jump to navigation

Taylor Swift ចេញ​អាល់​ប៊ុម​ថ្មីនៅ​ខែ តុលា ឆ្នាំ ២០១០ 16/09/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in តារា​ហូលីវូត, ព័ត៌មាន​ផ្សេង​ៗ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
trackback

Taylor Swift នឹង​​ចេញ​​អាល់​ប៊ុម​ទី​បី​របស់​នាង​ដែល​មាន​ឈ្មោះ​ថា “Speak Now” ទៅ​កាន់​ពិភពលោក​នៅ​ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០១០នេះ។ នាង​បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​នាង​តាម​ការ​ផ្សាយ​ផ្ទាល់​​តាម​អ៊ីនធឺណេត​នៅ​ថ្ងៃ អង្គារ ទី ២០ ខែ កក្កដា ឆ្នាំ ២០១០​។ វា​មាន​រយៈពេល ២ ឆ្នាំ​ហើយ​ចាប់​តាំង​ពី Taylor Swift បាន​ចេញ​អាល់ប៊ុម​របស់​នាង “Fearless” នាង​និយាយ​ថា “អ្នក​ត្រូវ​តែ​អោយ​ពេលវេលា​ខ្លះ​ទៅ​ខ្លួន​របស់​អ្នក ដើម្បី​បង្កើត​ឡើង​នូវ​រឿងរ៉ាវ​ជា​ច្រើន​ដូច្នេះ​អ្នក​អាច​មាន​រឿង​ជា​ច្រើន​ដើម្បី​សរសេរ”។

Taylor Swift ពន្យល់​ថា​ចំណង​ជើង “Speak Now”​ គឺ​ជា​គោល​រឿង​ហើយ​ដែល​បង្កើត​ឡើង “ម្តង​មួយ​បទ​ៗ​ចំរៀង​និមួយ​ៗ​គឺ​មាន​ជំនឿ​ខុស​ៗ​គ្នា​សំរាប់​មនុស្ស​ខុស​គ្នា”។ នាង​បាន​សរសេរ​ចំរៀង​ចំនួន ១៤ បទ​ដោយ​ខ្លួន​ឯង។ ចំរៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា “Mine” បាន​​ចេញ​​នៅ​ថ្ងៃ​ទី ១៦ ខែ សីហា វា​ជា​ចំរៀង​ទោល។ Taylor Swift ក៏​មាន​គំរោង​នឹង​ធ្វើ​ដំណើរ​ទេសចរណ៍​ពិភពលោក​ដែល​គេ​ហៅ​ថា World Tour នោះ​ដើម្បី​ចេញ​ផ្សាយ​បទ​ចំរៀង​របស់​នាង។ “Fearless” គឺ​ជា​អាល់ប៊ុម​ដែល​លក់​ដាច់​កំពូល​សំរាប់​ឆ្នាំ ២០០៩ ហើយ​បាន​នាំ​អោយ​នាង​ទទួល​បាន​ពានរង្វាន់​ជា​ច្រើន​រួម​ទាំង​រង្វាន់ Grammy ចំនួន​ដល់​ទៅ​បួន៕៚

មតិ»

1. កំឡោះខ្មែរ - 17/09/2010

កំឡោះខ្មែររង់ចាំស្តាប់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: