jump to navigation

អាមេរិក​សុំទោស​ហ៊្វីលីពីន​រឿង​ដាក់​ទង់ជាតិ​បញ្ច្រាស 28/09/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , ,
trackback

សារព័តិមាន Reuters ចុះ​នៅ​ថ្ងៃ​ទី ២៧ ខែ កញ្ញា ឆ្នាំ ២០១០​ អោយ​ដឹង​​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​សូមខ​មាទោស​ចំពោះ​ការ​ដាក់​ទង់ជាតិ​ប្រទេស​ ហ៊្វីលីពីន​បញ្ច្រាស​ (ខាង​លើ​នៅ​ក្រោម ខាង​ក្រោម​នៅ​លើ) នៅ​ឯ​ហេតុការណ៍​មួយ​នៅក្រុង ញូយ៉ក ដោយ​មាន​ការ​ចូលរួម​ពី​លោក​ប្រធានាតិបតី​ បារ៉ាក់ អូបាមា នៅ​ថ្ងៃ​សុក្រ​សប្តាហ៍មុន​ ដែល​គេ​ហៅ​ភាពខុស​ឆ្គង​ដោយ​​ចេតនា​មួយ​នោះ​ថា​ជា​ “Honest Mistake”។

“សូម​មើល​រូប​ទង់ជាតិ​របស់​ហ៊្វីលីពីន​ដែល​ពន្យួរ​ត្រឹមត្រូវ”

ទង់ជាតិ​របស់​ហ៊្វីលីពីន​ដែល​មាន​ពណ៌លាយ​គ្នា ក្រហម-ស-ខៀវ តាក់តែង​ដោយ​ផ្កាយ​ពណ៌លឿង​​​ជាច្រើន​នោះ​បាន​កំពុង​បក់​រវិច​ៗ​​ដោយ​​ ពណ៌ក្រហម​នៅ​ពី​លើ​ពណ៌​ខៀវ​ទៅ​វិញ នៅ​ពេល​ដែល​លោក​ អូបាមា ជួប​ជាមួយ​ដៃគូ​របស់​គាត់​គឺ​លោក​ប្រធានាតិបតី​ហ៊្វីលីពីន បិនីណូ អាគីណូ (Benigno Aquino) នៅ​កំឡុង​ពេល​ការ​ជួបជុំ​មួយ​នៃ​សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍ រឺ ហៅ​កាត់​ថា​អាស៊ាន (Association of Southeast Asian Nations = ASEAN)។

“ចំពោះ​ប្រជាជន​ហ៊្វីលីពីន​​​​ទង់ជាតិ​ដែល​ដាក់​បញ្ច្រាស​​គឺ​ជា​សញ្ញា

បញ្ជាក់​ថា​ប្រជាជាតិ​គឺ​កំពុង​​តែ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សង្គ្រាម”

Rebecca Thompson ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​ ម៉ានីល​ នៃ​ប្រទេស​ហ៊្វីលីពីន​បាន​និយាយ​ថា “នេះ​ជា​កំហុស​ដ៏​ស្មោះត្រង់​មួយ (ដែល​មិនមាន​អ្វី​លាក់លៀម​ពីក្រោយ​រឿង​នេះ​) សហរដ្ឋ​អាមេរិក​អោយ​តំលៃ​ដ៏​មហិមា ចំពោះ ទំនាក់ទំនង និង ដៃគូ​ដ៏​ជិតស្និត​ជាមួយ​នឹង​ប្រជាជន​ហ៊្វីលីពីន” Rebecca Thompson មិន​បាន​និយាយ​ទេ​ថា​អ្នកណា​ជា​អ្នក​ធ្វើ​កំហុស​នេះ​ឡើង ហើយ​តើ​វា​កើត​ឡើង​យ៉ាង ដូចម្តេច​៕៚

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: