jump to navigation

រឿង​ “ដេញ​ថ្លៃ​ស្រី​គ្រប់​លក្ខណ៍” ត្រូវ​បាន​គេ​ហាម​ឃាត់ 17/09/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

ប្រទេស ​កម្ពុជា​ថ្ងៃ​ ព្រហស្បតិ៍ ទី ១៦ ខែ កញ្ញា ឆ្នាំ​ ២០១០​ ម្សិលមិញ​នេះ​បាន​លុបចោល​រឿង​ភាគ​ខ្នាត​ខ្លី​ដែល​ដាក់​បញ្ចាំង​លើ​ទូរទស្សន៍ ​មួយ ដែល​រឿង​នេះ​និយាយ​អំពី​ស្រី​ស្អាត​ម្នាក់​ដែល​មាន​អ្នក​ចង់​បាន​នាង​ធ្វើ​ ជា​ប្រពន្ធ​ជាច្រើន​ត្រូវ​តែ​ដេញថ្លៃ​ដើម្បី​អាច រៀបការ​ជាមួយ​នាង​បាន តំលៃ​ត្រូវ​ចាប់​ពី​មួយ​លាន​ដុល្លារ​ឡើង​ទៅ។

ក្រសួង​ព័តិមាន​បាន​បញ្ជារ​អោយ​ទូរទស្សន៍​ Cambodian Television Network ដែល​ប្រជាជន​ទូទៅ​ហៅ​ថា CTN នោះ​បញ្ឈប់​ការ​បញ្ចាំង​រឿង​ភាគ​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​នេះគឺ​រឿង “គូព្រេង​ចម្លែក = Strange Lovers” ដែល​ក្នុង​ការ​ផ្សាយ​រឿងដំបូង​​ដើម្បី​ កញ្ឆក់​អារម្មណ៍​ប្រជាជន​​គេ​ផ្សាយ​ថា​រឿង “ដេញ​ថ្លៃ​ស្រី​គ្រប់​លក្ខណ៍” ការ​បញ្ឈប់​នេះ​ព្រោះ​តែ​វា​ផ្ទុយ​នឹង​ប្រពៃណី​ខ្មែរ​ដែល​ស្អាត​ផូរផង់​នោះ។

តាម ​រយៈ​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ពី​ក្រសួង​បាន​និយាយ​ថា “វា​ប៉ះពាល់​ដល់​កិត្តិសព្ទ​ និង សេចក្តី​ថ្លៃថ្នូរ​របស់​ស្ត្រី​ខ្មែរ​យ៉ាង​ខ្លាំង ហើយ​ក៏​វា​មាន​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​ទស្សនិកជន​ផង​ដែរ”។

រឿង ​នោះ​វិល​ចុះវិល​ឡើង​ជុំវិញ​ស្រី​ក្មេង​ម្នាក់​ដែល​មាន​សម្បត្តិ​ស្តុកស្តម​ មាន​ឈ្មោះ​ថា “នួន នាង​លំអង” ដែល​មាន​​​គុណសម្បត្តិ​ល្អ​គ្រប់​សព្វបែប​យ៉ាង (ស្រី​គ្រប់​លក្ខណ៍) ហើយ​ជា​ប្រពន្ធ​សម័យ​ទំនើប​ប្រកប​​ដោយ​គតិបណ្ឌិត​ នាង​ឆ្លាត​មក​ពី​គ្រួសារ​ល្អ​មួយ នាង​បាន​ទៅ​សិក្សា​នៅ​បរទេស​ ហើយ​ចេះ​ដឹង​អំពី​សិល្បៈ​ចំរៀង។

នាង ​ទទួល​បាន​ការ​ស្តីដណ្តឹង​ដើម្បី​រៀប​ការ​ភ្លុក​ទឹក​ភ្លុក​ដី រហូត​ដល់​ធ្វើ​អោយ​ម្តាយ​របស់​នាង​ព្រួយ​បារម្ម​ថា​អ្នក​ណា​គួរ​តែ​ត្រូវ​ បាន​អនុញ្ញាត​អោយ​រៀបការ​ជាមួយ​កូន​ស្រី​របស់ គាត់ ដូច្នេះ​គាត់​សំរេច​ចិត្ត​ដាក់​នាង​​ដេញ​ថ្លៃ​ដែល​ផ្តើម​តំលៃ​ចាប់​ពី​មួយ​ លាន​ដុល្លារ។

រឿង ​ភាគ​នេះ​ត្រូវ​បាន​គេ​ប្រាប់​ថា​មាន​ដល់​ទៅច្រើន​ជាង​ “៦០ ភាគ” ឯ​ណោះ​ប៉ុន្តែ​​អន្តរាគមន៍​របស់​រដ្ឋាភិបាល​មាន​ន័យ​ថា​ធ្វើ​អោយ​អ្នក​ ទស្សនា​នៅ​ហេលហាល​បន្ទាប់​ពី​បាន​មើល​ចំនួន ១៣ ភាគ​រួច​មក​ហើយ​នោះ។

អ្នក ​សរសេរ​រឿង​នោះ​គឺ​អ្នក​ស្រី ពាន់ ភួង​បុប្ផា បាន​និយាយ​ថា​អ្នកស្រី​​មាន​ការ​សោកស្តាយ​នូវ​ការ​សំរេច​ចិត្ត​នេះ ដោយ​អ្នក​ស្រី​បាន​រៀបរាប់​ថា​ការ​ហាមប្រាម​នេះ​ជា ការ​បំភិតបំភ័យ​ដល់​អ្នក ​ផលិត​ខ្សែ​ភាពយន្ត​ទាំង​ឡាយ។ អ្នក​ស្រី​បាន​និយាយ​ទៀត​ថា “នេះ​វា​មាន​អារម្មណ៍​ថា​ពួក​យើង​កំពុង​ត្រូវ​បាន​គេ​វាយ​មួយ​ព្រនង់”។

នេះ ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ​ដែល​ប្រទេស​កម្ពុជា​បាន​ចាត់​ការ​កំសាន្ត​ដាក់ ​ក្រៅ​ច្បាប់​ដោយ​ចាត់​ទុក​ថា​វាបំផ្លាញ​ដល់​តម្លៃ​ប្រពៃណី​របស់​ជាតិ។

នៅ ​ឆ្នាំ ២០០៤ រដ្ឋាភិបាល​បាន​ហាម​ចំរៀង​ទំនើប​មួយ​ដែល​មាន​ឈុត​លោក​នេន អោប​ថើប​ស្រី​ ម្នាក់​ងូត​ទឹក​ក្នុង​ត្រពាំង​មួយ​ក្បែរ​វត្ត​នោះ។

ហើយ​មួយ​ឆ្នាំ​កន្លង​ទៅ​ដែល​ល្ខោន​ខ្មែរ រ៉ុក អូប៉េរា​មាន​លើក​ដំបូង​​​ក្នុង​ប្រទេស​ “ទីដំរីយំ = Where Elephants ​Weep” ត្រូវ​បា​ន​គេ​បណ្តេញ​ចោល​បន្ទាប់​ពី​ប៉ុន្មាន​ខែ ដែល​ត្រូវ​បាន​គេ​និយាយ​ថា​ វា​បាន​កំពុង​តែ​ប្រមាថ​មើលងាយ​ក្នុង​ការ​ឃើញ​ តួរប្រុស​ក្នុង សំលៀកបំពាក់ ជា​បព្វជិត (ដែល​ខ្លួន​ជា​លោក​សង្ឃ) ទៅ​ជា​ច្រៀង​រាំ​ទៅ​វិញ។

មតិ»

1. vathanakkhmer - 17/09/2010

អើយបងរ៉ាវីអើយ! សន្សំបានប៉ាម្ម៉ានហើយនឹងហ្អា? ហាហាហាហហា

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 17/09/2010

បង​សន្សំ​អី​គេ​ហ្នឹង? សន្សំលុយ​មែនទេ? សន្សំ​មួយ​ជីវិត​បង​ក៏​រក​មិន​ឃើញលុយ​​មួយ​លាន​ដុល្លារ​ដែរ អញ្ចឹង​គ្មាន​វាសនា​បាន​យក “នួន-នាងលំអង” ជា​ភរិយា​ទេ 😆 តែ​បង​ខ្លាច​មាន​វិប្បដិសារី​ទៅ​វិញ​ទេ​កាល​បើ​ចំណាយ​លុយ​ច្រើន​ពេក​អញ្ចឹង ព្រោះ​បើ​ថ្លៃ​ម្លឹង​ៗ​ពេល​រស់​នៅ​ជាមួយ​គ្នា​ហើយ​មិន​ចុះ​សំរុង​​​ចង់​បែក​គ្នា​ក៏​មិន​ហ៊ាន​បែក​ដែរ​ព្រោះ​ទិញ​មក​ថ្លៃ​យ៉ាង​នេះ។ អញ្ចឹង​មិន​មាន​ន័យ​ថា​ចំណាយ​លុយ​មួយ​លាន​ដុល្លារ​ដូច​ទិញ​ទុក្ខ​ទោស​មក​បន្ថែម​អម្រែក​លើ​ស្មា​ហើយ។ ណ្ហើយ អោយ​នាង​ទៅ​គេ​ចុះ បង​សុខ​ចិត្ត​ស្លាប់​រស់​ជាមួយ​សង្សារ​បង​វិញ​ប្រសើរ​ជាង :lol:​​​

2. Broskomjel - 17/09/2010

ចឹងបានយប់មិញខ្ញុំខំចាំមើលរឿងហ្នឹង​ បែរជាគេបញ្ចាំងរឿងបាត់ខ្លួនទៅវិញ៕ តែខ្ញុំគាំទ្ររដ្ឋាភិបាលចំពោះការបិទ មិនអោយបញ្ចាំងរឿងនេះ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 17/09/2010

និយាយ​អញ្ចឹង​រឿង “បាត់ខ្លួន” ចេញ​លក់​តាម DVD ហើយ​ឬ​នៅ? ព្រោះ​រឿង​នោះ​មាន​ចេញ​ផ្សាយ​តាម​ព័តិមាន​​ច្រើន​គួរ​សម តែ​ក្រុមហ៊ុន​ផលិត​រឿង​នោះ​ជា​ក្រុមហ៊ុន​បរទេស​ទៅ​វិញ។

3. cambomaths - 17/09/2010

តួអង្គណឹង គេ​ហ៊ាន​ដេញ​ថ្លៃ រហូតដល់ ៥ លាន​ដុល្លារ!
បើ​ចង់​បាន​ត្រូវ​មាន​ច្រើន​ជាង​នេះ!
សម្រាប់ខ្ញុំ កុំ​ថាឡើយ​លាន សូមបី ពាន់ ក៏គ្មាន​ដែរ!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 17/09/2010

ចង់​រៀប​ការ​តាម​ប្រពៃណី​អីឡូវ​ថ្លៃ​ណាស់ អញ្ចឹង​បាន​កំលោះ​ក្រមុំ​អីឡូវ​រត់​តាម​គ្នា​អស់ 😆

4. អង្គរក្សតូច - 17/09/2010

ដាក់រឿងអាសអាភាសឲ្យមើលវិញបានសមមុខ!!!!
បើវប្បធម៌ជាតិនិយមមែន ចុះម៉េចក៏រញ៉េរញ៉ៃចឹង?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 17/09/2010

គួរ​តែ​ពួក​អា​អ្នក​ស្មោគគ្រោក​នៅ​ធ្វើ​ការខ្ពស់​ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ហ្នឹង​សំអាត​ខ្លួន​ឯង​អោយ​ស្អាត​ផង​ទៅ ពួក​អស់​ហ្នឹង​ហើយ​ដែល​ចំណាយ​លុយ​ទិញ​ក្មេង​ស្រី ចិញ្ចឹម​ក្មេង​ស្រី​ ក្បត់​ប្រពន្ធ​កូន​​មាន​ស្រី​ឆ្វេង​ស្រី​ស្តាំ ប្រពន្ធ​ចុង​គ្រប់​ទីកន្លែង។ ពួ​ហ្នឹង​ហើយ​ជា​អ្នក​នាំ​អោយ​សីលធម៌​សង្គម​ធ្លាក់​ដុនដាប និង នាំ​អោយ​សង្គម​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រោះថ្នាក់​ដោយ​មាន​ការ​រំលោភ​បំពាន ការ​ជួញ​ដូរ​ផ្លូវ​ភេទ។ ពួក​ក្បាល​ស​លាប​សក់​ខ្មៅ​អស់​ហ្នឹង​ឃើញ​ស្រី​ក្មេង​ស្អាត​មិន​បាន​ទេ ពួក​វា​នឹង​ប្រើ​កូន​ចៅ​តាម​រក​នាង​ហ្នឹង​អោយ​ឃើញ​ភ្លាម នាង​ព្រម​ រឺ​ មិន​ព្រម​អញ​មិន​ខ្វល់។ ស្រី​ស្អាត​ៗ​បង្ហាញ​ខ្លួន​តាម​ទូរទស្សន៍​មិន​បាន​បី​ថ្ងៃ​នោះ​ទេ តែ​ពួក​អា​អ្នក​ធំ​ៗ​អស់​ហ្នឹង​ឃើញ​គឺ​មិន​បាន​តែ​ម្តង ស្រក់​ទឹក​មាត់​ដូច​ឆ្កៃ​អង្គែ​ស៊ី​អញ្ចឹង ពួក​អាអស់​ហ្នឹង​រហេមរហាម​ណាស់​ឃើញ​ស្រី​ស្អាត​បោល​មិន​ស្គាល់​ម៉ែ មិន​ដឹង​ខ្លួន​ចាស់​ជិត​ចូល​រណ្តៅ​ទៅ​វិញ​នោះ​ទេ យ៉ាប់​ពួក​អា​សំបូរ​លុយ​តែ​រហាម​ខាង​សីលធម៌។ សុំទោស​ពាក្យ​សំដី​របស់​ខ្ញុំ​ព្រោះ​និយាយ​ជាមួយ​ពួក​ព្រៃ​ទាល់​តែ​ប្រើ​ពាក្យ​ព្រៃ​អញ្ចឹង​បាន​ពួក​ហ្នឹង​ស្តាប់​បាន​ និង ជ្រាប​ដល់​ខួរ​ខ្លះ។

5. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 17/09/2010

ហើយ​ចុះ​ចំរៀង​នេះ​វិញ​យ៉ាង​ដូចម្តេចដែរ?

6. ikhmerhome - 17/09/2010

បច្ចុប្បន្ននេះការផលិតខ្សែភាពយន្តដូចជាគ្មានការត្រួតពិនិត្យទាល់តែសោះ លុះណាមានការតវ៉ាពីទស្សនិកជនទើបមានវិធានការ ខ្ញុំតែងតែខ្ងល់ថាតើក្រសួងពាក់ព័ន្ធពិតជាមិនដឹងអ្វីទាល់សោះឬ?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 17/09/2010

រឿង​ហ្នឹង​វា​អញ្ចឹង​ អា​រឿង​របប​ផ្តាច់​ការ​ដែល​មាន​មនុស្ស​ម្នាក់​គ្រប់​គ្រង​គ្រប់​ក្រសួង​ ស្ថាប័ន ទាំង​អំណាច​បញ្ញត្តិ អំណាច​ប្រតិបត្តិ អំណាច​តុលាការ និង អំណាច​សារព័តិមាន​នោះ។ រឿង​ស្រី​ៗ​ស្លៀក​ខោ​អាវ​រាំ​លើ​ឆាក​ រឿង​ខារ៉ាអូខេ រឿង​ចាក់បាល់ ចាក់​ឆ្នោតជា​ដើម​ក៏​ត្រូវ​ហ៊ុន សែន​ជា​អ្នក​មើល​ខុស​ត្រូវ​ដែរ។ ព្រោះ​សម័យ​លោក​ហ៊ុន សែន​អ្នក​ចេះ​ច្រើន​តែ​ងាប់​ រឺ​ ដេក​គុក ​អញ្ចឹង​ចង់​ឈរ​ជើង​បាន​យូរ​ទ្រាំ​ធ្វើ​ល្ងង់​ទៅ​ ចាំ​មើល​តែ​ហ៊ុន សែន​ស្រែក​ចាំ​ច្រួល​ច្របល់​ធ្វើ​តាម​គាត់ គាត់​ប្រាប់​អោយ​ធ្វើ​ដប់​ពួក​អ្នក​​ចង់​យក​គាប់​គួរ​ធ្វើ​ដល់​ម្ភៃ។ រឿង “គូព្រេងចម្លែក” ហ្នឹង​ក៏​ឆ្លង​កាត់​ក្រសួង​មក​ហើយ​ដែរ តែ​ដល់​បញ្ចាំង​ទៅ​ទើស​ចិត្ត​ហ៊ុន សែន​អញ្ចឹង​ក្រសួង​ព័តិមាន​ត្រូវ​តែ​ផ្គាប់​ចិត្ត​លោក​មេ​ទៅ បើ​មិន​អញ្ចឹង​លោក​មេ​ទាត់​ធ្លាក់​ពី​លើ​កៅអី​ជា​មិន​ខាន។ អញ្ចឹង​ហើយ​បាន​គាត់​គ្រប់​គ្រង​ប្រទេស​បី​ទស្សវត្ស​មក​នេះ​អត់​មាន​អ្នក​ណា​លេច​មុខ​បាន​ទេ​ ទោះ​អ្នក​ឯង​រៀន​ដល់​ថ្នាក់​ណា​ សាលា​ចេញ​សុទ្ធ​តែ​ពី​បរទេស​ក៏​ដោយ​ ក៏​ទៅ​មិន​រួច​នឹង​ត្រកូល​ “ហ៊ុន” ដែរ​។ ដូច​ពួក​យើង​ និង ប្រជាជន​ខ្មែរ​ទូទៅ​តែ​លឺ​អ្នកណា​ជាប់​ខ្សែរ​ត្រកូល​ “ហ៊ុន” ហើយ​ត្រូវ​តែ​អោន​ក្បាល​សំពះ​ បាស់​រោម​ ព្រឺ​ខ្នង​ខ្ញាក​ៗ​មិន​ខាន ព្រោះ​ពួក​អស់​ហ្នឹង​ល្បឺ​សម្បើម​ណាស់​ ហ៊ុន ជោច ហ៊ុន តូ ហ៊ុន តាំង ហ៊ុន ជ្រូក​ ហ៊ុន ស្អី​ៗ​ម៉ា​គគោក​រាប់​មិន​អស់​ទេ។

7. pisitnseiha - 17/09/2010

ភាពយន្ដខ្មែរយើង អត់ទាន់មានស្តង់ដាខ្ពស់នៅឡើយទេ! 

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 17/09/2010

រក​ស្តង់ដា​ឯណា​ឃើញ​ពិសិដ្ឋ ពួក​គាត់​រៀន​តគ្នា​ពី​អ្នក​ជំនាន់​មុន​ហ្នឹង នេះ​ដូច​មុខ​របរ​ត​ពី​ម៉ែ​ឪ​ហ្នឹង។ ព្រោះ​អ្នក​ដែល​មាន​ចំណង់ចំណូល​ចិត្ត​ និង ទេពកោសល្យ​ខាង​ហ្នឹង​អត់​លុយ​ទៅ​រៀន​នៅ​សាលា​បរទេស​ផង​ហ្នឹង។ រដ្ឋាភិបាល​យើង​មិន​ដែល​ជុំរុញ​លើក​ទឹកចិត្ត​អោយ​អ្នក​ទាំង​នោះ​បាន​ស្គាល់​សាលា​ល្អ​នឹង​គេ​ទេ ព្រោះ​ពួក​គាត់​រុញ​តែ​កូន​​ក្មួយ​ពួក​គាត់​ទៅ​ទេ។ ទើប​តែ​អីឡូវ​ៗ​នេះទេ​ដែល​ប្រទេស​លោក​សេរី​មួយ​ចំនួន​អោយ​លទ្ធភាព​អ្នក​រៀន​ពូកែ​ទៅ​សិក្សា​បរទេស​បាន ប៉ុន្មាន​ឆ្នាំ​មុន​មាន​ប្រទេស​ជាច្រើន​អោយ​និស្សិត​ខ្មែរ​ទៅ​រៀន​ស្រុក​គេ​ដែរ តែ​ទៅ​បាន​តែ​បង​ប្អូន​​កូនចៅ​អ្នក​ធំ​ ​ទៅ​​រៀន​នៅ​ឆេកូ​ គុយបា ​សូវៀត​អីហ្នឹង។

8. ធម្មលិខិត្តោ - 18/09/2010

រឿងអីដូចជាពិបាកមើម្លេះ? នេះមកពីការគិតខ្លីពេកហើយ! អ្វីៗដែលអាចប្រព្រឹត្តទៅបានល្អ មានតែការសិក្សាអបរំទេ បើសិនជាការសិក្សាអបរំ មិនសូវដំណើការបានល្អ សិលធម៌ក៏មានតាម កំរិតហ្នឹងឯងដែរ!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 18/09/2010

ខ្ញុំ​ករុណា​​មិន​ទាន់​បាន​មើល​រឿង​នោះ​នៅ​ឡើយ​ដែរ តែ​សាច់រឿង​ដូច​ការ​រៀបរាប់​ត្រួស​ៗ​ខាង​លើ​ហ្នឹង​ឯង តែ​បើ​សិន​មាន​ការ​ប៉ះពាល់​មែន​បិទ​ក៏​ជា​រឿង​មួយល្អ​ម៉្យាង​ដែរ យ៉ាង​ហោច​ណាស់​វា​មិ​ទាក់ទង​នឹង​នយោបាយ​តែ​រឿង​តម្លៃ​ស្ត្រី​ខ្មែរ។ គ្រាន់​តែ​គិត​ថា​មើល​ទៅ​ពួក​អ្នក​ធំ​ៗ​នៅ​ក្រសួង​ដូច​ស្រលាញ់​តំលៃ​វប្បធម៌​ ប្រពៃណី​ខ្មែរ​ណាស់​ តែ​នោះ​វា​គ្រាន់​តែ​ថា​រឿង​មួយ​គួរ​អោយ​អស់​សំណើច​ទៅ​វិញ​ទេ​ក្នុង​ការ​មើល​ឃើញ​ការ​យកចិត្តទុកដាក់​ក្លែងក្លាយ​របស់​ពួក​គាត់​ (Just to make me laugh all the way to the bank) ដែល​នៅ​ក្រោយ​ខ្នង​ នៅ​ទី​ងងឹត​ពួក​​គាត់​​ទាំង​ហ្នឹង​យក​រប្បធម៌ ប្រពៃណី និង តម្លៃ​ស្ត្រី​ខ្មែរ​ចេញ​ទៅ​ជា​លុយ ១០០ ដុល្លារ​ថ្លៃ​ផ្ទះជួល ១០០ ដុល្លារ​ទិញ​ម្ហូប ១០០ ដុល្លារ​ទិញ​ខោអាវ​គ្រឿង​សំអាង​កាយ និង ជួលកាល​ ១០ ដុល្លារ​ថ្លៃ​ផ្ទះ​សំណាក់​មួយ​យប់​ជាដើម។ ហើយ​ក៏​អស់​លោក​អ្នក​ធំ​ៗ​ទាំង​នោះ​ដែរ​​ដែល​យក​​វប្បធម៌ ប្រពៃណីជាតិ និង តម្លៃ​ស្ត្រី​ខ្មែរ​​ចេញ​ជា​​គ្រាប់​កាំភ្លើង ពីរ បី គ្រាប់ (ដូច​គាត់​អោយ​តំលៃ​ទៅ​អ្នកស្រី ពិសិដ្ឋ ពិលិការ កញ្ញា ទូច ស៊ុននិច) និងម្តងម្កាល​ពួក​គាត់​អោយ​តម្លៃ​ស្ត្រី​ខ្មែរ​ស្មើ​នឹង​ទឹក​អាស៊ីត​មួយ​លីត្រ ពីរ​លីត្រ​តែ​ប៉ុណ្ណោះ​ (ដូច​ករណី​របស់​ តាត ម៉ារីណា)។ ហើយ​ចុះ​ពួក​ជន​ប្រព្រឹត្ត​ទាំង​នោះ​បាន​ទទួល​ទោស​ឬ​នៅ? ហើយ​ពួក​អស់​ហ្នឹង​នៅ​ឯណា? មិន​ពួក​អស់​ហ្នឹង​នៅ​ក្នុង​ក្រសួង ស្ថាបន​ធំ​ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​។ នេះ​ហើយ​ជា​ការ​អោយ​តម្លៃ​លើ​ប្រពៃណី វប្បធម៌ និង តម្លៃ​ស្ត្រី​របស់​អស់​លោក​អ្នក​ធំ​ៗ​នោះ ខ្ញុំ​សុំ​សរសើរ​ហើយខ្មែរ​យើង។ អ្វី​ៗ​សព្វ​យ៉ាង​ដែល​ខ្មែរ​មាន​កំពុង​បាត់​បង់​ដោយ​សារ​បរទេស​មួយ​ផ្នែក​ទៅ​ តែ​ខ្មែរ​គ្នា​ឯង​ហ្នឹង​ក៏​កំពុង​តែ​បំផ្លាញ​គ្នា​​ឯងសម្បើម​ណាស់​​ដែរ។​

9. keoserey - 18/09/2010

ញ៉ុមទត់ទាន់បានមើលរឿងហ្នឹងផង ។ អត់ដឹងន័យថាម៉េចទេ មិនដឹងមានអប់រំអីខ្លះ នឹងបានបន្ទាបសីលធម៌និង តំលៃស្រ្តីខ្មែរ យ៉ាងណាដែរ ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 18/09/2010

សួស្តី​ សេរី! បាត់​ដំណឹង​មួយ​រយៈ​ទៅ​ខាង​ណា​ខាង​ណី? សុខ​សប្បាយ​ទេ?

10. កែវ សិរី - 18/09/2010

បាទបង មិនសូវជាសុខប៉ុន្មានទេ , ព្រោះដើរចេញពីក្លោងទ្វារមច្ចុរាជ 🙂
ឈឺងើបមិនរួចប៉ុន្មានថ្ងៃ ស្មានតែបានទៅលេងឋានផ្សេងហើយ ។ ចុះបងវិញ? ច្បាស់ជាសុខសប្បាយហើយ …

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 18/09/2010

អូយ ឈឺ​អ្វី​គេ​ដែរ? ឈឺ​នៅ​ស្រុក​យួន​ រឺ មក​នៅ​ស្រុក​ខ្មែរ? បង​សុខ​ទុក្ខ​តែ​ប៉ុណ្ណឹង មិន​សុខ​ពេក​មិន​ទុក្ខ​ពេក។ ថែ​រក្សា​ខ្លួន​បន្តិច​ទៅ​អញ្ចឹង​បើ​សុខភាព​មិន​សូវ​ស្រួល!

11. keoserey - 19/09/2010

បាទបង ឈឺនៅស្រុកយួនហ្នេះទេ​ ព្រោះអត់ទាន់បានទៅលេងស្រុកវិញនៅឡើយ , នេះមកពីដេកមិនបានគ្រប់គ្រាន់ប៉ុន្មានថ្ងៃនេះ , ហើយត្រូវទៅហាត់កីឡាពេលព្រឹកទៀតក៏ទៅជាគ្រុន អស់កំលាំងល្ហិតល្ហៃ លែងងើបរួចចឹងទៅ ។ ឥឡូវបានគ្រាន់បើហើយ ទើបចូលមកលេងភូមិនេះហើយឆ្លៀតចូលលេងផ្ទះបងតែម្តងទៅ ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 19/09/2010

ហាត់​កីឡា​ល្អ​សំរាប់​សុខភាព​ទាល់​តែ​ញ៉ាំ​គ្រប់គ្រាន់ និង សំរាក​គ្រប់គ្រាន់​ តែ​ខ្វះ​ចំនុច​ពីរ​នេះ​ហើយ​ហាត់​ទៅ​ជា​អោយ​យើង​ឈឺ​ទៅ​វិញ​ទេ។ តែ​ល្អ​ហើយ​បាន​ធូរស្រាល​មក​វិញ ជួយ​ចូលរួម​រីករាយ​ផង!

keoserey - 20/09/2010

បាទបង អរគុណច្រើន ។

12. Superb Blog - 19/09/2010

អូ ស្មានថាចំណងជើង «ដេញថ្លៃស្រីគ្រប់លក្ខណ៍»មែន!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 19/09/2010

ចំណង​ជើង​កញ្ឆក់​អារម្មណ៍​អ្នក​អាន អីឡូវ​កញ្ឆក់​បាន​ម្នាក់​ទៀត​ហើយ 😆

Superb Blog - 20/09/2010

ពិតជាមានទេព្យកោសល្យខ្លាំងខាង «កញ្ឆក់» មែន ហាហាហាហា….. 😀

13. reaseyh - 19/09/2010

ខ្ញុំ​មិន​អាច​កាត់​សេចក្តី​ថា​រឿង​ហ្នឹង​វា​ល្អ​ឬ​អាក្រក់​យ៉ាង​ណា​ទេ បើ​ខ្ញុំ​មិន​ទាន់​បាន​មើល​រឿង​ហ្នឹង​អោយ​បាន​ចប់​ផង។​ យើង​មិន​ទាន់​បាន​ដឹង​ពី​គោល​បំណង​​របស់​អ្នក​និពន្ឋ​ច្បាស់​ផង ម្តេច​អាច​កាត់​សេចក្តី​បាន។ ត្រឹម​តែ​​អ្វី​ដែល​បាន​ចាក់​ផ្សាយ​ហ្នឹង ខ្ញុំ​គិត​ថា​មិន​មាន​អ្វី​ប៉ះ​ពាល់​ដល់​​វប្បធម៌​ខ្មែរ​នោះ​ទេ។ សម័យ​នេះ​ទៅ​ហើយ ហេតុ​អ្វី​ក៏​​នៅ​តែ​មាន​គំនិត​ចាស់​គំរិល​ទៀត! សិល្បៈ​ជា​ការ​ស្រមើ​ស្រមៃ ហើយ​វា​ហួស​ពី​ការ​ពិត ហេតុ​អ្វី​ម្នាក់ៗ​មិន​បើក​ចិត្ត​អោយ​ទូលាយ​ទទួល​អ្វី​ដែល​ថ្មី ច្នៃ​ប្រឌិត​ ឬក៏​ចម្លែក?​​ ខ្ញុំ​មិន​គាំ​ទ្រ​ទាល់​តែ​សោះ​នូវ​ចំ​ណាត់​ការ​របស់​ក្រសួង​ ​ហើយ​វា​ជា​ការ​អាម៉ាស់​មុខ​យ៉ាង​ខ្លាំង​​ដែល​ម​ក​បញ្ឈប់​កណ្តាល​ទី​នោះ។ ទង្វើ​បែប​នេះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​កំរិត​អប់រំ​​ខ្មែរ​វា​នៅ​ទាប​​ ជា​ពិសេស​ការ​អប់រំ​ផ្នែក​សិល្បះ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 19/09/2010

មនុស្ស​ពិការ​ភ្នែក​​ខ្លាច​ណាស់​គេ​ហៅ​ “អាខ្វាក់” មនុស្ស​ពិការ​ជើង​ខ្លាច​ណាស់​គេ​ហៅ “អាខ្វិន”។ នៅ​ពេល​ដែល​ខ្លួន​យើង​មិន​រឹង​មាំ​យើង​ខ្លាច​​ដួល​ណាស់សូម្បី​តែ​ខ្យល់ជំនោរ​ធម្មតា​នៅ​មាត់​ទន្លេ​ដែល​បក់​ធ្វើអោយ​មនុស្ស​ទាំង​ឡាយ​មាន​អារម្មណ៍​ស្រស់​បំព្រង។ ខ្ញុំ​ចូល​ចិត្ត​ពាក្យ​របស់​រាសី​និយាយ “ទូលាយ” ខ្ញុំ​គាំទ្រ​ពាក្យ​នេះ​យ៉ាង​ខ្លាំង​ពាក្យ “ទូលាយ” ទើប​បញ្ជាក់​ភាព​ខ្លាំង បញ្ជាក់​ភាព​មិន​ឈឺចាប់ បញ្ជាក់​ភាព​មិន​រង្គោះរង្គើរ។

រាសីហ៍ - 20/09/2010

អរគុណ​បង! ខ្ញុំ​គ្រាន់​តែ​ចង់​អោយ​សិល្បៈ​ខ្មែរ​មាន​ការ​រីក​ចំរើន​​ដូច​គេ។

Superb Blog - 20/09/2010

@reasyh ខ្ញុំមិនដែល​មើលរឿងហ្នឹងទេ តែបើតាមគំនិតខ្ញុំ ខ្ញុំគិតថាការច្នៃប្រឌិត គឺជាការ​ស្វែងរកអ្វីថ្មី/ហួសពីការពិត/ស្រមើស្រមៃ ហើយអាចធ្វើឲ្យទស្សនិកជនចូលចិត្ត ទៀតបាន​គេហៅថាមានការច្នៃប្រឌិតខ្ពស់ ហើយបើរឿងហ្នឹងមានអ្វីថ្មី​មែន​តែធ្វើ​ឲ្យប៉ះពាល់អារម្មណ៍អ្នកមើលខ្លាំង​បែបនេះដដែល គេមិនហៅថា​ច្នៃប្រឌិតទេ​ព្រោះអ្នក​និពន្ធ មិនចេះច្នៃឲ្យត្រូវចិត្តអ្នកមើល និងមិន​តាម​ព្រំ​ដែនកំណត់។ ឧទាហរណ៍ៈ តើច្នៃគ្រឿងញៀនថ្មីជាការច្នៃប្រឌិតដែរទេ? មួយទៀត​ខ្ញុំគិតថារឿងល្អពិតប្រាកដ គឺជារឿងដែលគេអាចឃើញល្អតាំង​ពីដើម​(ទោះបីល្អតិចក្តី) រហូតដល់ចុងបញ្ចប់។ ចុះបើរឿងហ្នឹង​ទាល់​តែ​មើលចប់​បានដឹងថាមានគំនិតល្អនោះ​ អ្នកមើលធុញឈប់មើល​អស់ហើយ។ ជាពិសេសគេថា​អ្វីដែលអាក្រក់ គឺមនុស្សឆាប់ទទួល​បានណាស់ ដូច្នេះហើយ រឿងបែបនេះទំរាំគេឃើញ​កន្លែងល្អ គេយកតម្រាប់តាមចំណុចអាក្រក់នោះបាត់ទៅហើយ​(សូមសរសើរ​រឿងភាគហុងកុង,ល្អមើលហើយអប់រំ​មនុស្សពីដើម​ដល់ចប់)។ នេះគ្រាន់តែជាការ​យល់ឃើញទូទៅរបស់ខ្ញុំតែប៉ុណ្ណោះ។ រឿងនេះ​ល្អឬអាក្រក់ ឬការបញ្ជាបិទរបស់ក្រសួងពត៌មាន ជាទង្វើត្រឹមត្រូវឬ​អត់ ទាល់តែខ្ញុំមើលរឿងនេះសិនបាន​វិនិច្ឆ័យបាន។ អរគុណដែលបាន​អាន 😀

រាសីហ៍ - 20/09/2010

ខ្ញុំ​និយាយ​នៅ​ទី​នេះ គឺ​សំដៅ​ទៅ​លើ​សិល្បៈ លោក​និយាយ​ពី​គ្រឿង​ញៀន​អី​នោះ​វា​ហាក់​ដូច​ជា​ម្ខាង​ស្ទឹង​ម្នាក់​ហើយ។​ គ្មាន​នណារ​គេ​ថា​រឿង​នេះ​ល្អ​ឬ​មិន​ល្អ​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​ថា​រឿង​នេះ​វា​ល្អ​មើល​ដែរ​​ សូម​ពិនិត្យ​មើល​អ្វី​ដែល​ខ្ញុំ​និយាយ​អោយ​ច្បាស់។ ភាព​យន្ត​ក៏​ដូច​ជា​សៀវ​ភៅ​ដែរ វា​មាន​ប្រភេទ​របស់​វា មិន​ប្រាកដ​ថា​វា​​មាន​ការ​អប់​រំ​ពី​ដើម​ដល់​ចប់​ដែរ។ ខ្ញុំ​បាន​មើល​រឿង​HOSTELរបស់​ហូលីវូដ ដ៏​ភ័យ​រន្ឋត់​និង​អមនុស្ស​ធម៌ ខ្ញុំ​ទទួល​អារម្មណ៍​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ចុង​បញ្ជប់​នៃរឿង​គឺ​មាន​តែ​ការ​សង​សឹក​សម្លាប់​គ្នា​វិញ។ អ្នក​ខ្លះ​ពិត​ជា​ថា​វា​គ្មាន​ការ​អប់រំ​សោះ​ក្នុង​រឿង​នេះ តែ​ការ​ដែល​មើល​ចប់​ហើយ​មាន​អារម្មណ៍​ស្អប់​ខ្ពើម​អំពើរ​​អមនុស្ស​ធម៌​​ចំពោះ​មនុស្ស​ដូច​គ្នា​បែប​នោះ​វា​ជា​អ្វី? ខ្ញុំ​ចង់​បន្ថែម​ថា​ អ្វី​ក៏​​ដោយ​​ត្រូវ​ការ​នូវ​ការ​ព្រម​ទទួល​យក​ ជា​ពិសេស​សិល្បៈ​ថ្មី​ដែល​ច្នៃ​ប្រឌិត​។ ការ​អិរក្ស​ជ្រុល​ជា​មូល​ហេតុ​នៃ​ការ​ធ្លាក់​​អន់​ថយ​។ ​​ហេតុ​នេះ​បាន​ជា​ខ្ញុំ​សូម​អោយ​អ្នក​ទាំង​អស់​គ្នា​បើក​ចិត្ត​អោយ​ទូលាយ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 20/09/2010

ខ្ញុំ​ស្រលាញ់​វប្បធម៌ថែ​​រក្សា និង វប្បធម៌​ទទួល​យក។ យើង​មិន​បោះ​បង់​​​របស់​ចាស់​ តែ​យើង​ក៏​មិន​ត្រូវ​ទាត់​ចោល​របស់​ថ្មី​ដែល​ជា​វប្បធម៌​ដែល​មាន​សារៈប្រយោជន៍​​មួយ​នោះ ព្រោះ​ធ្វើ​ដូច្នេះ​ដូច​យើង​បដិសេធ​ចោល​ការ​រីកចំរើន ការ​អភិវឌ្ឍន៍ ស្នាដៃ និង ការប្រឹងប្រែង​របស់​មនុស្ស​ជំនាន់​ថ្មី​អញ្ចឹង។ ការ​មិន​ព្រម​ទទួល​យក​របស់​ថ្មី​បាន​ធ្វើ​អោយ​អ្នក​ថ្មី​បាក់​ទឹក​ចិត្ត​ តូច​ចិត្ត ខក​បំណង​យ៉ាង​ខ្លាំង តួ​យ៉ាង​ដូច​ចាស់​ៗ​គាត់​ស្តាប់​តែ​បទ​ចំរៀង​របស់​លោក ស៊ីន ស៊ីសាមុត គាត់​ដាច់​ខាត​មិន​ទទួល​យក​ចំរៀង​អ្នក​ថ្មី​តែ​ម្តង ហើយ​ចំនុច​ដែល​គាត់​មិន​ទទួល​ស្គាល់​វា​ហាក់​បី​ដូច​ជា​គួរ​អោយ​ចង់​សើច​​ព្រោះ​តែ​គាត់​ថា​សំលេង​រលាក់​មិន​ដូច​លោក​ ស៊ីន ស៊ីសាមុត អញ្ចេះ​អញ្ចុះ​ទៅ។ ខ្ញុំ​ធ្លាប់​លឺ​ពួគ​គាត់​និយាយ​ថា “ព្រាប​ សុវត្ត​ បើ​នៅ​ជំនាន់​ ស៊ីន ស៊ីសាមុត​ បាន​ត្រឹម​ធ្វើ​ជា​អ្នក​វាយ​ស្គរ​តែ​ប៉ុណ្ណោះ” នេះ​ជា​ការ​បន្តុះ​បង្អាប់​ដ៏​ល្ងង់ខ្លៅ​មួយ វា​ជា​ការ​ពិបាក​អោយ​មនុស្ស​ម្នាក់​ផ្សេង​ មាន​បំពង់​ក​ផ្សេង​​អោយ​ច្រៀង​ដូច​មនុស្ស​ម្នាក់នោះ​​ទាំង​ស្រុង​វា​ទៅ​មិន​រួច​នោះ​ទេ “ព្រាប សុវត្ត​ មិន​អាច​ច្រៀង​អោយ​ដូច​លោក ស៊ីន ស៊ីសាមុត ហើយ​ចំនែក​លោក​ ស៊ីន ស៊ីសាមុត​ ក៏​មិន​អាច​ច្រៀង​ដូច​លោក ព្រាប​ សុវត្ត​ ដែរ”។ ការ​និយម​ជ្រុល​វា​​ជា​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​​មួយ​​ ដែល​វា​កំពុង​កើត​ឡើង​ក្នុង​សកលលោក​សព្វ​ថ្ងៃ​នេះ ដូច​អ្នក​កាន់​សាសនា​មូស្លីម​មួយ​ចំនួន​ប្រើ​គ្រាប់​បែក​អត្តឃាត​សំលាប់​មនុស្ស​ដោយ​មាន​ជំនឿ​ថា​ការ​ធ្វើ​ដូច្នេះ​ដើម្បី​ព្រះ​​អាឡា ហើយ​បន្ទាប់​ពី​ស្លាប់​ភ្លាម​បាន​ចំនួន​ ៧ ថ្ងៃ​ព្រះ​អាឡា​នឹង​​ជួយ​អោយ​ចាប់​ជាតិ​ជា​ថ្មី។
-មាន​រឿង​មួយ​ខ្ញុំ​នឹង​និយាយ​ប្រាប់​ ពាក្យ​​​ស្តាប់​ទៅ​មិន​សូវ​ពិរោះ​តែ​សុំ​អភ័យ​ទោស​ជា​មុន គេ​ថា​ចាស់​ៗ​ជំនាន់​មុន​ស្រលាញ់​ចំរៀង​លោក​ ស៊ីន ស៊ីសាមុត ខ្លាំង​ណាស់​ទោះ​បី​លោក ស៊ីន​ ស៊ី​សាមុត ស្រែក​ច្រៀង​ថា “អាចម៍ អាចម៍ អាចម៍” ក៏​នៅ​តែ​ពិរោះ​ដែរ។

14. វឌ្ឍនា - 19/09/2010

គ្រាន់តែប៉ុណ្ណឹងក៏ហាមដែរ! យ៉ាប់!

15. prakieth - 01/10/2010

សម័យនេះគឺជាសម័យទីផ្សារ សារី ហេតុអ្វីដិញថ្លៃមិនបាន ឪ្យតែសមីខ្លួន
យលព្រមទៅបានហើយ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: