jump to navigation

តើ​រន្ទះ​បាញ់​យន្តហោះ​ឬ​ទេ? 15/08/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ.
Tags: , , ,
trackback

យន្តហោះ ​ត្រូវ​បាន​រន្ទះ​បាញ់​ជា​ញឹក​ញយ ប៉ុន្តែ​ជា​សំណាង​ល្អ​ដែល​គេ​បង្កើត​វា​ឡើង​សំរាប់​ទប់​ទល់​នឹង​វា​បាន។​ ជា​មធ្យម​យន្តហោះ​ធំ​ៗ​សំរាប់​ដឹក​អ្នក​ដំណើរ បាន​ត្រូវ​រន្ទះ​បាញ់​ច្រើន​ជាង “មួយដង” ក្នុង​មួយ​ឆ្នាំ នេះ​យោង​តាម​​ Lightning Technologies Inc ដែល​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​មួយ​ដែល​មាន​ទី​តាំង​នៅ​ Massachusetts ហើយ​ក៏​ជា​ក្រុម​ហ៊ុន​ផលិត​ប្រដាប់​ការពារ​រន្ទះ សំរាប់​យន្តហោះ​នោះ​ផង​ដែរ។ ជួនកាល​យន្តហោះ​ខ្លួន​​ឯង​​បាន​​បង្កើត​​អោយ​​មាន​​ផ្លេកតបន្ទោរ​ ដោយ​ហោះ​ចូល​ទៅ​ក្នុង​ពពក​ដែល​មានចរន្ត​អគ្គីសនី​ ហើយ​ធ្វើ​អោយ​អគ្គីសនី​ក្នុង​អាកាស​កាត់​ផ្តាច់​ចរន្ត​អគ្គីសនី​ក្នុង​ យន្តហោះ។


ជា ​យថាហេតុ​ រន្ទះ​អាច​បាញ់​ទំលាក់​យន្តហោះ​បាន ដូច​ជា​គ្រោះថ្នាក់​យន្តហោះ​ធុន​ធំដឹក​អ្នក​ដំណើរ​ធ្លាក់​ដោយ​សារ​រន្ទះ​ បាញ់​នៅ​លើក​ចុង​ក្រោយ គឺ​នៅ​សហរដ្ឋ​អាមេរិក បាន​កើត​ឡើងនៅ​​ឆ្នាំ ១៩៦៣ នៅ Elkton, Md តាម​សេចក្តី​រាយការណ៍​របស់ National Transportation Safety Board (NTSB) រន្ទះ​បាន​បាញ់​ឆេះ​ធុង​ផ្ទុក​ប្រេង បង្កើត​បាន​ជា​បន្ទុះ​ឡើង​ដ៏​ក្លាំងក្លា នៅ​ស្លាប​ខាង​ឆ្វេង អ្នក​ដំណើរ​ចំនួន ៨១ នាក់ និង យានិក​ទាំង​អស់​បាន​ស្លាប់​យ៉ាង​តន់​ហន់។ ទោះ​ជា​​យ៉ាង​ណា​ក្តី​ យន្តហោះ​ភាគ​ច្រើន​ឆ្លង​កាត់​រន្ទះ​បាន​ដោយ​សុវត្ថភាព​គ្មាន​បញ្ហា​នោះ​ទេ។

បើ​តាម​​ទិន្នន័យ​របស់ NTSB ដែល​មាន​របាយការណ៍​ជា​ច្រើន​លើ​គ្រោះថ្នាក់​យន្តហោះ​មាន​ចំនួន​លើស ១៤០,០០០ (មួយសែន បួនម៉ឺន) ទៅ​ទៀត​នោះ រាប់​ត្រឡប់​ទៅ​ដល់​ឆ្នាំ ១៩៦២ បាន​ចុះ​ក្នុង​បញ្ជីរ​ថាមាន​គ្រោះថ្នាក់​យន្តហោះ​ចំនួន​តែ ២៤ ប៉ុណ្ណោះ​ដែល​បង្ករ​ដោយ​រន្ទះបាញ់​នោះ​រាប់​បញ្ចូល​ទាំង​គ្រោះថ្នាក់​ យន្តហោះ​នៅ Elkton នោះ​ផង​ដែរ។

-ហេតុអ្វី ​បាន​ជា​វា​មិន​ត្រូវ​បាន​ផ្ទុះ​ឆេះ

ដោយ​ផ្លេតបន្ទោរ​​ដែល​មាន​កំលាំង​អគ្គីសនី​រហូត​ដល់​ ៣០ លាន​វ៉ូលត៍ តែ​គ្រាន់

តែ​ធ្វើ​អោយ​យន្តហោះ​រញ្ជួយ​នោះ?

ខ្លួន ​របស់​យន្តហោះ​ភាគ​ច្រើន​ធ្វើ​ពី អាលុយមីញោម ដែល​ចំលង​ចរន្ត​អគ្គីសនី​តែ​ជុំវិញ​សំបក​យន្តហោះតែ​ប៉ុណ្ណោះ តែ​មិន​នាំ​យក​ចរន្ត​អគ្គីសនី​ចូល​ទៅ​ខាង​ក្នុង​នោះ​ទេ នេះ​បើ​យោង​តាម Lightning Technologies, Inc។ គ្រឿង​អេឡិចត្រូនិច និង គ្រឿង​សំភារៈ​អាកាសចរណ៍នានា​ត្រូវ​​បាន​គេ​ដាក់​ខ្សែ​ដី និង ការពារ​វា​ពី​អគ្គីសនី​កញ្ជោ្រល។ ធុង​ប្រេង​ ត្រូវ​បាន​គេ​ធ្វើ​ពិសោធន៍ដើម្បី​ធានា​ថា​វា​អាច​ធន់​ទ្រាំ​នឹង​​ ផ្លេតបន្ទោរ ដោយ​មិន​អោយ​បែក​ផ្កាភ្លើង​ដែល​បង្ករ​ជា​គ្រោះ​ថ្នាក់​បាន៕៚

មតិ»

1. huot samnang - 02/08/2011

ខ្ញុំសុំសួរថា យន្តហោះនៅលើមេឃតើដាក់ខ្សែដីយ៉ាងដូចម្តេច?

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/08/2011

អត្ថបទ​នេះ​ខ្ញុំ​បក​ចេញ​ពី​អត្ថបទ​ដើម​គេ​សរសេរ​អញ្ចឹង ហើយ​បញ្ហា​លំអិត​ជ្រៅ​ជាង​ហ្នឹង​ ខ្ញុំ​អត់​ដឹង​ដែរ។ តែ​យ៉ាង​ណា​សំណួរ​ស្ដាប់​ទៅ​សមហេតុផល​ដែរ ខ្ញុំ​នឹង​ព្យាយាម​ស្រាវជ្រាវ​ចំនុច​នេះ​មួយ បើ​សិន​ជា​ដឹង​ថា​យ៉ាង​ណា​ខ្ញុំ​នឹង​ប្រាប់​តាម​ក្រោយ។ អរគុណ​ច្រើន!

huot samnang - 04/08/2011

ខ្ញុំសូមអគុណច្រើនដែលបងឆ្លើយតមនិងសំណូរខ្ញុំបាទ ខ្ញុំក៏ធ្លាប់ឮដែរ ថាយន្តហោះមានប្រព័ន្ធការពាររន្ទៈ តែខ្ញុំមិនដែលបានដឹងថាគោល ការណ៍សំរាប់ការពារនេះគេធ្វើយ៉ាងណានោះទេ។ ខ្ញុំសង្ឃឹមថាបង និងមានចំលើយនេះ ខ្ញុំសូមអគុណបងទុកជាមុន

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/08/2011

សួស្ដី ប្អូន​ប្រុស! នេះ​ជា​ចំលើយ​ដែល​អាច​យក​​បាន តែ​វា​ជា​ភាសា​អង់គ្លេស​ សង្ឃឹម​ថា​វា​អាច​ជា​ប្រយោជន៍​ដល់​ប្អូន http://www.newton.dep.anl.gov/askasci/eng99/eng99304.htm

3. huot samnang - 19/08/2011

thanks so much

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 19/08/2011

You are very welcome!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: