jump to navigation

និទាន​បែប​អប់​រំ៖ ផ្កា​មួយ​ទង 21/08/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, ប្រលោមលោក.
Tags: , ,
trackback

មាន​ប្រុស​កំលោះ​ម្នាក់​បាន​និយាយ​ទៅ​កាន់​បុរស​វ័យ​ចំណាស់​ម្នាក់​ថា

-កំលោះក្មេង

លោក​អ៊ំ​មាន​អាយុ​ច្រើន​គួរ​សម​ខ្ញុំ​ឆ្ងល់​ថា​ហេតុ​អ្វី​ក៏​លោក​អ៊ំ​មិន​ព្រម​រៀប​ការ​យក​ប្រពន្ធ?

បុរសចំណាស់

នេះ​ពិត​ជា​សំនួរ​គួរ​អោយ​ចាប់​អារម្មណ៍​ណាស់​ក្មួយ​ ប៉ុន្តែ​ហេតុ​អ្វី​ក៏​ក្មួយ​មិន​ទាន់​រៀប​ការ ដែរ ក្មួយ​មាន​អាយុ​យ៉ាង​តិច​ក៏ ២៥ ឆ្នាំ​ ក្មួយ​មាន​លុយ មាន​ការងារ​ធ្វើ និង​ រូប​រាង​ក៏​សង្ហា ទៀត?

កំលោះក្មេង

តាម​ការ​ពិត​ក្មួយ​នៅ​មាន​ពេល​វេលា​វែង​ឆ្ងាយ​ទៀត​ដើម្បី​គិត​រឿង​នេះ ព្រោះ​ក្មួយ​នៅ​ក្មេង​តែ​​ក្មួយ​ពិត​ជា​ឆ្ងល់ និង ចង់​ដឹង​រឿង​របស់​លោក​អ៊ំ​ខ្លាំង​ណាស់។

បុរសចំណាស់

បើ​ក្មួយ​ចង់​ដឹង​លុះ​ណា​តែ​ក្មួយ​ដើរ​ជុំវិញ​បឹង​នេះ​មួយ​ជុំ​ រក​បេះ​ផ្កា​ណាដែល​ស្អាត​ជាង​គេ អោយ​អ៊ំ​មួយ​ទង​មក អ៊ំ​នឹង​រៀប​រាប់​រឿង​រ៉ាវ​គ្រប់​យ៉ាង​អោយ​ក្មួយ​បានជ្រាប។ អ៊ំ​ចាំ​ក្មួយ​នៅ​ទី​នេះ​តែ​ក្មួយ​ត្រូវ​សន្យា​នឹង​អ៊ំ​ថាមិន​ត្រូវ​ដើរ​បក​ក្រោយ​ជា​ដាច់​ខាត​ណា៎!

————

បុរស​​ក្មេង​នោះ​បាន​ចាក​ចេញ​ទៅ​រក​បេះ​ផ្កា​តាម​មាត់​បឹ​ង​បាត់​ទៅ ព្រោះ​គាត់​ចង់​ដឹង​រឿង រ៉ាវ​ពិត​របស់​បុរស​រ័យ​ចំណាស់​នោះ​ខ្លាំង​ណាស់មួយ​សន្ទុះ​ក្រោយមក បុរស​រ័យ​ក្មេង​បាន មក​ដល់​កន្លែង​ដើម​កន្លែង ដែល​គាត់​បាន​សន្យា​ជាមួយ​បុរស​វ័យ​ចំណាស់​ថា​មក​ជួប គាត់នៅ​ទីនេះ។តែ​វា​ចំឡែក​ពន់​ពេក​ក្រៃ​ ព្រោះ​នៅ​តាម​មាត់​បឹង​សំបូរ​ផ្កា​ច្រើន​ណាស់​តែ ក្នុង​ដៃ​បុរស​វ័យក្មេង​គ្មាន​ផ្កា​មួយ​ទង​មក​ជាមួយ​សោះ (មក​ដោយ​បាត​ដៃ​ទទេ)។

បុរសចំណាស់

អេ, ឯណា​ផ្កា​មួយ​ទង​ដែល​ក្មួយ​ទៅ​បេះ​អោយ​អ៊ំ​នោះ?

កំលោះក្មេង

តាម​ការ​ពិត​ខ្ញុំ​បាន​ឃើញ​ផ្កា​ស្អាត​ៗ​ជា​ច្រើន​ តាម​ដង​ផ្លូវខ្ញុំ​ឃើញ​មួយ​ហើយ​មួយ​ទៀត​តែ ខ្ញុំ​មិន​បាន​សំរេច​ចិត្ត​ថា​ បេះ​យក​មួយ​ទង​ណា​អោយ​ពិតប្រាកដ​នោះ​ទេ ព្រោះ​ខ្ញុំ​បាន​គិត ថានៅ​ខាង​មុខ​នឹង​មាន​ផ្កា​ស្អាត​ៗ​ជាង​នេះ​ត​ទៅ​ទៀត​ជាមិន​ខាន តែ​ពេល​ដែល​ខ្ញុំ ចាក​ចេញ​ហើយ​ដើរ​បន្ត​ខ្ញុំ​អត់​ឃើញ​មាន​ផ្កា​អោយ​ខ្ញុំ​បេះ​ទៀតនោះ​ទេ។ ខ្ញុំ​ចង់​បក​ក្រោយ​ទៅ រក​ផ្កា​ដែល​ស្អាត ផ្កា​ដែល​ខ្ញុំ​ដើរ​រំលង​នោះ​ដែរ​ តែ​ខ្ញុំ​បានសន្យា​ជា​មួយ​លោក​អ៊ំ​រួច​ហើយ​ថា​មិន​ដើរ​ត្រឡប់​ក្រោយ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ទីបំផុត​ខ្ញុំ​រក​ផ្កា​មួយ​ទង​មក​ដាក់​ក្នុង ដៃ​មិន​បាន។

យោបល​ដែល​គួរ​ពិចារណា

សូម ​ប្រយ័ត្ន​រឿង​រ៉ាវ​របស់​អ្នក​ជាន់​ដាន​នឹង​រឿង​និទាន​នេះ​សូម​កុំ​យក​ពេល​ វេលា​នៃ​ជីវិត​ដ៏​ខ្លី​របស់​អ្នក ​ទៅ​អង្គុយ​ធ្វើ​ការ​ប្រៀប​ធៀប​ច្រើន ហួស​ កំរិត​រហូត​ដល់​ទី​បញ្ចប់​នៃ​ជីវិត​អ្នក បាន​ត្រឹម​តែ​ដឹង និង សោក​ស្តាយ​​ផ្កា​ដែល​អ្នក​បាត់​បង់​ ផ្កា​ដែល​អ្នក​គិត​ថា​ “ល្អស្រស់” ហើយ​អ្នក​មិន​អាច​បក​ក្រោយ​ទៅ​បេះ ​យក​មក​បាន​នោះ​​​​ ព្រោះ​ផ្កា​មួយ ទង​នោះ​មិន ប្រាកដ​​ថា​នៅ​ត្រូវ​ការ​អ្នក រឺ ផ្កា​មួយ​ទង​នោះ ​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​ដៃ​មនុស្ស​ផ្សេង​ទៅ ហើយ។

ម៉្យាង ​វិញ​ទៀត​ចំពោះ​អ្នក​មាន​ផ្កា​ក្នុង​ដៃ គួរ​ចេះ​ថែ​រក្សា ស្រោច​ទឹក ដាក់​ជី ដើម្បី​អោយ​ផ្កា​របស់​អ្នក​រីក​ស្រស់​បំព្រង ស្គុស​ស្គាយ មាន​ក្លិន​ពិដោរក្រអូប​ឈ្ងុយ​ឈ្ងប់ ជា​ជាង​យក​ភ្នែក និង អារម្មណ៍​ទៅ​សញ្ជឹង​គិត​មើល ​ឃើញ​ផ្កា​របស់ គេ​ផ្សេង​ថា​ល្អ ជាង របស់​ខ្លួន ដែល​ក្នុង​ពេល​តែ​មួយ​ក៏​ប្រហែល​មាន អ្នក​ផ្សេង​បាន​កំពុង​គិត​ ថាផ្កា​ក្នុង ​ដៃ​របស់​អ្នក ក៏​ល្អ​ជាង​របស់​គេ​ដែរ។

ឆ្អែត​ណា​ក៏​មិន​ស្មើ​នឹង​ស្កប់ សុខ​ណា​ក៍​មិន​ស្មើ​នឹង​ស្ងប់

Related Articles

មតិ»

1. nimol - 22/08/2010

ចុះ​ម្ចាស់​ប្លក់​វិញ?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 22/08/2010

ខ្ញុំ​ជា​​ព្រលឹង​ស្លូត​ត្រង់ ដូច្នេះ​អ្នក​បាន​មក​រស់​នៅ​ជាមួយ​ខ្ញុំ​ប្រាកដ​ជា​បាន​សុខ តែ​មាន​ពេល​ខ្លះ​សង្សារ​របស់​ខ្ញុំ​និយាយ​ថា “បង​ឯង​និយាយ​បាត​ដៃ​ខ្នង​ដៃ” ហាហាហា…..។ អរគុណ​ច្រើន​សំរាប់​សំណួរ​នេះ ជួប​គ្នា​ពេល​ក្រោយ!

ផ្កាយដុះកន្ទុយ - 22/08/2010

តែយ៉ាងណាៗ កុំនៅយូរពេក ប្រយ័ត្នគេហៅថា បុរសចំណាស់ទៅ! ហិហិ 😛

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 22/08/2010

គេ​ហៅ​ខ្ញុំ​ថា “កំលោះ​ចាស់” គ្រាន់​បើ​បន្តិច​គេ​នៅដាក់​​ពាក្យ​ “កំលោះ” អោយ​ តែ​ខ្ញុំ​ស្អប់​ពាក្យ​ “ចាស់” ណាស់។ បើ​គិត​ថា​យើង​ចាស់​ទុំ​មាន​បទ​ពិសោធន៍​ជីវិត​ច្រើន​មាន​អី តែ​ក្នុង​ចិត្ត​គេ​គិត​ខ្ញុំ​ចាស់​ដូច​ខោ​អាវ​ចាស់ ដូច​ស្បែកជើង​ចាស់​អញ្ចឹង។

2. sambatt - 22/08/2010

ផ្ការើសកន្លង់់ដែរតើ! កន្លង់់ណាគេមិនស្រលាញ់់ គេមិននិយាយលេងស្រើនជាមួយទេ..គេខំគេចមុខថែមទៀត!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 23/08/2010

នៅ​ក្នុង​ពិភព​នៃ​សេរីភាព (World of Freedom)​ ផ្កាក៏​មាន​សិទ្ធិ​​រើស​កន្លង់​ដែរ។ ខ្ញុំ​ចូល​ចិត្ត​បែប​នេះជា​ជាង​យុគ​សម័យ​កណ្តាល​ដែល​ឪពុក​ម្តាយ​ជា​អ្នក​សំរេច​ជោគវាសនា​របស់​កូន​ស្រី។ “៨-មិនា”​ ជា​ថ្ងៃ​រំលឹក​ខួប​ប្រារព្ធ​ពិធី​អោយ​សិទ្ធិ​សេរីភាពស្ត្រី​​ស្មើ​នឹង​បុរស ដែល​វា​​ដល់​ខួប​ទី ១០០ ឆ្នាំ​ហើយ​នៅ​ឆ្នាំ​នេះ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 23/08/2010

សូម​បន្ថែម​បន្តិច៖ ពាក្យ​ខ្មែរ​យើង​តែង​និយាយ​ និង ច្រៀង​លេង​ថា “ក្រមុំ​ដណ្តឹង​ម្តាយ ម៉េម៉ាយ​ដណ្តឹង​ចិត្ត” បើ​យក​ពាក្យ​នេះ​មក​ប្រើ​នា​ពេលបច្ចុប្បន្ន​​នេះ​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ វា​ប៉ះ​ពាល់​អារម្មណ៍​របស់​ពួក​គេ ព្រោះ​អី​ស្តាប់​ទៅ​វា​មាន​ការ​បែង​ចែក​គ្នា​ ស្តាប់​ទៅ​មាន​ន័យ​ថា “ស្រីក្រមុំ” និង “ស្រីម៉េម៉ាយ” មាន​តំលៃ​មិន​ស្មើ​គ្នា។

3. ទេវតាចិត្តល្អ - 22/04/2014

អរគុណចំពោះរឿងដ៍មានតម្លៃនេះ! ផ្កាដែលយើងរើសរួចហើយទោះបីវាមិនស្អាតបើប្រៀបជាមួយផ្កាឯទៀតក៍ដោយ យើងត្រូវអភិវឌ្ឍផ្កាដែលមានក្នុងដៃអោយល្អជាងផ្កាដទៃ។ កុំអោយតម្លៃផ្កាស្អាតសំបកក្រៅ ព្រោះចាស់ទៅគង់តែរុះរោយអស់ក្លិនដូចគ្នាទេ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: