jump to navigation

កំណាព្យ៖ ញៀន​នឹង​ក្លិន​អូន 14/08/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យ​របស់​ខ្ញុំ.
trackback

(១)

គន់មើលទៅចន្ទ ចន្ទរះភ្លឺថ្លា នឹកឃើញសង្សារ

ធ្លាប់រួមស្នេហ៍ស្និទ្ធ

បែកគ្នាច្រើនថ្ងៃ ទ្រូងបងផ្សារស្អិត តើស្រស់វរមិត្ត

អូននៅទីណា?

(២)

មានដឹងទេស្ងួន ថាបងនឹកអ្វី? ពេលបាត់រូបថ្លៃ

ដូចថ្ងៃគ្មានយប់

បងស្រណោះខ្លាំង ពេលក្បាលព្រលប់  “ក្លិនដ៏ឈ្ងុយឈ្ងប់”

ធ្លាប់ក្រេបមិនណាយ។

(៣)

ក្លិនអើយ, អើយក្លិន ហេតុអ្វីរសាត់  រសាយទៅបាត់

ជាមួយម្ចាស់ខ្លួន

បើក្លិនមិននៅ ជីវិតបងសូន្យ ស្លាប់​ទៅតាមអូន

យកក្លិនមកវិញ។

-ថ្ងៃ​ទី ០៩ ខែ មិថុនា ឆ្នាំ ២០១០

-កំណាព្យ​នេះ​ជួន​តែ​ក្នុង​ឃ្លា​តែ​ប៉ុណ្ណោះ តែ​មិន​ជួន​ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ​ទៀត​ទេ

(តែងខុសក្បួន)

មតិ»

1. គណិតវិទ្យាថ្ងៃនេះ - 14/08/2010

Good ! thanks.

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 14/08/2010

You are very much welcome bro!

2. nimol - 14/08/2010

របៀប​បទ​ពាក្យ ៨ គ្រាន់​តែ​ដក​ឃ្លា ៤ ព្យាង្គ។ បើ​មិន​មែន​ «កំណាព្យ» ទេ វា​ជា «កាព្យ» ប៉ុណ្ណោះ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 14/08/2010

អរគុណ​ច្រើន​ និមល។ ខ្ញុំ​នឹង​ឆែក​មើល​បែបបទ​កំណាព្យ​ពាក្យ ៨ ខ្ញុំ​គិត​ថា​ និមល និយាយ​ត្រូវ។ តាម​ត្រូវ​ខ្ញុំ​គួរ​តែង​អោយ​បាន​ត្រឹមត្រូវ​តាម​ក្បួន​ខ្នាត តែ​ពេល​ខ្ញុំ​តែង​ច្រើន​តែ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ រឺ​នៅកន្លែង​ស្ងាត់ គ្មាន​ប៊ិច សៀវភៅ និង របៀប​តែង​កំណាព្យ​មក​ជា​មួយ ហេតុ​ដូច្នេះ​ហើយ​ភាព​ខុស​ឆ្គង​តែង​តែ​កើត​មាន​។ អ្វី​ដែល​ខ្ញុំ​ដឹង​ដោយ​ខ្លួន​ខ្ញុំ​ថា​ជា​កំហុស​គឺដូច​ខ្ញុំ​និយាយ​អញ្ចឹង វា​អត់​ជួន​ពី​វគ្គ​មួយ​ទៅ​វគ្គ​មួយ​ទៀត​ទេ។ ខ្ញុំ​មាន​កំណាព្យ​មួយ​ទៀត​ដែល​ខ្ញុំ​តែង​នៅ​ឆ្នាំ ២០០៦ ខ្ញុំ​បាន​តែង​វា​តាម​តែ​អារម្មណ៍ពេល​នោះ ហើយ​សូម្បី​ខ្លួន​ខ្ញុំ​ក៏​អត់​ដឹង​ថា​វា​មាន​លំនាំ​បទ​អី​ដែរ ខ្ញុំ​នឹង​សរសេរ​នៅ​ក្នុង​ប្លុក​នេះ​ពេល​ក្រោយ ហើយ​បើ​និមល​មាន​ពេល​អាច​ត្រលប់​មក​ប្លុក​ខ្ញុំ​ម្តង​ទៀត។ អរគុណ​ច្រើន​ចំពោះ​ការ​ជួយ​សំរបសំរួល! សំណាង​ល្អ​គ្រប់​យ៉ាង!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 14/08/2010

អូ កំណាព្យ​ដែល​ខ្ញុំ​បាន​និយាយ​នោះ​មិនមែន​ឆ្នាំ ២០០៦ ទេ​គឺ​ឆ្នាំ ១៩៩៦ កាល​ខ្ញុំ​ជា​ក្មេង​ជំទង់​ម្នាក់​រៀន​នៅ​សាលា​វិទ្យាល័យ​មួយ​នៅ​ខេត្ត​របស់​ខ្ញុំ។

3. prakieth - 01/10/2010

អូនដឹងបងនិក រាល់ពេលយប់ព្រឹក និករួបខ្ញុំថ្លៃ
តែអូនបានផ្តាំ ដលរូបប្រុសថ្លៃ ឲ្យបងចូលស្តី ដលម៉ែឪណា ។
ព្រោះតែរូបអូន មានឈ្មោះជាកូន របស់ម៉ាកប៉ា
គាត់ឧ្យមានប្តី ត្រូវតែរៀបការ គ្មានទេសង្សា ត្រូវការទាន់ក្មេង ។
អូនប្រាប់គាត់ដែរ ថាខ្ញុំមានស្នេហ៏ ហើយបានទាំកេង
នៅជាមួយបង ទាំងខ្លួននៅក្មេង ហើយបានទាំលេង នៅល្បែងស្នេហា។
គាត់ថាកូនស្រី អ្នកដែលចូលស្តី នោះទើបអស្ចារ្យ
ស្រលាញយើងស្មោះ ណាកែវកន្ថា ហើយចូលរោងការ
ទើបជាស្នេហ៏ពិត ។
ខ្ញុំសូមផ្តាំថា អ្នកមានស្នេហា និងរូបប្រីយមិត
បើអ្នកមានស្នេហ៍ ហើយបានស្មោះពិត សូមរូបវមិត្ត ចូលស្តីគេទៅ​។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: