jump to navigation

រឿងនិទាន៖ ផ្លែ​ឪឡឹក 07/08/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
trackback

មាន ​កាល​មួយ​នោះ​​មាន​បុរស​​ម្នាក់​ដើរ​វង្វេង​ក្នុង​ព្រៃ​ធំ​ គាត់​រក​ផ្លូវ​មក​ផ្ទះ​មិន​ឃើញ។​ ដើរ​​ឆ្លង​ពី​ព្រៃ​មួយ​ទៅ​ព្រៃ​មួយ​ទៀត​អស់​ជា​ច្រើន​ថ្ងៃ​ គាត់​ហេវ​ហត់​ ឃ្លាន​បាយ​ និង​ ស្រេក​ទឹក​យ៉ាង​ខ្លាំង។​ ទីបំផុត​គាត់​ប្រទះ​នឹង​ចំការ​ឪឡឹក​មួយ​យ៉ាង​ធំ​ គាត់​សែន​សប្បាយ​​​ចិត្ត​ដែល​អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់។

គាត់ ​រត់​យ៉ាង​​លឿន​ចូលទៅ​ក្នុង​ចំការ​ គាត់​លើក​ផ្លែ​ឪឡឹក​មួយ​បំរុង​នឹង​ញ៉ាំ​ស្រាប់​តែ​​គាត់​​ឃើញ​ផ្លែ​ឪឡឹក​មួយ ​ផ្សេង​ទៀត​ធំ​ជាង​ គាត់​​ទំលាក់​​អា​តូច​ ដែល​នៅ​ដៃ​គាត់​ចោល​ រួច​គាត់​រត់​ទៅ​លើក​អា​មួយ​ធំ​ជាង​នេះ​ គាត់​បំរុង​នឹង​ញ៉ាំ​ទៀត​ ស្រាប់​តែ​គាត់​ឃើញ​អាមួយ​​នោះ​​នៅ​ខាង​មុខ​គាត់​ ធំ​ជាង​នេះ​ទៅ​ទៀត​ គាត់​ក៏​រត់​ទៅ​លើក​អាមួយ​ធំ​ជាង​បន្តរ​ទៀត។

គាត់​ធ្វើ​បែប​នេះ​ជា​ច្រើន​សារ​ដោយ​ភាព​លោភលន់​របស់​គាត់​ រហូត​ដល់​ទី​បំផុត​គាត់​ក៏​ដាច់​ពោះ​ស្លាប់​ទៅ៕​៚

មតិ»

1. Samady KS - 07/08/2010

ខ្ញុំ​ធ្លាប់​អាន​រឿង​នេះ តាំពី​នៅ​​ក្មេង​រៀន​ថ្នាក់​ទី 4

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 07/08/2010

ខ្ញុំ​អត់​ដឹង​ថា​រឿង​នេះ​មាន​នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ​ទេ​ ហើយ​កាល​ថ្នាក់​ទី​ ៤ កម្មវិធី​ពេល​នោះ​ខុស​គ្នា​នឹង​ជំនាន់​ក្រោយ​មក​ទៀត​ដោយសារ​តែ​ត្រូវ​ផ្លាស់​ប្តូរ​តាម​របប​នយោបាយ។ រឿង​នេះ​ត្រូវ​បាន​និទាន​អោយ​ពួក​ខ្ញុំ​ស្តាប់​កាល​នៅ​សាលា​អនុវិទ្យាល័យ​មួយ​នៅ​ខេត្ត​របស់​ខ្ញុំ​ ដោយ​លោក​គ្រូ​គណិតវិទ្យា​ម្នាក់។

2. sambatt - 08/08/2010

រឿងប្រឌិត តែបង្កប់់ន័យ អំពីភាពលោភលន់់របស់់មនុស្សលោក។
ភាពលោភលន់់នំាដល់់សេចក្ដីវិនាសខ្លួនបើមិនចេះពិចារណាទេនោះ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 08/08/2010

ភាព​លោភលន់​វា​អាច​ផ្តល់​ក្តី​អន្តរាយ​ដល់​បុគ្គល​លោភលន់​នោះ​ម្តងម្កាល​ តែ​ភាព​លោភលន់​របស់​បុគ្គល​នោះ​វា​​ផ្តល់​នូវ​ក្តី​វិនាស​ដល់​អ្នក​ដទៃ​គ្រប់​ពេល​វាលា។

3. ក្មេងស្រែ - 09/08/2010

«ធ្វើជាមនុស្សត្រូវចេះស្កប់ស្កល់»

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 09/08/2010

“ឆ្អែត​ណា​ក៏​មិន​ស្មើរ​នឹង​ស្កប់ សុខ​ណា​មិន​ស្មើរ​នឹង​ស្ងប់”

4. ចែករំលែក - 20/01/2011

សូមកុំគិតតែផលប្រយោជន៍បុគ្គល!…ផ្នែកព័ត៌មាន​វិជ្ជាស្រុក​ខ្មែរ​យើង​កំពុង​តែ​មាន​​ការឈានទៅមុខ ហើយយុវជនភាគច្រើនកំពុងតែប្រើប្រាស់ និងបង្កើត​គេហទំព័រ​របស់ខ្លួនតាម Blogspot.com ហើយចុះបើបិទបែបហ្នឹងតើ ពួកគេ​ហ្នឹងទៅជាបែបណាវិញ សូម្បីតែខ្ញុំកំពុងតែស្វែងយល់អំពីវាក៏ត្រូ​វចប់ដែរ។ តាមគំនិតខ្ញុំ បើគេដឹងថានរណាម្នាក់ជាចោរ គួរតែចាប់តែចោរនោះទៅ ហេតុអ្វី​ក៏ធ្វើបាបកូនចាបកូនព្រាបដែលមិនដឹងអីបែបនេះ !….

5. ជាតិខ្មែរ - 20/06/2011

មនុស្ស​គ្រប់​រូប​តែង​តែ​​មាន​មហិចតា​រាង​ៗ​ខ្លួន​ ក៏​ប៉ុន្តែ​ឲ្យ​ស្ថិត​នៅ​ក្រោម​ឧត្តមគតិ, មុន​ធ្វើ​អ្វី​មួយ​ត្រូវ​គិត​ហើយ​គិត​ទៀត​​ព្រោះ​យើង​ជា​មនុស្ស​មិន​មែន​ជា​ថនិកសត្វ​ថ្នាក់​ទាប់​ដូច​តិរច្ឆាន​នោះ​ទេ ។ ខ្ញុំ​មាន​សោមនស្ស​ជា​ក្រៃ​ពេក​ខណៈ​ដែល​បាន​អាន​និទាន​មួយ​ខាង​លើ​នេះ​ត្បិត​មិន​ដែល​បាន​ធ្លាប់​ស្តាប់ ។​ ចំណង់​មនុស្ស​មិន​​​ស្កប់​ ក្តី​ស្ងប់​មិន​មានដោយ​មូល​ហេតុ​អវិជ្ជា​បាំង​ យើង​ជា​បុថុជ្ជន​រមែង​អី​នឹង​​​វាង​​នូវ​លោភៈ គឺ​កិលេស​តណ្ហា​ជា​គ្រឿង​សៅហ្មង​ចិត្ត មាន​វិធី​ម្យ៉ាង​គឺ​បណ្ដុះ​សុច្ឆន្ទៈ​តាម​មធ្យោបាយ​​អប់រំ​ដល់​សព្វសត្ត​ ជា​ពិសេស​គឺ​ខេមរៈជន …..


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: