jump to navigation

ព័តិមាន​ថ្ងៃ​ទី ២៥-មេសា-២០១១ អំពី​ជម្លោះ​ព្រំដែន 25/04/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ.
Tags: , , ,
trackback

ថ្ងៃ​ទី ២៥ ខែ មេសា ឆ្នាំ ២០១១ នេះ​ជម្លោះ​ដោយ​អាវុធ​រវាង​ភាគី កម្ពុជា-ថៃ បាន​ឈរ​ទ្រឹង​ត្រឹម​នេះ មិន​មាន​ការ​បាញ់​បោះ​បន្ត​ទៀត​នោះ​ទេ។ ក្នុង​ការ​ប្រយុទ្ធ​គ្នា​​នេះ​មាន​ទាហានសងខាង​បាន​ស្លាប់​បាត់​បង់​ជីវិត តែ​ចំនួន​នៃ​អ្នក​ស្លាប់​គឺ​ខុស​គ្នា​តាម​ព័តិមាន និមួយ​ៗ។

នៅ​ថ្ងៃ​នេះ​ដែរ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​គឺ​លោក បាន​ គីមូន បាន​និយាយ​ថា​គាត់​បាន​ទទួល​ដំណឹងដឹង​អំពី​ការ​បាញ់ប្រហារ​គ្នា​នេះ ដោយ​បណ្តាល​អោយ​មាន ទាហាន​សង​ខាង​ស្លាប់​បាត់​បង់​ជីវិត លោក​ក៏​បាន​បង្ហាញ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់ លោក​ផង​ដែរ​ថា ​បញ្ហារ​ជម្លោះ​នេះ​មិន​អាច​ដោះស្រាយ​ដោយ​ចុង​អាវុធ​បាន​ទេ ហើយ​ភាគី​ទាំង​សងខាងត្រូវ​តែ​ស្វែង​រក​ ការ​និយាយ​គ្នា​ដ៏​ម៉ឺងម៉ាត់​មួយ​ដើម្បី​រក​ដំណោះស្រាយ​ចុង​ក្រោយ។

ចំនែក​លោក​ស្រី​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ហ៊ីឡារី គ្លីនតុន ក៏បាន​ជម្រុញ​ជា​បន្ទាន់​អោយ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ អ្នកស្រី​បាន​មាន​ប្រសាសន៍ថា​សហរដ្ឋ អាមេរិក​នៅ​តែ​ខ្វាយខ្វល់​ដល់​ការ​ប៉ះ​ទង្គិច​គ្នា ​រវាង​កង​កំលាំង​សន្តិសុខ​​​តាម​ណ្តោយ ព្រំដែន​ កម្ពុជា-ថៃ។ លោក​ស្រី​ក៏​មាន​ប្រសាសន៍​ទៀត​ថា​​​ សហរដ្ឋ​អាមេរិក​គាំទ្រ​​ដល់​ការ​ខិតខំ​ប្រឹងប្រែងរបស់​ឥណ្ឌូនេស៊ី​ ក្នុង​ការ​បំពេញ​តួនាទី​របស់​​ខ្លួន​ក្នុង​នាម​ជា​ប្រធាន អាស៊ានធ្វើ​ការងារ​ជាមួយ​ប្រទេស​ទាំង​ពីរ​ដើម្បី​ឈាន​ទៅ​ដល់​ដំណោះស្រាយមួយ។

ហើយ​នៅ​ថ្ងៃ​នេះ​​​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសឥណ្ឌូនេស៊ី Marty Natalegawa ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ចុះ​ហត្ថលេខា​ ដោះស្រាយ  ត្រួត​ពិនិត្យ​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​រវាង​ប្រទេស កម្ពុជា-ថៃ។ លោក Marty Natalegawa នឹ​ង​ជួប​ជាមួយ​នឹង​លោក ហោ ណាំហុង ហើយ​ក្រោយ​ពី​ពិភាក្សា​គ្នា​ហើយ​នឹង​ជួប​ជាមួយ​នឹង​អ្នក​សារព័តិមាន ហើយ​ពួក​គេ​នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ​ទៅ​ទីក្រុង​បាងកក​​នៅ​ថ្ងៃ​នេះ​ផង​ដែរ។

បន្ថែម៖ បើ​តាម​ព័តិមាន​ចុង​ក្រោយ​នេះ​ បាន​អោយ​ដឹង​ថា ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូនេស៊ី​ម្នាក់​នោះ​ បាន​លើក​ពេល​​របស់​ខ្លួន​វិញ​ហើយ ក្នុង​ការ​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​ និង ថៃ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​អោយ​បាន​ដឹង​ពិត​ប្រាកដ​ទេ។

Related Articles

មតិ»

1. ឧត្តម - 25/04/2011

ឥឡូវឥណ្ឌូនេស៊ីអត់ម៉ោទេ លុបចោលហើយ!

2. ភីណាត់ - 25/04/2011

ហ៊ើយ…ពួកអស់នឹងពិបាកនិយាយគ្នាដល់ហើយ!

3. ក្មេងស្រែ - 25/04/2011

ឥណ្ឌូនេស៊ី​អាចម៍គោ

4. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/04/2011

ប្រពន្ធ​របស់​តាប៉ិ​ហ្នុង​ឈឺ​ពោះ​ឆ្លង​ទន្លេ​មែន បាន​លុប​ចោល​អី​ក៏​លឿន​ម្លេះ?

5. កុកស - 25/04/2011

ពួកអាប្រទេសអស់ហ្នឹង បើមិនបានផលប្រយោជន៍ដល់វាទេ គឺវាមិនលូកដៃ
ទេ កុំឆ្ងល់។

6. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/04/2011

Indonesia’s foreign minister postpones attempt to broker Thailand and Cambodia peace – Telegraph http://bit.ly/hTFovL


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: