jump to navigation

ចលាចល​ជាន់​គ្នា​ស្លាប់​ច្រើន​ជាង ១៨០ នាក់​នៅ​ភ្នំពេញ 22/11/2010

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

តាម​សារព័តិមាន​ពី​ប្រទេស​កម្ពុជា​នា​ទី​ក្រុង​ភ្នំពេញ​បាន​អោយ​ដឹងនៅ​យប់​ថ្ងៃ ចន្ទ ទី ២២ ខែ វិច្ឆិការ ឆ្នាំ ២០១០ ថា​មាន​ការ​កើត​ចលាចល​មួយ​​នៅ​កោះពេជ្រ​ដែល​បណ្តាល​មក​ពី​មនុស្ស​ណែនណាន់​តាន់​តាប់ ហើយ​ជ្រួល​ច្របល់​រត់​ជាន់​លើ​គ្នា។ ក្នុង​ហេតុការណ៍​នោះ​បាន​បណ្តាល​អោយ​មនុស្ស​ចំនួន​យ៉ាង​ហោច​ណាស់​ច្រើន​ជាង ១៨០ នាក់​ស្លាប់​បាត់​បង់​ជីវិត។


លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និយាយ​ថា​មាន​មនុស្សចំនួន​ច្រើន​ជាង ១៨០ នាក់​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នៃ​ចលាចល​រត់​ជាន់​គ្នា​នោះ ហើយ​មាន​មនុស្ស​ចំនួន​ច្រើន​រយ នាក់ទៀត​​បាន​រង​របួស​ ហើយ​កំពុង​តែ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ។

គួរ​បញ្ជាក់​ថា​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ឆ្នាំ ២០១០ នេះ​មាន​មនុស្ស​មក​ចូលរួម​គ្រប់​ទិស​ទីទូទាំង​​ប្រទេស​យ៉ាង​ហោច​ណាស់​ក៍ពីរ​លាន​នាក់​ដែរ។ ហើយ​នៅ​យប់​ចុង​ក្រោយ​នៃ ពិធី​បុណ្យ​អុំ​ទូក​នេះ​មនុស្ស​យ៉ាង​ច្រើន​ បាន​សំរុក​ឆ្លង​ស្ពាន​ទៅ​កាន់​កោះ​ពេជ្រ​ដើម្បី​មើល ការ​សំដែង​ដែល​មាន​តារា​ល្បី​ៗ​ជា​ច្រើន​ក្នុង​ប្រទេស​មក​ចូល​រួម។

រហូត​ដល់​ពេល​នេះ​ចំនួន​​នៃ​អ្នក​ស្លាប់​កាន់តែ​កើន​​ឡើង​ជា​បន្ត​បន្ទាប់​ ដែល​អីឡូវ​ចំនួន អុ្នក​ស្លាប់​មាន​ចំនួន ច្រើន​ជាង​ ៣០០ នាក់​ទៅ​ទៀត។ សូម​ចូល​រួម​ចែក​រំលែក​​ទុក្ខ​ដ៏​គួរ​អោយ​សែន​រន្ធត់​នេះ​ផង សូម​អោយ​អ្នក​ដែល​បាន​បាត់​បង់​ជីវិត​ សូម​ទៅ​កាន់​សុគតិ​ភព​!!!

  • ចង់​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ ចុច​ទីនេះ

មតិ»

1. sambatt - 23/11/2010

រន្ធត់់ចិត្តណាស់់!មិនដែលឮទេឧប្បត្តិហេតុដ៏អាក្រក់់នេះ!
ឥឡូវចំនួនអ្នកស្លាប់់ឡើងដល់់ជិត៣៥០នាក់់ហើយ គឺ
ប្រហែលស្មើរនឹងចំនួនអ្នករបួសដែរ។ភាគច្រើននៃអ្នកស្លាប់់
គឺស្រ្តី។

2. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 23/11/2010

ពិត​ជា​ដំណឹង​គួរ​អោយ​រន្ធត់​ពន់​ពេក​ក្រៃ។ សប្បាយ​ប្រែ​ក្លាយ​ទៅ​ជា​ទុក្ខ 😦

3. ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 23/11/2010

មិន​ដឹង​ថា​នៅ​ពេល​នោះ​ពួក​គេ​ភ័យ​រន្ធត់​ និង ឈឺ​ចុកចាប់​ប៉ុណ្ណា​នោះ​ទេ? សូម​អ្នក​ទាំង​អស់​នោះ​បាន​ទៅ​ដល់​កន្លែង​សុខ​សប្បាយ​!

4. សង្ខេប “ មហា​សោកនាដ​កម្ម​កោះ​ពេជ្រ” (បន្ថែម) | តៀមកាហ្វេ "ភូមិ​យើង" - 23/11/2010

[…] […]

5. sambatt - 23/11/2010

សូមអ្នកទំាងអស់់ដល់់សុគតិភព!
ការផ្អើលនឹងអ្វីមួយមិនពិត ឫមិនពិត គួរតែមានតម្រួតមើលខុសត្រូវ
។ត្រូវរដ្ឋាភិបាលដាក់់តម្រួតអោយច្រើនសមរម្យដើម្បី
ទបស្កាត់់ការផ្អើលដែលមិនទំនង ដែលជាការបង្អើលគ្មានហេតុផល។ខ្ញុំ
គិតថារដ្ឋាភិបាល ជាអ្នទទួលខុសត្រូវច្រើនក្នុងរឿងហ្នឹង ពីព្រោះ
តម្រួតត្រូវតែមានច្រើនដើម្បីមើលការខុសត្រូវ ..មិនត្រូវអោយជនមួយក្រុមណាចេះតែធ្វើអោយមានការផ្អើលប្រកប
ដោយមានការគ្រោះថ្នាក់់ដ៏មហវិនាសអន្តរាយដល់់ជីវិតដ៏
សន្ធឹកសន្ធាប់់បែបនេះទេ!!!សប្បាយក្លាយជាទុក្ខពេលនេះ ហើយក៏ជាមេរៀនមួយសំរាប់់អ្នករាល់់គ្នាដែរ។សូមប្រយ័ត្នទាំងទាំងអស់់គ្នា
ក្នុងពេលជួបជុំគ្នាច្រើនកុះករបែបនេះ មិនមែនធម្មតាទេ៖តែកាលណាផ្អើលមួយតែបន្តិចក៏អាចបង្កគ្រោះថ្នាក់់
ដ៏ធំបានដែរ។មេរៀននៃជីវិត៖កុំសប្បាយភ្លេចខ្លួន!!!

6. សង្ខេប “ មហា​សោកនាដ​កម្ម​កោះ​ពេជ្រ” (បន្ថែម13:55) | តៀមកាហ្វេ "ភូមិ​យើង" - 23/11/2010

[…] […]

7. សង្ខេប “ មហា​សោកនាដ​កម្ម​កោះ​ពេជ្រ” (បន្ថែម14:04) | តៀមកាហ្វេ "ភូមិ​យើង" - 23/11/2010

[…] […]

8. មេឃា - 23/11/2010

មិនមែន​ជា​លើក​ទី​១ទេ​នៃ​ប្រវត្តិពិធី​បុណ្យ​អុំទូក ព្រឹត្តិការណ៍​របៀបនេះ​បានកើត​មាន​ឡើង​ម្តង​រួច​មក​ហើយ​នា​ឆ្នាំ ១៩៩៤ មានមនុស្ស​ជាច្រើន​បានត្រូវស្លាប់​និង​របួស ភាគច្រើននៅ​ក្នុង​របង​ព្រះ​បរមរាជវាំងដែលជាកន្លែង​បឹទជិតម្តុំវិហារ​ ព្រះកែវមរកត​ មុខវាំងនិង​សូនច្បារមុខរដ្ឋសភាចាស់​​។គឺជា​​ចលាចល​​ចេតនានៃ​ការរុញ​ច្រាន​ គ្នាពីដំបូង​បន្ទរដោយ​ការហ៊ោរ​កញ្ជ្រៀវ​ពីហ្វូង​មនុស្ស​​ដែលភាគច្រើន​ ជាយុវជន​គ្មាន​ការគឹតគូរ​អ្វីទាំងអស់ រហូត​ដល់​មាន​ការភ័យ​ខ្លាច​ដែល​មិន​ដឹង​ប្រកដ​ពី​មូល​ហេតុ​អ្វី​ កាលនោះ​ការស្លាប់និង​របួស​មាន​តិច​តូច​ដោយ​សារ​ទីធ្លារ​បើក​ចំហរ​ អ្នកដែលរងគ្រោះ​គឺ​ដោយ​សារ​គ្មាន​ច្រកចេញដូច​កោះ​ពេជ្រ​ពេល​នេះ​អញ្ចឹង។
អាជ្ញាធរ ​គួរ​តែ​មាន​ការ​ប្រយ័ត្ន​ចំ​ពោះទី​កន្លែង​ណា​ដែល​ចង្អៀត​និង​ត្រូវ​ប្រ​កាស ​អាស័ន្ន​តាម​ម៉េក្រូ​នៅ​ពេល​ដែល​យល់​ថា​មាន​សភាព​មិន​ល្អ ។
ខ្ញុំសូមចូលរួម​មរណះ​ទុក្ខ​ដោយ​ក្រៀមក្រំ​បំផុត ។

9. ikhmerhome - 23/11/2010

ពេលឮដំណឹងនេះភ្លាម ខ្ញុំសែនរន្ឋត់ណាស់! សប្បាយប្រែជាទុក្ខ 😦

10. សង្ខេប “ មហា​សោកនាដ​កម្ម​កោះពេជ្រ” (បន្ថែម14:04) | តៀមកាហ្វេ "ភូមិ​យើង" - 23/11/2010

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: