jump to navigation

រដ្ឋាភិបាល​សំអុយ​ចិន​មិន​ចូលចិត្ត​ក្លិន​ក្រអូប​នៃ​ផ្កា​ម្លិះ 01/03/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​.
Tags: , , , , , ,
trackback

ប្រទេស​ចិន​បាន​ត្រួត​ពិនិត្យសំរិតសំរាង និង រាំង​ខ្ទប់​លើ​គេហទំព័រ​ទាំង​ឡាយ​ណា​ដែល​អំពាវនាវ​អោយ​មាន​ “បដិវត្តន៍​ផ្កាម្លិះ” ចូល​មក​សាយភាយ​ក្នុង​ប្រទេស​នេះ។ ពួក​​អ្នក​ដែល​អំពាវនាវ​នោះ​នឹង​ត្រូវ​បាន​គេ​ឆាឆៅ​រំខាន ហើយ​ចាប់​ដាក់​គុក​ផង​ដែរ​ ប្រសិន​បើរដ្ឋាភិបាល​លាមក​មួយ​នេះបាន​​រក​ឃើញ។

ការ​កំចាត់​អ្នក​បះបោរ​បាន​ដាក់​ចូល​ទៅ​ដល់​ សមាជ​ប្រជាជនថ្នាក់​ជាតិ​​​​ National People’s Congress និង សន្និសិទ​ប្រឹក្សា​អំពី​នយោបាយ​របស់​ប្រជាជន​ចិន Chinese People’s Political Consultative Conference ដើម្បី​រៀប​គំរោង​កំចាត់​អ្នក​បបោរ​ទាំង​នោះ។

ការ​ត្រួតពិនិត្យ​សំរិត​សំរាង​តាម​អ៊ីនធើណេត​បាន​រាំង​ខ្ទប់​ពាក្យ “Jasmine” បន្ទាប់​ពី​គេហទំព័រ​សាព័តិមាន​ប្រឆាំង​ពី​បរទេស​ Boxun.com និង អ្នក​ប្រើប្រាស់ Twitter ចិន​បាន​ប្រកាស​អោយ​មាន​ការ​ក្រោក​ឡើង​ប្រឆាំង​តាម​ផ្លូវ​​​ផ្តើម​ឡើង​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៩ ខែ កុម្ភៈ  ឆ្នាំ ២០១១ នេះ​​ដូច​ប្រទេស​មួយ​ចំនួន​ក្នុង​មជ្ឈឹម​បូព៌ា​ដែរ។

ជា​ទូទៅ Twitter ត្រូវ​បាន​គេ​រាំង​ខ្ទប់​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​អ្នក​ប្រើប្រាស់​អាច​ចូល​ទៅ​កាន់​វា​បាន​ដោយ​ប្រើ​ប្រព័ន្ធផ្សេង​ (proxy networks) មក​ជំនួស​ដែល​មាន​ទីតាំង​នៅ​ក្រៅ​ប្រទេស។ មាន​ប្រជាជន​បះបោរ​តែ​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​ដែល​បាន​បង្ហាញ​ខ្លួន​ ទោះបី​ថា​ការអំពាវនាវ​ នៅ​តែបន្ត​អោយ​មាន​ការ​ប្រឆាំង​បះបោរ​ នឹង​រដ្ឋាភិបាល​មួយ​នេះ ដែល​ការ​អំពាវ​នាវ​នេះ​នៅ​តែ​បន្ត​អោយ​ប្រជាជន​ក្រោក​ឡើង ​ប្រឆាំង​រៀងរាល់​ថ្ងៃ​អាទិត្យ​នៅ​ទូទាំង​ ប្រទេស​ចិន​ទាំង​មូល នេះ​បើ​តាម​សារព័តិមាន​របស់ The Associated Press

Related Articles

មតិ»

1. មាន​សង្ឃឹម - 01/03/2011

មិនដឹងពេលណា​ទើប​ប្រជាជន​ខ្មែរ​អាច​ជ្រួត​ជ្រាប​ក្លិន​ផ្កាម្លិះ​នេះ​ទេ​ ព្រោះ​មិនទាន់​ទាំង​បាន​អីផង​ មាន​អ្នក​ខ្លះ​ចង់​បិទ​ទ្វា​បន្ទប់​វ៉ៃ​ឆ្កែ​ទៅ​ហើយ ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/03/2011

មាស​ក្នុង​បន្ទប់​ច្រើន​ អញ្ចឹង​ហើយ​សុខចិត្ត​ស្លាប់​រស់​ក្នុង​បន្ទប់​ហើយ ស្តាយ​មាស​។

2. Samady KS - 01/03/2011

ចុះ​​ស្រុក​ខ្មែរ ផ្ការ​អី​ទៅ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 01/03/2011

ប្រាកដ​ជា​ហៅ​ “ផ្កាម្លិះ” ដែរ​ហើយ​ព្រោះ​អីឡូវ​នេះ​កំពុង​ពេញ​និយម​ណាស់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: