jump to navigation

រឿងផ្ទាល់​ខ្លួន៖ សួស្តី​មនុស្ស​ដែល​បង​ស្រលាញ់ 21/11/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ស្នេហា.
Tags: , , , ,
trackback

សួស្តី​មនុស្ស​ដែល​បង​ស្រលាញ់!

ប៉ុន្មាន​ថ្ងៃ​នេះ​បង​មិន​សប្បាយ​ចិត្ត​ទាល់ តែ​សោះ​មាន​បញ្ហា​ជាច្រើន​ដែល​មាន​មនុស្ស មួយ​ចំនួន នាំ​វា​មក​អោយ​បង​គិត​នៅ​ពេល​ដែល​គេ​ទាំង​នោះ​បាន​ដឹង​រឿង​របស់​ពួក យើង។ ថ្មី​ៗនេះ​​បង​លេង​សើច​ជា​ច្រើន ហាក់​បី​ដូច​ជា​ព្យាយាម​គេច​វេស​ពី​ការ​ពិត និយាយ​ពាក្យ​មិន​ពិរោះ​ស្តាប់​ជាមួយ​អូន ដែល​វា​ហាក់​ដូច​​ជា​មិន​គោរព​ដល់​អូន​បន្តិច​សោះ តែ​ទោះ​យ៉ាង​ណា​បង​ដឹង​ថា មនុស្ស​ដែល​បង​ស្រលាញ់​ម្នាក់​នេះ នឹង​អនុគ្រោះ​អោយ​បង ហើយ​យល់​ចិត្ត​បង​បាន​ច្រើន​ជាង​គេ។

បង​គិត​ច្រើន​មែន​ទែន គិត​ថា​តើ​នឹង​មាន​ឧបសគ្គ​ធំ​ទេ ក្នុង​ដំណើរ​ជីវិត​ស្នេហា​រ​បស់​ពួក​យើង​នា​ពេល​អនាគត? មាន​ពេល​ខ្លះ​បង​ខ្លាច​រឿងរ៉ាវ​ដែល​អាច​កើត​ឡើង​ដោយ​ប្រការ ណា​មួយ ហើយ​ធ្វើ​អោយ​ស្នេហា​ពួក​យើង​ទាំង​ពីរ​រង្គោះរង្គើ បង​ខ្លាច​ខ្យល់​មួយ​បក់​មក​យ៉ាង​ខ្លាំង ហើយ​ធ្វើ​អោយ​អូន​ប៉ើង​រសាត់ តាម​ខ្យល់​នោះ​បាត់​ទៅ ដោយ​បន្សល់​អោយ​បង​នៅ​តែ​​ម្នាក់​ឯង បង​ខ្លាច​ថា​ស្រលាញ់​អូន​កាន់​តែ​យូរ​កាន់​តែ​ច្រើន បង​មិន​អាច​ទទួល​យកបាន​​នូវ​ការ​បាត់​បង់​អូន បង​ខ្លាច​មែន​ទែន បង​ខ្លាច​ណាស់​អូន​ដឹង​ទេ?

យប់​មិញ​បង​កេង​ភ្ញាក់​ៗ ជា​ច្រើន​សារ​មិន​ដឹង​មាន​រឿង​អ្វី​បាន​កើត​ឡើង​នោះ​ទេ តែ​ព្រះអើយ​អូន​ដឹង​ទេ​គ្រប់​ពេល​ដែល​បង​ភ្ញាក់ ក្លិន​អាវ​អូន​ដែល​នៅ​ក្បែរ​ខ្លួន​បង មាន​ឥទ្ធិពល​យ៉ាង​ពិសេស​ម​កកាន់​ច្រមុះ​បង ធ្វើ​អោយ​បង​ញញឹម​ទាំង​កណ្តាល​យប់ បង​ទាញ​អាវ​អូន​មក​ថើប​ហើយ​ថើប​ទៀត ថើប​ទាល់​តែ​បង​លង់​លក់​ក្នុង​ដំណេក​ម្តង​ទៀត បាត់​ទៅ។

ស្រលាញ់​អូន​ម្នាក់​ធ្វើ​អោយ​បង​មាន​ក្តី​សុខ​ផង និង កើត​ទុក្ខ​ផង ស្រលាញ់​អូន​ម្នាក់​ធ្វើ​អោយ​បង​ចេះ​ស្រមើ​ស្រមៃ វង្វេង​វង្វាន់ និង រស់នៅ​ក្នុង​ភព​មួយ​ដែល​បង​មិន​ដឹង​ថា ភព​មួយ​នោះនៅ​ឯណា និង មាន​ឈ្មោះ​អ្វី? តែ​បង​គ្រាន់​តែ​ដឹង​ថា​បង​អាច​ទៅ​ដល់​ភព​នោះ​បាន​យ៉ាង​ងាយ ដោយ​គ្រាន់​តែ​បង​គិត​ដល់​អូន មើល​រូបថត​អូន ស្តាប់​សំលេង​អូន។

បង​មិន​ដឹង​ទាល់​តែ​សោះ​ថា​ស្រលាញ់​អូន​បង​ទទួល​បាន អារម្មណ៍​ពិសេស​យ៉ាង​នេះ​ទេ ពេល​បង​រៀបរាប់​រឿង​នេះ បង​ក្តុកក្តួល​ក្នុង​ចិត្ត​មែន​ទែន បង​ស្ទើរ​តែ​ស្រក់​ទឹកភ្នែក​ទៅ​ហើយ បង​ក្តុក​ក្តួល​ដោយ​ឃើញ ស្នេហា​ដ៏​កំសត់​របស់​ពួក​យើង​ទាំង​ពីរ​នាក់​នេះ គួរ​អោយ​អាណិត អាណិត​ដែល​មិន​ដឹង​អ្នក​ណា​កំណត់​មក​យ៉ាង​នេះ អោយ​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា តែ​មិន​អាច​កាន់​ដៃ​គ្នា អង្អែល​សក់​គ្នា​លេង ច្របាច់​ច្រមុះ​គ្នា​លេង ខាំ​ម្រាម​ដៃ​គ្នា​លេង​រហូត​ដល់​ជាំ មិន​អាច​ស្និត​ស្នាល​នឹង​គ្នា។

អូនហា៎! អូន​ផ្តេក​ខ្លួន​អូន​បាន​ទេ ផ្តេក​ខ្លួន​អូន​មក​លើ​ដើម​ទ្រូង​បង អោយ​បង​អោប​អូន អោយ​បង​ថើប​សក់​អូន ថើប​ថ្ងាស​អូន អោយ​បង​ទទួល​កំដៅ​ដែល​ចេញ​ពី​ខ្លួន​អូន បង​ពិត​ជា​ត្រូវការ​ខ្លាំង​ណាស់​អូន​ដឹង​ទេ? ត្រូវ​ការ​អោប​អូន​អោយ​យូរ អោយ​ក្តៅ​ឧណ្ណ​ៗ​បែប​នេះ ក្តៅ​ដូច​ជា​កំដៅ​នៅ​ខែ​ចេត្រ​កណ្តាល​វាល​ស្រែ​ប្រាំង។

បង​ត្រូវ​បញ្ចប់​ត្រឹម​នេះ​ហើយ ព្រោះ​បង​មើល​អក្សរ​លែង​ឃើញ ដោយ​សារ​តែ​ទឹក​ភ្នែក​របស់​បង​ហូរ​ស្រក់​មក​ច្រើន​ពេក។ ស្រលាញ់​អូន ស្រលាញ់​អូន ស្រលាញ់​អូន!!!!

“ថ្ងៃ​ទី ២១ ខែ វិច្ឆិការ ឆ្នាំ ២០១០”

Related Articles

មតិ»

1. ផ្កាយដុះកន្ទុយ - 22/11/2010

កើត​អី​ហ្នឹង​បង​វ៉ារី​??? គេ​ទៅ​ណា​ហ្នឹង​???

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 22/11/2010

ខ្យល់​គួច​យក​គេ​ទៅ​បាត់​ហើយ 😦

2. Sochenda - 23/11/2010

ស្តាប់ទៅពិតជាកំសត់ណាស់ បើសិនជានាងបានដឹង នាងច្បាស់ជារំភើបចិត្ត ។ ខ្ញុំគិតថានាងជាមនុស្សមានសំណាងម្នាក់ ព្រោះមានវ៉ារី ស្រលាញ់ និងគិតដល់ នាងបែបេនះ ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 29/11/2010

អរគុណ​ច្រើន​ដែល​គិត​ថា​វា​កំសត់ ដូច្នេះ​គោល​បំណង​របស់​ខ្ញុំ​​បាន​សំរេច​​ហើយ ព្រោះ​ខ្ញុំ​ព្យាយាម​សរសេរ​វា​អោយ​កំសត់​បែប​នេះ។ តែ​ទោះយ៉ាង​ណា​កុំ​ព្រួយ​បារម្ម​អី​ខ្ញុំ​មិនមាន​រឿង​អ្វី​នោះ​ទេ 😳

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 29/11/2010

រឿង​កំសត់​មួយ​នេះ​ទើប​តែ​បាន​សរសេរ​ហើយ​ដាក់​ប្រកាស​បាន​តែ​ប៉ុន្មាន​ថ្ងៃ ស្រាប់​តែ​រឿង​មហា​សែន​កំសត់​មួយ​ទៀត​​បាន​កើត​ឡើង នោះ​គឺ​សោកនាដកម្ម​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​នោះ​ឯង។ ខ្ញុំ​មាន​អារម្មណ៍​ខ្លាច​ក្នុង​ការ​សរសេរ​រឿង​កំសត់​អញ្ចឹង​ណាស់ ខ្លាច​នាំ​ប្រថ្នូល​មិន​ល្អ​បែប​នេះ​មកទៀត 😦


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: