jump to navigation

ផ្ទាល់ខ្លួន៖ ខ្មែរ​មិន​ចោល​ក្បួន យួន​មិន​ចោល​ពុត 11/04/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, រឿង​ផ្ទាល់​ខ្លួន.
Tags: , ,
trackback

ខ្ញុំជា​មនុសុ្ស​ដែល​មិន​ចូល​ចិត្ត​យក​ក្បួន​ច្បាប់​ច្រើន​​ ខ្ញុំ​មិន​ចូលចិត្ត​យក​ខ្សែ​មក​ចង​រិត​រួត ខ្លួន​​ប្រាណ​របស់​ខ្លួន​ឯង​នាំ​អោយ​តឹង​ដើម​ទ្រូង​នោះ​ទេ ពាក្យ​បុរាណ​យើង​និយាយ​ថា “ខ្មែរ​មិន​ចោល​ក្បួន យួ​ន​មិន​ចោល​ពុត” គិត​ៗទៅ​​ពួក​គាត់​ដូច​ជា​និយាយ​ត្រូវ​ម៉្យាង​ ចាស់​ៗ​ក្នុង​គ្រួសារ​របស់​ខ្ញុំ​ គាត់​ប្រើ​ក្បួន​ស្ទើរ​គ្រប់​យ៉ាង សូម្បី​តែ​គាត់​ត្បាញ​ល្អី កញ្ជ្រែង ត្រក គាត់​រើរុះ​ៗ​ម្តង​ហើយ​ម្តង​ទៀត “តា! រើ​វា​ធ្វើអី​ខ្ញុំ​មើល​ទៅ​ដូច​ជា​ស្អាត​ហើយ​ហ្នឹង?” គាត់​និយាយ​ថា​ “មិន​ទាន់​ត្រូវ​ទេ ព្រោះ​ឪពុក​របស់តា​បង្ហាត់​បង្រៀន​តា​មក​មិន​អញ្ចឹង​នោះ​ទេ”។

គាត់​ចំណាយ​ពេល​មួយ​ព្រឹក​ធំ គ្រាន់​តែ​គាត់​ឆុង​ទឹក​តែ​ពិសារ​ពីរ បី ដង​ទៅ​ហើយ​ទំរាំ​តែ​អា​កញ្ច្រែង​ដាក់​ត្រី​របស់​គាត់​ហ្នឹង​ធ្វើ​រួច។ ខ្ញុំ​ដើរទៅ​មើល​ម្តង​ទៀត ស្លាប់​ហើយ​លោក​អើយ អា​របស់​ដែល​គាត់​ធ្វើ​ដំបូង​ហ្នុង​ស្អាត​ឆ្ងាយ​ជាង​អា​ក្រោយ​នេះ​ឆ្ងាយ​ណាស់ តែ​គ្រាន់​តែ​រាង​វា​ មិន​ដូច​អា​របស់​ឪពុកគាត់​បង្ហាត់​បង្ហាញ​គាត់តែ​ប៉ុណ្ណោះ។ គាត់​ប្រាប់​ខ្ញុំ​ថា​ “អា​ចៅ ថ្ងៃ​នេះ​កុំ​ទៅ​ណា​ចាំ​តា​ជួយ​បង្រៀន​របៀប​ត្បាញ​ត្រក​” ហេតុតែ​ចង់​ចេះ​ខ្ញុំ​ខំ​កាប់​ឬស្សី​ឡើង​បន្លារ​មុត​ ខ្លួន​ស្ទើរ​សុះសាច់ គាត់​បង្រៀន​ខ្ញុំ​មហា​សែន​តឹងរ៉ឹង “អា​ចៅ​ដូច​ជា​មិន​សូវ​ត្រូវ​ទេ” អញ្ចឹង​ខ្ញុំ​ត្រូវ​រុះ​វា​ត្បាញ​ឡើង​វិញ។

ពេល​បាយ​ថ្ងៃ​ត្រង់​ហើយ​គាត់​ទៅ​សំរាន្ត​លើ​គ្រែ​ក្រោម​ផ្ទះ​មួយ​សន្ទុះ​ធំ ហើយ​ខ្ញុំ​​ក៏​បង្ហើយ ការងារ​ត្រក​របស់​ខ្ញុំ​ដែរ។ នៅ​រសៀល​ថ្ងៃ​នោះ​ខ្ញុំ​បាន​ដើរ​ទៅ​ចុង​ភូមិ​​បបួល​ពួក​ម៉ាក​ខ្ញុំ​ពីរ បី នាក់​ទៅ​ក្នុង​ព្រៃ​ដើរ​រក​ឃ្មុំ​ ហើយ​ក៏​ហួស​ទៅ​លេង​បាល់​ទាត់​ផ្លែ​ទឹក​ដោះ​ដល់​ល្ងាច​ព្រលប់ ព្រាល​ៗ។ ពេល​ត្រលប់​មក​ពី​ងូតទឹក​នៅ​ចុង​ខ្សាច់​ហើយ​ដល់​ម៉ោង​បាយ​ល្ងាច ល្មម ពេល​កំពុង​ជុំ​គ្នា​បាយ​ល្ងាច​ខ្ញុំ​ក៏​និយាយ​ថា “​ម៉េច​ហើយ​អ្នក​ទាំង​អស់​គ្នា​ចូល​ចិត្ត​អាត្រក​ក្បាច់​ថ្មី​ របស់​ខ្ញុំ​ទេ?“ យាយ​របស់​ខ្ញុំ​បាន​តប​មក​វិញ​ភ្លាម “អើ​ ថី​ក៏​មិន​ចូល​ចិត្ត វា​ស្អាត​សម្បើម​ណាស់​អា​អើយ”។ ខ្ញុំ​សែន​អរ​ក្នុង​ចិត្ត​ខ្ញុំ​ស្ទុះ​ទៅ​រាន​ខាង​ក្រោយ​ទៅ​យក​វា មក​មើល​ម្តង​ទៀត ពុទ្ធោ! នៅ​សល់​ប៉ុន​ៗ​កូន​ដៃ​ តា​របស់​ខ្ញុំ​កាប់​ចោល​ខ្ទេច។ ខ្ញុំ​ស្រែក​សួរ​ពួក​គាត់​ “ហ្អាក ម៉េច​អញ្ចឹង?” តា​របស់ខ្ញុំ​ហុត​ទឹក​សម្លរ​មួយ​គ្រូក​ហើយ​បន្ទរ​មក​អោយ​ខ្ញុំ​ថា “ហ្អែង ចូលចិត្ត​ធ្វើ​តែ​អា​ខុស​ក្បួន” ហាហាហា…..ស្អែក​ឡើង​ខ្ញុំ​ខំ​កាប់​ឬស្សី​ម្តង​ទៀត​ហើយ​ត្បាញ​តាម​ក្បួន​គាត់​ប្រាប់​ខ្ញុំ យើង​ក៏​បាន​ប្រើ​ត្រក​នោះ​ដាក់​ស្មៅ​​អោយ​គោ​បាន​បី ឆ្នាំ​ដែរ។

Related Articles

មតិ»

1. Samady KS - 11/04/2011

ដូច​ជា​មិន​សូវ​យល់?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 11/04/2011

តាម​គិត​អត្ថបទ​នេះ​អត់​មាន​អី​បញ្ឆិត​បញ្ឆៀង​ទេ អញ្ចឹង​កុំ​គិត​ថា​ខ្ញុំ​ប្រៀប​ធៀប​នឹង​នយោបាយ​អី អញ្ចឹង​អាច​យល់​ហើយ។

2. ddhyrudhr - 02/05/2011

បើតាមខ្ញុំគិត អ្នកដែលបានបញ្ចេញមតិខាងលើនោះ គាត់សរសេរថា មិនសូវយល់​ មិនមែនមកពីមូលហេតុថា​ អត្ថបទបញ្ឆិតបញ្ឆៀងទេ មកពីការសរសេរហាក់ដូចជាគ្មានន័យសូម្បីតែបន្តិច។ ខ្ញុំសរសេរនេះមិនមែនមានន័យថាខ្ញុំមិនចូលចិត្តទេ​!​​​ តែខ្ញុំកំពុងបារម្យថា​ “ខ្មែរសរសេរខ្មែរសោះ ខ្មែរអានមិនយល់អានមិនដាច់” នេះវាយ៉ាងមិចដែរ​? ។ សូមព្យាយាមអានសៀវភៅភាសាអោយបានច្រើន ដើម្បីអោយការសរសេរភាសាខ្មែរប្រព្រឹត្តទៅបានល្អ៕

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/05/2011

ខ្ញុំ​គិត​ថា​ប្រសិន​ជា​អ្នក​អាន​ធ្លាប់​រស់នៅ​ក្នុង​ស្ថានភាព​នោះ ក្នុង​ជីវភាព​ក្រីក្រ​នៅ​ស្រុក​ស្រែ​ចំការ​ អ្នក​​នឹង​យល់​យ៉ាង​ងាយ។ វា​មិន​ខុស​គ្នា​អី​នឹង​មនុស្ស​ម្នាក់​សរសេរ​អត្ថបទ​ជា​ភាសាខ្មែរ​អំពី​រឿង​អ្វី​មួយ​កើត​ឡើង​ក្នុង​ប្រទេស​ជប៉ុន​នោះ​ទេ ប្រហែល​ពិបាក​យល់​ដូច​គ្នា។

តែ​ទោះ​យ៉ាងណា​ខ្ញុំ​ទទួល​យក​ការ​រិះគន់​នេះ ព្រោះ​តែ​សរសេរ​មិន​អោយ​មនុស្ស​គ្រប់​គ្នា​បាន​យល់ តែ​ខ្ញុំ​មិន​ទទួល​យក​ពាក្យ​លោក​អោយ​ខ្ញុំ​អាន​សៀវភៅ​អោយ​បាន​ច្រើន​នោះ​ទេ ព្រោះ​ស្តាប់​ទៅ​ដូច​លោក​ជា​មនុស្ស​ខ្ពង់ខ្ពស់​ម្នាក់ ហើយ​ខ្ញុំ​នេះ​ជា​មនុស្ស​មិន​អាន​សៀវភៅ ខ្ញុំ​ខ្លាច​ក្រែង​តែ​លោក​អាន​សៀវភៅ​តិច​ជាង​ខ្ញុំផង​​ក៏​មិន​ដឹង។

តែ​អ្វី​ដែល Samady Ks គាត់​ចង់​និយាយ​នោះ ខ្ញុំ​គិត​ថា​គាត់​គិត​ថា​អត្ថបទ​នេះ​ទាក់ទង​នឹង​នយោបាយ​ច្រើន​ជាង ព្រោះ​គាត់ និង ខ្ញុំ​បាននិយាយ​រឿង​នយោបាយ​ជាច្រើន​កន្លង​មក​នេះ។

អរគុណ​ច្រើន​សំរាប់​មតិ!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 02/05/2011

ហើយ​ចំនែក​ថា​អត្ថបទ​នេះ​គ្មាន​ន័យ​គឺ​វា​យ៉ាង​ដូច្នេះ អត្ថបទ​នេះ​មិនមែន​ជា​អត្ថបទ​និពន្ធ​តាម​ការស្រមើស្រមៃ​ ប្រឌិត​វា​ឡើង​តាម​មនោរម្មណ៍​នោះ​ទេ វា​ជា​អត្ថបទ​ផ្ទាល់​ខ្លួន​ដូច​ខ្ញុំ​បាន​សរសេរ​ខាង​លើ​ស្រាប់ អញ្ចឹង​ខ្ញុំ​សរសេរ​តាម​តែ​ការពិត​ជាក់​ស្តែង​នៅ​ពេល​នោះ វា​យ៉ាង​ម៉ិច ខ្ញុំ​សរសេរអញ្ចឹង​ទៅ។ វា​គ្រាន់​តែ​ជា​អនុស្សាវរីយ៍​មួយ​សំរាប់​ជីវិត​ខ្ញុំ​សំរាប់​ចងចាំ​កាល​នោះ​តែ​ប៉ុណ្ណោះ។

3. បូរេន - 21/02/2018

គ្មានអីពិបាកយល់ទេ។ អត្ថបទនេះមានន័យអប់រំល្អណាស់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: