jump to navigation

តើ​មាន​បរិមាណ​ទឹក​ប៉ុន្មានដែរ​នៅ​​លើ​ផែនដី? 18/09/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ផ្សេង​ៗ.
Tags: ,
trackback

ដើម្បី​ងាយ​ស្រួល​ពន្យល់​​យើង​គិត​ដូច្នេះ​ ប្រសិន​ផែនដី​មាន​ទំហំ​ប៉ុន​បាល់​បោះ (Basketball) អញ្ចឹង​ទឹក​ដែល​មាន​លើ​ផែនដី​គឺ​ស្មើ​នឹងបរិមាណ​ទឹក​ដែល​យើង​យក​មក ចាក់​ បំពេញ​គ្រាប់​​​​ប៉េងប៉ុង​មួយ​គ្រាប់។ បើ​គិត​ជា​គូប​គឺ​វា​ស្មើ​នឹង ១.៣៣២ ពាន់​លានគីឡូម៉ែត្រ​គូប (1.332 billion cubic kilometers) នេះ​យោង​តាម​ការ​សិក្សា​ថ្មី​មួយ​ពី​ U.S. Geological Survey ដែលថា មាន ៧២ ភាគរយ​នៃ​ផែនដី​គ្រប​ដណ្តប់​ដោយ​ទឹក ប៉ុន្តែ​ ៩៧ ភាគរយ​នៃ​ទឹក​នេះ​គឺ​ជា​ទឹកប្រៃ​ដែល​មិន​អាច​ផឹក​បាន។

David Gallo បាន​និយាយ​ថា “អត់​មាន​ទឹក​ច្រើន​ទាល់​តែ​សោះ​នៅ​លើ​ផែនដី”។ David Gallo ដែល​ជា​សាគរសាស្ត្រិន​ម្នាក់​នៅ​ឯវិជ្ជាស្ថាន​ Woods Hole Oceanographic Institution (WHOI) ក្នុង​រដ្ឋ Massachusetts សហរដ្ឋអាមេរិក។

សមុទ្រ​បង្កើត​អោយ​មាន​ស្រទាប់​ទឹក​ដែល​លាត​សន្ធឹង​ ២៤០០០ គីឡូម៉ែត្រជុំវិញ​ផែនដី​ ហើយ​ជំរៅ​ជា​មធ្យម​គឺ​ជ្រៅ​ជាង ៣.២ គីឡូម៉ែត្រ។ ប្រសិន​ជា​អ្នក​ចាក់​ទឹក​ទាំង​អស់​ទៅ​លើ​សហរដ្ឋអាមេរិក​ នោះ​សហរដ្ឋអាមេរិក​តែ​មួយ​ក៏​អាច​ផ្ទុក​ទឹក​នេះ​បាន​ដែរ​ ដោយ​អ្នក​បង្កើត​ជា​បឹង​មួយ​ដែល​មាន​ជំរៅ ១៤៥ គីឡូម៉ែត្រ។

David Gallo បាន​និយាយ​ថា “វា​ហាក់បីដូចជា​មាន​ទឹក​ច្រើន​ណាស់​នូវ​អ្វី​ដែល​យើង​​ឃើញ តែ​សូម្បី​តែ​អ្វី​ដែល​យើង​ ឃើញ​នឹង​ភ្នែក​​​ផ្ទាល់​ក៏​នៅ​តែ​អាច​គេ​បោកប្រាស់​បាន​ដែរ”

គាត់​បាន​និយាយ​ទៀត​ថា​ ប្រសិន​ផែនដី​គឺ​ជា​ផ្លែ​ប៉ោមមួយ​​អញ្ចឹង​ស្រទាប់​ទឹក​នោះ​នឹង មាន កំរាស់​ស្តើង ​ជាង​សំបក​ផ្លែប៉ោម​នោះ​ទៅ​ទៀត។ ហើយ​បើ​និយាយ​អំពី​ទឹក​សាប (Freshwater) គឺ​កាន់​តែ​តិច​ខ្លាំង​ណាស់​ទៅ​ទៀត។

“សំរាប់​មនុស្ស​ជាតិ​ដើម្បី​លូតលាស់ និង រស់នៅ​យើង​ត្រូវការ​ប្រោះ​ព្រំ​ទឹក​ដែល​មាន​តិចតួច​នោះ​អោយ​ត្រូវ​កន្លែង អោយ​ត្រូវ​ពេល និង អោយ​ត្រូវ​បរិមាណ”។

ខាង​ក្រោម​នេះ​ជា​ទឹក​សាប​ដែល​បាចសាច​នៅ​លើ​ផែនដី

-៧០ ភាគរយ​គឺ​នៅ​កក​ជាប់​នឹង​ភ្នំ​ទឹកកក

-តិច​ជាង​​មួយ​ភាគរយ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ហើយ

-ប្រទេស​ចំនួន ៦ (ប្រេស៊ីល រុស៊្សី កាណាដា ឥណ្ឌូនេស៊ី ចិន និង កូឡុមប៊ី) មាន​ផ្ទុក

ទឹកសាប​ដល់​ទៅ ៥០ ភាគរយ។

-មួយភាគបី​នៃ​ប្រជាជន​ទូទាំង​សកលលោក​រស់​នៅ​ក្នុង​ប្រទេស​ដែល​​ខ្វះ​ខាត​ទឹក

មាន​បរិមាណ​ទឹក​សាប​ជា​ច្រើន​ទៀត​ដែល​នៅ​ក្នុង​ដី​ដែល​មិន​នៅ​លាយ​ឡំ​ជាមួយ​នឹង

ស្រទាប់​លើ​នៃ​ផែនដី នេះ​យោង​តាម USGS។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: