសិតសិទ្ធិមនុស្សតំណាង អង្គការសហប្រជាជាតិ ទាក់ទងនឹងការសរសេររបាយការណ៍ អំពីស្ថានភាព សិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដោយពាក្យសម្ដី និយាយមាក់ងាយបែបនោះ អោយលោក Surya Subedi ដោយពន្យុះអោយលោកទៅ ប្រទេសនេប៉ាល់ (បញ្ជាក់៖ លោក Surya Subedi កើតនៅ ប្រទេសនេប៉ាល់) ដើម្បីស្រោចស្រង់ស្ថានភាពប្រទេសរបស់លោក ជាជាងធ្វើការក្នុងប្រទេសកម្ពុជា? លោក ហ៊ុន សែន មិនដឹងទេថាលោក Surya Subedi មិនមែនជាមនុស្សរបស់ខ្លួន ដែលលោក ហ៊ុន សែន អាចបញ្ជាទៅឆ្វេងទៅស្ដាំ ដូចពួកក្រុមអោបជើង អោបដៃរបស់លោក? តើលោក ហ៊ុន សែន មិនដឹងទេថាលោក Surya Subedi ជាមនុស្សរបស់អង្គការសហប្រជាជាតិ ហើយចូលមកធ្វើការក្នុងប្រទេសកម្ពុជា តំណាងអោយអង្គការសហប្រជាជាតិ មិនមែនតំណាងអោយប្រទេស នេប៉ាល់? ប្រហែលលោក ហ៊ុន សែន ធ្វើការយូរពេកទៅ ចាស់វង្វេងវង្វាន់ សរសៃប្រសាទហើយមើលទៅ បានជាធ្វើការតាមតែចិត្តនឹកឃើញ តាមតែកំហឹង ចាប់អ្នកនេះ ចាប់អ្នកនោះដាក់គុក ជេរប្រទេចអ្នកនេះ ជេរប្រទេចអ្នកនោះ ប្រើមនុស្សរបស់ខ្លួនប្លន់ដី ប្លន់ផ្ទះ វាយកម្ទេចប្រជាជនខ្មែរក្នុងប្រទេស ដែលហ៊ានស្រែកតវ៉ាជាមួយខ្លួន។
ទំនាក់ទំនងប្រទេសខ្មែរ ជាមួយអន្តរជាតិ ជាមួយប្រទេសដែលគោរពច្បាប់ ការពារសិទ្ធិមនុស្ស កាន់តែអាក្រក់ទៅៗ ហើយត្រូវការការជួសជុលឡើងវិញ តែលោក ហ៊ុន សែន គិតតែពីវាយកម្ទេច បំបែកអោយកាន់តែប្រេះស្រាំ ពិតជាមិនយល់បុគ្គលដូចលោក ហ៊ុន សែន មែនទែន អំពីសកម្មភាពឃោរឃៅបន្តបន្ទាប់ ច្រើនឡើងៗបែបនេះ តើនេះនឹងជា “ឈាមស្រែក ស្បែកហៅ”? វាយកំចាត់គេគ្រប់គ្នា រហូតដល់គេគ្រប់គ្នាងើបឡើងតតាំងជាមួយខ្លួន កំចាត់ខ្លួនរហូតដល់មរណាដូច ហ្ក្រដាហ៊្វី ទើបស្ងាត់ស្ងៀម ហើយអស់ចិត្ត?
Related articles
- Rights abuses spark call to cut aid to Cambodia (sfluxe.com)
- Mu Sochua urges Obama to cancel visit to Cambodia…Melia, Shasha,Michelle will enjoy Angkor beauty (khamerlogue.wordpress.com)
- Hun Sen announces plans for new airport near Phnom Penh…Old DK Kg Chhnang airport? (khamerlogue.wordpress.com)
អ-ស-ប ហាមអ្នកនយោបាយលូកដៃក្នុងតុលាការ 24/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានជាតិ.Tags: តុលាការខ្មែរក្រហម, ប្រទេសកម្ពុជា, ហ៊ុន សែន, Blunk, Cambodia, Hun Sen, Khmer Rouge, Nuon Chea, Phnom Penh, Pol Pot, United Nations
2 comments
អីឡូវតើនឹងមានរឿងកើតឡើងបន្តទៀត ព្រោះក្នុងពេលកន្លងមករដ្ឋាភិបាលភ្នំពេញជា ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿយៗបង្ហាញចេតនារបស់ខ្លួនក្នុងការលូកដៃទៅក្នុងតុលាការខ្មែរក្រហមដោយមិនអោយមានករណី ០០៣ និង ករណី ០០៤ នោះ។ វាហាក់បីដូចជា ចរិតរបស់លោកនាយករដ្ឋមន្ត្រីខ្មែរទៅហើយ ដែលតែងតែគិតថាតុលាការជាឧបករណ៍របស់ខ្លួន ដែលគាត់តែងតែមានអំណាច អាចធ្វើអោយមានភ្លៀងផ្គរតាមចិត្តចង់បាន អីឡូវនេះគាត់ហាក់ចង់អោយមាន ភ្លៀងផ្គរក្នុងតុលាការខ្មែរក្រហមដូចតុលាការអាយ៉ងក្នុងប្រទេសខ្មែរទៀតផង។
តែទោះយ៉ាងណាយើងពិតជាមិនដឹងថា តើនឹងមានភ្លៀងផ្គរក្នុងតុលាការខ្មែរក្រហម តាមបំណងរបស់ លោកនាយករដ្ឋមន្ត្រីចាំផ្ទះម្នាក់នេះដែរអត់ទេ ព្រោះកាលពីសប្ដាហ៍មុនអង្គការសហប្រជាជាតិ បានជំរុញយ៉ាងខ្លាំង អោយរដ្ឋាភិបាលកម្ពុជាកុំលូកលាន់ការងាររបស់តុលាការខ្មែរក្រហម ដែលមានអង្គការសហប្រជាជាតិនៅឈរក្រោយខ្នងនេះ នេះដោយយោងតាមមន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រជាជាតិ Patricia O’Brien។
គួរបញ្ជាក់ថាកាលពីថ្មីៗនេះចៅក្រមជនជាតិអាល្លឺម៉ង់ក្នុងតុលាការ ខ្មែរក្រហមនេះ បានដាក់ពាក្យលាលែងពីតួនាទីរបស់ខ្លួន ដោយលោកនិយាយថា ដោយសារតែគាត់គិតថាវាពិបាករកយុត្តិធម៌បាននៅពេល ដែលអ្នកនយោបាយខ្មែរ លូកដៃទាំងបំពានមកក្នុងតុលាការមួយនេះ។
យើងនឹងរង់ចាំមើលបន្តទៀតតើតុលាការនេះនឹងអាចដំណើរការករណី ០០៣ និង ករណី០០៤ របស់ខ្លួនបានទេ។ ចុះបើពីរករណីចុងក្រោយមានមន្ត្រីគ្រាក់ៗក្នុងជួររដ្ឋាភិបាល រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងនោះត្រូវបានគេចោទប្រកាន់ តើពួកគេនឹងចូលមកបំភ្លឺក្នុងតុលាការនេះទេ?
Related articles
- Khmer Rouge defense files suit against Cambodia PM (sfgate.com)
- Khmer Rouge defence files suit against Cambodia PM (ctv.ca)
- ជជែក៖ ហេតុអ្វី ត្រូវ បោះឆ្នោត អោយ គណបក្ស សម រង្ស៊ី? (varychin.com)
មនុស្សលើលោកនឹងដល់ប្រាំពីរពាន់លាននាក់ចុងខែនេះ 18/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ.Tags: ចំណេះដឹងទូទៅ, ចំនួនមនុស្សទូទាំងសកលលោក, Multilateral, Population, United Nations, United Nations Population Fund, World population
add a comment

តាមរបាយការណ៍របស់គេហទំព័រ
http://www.7billionactions.org
បានអោយដឹងថានៅថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១១ នេះចំនួនមនុស្សសរុបទូទាំងសកលលោកនឹងមានចំនួនដល់ “ប្រាំពីរពាន់លាននាក់” បើយើងមើលក្នុងគេហទំព័រនោះឃើញថាចំនួនមនុស្សមនុស្សកំពុងតែកើនចំនួនទៅមុខ ដូចទ្រនិចនាឡិកាកំពុងតែលោត។ តើអ្នកទាំងអស់គ្នាមានអារម្មណ៍យ៉ាងណាចំពោះចំនួនប្រជាជនកើនឡើងដ៏សន្ធឹកសន្ធាប់បែបនេះ?
ចូលទៅកាន់គេហទំព័រនេះ ចុចទីនេះ
Related articles
- Wallpapers៖ សំរាប់ ខែ តុលា ឆ្នាំ ២០១១ (varychin.com)
- UN suggests there will be 7 billion people on Earth by the end of October (100gf.wordpress.com)
- 7 billion lives (marshallstanton.com)
ក្រាហ៊្វិក៖ ភាពខ្វះអាហារនៅប្រទេស សូម៉ាលី 28/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ក្រាហ៊្វិក, ចំណេះដឹងទូទៅ, ព័ត៌មានអន្តរជាតិ.Tags: Aid, ក្រាហ៊្វិក, ប្រទេសស៊ូម៉ាលី, ភាពខ្វះខាតអាហារ, Horn of Africa, Malnutrition, Somalia, United Nations
add a comment
ចុចលើរូបភាពចូលទៅអាន
Related articles
- UN reports gains in fight against Somalia’s famine (ctv.ca)
- Somalia: 750,000 People Facing Imminent Starvation As Famine Spreads: UN (lostchildreninthewilderness.wordpress.com)
- Famine in the Horn of Africa: Be a Part of the Solution (whitehouse.gov)
ប្រជាជនសូម៉ាលីរាប់ម៉ឺននាក់ស្លាប់ដោយអត់អាហារ 05/08/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មានអន្តរជាតិ.Tags: ប្រទេស សូម៉ាលៀ, ព័តិមានអន្តរជាតិ, Djibouti, Famine, Horn of Africa, Kenya, Somali people, Somalia, United Nations
1 comment so far
អីឡូវនេះវិបត្តិខ្វះស្បៀងអាហារ សំរាប់ប្រទេសសូម៉ាលៀ (Somalia) បានកំពុងតែវាយប្រហារលើជីវិតមនុស្សយ៉ាងសម្បើម ក្នុងមួយថ្ងៃមានមនុស្សយ៉ាងហោចណាស់ស្លាប់ ជាង ២០០០ នាក់ ហើយក្នុងរយៈពេល ៩០ ថ្ងៃចុងក្រោយនេះ មានកុមារដែលមានអាយុក្រោម ៥ ឆ្នាំបានស្លាប់ជាង ២៩០០០ នាក់ហើយ។ ហើយបញ្ហាអត់អាហារនេះនៅមិនបានដោះស្រាយបាននៅឡើយទេ ទោះបីមានការការយកចិត្តទុកដាក់ ពីអង្គការសហប្រជាជាតិ អង្គការមនុស្សធម៌អន្តរជាតិ និង ប្រទេសអ្នកមានជាច្រើនក្ដី។
គួរបញ្ជាក់ថាប្រជាជនសូម៉ាលៀទាំងអស់មានចំនួន ៧.៥ លាននាក់ ហើយក្នុងនោះមនុស្សចំនួនដល់ទៅ ៣.២ លាននាក់ដែលត្រូវការការជួយសង្គ្រោះជាបន្ទាន់។ បើយើងតាម Africa famine experts បានអោយដឹងថាកុមារនៅអាហ្វ្រិក ៨០០០០០ (ប៉ែតសិបម៉ឺន) អាចនឹងស្លាប់ដោយសារការអត់អាហារនេះ។
មនុស្សដែលអត់អាហារទាំងអស់នោះបានព្យាយាមរត់ទៅប្រទេសជុំវិញនោះ ដើម្បីអាចរកអាហារតែពួកគេមិនបានត្រូវអនុញ្ញាតនោះទេ ព្រោះក្រុមកំលាំងប្រដាប់អាវុធដែលមាន អំណាចក្នុងប្រទេសនេះ ដែលមានឈ្មោះថា Al-Shabab មិនអោយពួកគេចាកចេញពីប្រទេសជាដាច់ខាត ហើយក្រុម Al-Shabab ក៏មិនអនុញ្ញាតអោយជំនួយទាំងអស់ នាំចូលទៅជួយប្រជាជនសូម៉ាលៀ ទាន់ពេលនោះដែរ។
Related articles
- US: 29,000 Somali children under 5 dead in famine (seattletimes.nwsource.com)
- Somali famine kills thousands of children (cbc.ca)
- You: Somalia famine relief effort hit harder by food aid delays than by rebels (guardian.co.uk)

