jump to navigation

ស្នេហា៖ រីករាយ​ថ្ងៃ​នៃ​ក្តីស្រលាញ់! 13/02/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ស្នេហា.
Tags: , , ,
trackback

“ថ្ងៃ​ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១១ ​ថ្ងៃ​នៃ​ក្តីស្រលាញ់”

អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​ ដែល​ថ្ងៃ​នេះ​​បង​មិន​ដែល​ទទួល​បាន​អ្វី និង ទិញ​អ្វី​អោយ​​អ្នកណា​ម្នាក់​ ព្រោះ​តែ​ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ​របស់​បង​នេះ មិន​ដែល​គិត​ថា​មាន​អ្នកណា​ម្នាក់​ដែល​គួរ​បង​ទិញ​អោយ​ក្រៅ​អំពី​រូប​អូន។ គ្មាន​អូន​បងពិត​ជា​មិន​ដឹងថា​ “ស្នេហា” គឺ​ជា​អ្វី​នោះ​ទេ? ហើយ​ក៏​មិន​ដឹង​ថាវា​មាន​​រសជាតិ​យ៉ាង​ណា​នោះ​ដែរ? ដូច​ពាក្យ​អូន​និយាយ​ថា​ “វា​មិន​ទាន់​ជា​ទី​បញ្ចប់​នៃ​ពិភពលោក​នៅ​ឡើយ​ទេ វា​ទើប​តែ​ជា​ចំនុច​ចាប់​ផ្តើម” ពួក​យើង​បាន​ផ្តើម​វា​យ៉ាង​ល្អ​​ប្រសើរ ហើយ​បង​ក៏​មិន​ចង់​បោះបង់​វា​ចោល​​ដោយ​ងាយ​បែប​ នោះ​ដែរ បង​នឹង​កំដរ​អូន​បន្ត​សាច់រឿង​របស់​យើង​តទៅ​ទៀត បង​ពិត​ជាចង់​ដឹង​ខ្លាំង​ណាស់​អូន​ដឹង​ទេ?​​ ចង់​ដឹង​ថា​ទីបញ្ចប់​នៃ​រឿង​នេះ​វា​យ៉ាង​ដូច ម្តេច។

រដូវ​ផ្ការីក​មួយ​ឆ្នាំ​ហើយ​មួយ​ឆ្នាំ​ទៀត​អស់​ជាច្រើន​ឆ្នាំ បង​បាន​ត្រឹម​តែ​ដើរ​តាម​សួនច្បារ មើល​ផ្កា​គ្រប់​ជំពូក​រីក​ស្គុះស្គាយ បង​ចងចាំកាល​ពី​​១០ ឆ្នាំ​មុន​ថា​អូន​រំភើប​ចិត្ត​ខ្លាំង​ណាស់​ គ្រប់​ពេល​​ដែល​បាន​ឃើញ​ផ្កា​ម្តង​ៗ អូន​រត់​លេង​ដូច​កូនក្មេង​ដែល​មិន​ចេះ​ខ្វាយខ្វល់ មិន​ចេះ​កើត​ទុក្ខ ទោះបី​នោះ​គ្រាន់​តែ​ជា​វាល​ផ្កា​ស្មៅ​ធម្មតា​មួយ​ប៉ុណ្ណោះ។ បង​ក៏​ចាំ​ទៀត​ថា​អូន​រត់​ដួល ហើយ​គ្រិច​ជើង បង​ត្រូវ​អៀវ​អូន​ដាក់​លើ​ខ្នង​ពី​ទីវាល​នោះ​រហូត​ដល់​ផ្ទះ អូន​ដឹង​ទេ​អូន​ពិត​ជា​ធ្ងន់ខ្លាំង​​ណាស់​ បង​បែក​ញើស​ឡើង​ជោគ​​ប្រាណ​ដូច​ទទឹក​ទឹក​ភ្លៀង ​ដែល​ពេល​ដែល​បង​មក​ដល់​ផ្ទះ​ម៉ាក់​របស់​បង​សួរ​បង​ថាហេតុអ្វី​បាន​ជា​បង​ងូត​ទឹក​ទាំង​ខោអាវ​ វា​ពិត​ជា​គួរ​ អោយ​ចង់​សើចមែន​ទែន ​ដែល​គាត់​គិត​ដូច្នោះ ត្បិត​អី​កូនប្រុស​របស់​គាត់​ម្នាក់​នេះ​ធំ​ពេញ​កំលោះ​ទៅ​ហើយ។

បង​សង្ឃឹម​ថា​ “ថ្ងៃ​នៃ​ក្តី​ស្រលាញ់” ឆ្នាំ​នេះ​អូន​នឹង​មិន​ឈរ​អើត​តាម​បង្អួច​ លួច​សំរក់​ទឹកភ្នែក​តែ​ម្នាក់​ឯង​កណ្តាល​រាត្រី​ដូច​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ទេ។ អូន​ស្គម​ជាង​មុន​ឆ្ងាយ ណាស់ ទឹកមុខ​អូន​បង្កប់​ដោយ​ភាព​ទុក្ខ​ព្រួយ​ម៉្យាង​ ដែល​បង​ដឹង​ថា​ទុក្ខ​ព្រួយ​នោះ​បណ្តាល​មក​ពី​អ្វី។ ម្តង​នេះ​បង​នៅ​តែ​ត្រូវ​និយាយ​ថា​ “សុំទោសអូន”​ ម្តង​ហើយ​ម្តង​ទៀត សុំ​ទោស​ដែល​អោយ​អូន​លំបាក​ច្រើន​ឆ្នាំ​មក​នេះ។  សូម​ធ្វើ​ជា​មនុស្ស​ជា​ទី​ស្រលាញ់ របស់​បង​សារ​ជា​ថ្មី​ចាប់​ពី​ពេល​នេះ​ណា៎! បង​នឹក​អូន​ បង​ត្រូវការអូន បង​ស្រលាញ់​អូន!!!!

Related Articles

មតិ»

1. Long - 13/02/2011

កំសត់ដល់ហើយ! នារីនោះច្បាស់ជាយល់ជាក់ជាមិនខាន! រីករាយថ្ងៃបុណ្យក្តីស្រលាញ់បងប្រុស!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/02/2011

អរគុណ​ប្អូន​ប្រុស​រាល់​ការ​គាំទ្រ​របស់​ប្អូន។ រីករាយ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​ចំពោះ​ប្អូន​ដែរ។ បង​នឹក​ឃើញ​ដល់​រឿង​ក្ងាន​របស់​ប្អូន​ ពេល​ដែល​ពេលវេលា​បុណ្យ​នៃ​ក្តី​ស្រលាញ់​មក​ដល់ ពិត​ជា​ពិសេស​មែន។

2. មាន​សង្ឃឹម - 13/02/2011

នរណាគេចេស ធ្វើបាបបងឲ្យអៀវចឹង គ្រាន់តែគ្រាទៅបានហើយ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/02/2011

😳

3. កំណត់ត្រាថ្ងៃនេះ - 14/02/2011

ឃើញផ្កានៅផ្ទះបងល្អណាស់។ ខ្ញុំអត់មានផ្កាកូលាបអីជូនបងទេក្នុងទិវាបុណ្យនៃក្តីស្រលាញ់ មានតែព្រលិត
រំចង់ ផ្កាឈូក ជូនបង។ រីករាយ បុណ្យនៃក្តីស្រលាញ់
https://note4today.wordpress.com/2011/02/12/%E1%9E%87%E1%9E%BC%E1%9E%93%E1%9E%85%E1%9F%86%E1%9E%96%E1%9F%84%E1%9F%87%E1%9E%A2%E1%9F%92%E1%9E%93%E1%9E%80%E1%9E%97%E1%9E%BC%E1%9E%98%E1%9E%B7%E2%80%8B-wordpres-%E1%9E%9F%E1%9F%86%E1%9E%9A%E1%9E%B6/

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/02/2011

សួស្តី កំណត់ត្រា​ថ្ងៃ​នេះ!

អរគុណ​បាន​ចូល​មក​លេង​ចំ​ថ្ងៃ​ពិសេស​នេះ ជូន​ពរ​អោយ​មាន​​ក្តី​ស្រលាញ់​ដ៏​ច្រើន​លើស​លុប​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រលាញ់។ រីករាយ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: