jump to navigation

ថ្នាំ​ចុក​ជំនួស​បារី​នៅ​ប្រទេស​ស៊ុយអែត 16/03/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ព័ត៌មាន​ប្រទេស​ស៊ុយអែត, ព័ត៌មាន​អន្តរជាតិ​, រឿង​ផ្ទាល់​ខ្លួន.
Tags: , , ,
trackback

ដូចជា​អផ្សុក​​ចង់​ធ្វើ​អ្វី​ប្លែក​ៗ​ ឃើញ​​គេ​ជក់​បារី​ច្រើន​ តែ​ខ្ញុំ​មិន​ចង់​ជក់​បារី​ទេ​ព្រោះ​ធ្លាប់​សាក​ហើយ តែ​នៅ​របស់​មួយ​ស្រដៀង​នឹង​ដែរ​ខ្ញុំ​មិន​ទាន់​សាក​នោះ​គឺ​ “ស៊្នុស = Snus”។ “ស៊្នុស” គឺ​ជា​អ្វី? ​ស៊្នុស​មាន​ច្រើន​ប្រភេទ​ តែ​អាមួយ​ដែល​ខ្ញុំ​សាក​នោះ​វា​មាន​ទំហំ​ប៉ុន​កូន​ដៃ ក្នុង​នោះ​មាន​ជាតិ​ផ្សំ​ដូច​ជា អំបិល​ ទឹក ថ្នាំ​ជក់ និង គ្រឿង​ផ្សំ​មួយ​ចំនួន​ទៀត។ ការ​ប្រើ​ “ស៊្នុស” គឺ​វា​ប្រសើរ​ជាង​ជក់​បារី ព្រោះ​វា​មិន​តំរូវ​អោយ​យើង​ស្រូប​ផ្សែង​ចូល​ទៅ​ក្នុង​ខ្លួន​ ដែល​វា​អាច​ប៉ះពាល់​ដល់​គ្រឿង​ក្នុង​ច្រើន ហើយ​សូម្បី​តែ​អ្នក​នៅ​ជុំវិញ​ក៏​ទទួល​រង​ផល​ប៉ះពាល់​ ដែរ។

ប៉ុន្តែ​ក្នុង​​ “ស៊្នុស” ប៉ុន​កូន​ដៃ​នេះ​មាន​ជាតិ​ នីកូទីន ស្មើ​នឹង​បារី​ចំនួន ៥ ដើម​ឯ​ណោះ។ “ស៊្នុស” បើ​និយាយ​អោយ​ស្រួល​ស្តាប់​គឺ​ដូច​ជា “ថ្នាំ​ចុក” ដែល​ចាស់​ៗ​នៅ​ស្រុក​ខ្មែរ​យើង​ប្រើ​អញ្ចឹង​ដែរ។ គេ​ចុក​វា​ដាក់​ក្រោម​​បបូរ​មាត់​ខាង​លើ​ដូច​គ្នា។ គ្រាន់​តែ​ខ្ញុំ​ចុក​វា​បាន​ប្រហែល​ ២ នាទី​បុណ្ណោះ​ខ្ញុំ​ចាប់​ផ្តើម​ដឹង​ពី​ឥទ្ធិពល​វា​ភ្លាម ខ្ញុំ​ចាប់​ផ្តើម​វិល​មុខ​តែ​ម្តង។ វា​ពិត​ជា​ខ្លាំង​ជាង​បារី​ដល់​ទៅ ៥ ដង​មែន។ គិត​ៗ​ទៅ​ពួក​ស្បែក​ស​ក៏​ចុក​ថ្នាំ​ដូច​ជា​ខ្មែរ​យើង​ដែរ។ នៅ​ប្រទេស​ស៊ុយអែត មនុស្ស​ស្រី​ជក់​បារី​ច្រើន​ជាង​មនុស្ស​ប្រុស ហើយ​មនុស្ស​ប្រុស​ចុក​ថ្នាំ​ច្រើន​ជាង​មនុស្ស​ស្រី ដែល​វា​ផ្ទុយ​ពី​ប្រទេស​កម្ពុជា​យើង។ “ស៊្នុស” មាន​ក្លិន​ច្រើន​យ៉ាង រួម​ទាំង​ក្លិន​ក្រអូប​ដូច​ស្ករគ្រាប់​ផង​ដែរ។ អ្នក​អាច​ចូល​ទៅ​មើល​គេហទំព័រ​របស់​វា​បន្ថែម​ដោយ ចុចទីនេះ

“ជក់បារី និង ចុកថ្នាំ​គឺ​ខូច​សុខភាព”

Related Articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: