jump to navigation

ក្រអូប​ជាង​ក្លិនផ្កាណាគ្រី 15/01/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ស្នេហា.
Tags: , ,
trackback

ទើបតែមើលរូបថតរបស់អូន​ហើយ មើលម្តងហើយម្តងទៀត​ហើយ​ក៏​សំរេចចិត្ត​សរសេរ សារ​នេះទៅ។ តាមការពិតបង​ចង់សរសេរច្រើនដងមកហើយ តែ​ចេះ​តែ​មាន​អារម្មណ៍​ថា​មិន​សូវស្រួលក្នុងចិត្ត ត្បិតអីពេលសរសេរចង់រៀបរាប់ពីអារម្មណ៍ខ្លួនមែនទែន តែ​វា​មិន​សក្កសម​ក្នុង​ការ​សរសេរ​ពាក្យ​ផ្អែមល្អែម​ទាំង​ឡាយ​នោះ​ ទៅ​កាន់​មនុស្ស​ស្រី​ម្នាក់ ដែល​ត្រូវ​​គេ​​ឃុំ​​គ្រង​​ទុក​​ក្នុង​​របង​​សំរាប់​​អោយ​​អ្នក​​ដទៃ​នោះ​ទេ​។

គ្រាន់ ​តែ​ចង់​ដឹង​ថា​​ ការ​យល់ព្រម​ទៅរៀបការ​ ជាមួយ​មនុស្ស​ប្រុស​ម្នាក់​នោះ​ ព្រោះ​តែ បណ្តាំ​​ឪពុក​ម្តាយ​នៅ​ក្នុង​អតីតកាល ​នឹង​ធ្វើ​អោយ​អូន​ជួប​នឹង​សុភមង្គលឬ​​ទេ? អូន​និយាយ​ថា​ប្រសិន​បើ​អូន​មិន​ស្ថិត​ក្នុង​ចំណង​ យើង​ទាំង​ពីរ​នឹង​មាន​អ្វី​ល្អ​ប្រសើរ​ជាង​នេះ ប្រសិន​បើ​​អូន​​អាច​ស្រាយ​ចំណង​នោះ​បាន​ អូន​​នឹង​មិន​ចាំ​ដល់​​ថ្ងៃ​ស្អែក​ហើយ​យើង​ទាំង ពីរ​ក៏​មិន​ឈឺ​ចាប់​យ៉ាង​ដូច្នេះ​ដែរ។

អូន​ដឹង​ទេ? មិនបាននិយាយជាមួយអូន​មែន តែក្នុងចិត្តគិតពីអូន​ នឹកឃើញអូន​ មើល​រូបថត​អូន​រាល់ថ្ងៃ ហើយក៏និយាយជាមួយមនុស្ស​ផ្សេងៗជាច្រើន ដើម្បី​អោយ​ចិត្ត​លែង​គិត​ពី​អូន តែហាក់បីដូចជាអ្នក​ទាំងឡាយនោះ មិន​អាច​ឆក់​ទាញ​យក​ចិត្តដែល​ដិត​ជាប់ នឹង​អូន​ចេញទៅឆ្ងាយបានទាល់តែសោះ។

គិតសព្វៗទៅមនោសញ្ចេតនា ហាក់ដើរផ្ទុយពីវិចាររណញ្ញាណតែម្តង ទោះ​ដឹង​ថា​មិន​សមរម្យ ទោះដឹងថាមិនគួរ តែសញ្ចេតនារម្មណ៍នៅតែជជេសរឹងរូស។ មើល​រូបថត​អូន​​បន្ត​ទៅទៀតធ្វើអ្វី នាំតែអារម្មណ៍មួយនោះកាន់តែដុះដាល ខំ​ព្យាយាម​រឿង​ដែល​មិន​សមរម្យ​នឹងព្យាយាមធ្វើអ្វី បើដឹងហើយថារឿងនោះវានឹងមិនកើតឡើង វា​មិន​ត្រូវ​កើត​ឡើង​អញ្ចឹង តែបើមិនបានមើលរូបថតអូន​ទេ វាពិបាកអ្វីម៉្យាង វារសេះរសោះ។

មានពេលខ្លះគិតថា បើសិនជាមនុស្សស្រីម្នាក់ហ្នឹងមិនមែនជារបស់អ្នកណា ម្លេះ​សម​បង​​ស្ទុះ​ទៅត្រកងបី ហក់ហោះទៅក្នុងអាកាសវេហា យក​អូន​ទៅ​ទីកន្លែង​ដែលស្អាត​បំផុត​ក្នុង​លោក មានរុក្ខជាតិពណ៌ខៀវស្រងាត់ មានផ្កាចំរុះគ្រប់​ពណ៌ និង មេអំបៅ​ហើរ​ពាស​ពេញ​ទីនោះ។ យើងរត់ប្រលែងគ្នាលេង មុខញញឹម សើចកក្អឹកដាក់គ្នា អូន​ស្រែកថា “បងដេញចាប់អូនមក បងដេញចាប់អូនមក……..”។

ឱ! ព្រះនាងម្ចាស់របស់បង​អើយ តើបង​នេះមានសំណាងបាននៅក្បែរ បាន​គយ​គន់​រូប​ឆោម​លោម​ពណ៌​​​ និង ក្រេប​ក្លិន​ដ៏​សែន​ក្រអូប​ជាង​ក្លិន​ផ្កា​ណាគ្រី​ឬ​ទេ​ក្នុង​មួយ​ឆាក​ជីវិត​នេះ?

Related Articles

មតិ»

1. Long - 16/01/2011

ស្រលាញ់ត្រូវតែលះបងរឺ? ពិតពិបាកយល់!

2. Sochenda - 16/01/2011

Before just a simple song for me but start from now not.
Good song and love it lots…

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 17/01/2011

បើ​ព្រះចន្ទ​នៅ​ជិត​ដៃ​បង​ពិត បង​នឹង​ថ្នាក់ថ្នម​អូន ស្បថ​សច្ចា​ជូន​ស្ងួន គ្មាន​ថ្ងៃ​ប្រួលប្រែ……….

3. dara - 25/07/2011

ha ha bong vary this story? and story (No reason that to stop)?? it so deep ……… all story of bong if is me maybe i can’t stand te bong. love some one ( easy and difficult with both ). ok try try na bong… ok if moon near my hand i will swallow in to my abdomen hoy don give away te.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: