jump to navigation

ចិន​រាំងខ្ទប់​ការស្រាវជ្រាវ​រក​ “Nobel Peace Prize” 10/10/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , ,
trackback

ប្រទេស​មួយ​ដែល​រដ្ឋាភិបាល​ខ្មែរ​យកមក​​ ដើរ​តាម និង ឈរ​លើ​គោល​​នយោបាយ​​តែ​មួយ ប្រទេស​មួយ​ដែល​ស្តេច​ចំណាស់​របស់​ខ្មែរ​ស្រលាញ់​ជាង​ប្រទេស​ខ្លួន ដែល​តែងតែ​សំងំ​ លាក់ កាយ​ពេល​ដែល​នយោបាយ​របស់​គាត់​ត្រូវ​បរាជ័យ​ ក្រោយ​ការ​ពាំនាំ​​របប នយោបាយថ្មី​​ដូរ​ខោ​អាវ​ពណ៌​ទៅ​ស្លៀក​ខោអាវ​ខ្មៅ​ ប្រមូល​អ្នក​ក្រុង​ចូល​ក្នុង​ព្រៃ បោះចោល​ឡាន​ទៅ​ជិះ​រទេះ​ យក​អ្នក​ចេះ​ដាក់​គុក​យក​អ្នក​ល្ងង់​ជា​ប្រធាន និង នយោបាយ​ដ៏​ឆ្លាត​វាងវៃ​ នយោបាយ​ឈ្នះ​ៗ​របស់​ព្រះអង្គ​ ដែល​ធ្វើ​អោយ​សកល​លោកទាំង​មូល​ស្គាល់​ប្រទេស​កម្ពុជា​គឺ​ការ​ដឹក​នាំ​ប្រទេស ​ដែល​មាន​ប្រជាជន​សរុប ចំនួន ៧ លាន​​ទី​បំផុត​​នៅ​សល់​តែ ៤ លាន​នាក់ (ឆ្លាត​មែន​ព្រះអង្គ​ មិន​បាន​​សរសើរ​មិន​អស់​ចិត្ត)។

អីឡូវ ​នេះ​ប្រទេសដែល​ធ្លាប់​លក់​អាវុធ​ទៅ​អោយ​ខ្មែរ​សំលាប់​ខ្មែរ​ ដោយ​ថែមអោយ​​ចប បង្គីរ កាំបិត ពូថៅ​ (Bonus) មួយ​ចំនួន​មួយ​នេះ​គឺ​ប្រទេស​ចិន​​កុម្មុយនិស្ត​​នេះ​កំពុង​រាំង​ខ្ទប់​សូម្បី​ការ​ ស្រាវជ្រាវ​លើ​អ៊ីនធើណេត​ ការ​ស្រាវ​ជ្រាវ​តាម​គេហទំព័រ​ផ្សេង​ៗ​ក្នុង​ប្រទេស​​របស់​ខ្លួន។

អ្នក ​​នៅ​ក្នុង​ប្រទេស​ចិន​ទាំង​មូល​មិន​អាច​រក​ឯកសារ​ណាមួយ​ឃើញ​នោះ​ទេ​ប្រសិន​ ឯកសារ​ណា​ដែល​ទាក់ទង​នឹង​អ្នក​ឈ្នះ​ពាន​រង្វាន់​ណូបែល​សន្តិភាព “Nobel Peace Prize” នេះ​ក៏​ព្រោះ​តែ​កាល​ពី​ម្សិលមិញ​នេះ​លោក​ Liu Xiaobo ដែល​ជា​អ្នក​ប្រឆាំង​នឹង​របប​កុម្មុយនិស្ត​ផ្តាច់​ការ​មួយ​នេះ​បាន​ទទួល​ពាន ​រង្វាន់​ណូបែល​សន្តិភាពពី​ប្រទេស ស៊ុយអែត។

ក្នុង​ការ​ស្រាវ​ជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធើណេត​ដោយ​អ្នក​វាយ​ពាក្យ “Nobel Peace Prize” រឺ “Liu Xiaobo” នឹង​ត្រូវ​បាន​គេ​រាំង​ខ្ទប់​ដោយ​ Great Firewall របស់​ប្រទេស​ចិន​៕៚

មតិ»

1. kaunkhmer2008 - 11/10/2010

*Yes you are a Good Neak chhnai Ha chrokk khmer,I am support you ideas 100%.you are a New khmer intellectual with full National consience and not Blind and Deaf like Soy so pheap nor choum kosal.
KHMER1970

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 12/10/2010

im not anti-government, im not anti-oppsition party, but im anti-bad people and political system which drives cambodia to hell. i don’t want to be compared, i don’t want to be higher than others, equality is the best thats why i have been whining like a kid because of the difference between the poor n the rich in my country.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: