jump to navigation

ដើមអំពិល​ថា​ពួក​ចោរ​សៀម​ងាប់ ៣២ នាក់ 05/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

តាម ​សារព័តិមាន​របស់ ដើមអំពិល បាន​អោយ​ដឹង​ថា​ការ​ប្រយុទ្ធ​គ្នា​ជាមួយ​ពួក​សៀម​ឈ្លានពាន​បាន​បណ្តាល​អោយ​ ពួក​វា​ស្លាប់​បាត់បង់​ជីវិតយ៉ាង​ហោច​ណាស់ ៣២ នាក់​ហើយ​របួស​ជាច្រើន។ គួរបញ្ជាក់ ​ថា​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​ប្រហែល​បី​ម៉ោង​កាល​ពី​ ម្សិលមិញថ្ងៃ​ទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ខាង​ភាគី​ថៃ​បាន​សុំ​ចរចារ តែ​ជាការ​ចរចារ​ពុត​ត្បុតអាក្រក់​មួយ ព្រោះ​​តែ​ខ្លួន​បាន​ចរចារ​តែ​បែរ​ជា​ខ្លួន​ជា​អ្នក​បង្ករ​អោយ មាន​ការ​ ផ្ទុះ​អាវុធ​ម្តង​ទៀត​កាល​ពី​ព្រឹក​មិញ​ថ្ងៃ​ទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១១ នេះ។ ហើយ​បើ​តាមប្រភព​ព័តិមាន​ ដើមអំពិល ​ដដែល​បា​នអោយ​ដឹង​ថា​មេទ័ព​ភូមិភាគ​២​សៀម សុំ ចរចារ​ម្តង​ទៀតហើយ​​ដែល​ការ​ចរចារ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង​ ១០ ព្រឹក​នៅ​ថ្ងៃ​ស្អែក។

ខាង ​ក្រោម​នេះ​ជា​លិខិត​ចេញ​ពី​ក្រសួង​ការបរទេស​កម្ពុជា​ផ្ញើ​ទៅ​កាន់​ ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ ដែល​ខ្ញុំ​បាន​ដក​ស្រង់​ចេញ​ពី​ព័តិមាន​ ដើមអំពិល ដូច​គ្នា។ សូម​អរគុណ​ដល់​ព័តិមាន​ ដើមអំពិល ចំពោះ​រាល់​ព័តិមាន​ទាន់​ហេតុការណ៍​ទាំង​អស់!

Related Articles

មតិ»

1. rith - 11/02/2011

អគុណ​ចំពោះ​ព័តិមាន​របស់​ដើម​អំពិល​ដែល​ធ្វើ​ឲ្យ​ប្រជាជន​រួម​ជាតិ​ទាំង​អស់​បាន​ដឹង​កាន់​តែ​ច្បាស់​​នូវ​ដំណឹង​មួយ​ចំនួន​ ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​ព្រំដែន។

2. ឈាន ច័ន្ទរិទ្ធិ - 23/04/2011

សូមកើតសរសើរចំពោះ ការលះបង់កម្លាំងកាយចិត្តចូលរួម ការចែករំលែកព័ត៌មាន ភ្លាមៗ ទាន់ហេតុការណ៏នេះ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 23/04/2011

អត់​ទេ ឈាន ច័ន្ទរិទ្ធិ ព័តិមាន​មួយ​នេះ​បាន​ចេញផ្សាយ​កាល​ពី​យូរ​ហើយ មិនមែន​ប៉ុន្មាន​ថ្ងៃ​នេះ​ទេ តាំង​ពី​ច្បាំង​គ្នា​លើក​មុន​ម្លេះ។ សូម​មើល​កាលបរិច្ឆេទ​នេះ​ផង ហើយ​សុំទោស​ផង​ដែល​អត់​បាន​ចុះ​ផ្សាយ​ព័តិមាន​ទាក់ទង​នឹង​​ការ​ច្បាំង​គ្នា​នៅ​ប្រាសាទ​ព្រះវិហារ​ថ្មី​ៗ​នេះ។ សូម​សំណាង​ល្អ!

3. លី - 25/04/2011

ខ្ញុំ​បាទ​មិន​មែន​ជា​អ្នក​នយោបាយ​ទេ​ប៉ុន្តែ​ខ្ញុំ​បាន​មើល​មើល​ពត៌មាន​របស់​យើង​ស្ទើរ​គ្រប់​ប៉ុស្តិ៍ ផ្សាយ​ថា​ពួក​ចោរ​សៀម​ឈ្លានពាន​មិន​បាន​វាយ​កាន់​កាប់​កន្លែង​ណា​មួយ​ដែល​ជា​ទឹកដី​របស់​យើង​ឡើយ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ហេតុអ្វី​បាន​ជា​ទូរទស្សន៍​របស់​ពួក​វា​ផ្សាយ​ភ្ជាប់​ទាំង​វីដេអូ​ផង​នោះ​ឃើញ​ពួក​សៀម​ឈុត​ខ្មៅ​អង្គុយ​ត្រៀបត្រា​ក្នុង​បា្រសាទ​ខ្ញុំ​ថា​ប្រាសាទ​តា​ក្របី​ឬ​ក៏​ប្រាសាទ​តាមាន់។ ​សូម​ដើម​អំពិល​ជួយ​ប្រាប់​ផង។សូមអរគុណ

4. ញរ - 20/05/2011

ខ្មែរជួយខ្មែរ​ ខ្មែរត្រួវស្រឡាញ់ខ្មែរ​ ខ្ញុំជាទាហានស៊ូស្លាប់ដើម្បីជាតិ. មានជាតិ មានគ្រួសារ មានគ្រួសារ មានខ្ញុំ.

Any - 11/09/2013

ខ្ញុំគាំទ្រនូវទ្រឹស្តី ហើយរំភើបចំពោះការលះបង់នេះណាស់​ ខ្ញុំសូមបួងសួង ដល់មេទ័ព ឃ្លាំង មឿង សូមលោកជួយការពារទឺកដី នឹង ទ័ពខ្មែរយើងអោយឈ្នះអស់សត្រូវទាំងពួង ក៏ដូចជារូបអ្នកផងដែរ។

5. Maff - 31/05/2011

មានការបូមដីកក្រើកទន្លេបាសាក់។មកដល់ពេលនេះ ការបូមដីក្នុងទន្លេ
បាសាក់មានសកម្មភាពខ្លាំងក្លាបំផុត ដោយពុំមានសមត្ថកិច្ចណាម្នាក់ភ្ញាក់
ផ្អើល យកចិត្តទុកដាក់ មើលខុសត្រូវឡើយ។ ប្រជាជនក្នុងសង្កាត់ព្រែកថ្មី
និងសង្កាត់ព្រែកប្រា មានការព្រួយបារម្ភណ៍ចំពោះការបាក់ស្រុតនៃច្រាំង
ទន្លេដែលបង្កឲ្យមហន្តរាយដល់ការរស់នៅរបស់ប្រជាជន។មិនដឹងថាទូកធំៗ
ដែលកំពុងបូមដីទាំងនោះមានអាជ្ញាប័ណ្ណត្រឹមថ្នាក់ណា រយៈពេលប៉ុន្មានបាន
ជាលោកអភិបាលក្រុង អភិបាលខណ្ឌមានជ័យ អភិបាលខេត្តកណ្តាល​និង
ចៅសង្កាត់ព្រែកប្រា ចៅស្កាត់ព្រែកថ្មី សម្ងំស្ងៀមយ៉ាងនេះ?សូមដើមអំពិលមេត្តាជួយដាស់គាត់ផង។ ដោយគោរព ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 31/05/2011

😦

6. www.rpimanesac.org - 01/08/2013

Hi there would you mind stating which blog platform you’re using? I’m going
to start my own blog soon but I’m having a hard time selecting between BlogEngine/Wordpress/B2evolution and Drupal. The reason I ask is because your design and style seems different then most blogs and I’m
looking for something completely unique. P.S My apologies for getting off-topic but I had
to ask!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: