jump to navigation

តើ​វា​ទៅ​រួច​ទេ​ដែល​ថា​មាន​ផ្លេតបន្ទោរ​តែ​គ្មាន​រន្ទះ? 30/08/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , ,
trackback

ទេ!វា​ទៅ​មិន​រួច​នោះ​ទេ​ដែល​ថា​មាន​ផ្លេតបន្ទោរ​ដោយ​គ្មាន​រន្ទះ​នោះ នេះ​តាម​ការ​អោយ ដឹង​របស់​ NOAA។ រន្ទះ​គឺ​ជា​លទ្ធផល​មួយ​ដែល​បាន​មក​ពី​ផ្លេតបន្ទោរ។ ប្រសិន​អ្នក​មើល​ឃើញ​ផ្លេត​បន្ទោរ តែ​មិន​លឺ​សំលេងរន្ទះ​នោះ វា​ព្រោះ​តែ​រន្ទះ​​នៅ​​ឆ្ងាយ​ពេក។ នៅ​ប្រទេស​កម្ពុជា​យើង​ប្រជាជន​ខ្លះ​និយាយ​ថា “រន្ទះភ្លើង” ខ្លះ​និយាយ​ថា “រន្ទះទឹក” ហើយ​មនុស្ស​មួយ​ចំនួន​និយាយ​ថា អ្នក​នេះ​សំណាង​ហើយ​ដែល​រន្ទះ​បាញ់​មិន​ស្លាប់ មិន​ឆេះ​ខ្លោច ដោយ​គ្រាន់​តែ​ដួល​អុក​គូទ​ព្រោះ​វា​គ្រាន់​តែ​ជា​រន្ទះ​ទឹក តាម​ការ​ពិត​វា​គ្មាន “រន្ទះទឹក” រឺ “រន្ទះភ្លើង” នោះ​ទេ។

ហើយ​មនុស្ស​មួយ​ចំនួន​ទៀត​និយាយ​ដល់ “រន្ទះខែប្រាំង” និង “រន្ទះខែវស្សា” ហាក់​ដូច​ជា​ខុស​គ្នា រឿង​នោះ​ក៏​មិន​ពិត​ដែរ​រន្ទះ​គឺ រន្ទះ មិន​មាន​ប្រភេទ​ខុស​គ្នា​នោះ​ទេ។ កំលាំង​អគ្គីនីយ​របស់​ផ្លេតបន្ទោរ​អាច​មាន​ចាប់​ពី ១០០ លាន​ដល់ ១០០០ លាន​វ៉ុល​ឯណោះ​ហើយ​មាន​ផ្ទុក​កំលាំង​ជា​ច្រើន ពាន់​លាន​វ៉ាត់​ទៀត​ផង នេះ​បើ​តាម​ការ​អះអាង​របស់ NOAA។ ចំនួន​កំលាំង​នេះអាច​ដុត​កំដៅ​ខ្យល់​អាកាស​ចាប់​ពី ៩,៩៨២ អង្សារ​សេ​ដល់ ៣៣,៣១៥ អង្សារ​សេ។ អ្វី​ដែល​យើង​អាច​ឃើញ​ជា​ផ្លេតបន្ទោរ​ដែល​បាញ់​ពី​ដី​ទៅ​លើ (ពីក្រោមទៅលើ)។

ជា​បែប​បទ​ផ្លេក​បន្ទោល​ពី​ពពក​ទៅ​ដី​យើង​មិន​អាច​មើល​ឃើញ​នោះ​ទេ ដែល​ជា​អគ្គីនីយ​អវិជ្ជមាន សំដៅ​ទៅ​ដី។ វត្ថុ​ផ្សេង​ៗ​នៅ​លើ​ដី​ជា​ទូទៅ​មាន​កំលាំង​ផ្ទុក​វិជ្ជមាន ហើយ​ដោយ​សារ​ការ​ផ្ទុក​ផ្ទុយ​គ្នា​នេះ​ហើយ​ដែល​វត្ថុ​ដែល​នៅ​ដី​បញ្ចេញ​ជា​ពន្លឺ (ជាផ្កាភ្លើង) ដែល​យើង​មើល​ឃើញ​ហៅ​ថា “ផ្លេតបន្ទោរ”។ ប៉ុន្តែ​អ្វី​ទាំង​នេះ​វា​កើត​ឡើង​លឿន​ណាស់ដែល​ប្រហែល​មួយ​លាន​គីឡូម៉ែត​ក្នុង​មួយ​វិនាទី។

ខាង​ក្រោម​ជា​រូប​ថត​រន្ទះ​បាញ់​ប៉ម​មួយ​នៅ​កំឡុង​ពេល​មាន​ព្យុះ​ភ្លៀង​ដ៏​ខ្លាំង​មួយ

រន្ទះនេះ​បាន​បាញ់​ប៉ម​មួយ​នៅ​តំបន់​មួយ​នៃ​ក្រុង​ Zurich របស់​ប្រទេសស៊្វីស

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១២ ខែ សីហា ឆ្នាំ ២០១០​ នេះ។

Related Articles

មតិ»

1. Tweets that mention តើ​វា​ទៅ​រួច​ទេ​ដែល​ថា​មាន​ផ្លេតបន្ទោរ​តែ​គ្មាន​រន្ទះ? « ស្រុកខ្មែរ ស្នេហ៍ខ្ញុំ -- Top - 30/08/2010
2. អង្គរក្សតូច - 31/08/2010

នរណាត្រូវរន្ទះបាញ់ខ្លះ? ១០០ លាន​ដល់ ១០០០ លាន​វ៉ុល​ តើស្មើកំលាំង​ថាមពលនុយក្លេអែរដែររឺទេ?
៩,៩៨២ ដឺក្រេ​សេ​ដល់ ៣៣,៣១៥ ដឺក្រេសេ គឺហៅអង្សារសេ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 01/09/2010

ពេល​រន្ទះ​បាញ់​ប៉ម​នោះ​អត់​មាន​របាយការណ៍​អំពី​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ អញ្ចឹង​អត់​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ។ អរគុណ​ច្រើន​ អង្គរក្សតូច បង​​នឹង​កែ​ពាក្យ​ពី​ ដឺក្រេ ទៅ​ប្រើ​ អង្សារ​វិញ។ សំណាង​ល្អ​គ្រប់​យ៉ាង!

3. ហនុមាន - 31/08/2010

​ចុះមិនសួរខ្លួនឯង មើល ថា មានដែល នោម ឬ ផោមដែរ រ៉េ ? អត់ខុសគ្នារ៉េ ប្អូន 😀

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 31/08/2010

បង​ហនុមាន! ខ្ញុំ​សាក​​បើក​ល្ខោន​និយាយ​របស់​បង តែ​នៅ​តែ​ស្តាប់​អត់​ទាន់​កើត​ទេ។ វា​ជា​ Mp3 file អត់? បង​សាក​ផ្ញើ​ចូល​មក​អ៊ីមែល​របស់​ខ្ញុំ​បាន​ទេ vary_chin@hotmail.com សូម​អរគុណ!

ហនុមាន - 31/08/2010

ផ្ញើអោយប្អូនឯងទាល់ពីរអាទិត្យបានទាញយកបាន ព្រោះ ហ្វាល់វាធំពេក ! ហ្នឹងហើយជា Mp3 តើ គេគ្រាប់គ្នាស្តាប់បានតើ ប្អូនឯងមាន iTune រ៉េ ? ទាញយកពី http://www.apple.com ប្រើរ៉ៅ !

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 31/08/2010

អរគុណ​បង ខ្ញុំ​កំពុង​ទាញ​យក សង្ឃឹម​ថា​អាច​ចាក់​ស្តាប់​បាន។

អង្គរក្សតូច - 01/09/2010

ចុម!! ពូស្វា!! ម៉េចថាញ៉ុមចឹង?
ត្រង់កន្លែងញ៉ុមនិយាយ ថា​ នរណាត្រូវរន្ទះបាញ់ខ្លះ?
គឺចង់មានន័យសំរាប់!!
រន្ទះនេះ​បាន​បាញ់​ប៉ម​មួយ​នៅ​តំបន់​មួយ​នៃ​ក្រុង​ Zurich របស់​ប្រទេសស៊្វីសនៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១២ ខែ សីហា ឆ្នាំ ២០១០​ នេះ

ចុះនិយាយដល់នោមផោមអាចម៌ឯណាឯណោះទៅវិញចឹង!!!

ហនុមាន - 01/09/2010

អានាងយល់ច្រឡំហើយ ពូអត់មានទាក់ទងជាមួយអានាងឯងរ៉េ ពូគ្រាន់តែនិយាយប្រៀបធាបរ៉េ សូមទោសបើមានការច្រឡំ !

អង្គរក្សតូច - 01/09/2010

អូ!! ចឹងទេ! ស្មានតែ ថាឲ្យគេ!! តាមពិត………………..!!!!!
(-_-)* !!

4. ហនុមាន - 31/08/2010

អត់អីរ៉េ ប្អូនអើយ សូមសំណាងល្អ !

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 01/09/2010

បង​!សូម​ជួយ​ធ្វើ​ឡូហ្ក្រូ​សំរាប់​ដាក់​ក្នុង​ប្លុក​ប្អូន​ទេ?

ហនុមាន - 01/09/2010

ចុះទៅមានអី ?​ប្អូនចង់បានក្បាលទំព័រអី ? ប្អូនចង់ដាក់ថាយ៉ាងមេច​ហើយចង់បានរូបអីខ្លះ នៅលើក្បាលទំព័រ ? ទាល់តែសប្តាហ៍ក្រោយ ទើបបងមានពេល អាលូវត្រូវចូលធ្វើការ ទល់ថ្ងៃអាទិត្យនោះប្អូនអើយ !

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 01/09/2010

បង​ដាក់​រូប​អ្វី​ក៏​បាន​អោយ​តែ​​រូប​នៅ​​ស្រុក​ខ្មែរ​យើង ហើយ​ដាក់​អក្សរ​ខ្មែរ​អោយ​ខ្ញុំ​ផង “ស្រុកខ្មែរ ស្នេហ៍ខ្ញុំ”។ បង​ខ្ញុំ​អាច​ស្តាប់​ល្ខោន​និយាយ​របស់​បង​ហើយ អរគុណ​បង​ច្រើន​ណាស់!

ហនុមាន - 01/09/2010

ស្តាប់បានហើយ​? បើថាអត់បានចាំបងយកជូនដល់ផ្ទះតាហ្មង ! 😀 អត៉អីរ៉េ ចាំមើលបងសាក ព្រោះថា Template របស់ WordPress ខ្លះ វា មិនសូចសីុគ្នាតាហ្មង ពេលយើងដាក់ ក្បាលទំព័រយើង ។ ប្អូនអាចការម្មង់បានតើ ចង់ដាក់រូបអី ប្រាប់បងមក ចាំបងចាត់ការជូន! បើមិនអាចឹងរ៉េ ប្រយ័ត្ន បងដាក់សុទ្ធតែរូបម៉េគោ ! 😀

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 01/09/2010

ហាហាហា រូប​វាល​ស្រែ​ មាន​ដើម​ត្នោត​ មាន​ភ្នំ​អី​ទៅ​ប្រ​ហែល​ជា​ស្អាត ស្រលាញ់​រូប​អង្គរ​វត្ត​ដែរ​តែ​មាន​អ្នក​ប្រើ​ច្រើន​ហើយ។ មាន​តែ​​ទេសភាព​មើល​ទៅ​មិន​សូវ​សាំ​ភ្នែក​បង។

ហនុមាន - 01/09/2010

ចាំបងលៃលក ជូន កុំភ័យ ដេកតែពីព្រួយរ៉ៅ ! 😀


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: