jump to navigation

ជជែក៖ តើ One Trillion មាន​សូន្យ​ប៉ុន្មាន? 03/05/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ជជែក.
Tags: , ,
trackback

ទើប​តែ​ឆែក​មើល​ឯកសារ​មួយ​ ដែល​និយាយ​អំពី​ចំនួន​លុយ​ ដែល​សហរដ្ឋ​អាមេរិក​ចំណាយ​សំរាប់​តាម​កំចាត់​ អូសាម៉ា ប៊ីនឡាដិន ចំនួន​លុយ​គិត​ដល់ Trillion ហើយ​ក៏​ចាប់ផ្ដើម​គិត​មក​ភាសា​ខ្មែរ​ និង ចំនួន​សូន្យ​តើ​មាន​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ?

​ក្នុង​សៀវភៅ​វចនានុក្រម Orkida Dictionary សរសេរ​ថា​មាន​សូន្យ​ដល់​ទៅ ២៨ ហើយ​មើល​ក្នុង​អ៊ីនធឺណិត​គេ​សរសេរ​ថា ​តាម​ប្រព័ន្ធ​អាមេរិក​គឺ​មាន​សូន្យ ១២ និង តាម​ប្រព័ន្ធ​អឺរ៉ុប​មាន​សូន្យ​ចំនួន ១៨ អញ្ចឹង​តាម​ប្រព័ន្ធ​ខ្មែរ​វិញ​មាន​សូន្យ​ចំនួន​ប៉ុន្មាន​?​

Related Articles

មតិ»

1. អែម ចាន់បុទុំ - 04/05/2011

១០ លាន = ១ កោដិ
ខ្នាតខ្មែរយើងអស់ហើយត្រឹមកោដិ អ៊ីចឹងមានន័យថា៖
១,០០០ ,០០០,០០០(1 billion) = ១០០ កោដិ
១,០០០,០០០,០០០,០០០ (1 Trillion) = ១០០,០០០ កោដិ
ដោយ ១កោដិមានសូន្យចំនួន ៧ ដូច្នោះហើយ ១ ទ្រីលាន = ១,០០០,០០០,០០០,០០០ គឺសូន្យដប់ពីរដង ។

2. អែម ចាន់​បុទុំ - 04/05/2011

១០ លាន = ១ កោដិ
ខ្នាតខ្មែរយើងអស់ហើយត្រឹមកោដិ អ៊ីចឹងមានន័យថា៖
១,០០០ ,០០០,០០០(1 billion) = ១០០ កោដិ
១,០០០,០០០,០០០,០០០ (1 Trillion) = ១០០,០០០ កោដិ
ដោយ ១កោដិមានសូន្យចំនួន ៧ ដូច្នោះហើយ ១ ទ្រីលាន = ១,០០០,០០០,០០០,០០០ គឺសូន្យដប់ពីរដង ។

3. សុភី - 04/05/2011

ខ្ញុំ​ឯកភាពថាវាមានសូន្យ​រហូត​ដល់ ១២

4. វិចិត្រ - 04/05/2011

តាម​ពិត​យើង​ត្រូវ​បក​ប្រែ​តាម context ដើម​របស់​គេ។ តើ​អ្នក​សរសេរ​នោះ គេ​ចង់​ថា​ 1 trillion ហ្នឹង​ស្មើ​ប៉ុន្មាន យើង​ត្រូវ​បក​ប្រែ​ថា​ស្មើ​ប៉ុននោះ​ដែរ។ ខ្មែរមិន​ប្រើ ប្រព័ន្ធ million, bi-, tri-,… ដូច្នេះ​គ្មាន​បញ្ហា​ជា​មួយ​គេទេ។ ប្រទេស​ដែល​ប្រើ mi-, bi-, tri- ទើប​ច្រលំ​បល់​គ្នា។ ខ្លះប្រើប្រព័ន្ធ short scale ខ្លះ​ប្រើ​ប្រព័ន្ធ long scale:

*short scale: 1 MI=1 million, 1 BIL=1000 MI, 1 TRI=1000 BI, ….

*long scale: 1MI= 1 million, 1 BIL=1000 000 MI, 1 TRI =1000 000 BIL,…

អាមេរិច​ប្រើ​ប្រព័ន្ធ short scale, ដូច្នេះ បើ​យក​បក​ប្រែពីអាមេរិច យើង​ត្រូវសរសេរថា 1 trillion= 1 000 billion =1 000 000 million=10^12 ។ ខ្មែរ​មាន​ឈ្មោះ​ហៅ​លេខ ១ កោដិ = 10^7; ១ បកោដិ=10^14 ។ ដូច្នេះ មិន​ទាន់​មាន​ឈ្មោះ​ហៅលេខ 10^12 ទេ។ ដូច្នេះមាន​តែ​ហៅ​ផ្សំ : 10^12=(10^5)(10^7); 10^5= ១សែន; 10^7 = ១ កោដិ។ ដូច្នេះ 10^12= ១សែនកោដិ។

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/05/2011

ហ៊ឺស…..ស្មុកស្មាញ…..


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: