jump to navigation

មួយ​លាន​សំបុត្រ​ទុក​សំរាប់​អូនក្នុង​ដប​ស្រា 31/01/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ស្នេហា.
Tags: , , ,
trackback

ខ្យល់ ​រាត្រី​បក់​មក​ត្រសៀក​ទាំង​កណ្តាល​អធ្រាត​ បង​អង្គុយ​លើ​កៅអី​វែង​តែ​ម្នាក់​ឯង ក្រោម​ដើមស្រល់​ដែល​កំពុង​តែ​រួញ​ក្រញ៉ង់​នៅ​​សីតុណ្ហភាព​ត្រជាក់​ក្រោម​ សូន្យ អង្សារ ពន្លឺ​ ចង្កៀង​ដងគោម​ភ្លឺ​ក្រហម​ព្រឹម​ៗ នៅ​ចំហៀង​ម្ខាង​នៃ​ផ្លូវ​ដើរដ៏​សែន​តូច​​មួយ​កណ្តាល ព្រៃដ៏​សែន​ស្ងាត់​ជ្រងំ។ បង​សណ្តូក​ជើង​ទាំង​ពីរ​ត្រង់​​​ទៅ​ដី​ ផ្អែក​ខ្នង​បង​មួយ​ទំហឹង​​ទៅ នឹង​បង្អែក​ ក្រលេក​មើល​ទៅ​ផ្ទៃ​មេឃ​ខៀវ​ស្រងាត់ ​ដែល​អម​ដោយ​ព្រះចន្ទ​មួយ​ចំរៀក​ បង​នឹក​ស្រមៃ ដល់​រឿង​ដែល​អូន​ទើបតែ​ប្រាប់​បង​ថ្មី​ៗ បង​ដក​យក​រូបថត​ក្នុង​ហោប៉ៅ​អាវ រូបថត​ដែល​បង​ទើប​តែ​ផ្តិត​ហើយ រូបថត​ដែល​អូន​ទើប​តែ​ដាក់​ក្នុង ហ្វេសប៊ុក រូបថត​ដែល​អូន​ថត​កាល​ពី​ប្រហែល ១០ ឆ្នាំ​មុន​ កាល​អូន​ទើប​តែ​ធំ ជា​ក្មេង​ជំទង់​ម្នាក់​ដែល​ស​ស្អាត​ដូច​ក្រដាស់​មិន​ទាន់​មាន​ស្នាម មិន​ទាន់​ដឹង​ច្បាស់​ថា​អ្វី​ទៅ​ជា សង្គម​មនុស្ស​ខាង ក្រៅ។

អូន​ ជា​បុប្ផា​ក្រពុំ​ ដែល​បង​តែង​តែ​ប្រាប់​អូន​ថា “ក្លិន​របស់​អូន​ក្រអូប​ជាង​ក្លិន​ផ្កា​ណាគ្រី” អូន​ចាំ​ទេ​បង​ធ្លាប់​សួរ​អូន​ថា “តើ​អូន​ប្រាថ្នា​អ្វី​ក្នុង​ជីវិត​” អូន​ប្រាប់​បង​ថា “អូន​ចង់​នៅ​ក្បែរ​បង អង្គុយ​លើ​កៅអីវែង​តែ​ពីរនាក់​កណ្តាល​វាល​ស្មៅពណ៌ខៀវ​​លើ​កំពូល​ភ្នំ គយគន់​មើល​ ព្រះចន្ទ​​ កណ្តាល​រាត្រី ក្រោម​តំណក់​សន្សើម​ត្រជាក់​ស្រេប​ដូច សីតុណ្ហភាព​រដូវ​រងារ​នា​ប្រទេស​មួយ​ក្នុង​ទ្វីប​អឺរ៉ុប អូន​និយាយ​ទៀត​ថា​អូន​ចង់​រស់នៅ ក្បែរ​បង​រហូត​ដល់​ចាស់ រហូត​ដល់​អូន​មើល​ព្រះចន្ទ​លែង​ឃើញ​”។

អីឡូវ ​នេះ​បង​មក​ដល់​ទីនេះ​ហើយ អូន​ដឹង​ទេ? បង​មក​ដល់​ទីកន្លែង​ដែល​ត្រជាក់​ដូច​ក្តី​ស្រមៃ​របស់​អូន​កាល​ពេល​នោះ តែ​បាត់​អូន តើ​​ពេល​នេះ​អូន​នៅ​ទីណា? អូន​កំពុង​ធ្វើ​អ្វី? មាន​មើល​ព្រះចន្ទ​ដូច​បង​​ទេ​យប់​នេះ? ពិភពលោក​នេះ​​​ដូច​ជា​ឃោរឃៅ​ចំពោះ​ពួក​យើង ណាស់ ហេតុអ្វី​អោយ​បង​មក​ទីនេះ ហើយ​ទទួល​​ដឹង​ភាព​ត្រជាក់​នេះ​តែ​ម្នាក់​ឯង ក្រោម​​មេឃ​ និង ព្រះចន្ទ​តែ​មួយ?

អូន​ ដឹង​​ថា​បង​ខូចចិត្ត​ប៉ុណ្ណា​ទេ ពេល​ដែល​ដឹង​ថា​មនុស្ស​ម្នាក់ នោះ មិន​ថែរក្សា​ ថ្នាក់ថ្នម​ផ្កា​របស់​បង​អោយ​បាន​ត្រឹមត្រូវ អោយ​សមសួន? បង​ឈឺចិត្ត​ស្ទើរ​តែ​ឆ្កួត​លីលា ពេល បាន​លឺ​ថា​គេធ្វើ​អោយ​ផ្កា​របស់​បង​ បាក់​សម្រស់ ក្រៀម​ស្រពោន រីងរៃ។ បង ខឹង​ខ្លួន​បង​ បង​ស្អប់​ខ្លួន​បង​ ដែល​ជា​មនុស្ស​មិន​បាន​ការ ​ដែលសូម្បី​តែ​ផ្កា​ដែល​ខ្លួន​ស្រលាញ់ មិន​អាច​ទុក​ដាក់​បាន។ អូនគួរ​តែ​​អោយ​ឱកាស​បង​ម្តង​ទៀត​ អោយ​​បងបាន​​លុបលាង កំហុស​ដែល​រយៈពេល​ ១០ ឆ្នាំ​មក​នេះ​ដែល​បង​មិនបាន​​នៅ​ក្បែរ​អូន ចាក​ឆ្ងាយ​ពី​អូន មិន​​ផ្តល់​ជា​កំលាំង​ចិត្ត​ដល់​អូន បាត់​ដំណឹង​សូន្យ​ អោយ​អូន​តតាំង​នឹង​ពិភលោក​ដ៏​ធំធេង​នេះ​តែ​ម្នាក់​ឯង។

បង​ ត្រូវ​ញ៉ាំ​ស្រា​មួយ​ដប​ថ្មី​ទៀត​ហើយ បងត្រូវ​ការ​ដប​ស្រា​ថ្មី​មួយ​ទៀត​​ដើម្បី​ដាក់​សំបុត្រ​ថ្មី​ដែល​បង​សរសេរ​ ថ្ងៃ​នេះ បង​នឹង​សរសេរ​សំបុត្រ​សុំទោស​អូន​រហូត​ដល់ មួយ​លាន​សំបុត្រ​ ហើយ​យក​ទៅ​កប់​ក្នុង​ព្រៃដ៏​សែន​ជ្រៅ នេះ រហូត​ដល់​អូន​​អនុគ្រោះ​ដល់​បង ហើយ​មក​ទទួល​យក​សំបុត្រ​មួយ​លាន​នេះ អូន​នឹង​ចំណាយ​មួយ​ជីវិត​របស់​អូន ជាមួយ​បង​ អាន​សំបុត្រ​នេះ​ទាល់​តែ​អស់។ អោយ​បង​សុំ​ទោស​ សុំ​ទោស​ សុំ​ទោស​មែន​ដែល​បង​ចាកចេញ​ចោល​អូនកាល​ពី ១០ ឆ្នាំ​មុន!!!

Related Articles

មតិ»

1. ឧត្តម - 31/01/2011

អុញបងញុម!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 31/01/2011

ទៅ​ទិញ​កាហ្វេ និង អាស្ពីរីន អោយ​បង​បន្តិច​មក​ បង​ស្រវឺង​ខ្លាំង​ណាស់​យប់​មិញ! អត់​ទាន់​បាន​ពិនិត្យ​មើល​អក្ខរាវិរុទ្ធ​ផង​អត្ថបទ​មួយ​នេះ​ ចាំបាត់​ធីងធោង (Hangover) ចាំ​និយាយ​គ្នា​ទៀត 😦

ឧត្តម - 31/01/2011

កុំគិតខ្លីណាបង! អ្វីៗគឺព្រហ្មលិខិតកំណត់រួចហើយ! បើចង់គិតខ្លី មកក្រុងកម្ពុជាវិញសិន ដើម្បីបានកើតជាជាតិខ្មែរម្តងទៀត 😀

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 31/01/2011

ហាហាហា…..

ឧត្តម - 01/02/2011

ហេហេ

2. Sophorn - 31/01/2011

I’ve been waiting for my boyfriend for 10 years also. I know how it feels of waiting for someone.
Even now I am continuing waiting for him still and I really have no idea when we possiblely could live with each other. Sometimes, I am afraid of losing him. Somehow, I never regret of waiting for him. I think this is my ture love for him.
Now we live in the same country but still far away from each other.

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 31/01/2011

oh, that’s a very long time. it’s interesting to see you have same story related to this article. anyways, good luck with him! smile

3. Sophorn - 31/01/2011

Thanks alot.

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 31/01/2011

Say “HI” to me in Facebook so i know who you are if it is possible!

4. Long - 31/01/2011

ឱបងប្រុសខ្ញុំអើយ! ហេតុអ្វីកំសត់ម្លេះ? ព្រហ្មលិខិតពិតឥតមេត្តាមែន! ទោះបី​ជាព្រះចន្ទដែលយើងឃើញដូចតែគ្នា ប៉ុន្តែយើងបែរជានៅជើងមេឃម្នាក់​ម្ខាងទៅវិញ! 😦 តើការលះបង់មានតំលៃទេ បើចុងក្រោយ​យើងបែក​ពីមនុស្ស​ដែល​យើងស្រលាញ់?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 31/01/2011

ប្រហែល​ប្អូនប្រុស​ត្រូវ​ប្រាប់​បង​ហើយ​ថា​វា “ មាន​តំលៃ” ទេ? តែ​បង​មិន​ចង់​អោយ​អ្នកណា​ម្នាក់​ធ្វើ​បាប​គាត់​​ត​ទៅ​ទៀតនោះ​​ទេ បង​ខូច​ចិត្ត​ណាស់​ពេល​ដឹង​ដូច្នេះ។

Long - 31/01/2011

សង្ឃឹមថាថ្ងៃណាមួយពួកគាត់នឹងបានដូចប្រាថ្នា!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 31/01/2011

អរគុណ​ប្អូនប្រុស! បង​ក៏​ជូនពរ​អោយ​មនុស្ស​ម្នាក់​នោះ​ជួប​ក្តី​សុខ​បំផុត​ក្នុង​ជីវិត​របស់​គាត់។

5. Long - 31/01/2011

នេះគឺជារួបបងស្រីញ៉ុមនៅក្នុងហ្វេសបុករបស់គាត់។ តើបងជាម្ចាស់ប្លុកនេះស្គាល់គាត់ដែរ?

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 31/01/2011

បង​ស្គាល់​គាត់។

6. prakieth - 01/02/2011

ប្រហែល សរសេរ បាន១០ សំបុត្រ លាញសរសេរ ហើយ ព្រោះ ជាប់ លេង
facebook រឺំមួយជាំប់និយាយទូសព្ធ័ទេដិង ។

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 01/02/2011

😆 សរសេរ​រាល់​ថ្ងៃ​​រហូត​ដល់​មួយ​លាន​

7. ភារម្យ - 01/02/2011

បងថានេះទេ! Email ជំនួសដបវិញហេ! ដូចស្រួលជាងបង! 😀

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 01/02/2011

មែន​តាម​អ៊ីម៉ែល​ Copy រួច​ហើយ​ Paste Paste Paste….អោយ​គ្រប់​មួយ​លាន​ដង…. តែ​ដូចអត់​​សូវ​មាន​ន័យ​ទេ 😆

8. កំឡោះខ្មែរ - 03/02/2011

បងធ្លាប់សួរអូនថា អូនចង់បានអ្វី?

អូនក៏ធ្លាប់ប្រាប់បងហើយថា អូនមិនចង់បានអ្វីក្រៅពីលុយដែលបងខ្ចីអូន យកទៅចាក់បាល់នោះទេ។

ល្មមដល់ពេលបងសងលុយអូនហើយ។ ហេហេ!

ស្រុកខ្មែរ​ ស្នេហ៍ខ្ញុំ - 03/02/2011

ចាំ​ World Cup លើក​ក្រោយ​ចាំ​បង​សង​វិញ 😆

9. Long - 20/05/2011

សួរស្តីបងប្រុស! ញ៉ុមបានស្គាល់បងកាន់តែច្បាស់ពីបងស្រីញ៉ុម (បងដា)។ អរគុណសំរាប់គ្រប់យ៉ាងដែលបងបានផ្តល់ឲគាត់ អរគុណដែលបងនៅបារម្មណ៍ពីគាត់………………………..

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/05/2011

សួស្តី ប្អូនប្រុស! បង​ឃើញ​សរសេរ​ជាមួយ​ចិន្តា​ជេរ​បង​ច្រើន​ណាស់ 😆

10. Long - 20/05/2011

អាហ្នឹងគេមិនហៅថាជេរទេបង! គេហៅថាវែកញែកនឹងវិភាគ បើត្រង់ណាបងមិនពេញចឹត្តសុំទោសផងចឹងនោះ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/05/2011

អត់​ទេ​បង​អត់​មាន​អាក់​អន់​ស្រពន់​ចិត្ត​អី​ទេ កុំ​បារម្ម! បង​សប្បាយ​ចិត្ត​ទៅ​វិញ​ទេ​ដែល​ប្អូន​ស្រលាញ់​ចូល​ចិត្ត​ចិន្តា​ច្រើន​យ៉ាង​នេះ។ សូម​ថែ​រក្សា​គ្នា​អោយ​បាន​ល្អ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ណា៎!

11. Long - 20/05/2011

ថ្ងៃស្អែកញ៉ុមនឹងឡេណា(ប្អូនស្រីញ៉ុម) ទៅលេងបងដា។ បងប្រុសមានអីផ្តាំទៅគាត់អត់?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/05/2011

ថត​រូប​អោយ​បាន​ច្រើន​ហើយ​ដាក់​ក្នុង Facebook ចែក​​អោយ​បង​មើល​ផង​ទៅ!

12. Raty Seithor - 20/06/2011

Ur love ey kor smok smanh (complicate) mes. Love cheng rer?
I ort chang have LOVE te cheng nus!!!!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/06/2011

សាក​ម្តង​ទៅ​ចែក​គ្នា​ឈឺ​ចាប់ 😳

13. Chandavy Hong - 21/10/2011

បងទៅកន្លែងដែលខ្ពស់ ហើយស្រែកអោយខ្លាំងៗទៅដើម្បីបញ្ចេញភាព ស្មុគស្មាញរបស់បងណា។​ ជួយខ្លួនឯងទៅ គ្មានអ្នកណាអាចជួយបងបានទេ ព្រោះរឿងបងដល់ដល់កំរិតកំពូលហើយ ដឹងអត់?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/10/2011

ចាំ​បង​ចូល​ក្នុង​បង្គន់​បិទ​ទ្វារ​អោយ​ជិត​ហើយ​ស្រែក​អោយ​បែក​ក្រដាស​ត្រចៀក​ខ្លួន​ឯង 😆

14. Davy - 22/10/2011

ល្អតើ បើបងថ្លង់បងនឹងស្តាប់លែងលឺសំលេងគេទៀត បានត្រឹមតែ​ឃើញទឹកភ្នែក។LOLZ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 22/10/2011

អញ្ចឹង​ប្រហែល​ជា​ធ្វើ​ជា​មនុស្ស​ខ្វាក់ ថ្លង់ ប្រហែល​មិនមាន​ការ​ឈឺចាប់​មើល​ទៅ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: