jump to navigation

តើ​អ្នក​គិត​យ៉ាង​ណា​ដែរអំពី​វីដេអូ​មួយ​នេះ? 13/05/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ទស្សនៈ, សាសនា.
Tags: , ,
trackback

ខ្ញុំ​សុំ​និយាយ​មុន​គេ​ទៅ​ចុះ​ថា​ ខ្ញុំ​អត់​ចូលចិត្ត​វីដេអូ​ខាង​ក្រោម​នេះ​ទេ វា​ជា​វីដេអូ​តម្អូញតម្អែរ​និយាយ​អោយ​ក្មេង​យំ​តែ​ប៉ុណ្ណោះ។ វិធី​អប់រំ ការ​បណ្ដុះ​ទឹកចិត្ត​អោយ​កូន​ស្រលាញ់​ម្ដាយ​មាន​វិធី​ច្រើន​ណាស់ តែ​វិធី​ខាង​ក្រោម​គ្រាន់​តែ​បញ្ជាក់​ពី​ភាព​កំសោយ មួយ​ប៉ុណ្ណោះ មិនមែន​កំសោយ​របស់​ក្មេង​ទាំង​នោះ​ទេ ជា​កំសោយ​របស់​អ្នក​ទាំង​ឡាយ​នោះ​ដែល​បង្កើត​ គំនិត​នេះ​ឡើង​​ធ្វើ​អោយ​ព្រឺក្បាល​ក្មេង​ដោយ​សំលេង​ញាប់ញ័រ ​របស់ អ្នក​សូត្រ​នោះ​ តែ​និយាយ​អោយ​ខ្លី​ទៅ​គឺ​ថា​អ្នក​ផ្ដួចផ្ដើម​​កម្មវិធី​នេះ​ឡើង ពោរពេញ​ដោយ ភាព​អន់ថយ​យ៉ាង​សម្បើម។ បើ​សិន​ជា​ធ្វើ​អញ្ចឹង​ដាក់​មក​លើ​កូន​របស់​ខ្ញុំ​ វា​ប្រាកដ​ជា​ធ្វើ​អោយ​ខ្ញុំ​ខឹង​សម្បារ​យ៉ាង​ខ្លាំង។

ហើយ​ចុះ​អ្នក​គិត​យ៉ាង​ណា​ចំពោះ​វីដេអូ​នេះ?

Related articles

មតិ»

1. isharemyworld - 13/05/2011

ហេហេ…:( មើលហើយចង់ស្រក់ទឹកមាត់! អ្ហាក!​ស្រក់ទឹកភ្នែក!

2. ភារៈ - 13/05/2011

ខ្ញុំមិនគិតអីចឹងទេ ខ្ញុំយល់ថា ការអប់រំ បើទោះជាតាមវិធីក្តៅក្តី្ត ត្រជាក់ក្តី ក៏មានគោលដៅរួមដែរ។ ប្រសិនបើក្មេងមិនចូលចិត្តវិធីក្តៅ ហើយពុំមានមនុស្សចាស់ដែលជាអ្នកណែនាំដោយវិធីត្រជាក់វិញនោះ សួរថា គេនឹងទ្រាំនៅទទួលយកការអប់រំនោះទេ? ចុះក្មេងមួយចំនួនទៀត ដែលគេសំគាល់ថា ជាក្មេងពាល ក្មេងទំនើង រឺ ក្មេងមិនស្តាប់បង្គាប់ យើងគួរអប់រំគេដោយវិធីណា? ផែនការអនាគតសំរាប់ពួកគេ? ចិត្តមនុស្សអាចនឹងមិនកែប្រែងាយៗនោះទេ មិនដូចចរន្តទឹក ដែលយើងអាចកាយប្រឡាយ ទប់ជាទំនប់ ដើម្បីប្តូរទិសដៅនោះឡើយ។
ក្នុងវីដេអូខាងលើ បើតាមខ្ញុំសង្កេត ឃើញមានក្មេងៗជាច្រើន ទទួលស្តាប់ពាក្យអប់រំ … មានន័យថា គេទទួលយកការអប់រំតាមវិធីនេះ ហើយនេះក៏ជាជោគជ័យរបស់អ្នកអប់រំដែរ។ ខ្ញុំបែរជាមានគំនិតសរសើរដល់គាត់ … គាត់ជ្រើសរើសវិធីអប់រំត្រូវហ្នឹងមនុស្សដែលគាត់ចង់អប់រំ ហើយបើ​សិន​ជាគាត់បាន​ធ្វើ​អញ្ចឹង​ដាក់​មក​លើ​កូន​របស់​ខ្ញុំ​វិញនោះ ខ្ញុំនឹងមិនខឹងគាត់ទេ ខ្ញុំនឹងងាកមកសួរកូនខ្ញុំវិញ វាស្តាប់បានអីខ្លះ យល់អីខ្លះ គេចូលចិត្តឫមិនចូលចិត្ត? យ៉ាងណាក៏ខ្ញុំបានយល់ពីកូនរបស់ខ្ញុំខ្លះដែរ។ ជាចុងក្រោយ ខ្ញុំសូមអរគុណសំរាប់វីដេអូខ្លីមួយនេះ!

3. achharia - 13/05/2011

នេះជាលើកទី២ហើយ ដែលខ្ញុំឃើញវិធីផ្ដេសផ្ដាសបែបនេះ ។
នៅខាង Khmercity ក៏ធ្លាប់មានវីឌីអូពីវិធីមួយជ្រុលជាងហ្នឹងទៅ
ទៀត ស្មូតច្រៀងទាល់តែក្មេងៗជំទង់ៗកំព្រាពុកម្ដាយយំយែក
រន្ធត់ចិត្តឡើងសន្លប់បាត់ស្មារតី ហើយនាំគ្នាអង្គុយបត់ជើងទាំងស្រី
ទាងប្រុសត្រាំទឹកភ្លៀងលាយដីក្រខ្វក់ គ្មានយល់ពីក្បួនអនាម័យ
ពីព្រូនទំពក់ចូលតាមស្បែកមនុស្សបាន …ចំជាមហាផ្ដាសមែន ។
វិធី​អប់រំ ការ​បណ្ដុះ​ទឹកចិត្ត​អោយ​កូន​ស្រលាញ់​ពុកម្ដាយ​មាន​វិធី​ច្រើន
​ណាស់ …មិនមែនជាវិធីបំភ័យ បង់ខ្លាច បំព្រូយ អោយរន្ធត់ចិត្ត
នឹកអាណិតស្រណោះខ្លោចផ្សា ធ្លាក់ទឹកចិត្ត យំយែកបែបនេះទេ។
បើអ្នកណាក្នុងចំណោមមនុស្សទាំងនោះមានជំងឹផ្លូវចិត្ត នឹងរឹតតែ
ធ្ងន់ឡើង ឬអ្នកមិនទាន់មានក៏អាចកើតជំងឺព្រួយចិត្តធ្លាក់ទឹកចិត្តបាន
ដែរ អាចបំផុសអោយមនុស្សមានវិប្បដិសារីឈឺចិត្តរីងរៃបាន បាត់
បង់ថមថយប្រាជ្ញាស្មារតីបាន ជះឆ្លងផលអាក្រក់ដល់សង្គមបាន ដែល
អ្នកបង្កត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ ។ នៅប្រទេសរីក
ចំរើន ម្នាក់ៗគេលើកទឹកចិត្តគ្នា គេថ្នមចិត្តគ្នា បង្កភាពសប្បាយក្នុង
សង្គម រឿងកំសត់ៗនិងមានកាប់ចាក់គេមានកំរិតអាយុអោយមើល
ដែលផ្ទុយស្រឡះពីវិធីហ្នឹង ។ …នេះបើតាមទស្សនៈផ្ទាល់ខ្លួន ហើយ
ខ្ញុំក៏មិនគាំទ្រវិធីឃោសនា ទេសនា ស្មូត ច្រៀងអោយទាល់តែមនុស្ស
យំយែកទាំងហ្វូងៗបានបែបហ្នឹងដែរ !

4. sereiwath - 14/05/2011

ក្នុងវីដេអូនឹង មានចំនុចល្អមួយដែលធ្វើអោយយុវជនមានសតិដឹងគុណពុក ម៉ែ។នេះក័ជាវិធីស្រា្ត របស់សាសនាដើម្បីបណ្តុះគំនិតសីលធម ។

5. វិបុល - 14/05/2011

ខ្ញុំដូចឆ្ងល់ដែល ដូចគ្មានអីទាស់​សោះ គ្រាន់តែការអប់រំមួយដើម្បីអោយកូន
យល់ដឹងអំពីគុណម្តាយសោះ ក្មេងយំមានន័យថាគាត់រំភើបទទួលស្គាល់អំពី
អ្វីដែលលោកមានពុទ្ឋដិកា អ្វីដែលគុណម្តាយខំបង្កើតនឹងចិញ្ចឹមកូនដឺងក្តី ។
ព្រោះក្មេងសម័យ2010 ក្មេងតិចណាស់ដែលស្គាល់អំពីទុកលំបាកឪពុកម្តាយ 
វីដេអូ​នេះ​ដូច​គ្មាន​ផល​អវិជ្ជមាន​ណា​ប៉ះ​ពាល់​ដល់​ក្មេង​បន្តិច​សោះ។ 

ពិតជាមិនគួរក្លាយជាប្រធានបទដែលគួររិះគន់ទាល់តែសោះ ទោះជាលោក
អាចមានសមត្ថភាពនិងវិធីប្រដៅកូនផ្សេងពីនេះ តែមិនប្រាកដអ្នកផ្សេង
ពូកែដូចលោកឡើយ​

6. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/05/2011

វិធី​អប់​រំ​ដ៏​ផ្តេសផ្តាស​បែប​នេះ​ យក​មក​អោយ​តំលៃ​​ ទាំង​អ្នក​អោយ​​តំលៃ​ហ្នឹង​ក៏​បញ្ជាក់​ពី​ភាព​អន់​ថយ​មួយ​ដែរ។ វិធី​ខាង​លើ​ដូច​ចាប់​ដៃ​កូន​​មក​ស្រែក​ប្រាប់​វា​ថា ណែក​មើល​​នេះ​អញ​ម៉ែ​របស់​ហ្អែង អញ្ចឹង​ហ្អែង​ត្រូវ​តែ​គោរព​អញ ត្រូវ​ដឹង​គុណ​អញ ព្រោះ​អញ​ដាក់​ហ្អែង​ក្នុង​ពោះ​ប្រាំបួន​ខែ ពេល​កើត​ហ្អែង​មក​ហូរឈាម​អស់​ទាំង​លីត្រ! ឃើញ​ថា​វា​ជា​ចំនុន​អន់ថយ​​អត់​ដែល​យើង​ធ្វើ​អញ្ចឹង?

ចង់​អោយ​កូន​ស្រលាញ់​ម្តាយ​ចាំ​បាច់​ប្រាប់​វា​ដែរ​ថា ហ្អែង​ត្រូវ​តែ​ស្រលាញ់អញ? ធ្វើ​ជា​ម្តាយ​អោយ​តែ​ថែរក្សា​កូន ធ្វើ​ជា​ម្តាយ​ល្អ ស្រលាញ់​កូន​ខ្លួន​ឯង​អោយ​លើស​លុប​ទៅ​បាន​ហើយ ចាំ​បាច់​ខ្លាច​កូន​មិន​ស្រលាញ់​ខ្លួន​វិញ​ដែរ?

7. khmerpencil - 14/05/2011

ខ្ញុំយល់ថា ការធ្វើបែបនេះ បើមិនគិតឲ្យបានដិដល់ទេ គឺគ្មាននិរន្តរភាពទេ។គឺ មានន័យថា វាប្រៀបដូចយកផ្តិលមកត្រងទឹក ដែលកំពុងហូរពីទរយ៉ាងខ្លាំង អញ្ចឹងដែរ។លទ្ធផលគឺគ្មាន

8. achharia - 14/05/2011

ខ្ញុំយល់ស្របតាមមតិ ស្រុកខ្មែរស្នេហ៍ខ្ញុំ ៖
ព្រោះបើការរៀបរាប់តំអូញថ្អូញថ្អែរអស់នោះវាជាវិធីបណ្តុះសតិ
ដល់មនុស្សគ្រប់គ្នាអោយចេះដឹងគុណពុកម្ដាយ ហេតុអីក៏
ក្នុងសង្គមខ្មែរក៏ដូចមនុស្សទូទាំំងពិភពលោកគ្មានពុកម្តាយណាយល់
ថាជាការចាំបាច់ត្រូវរៀបរាប់ពីទុក្ខលំបាករបស់ខ្លូនក្នុងការចិញ្ចឹមបីបាច់
កូនខ្លូនអោយកូនចៅខ្លួនបានយល់បានដឹងលឺ ?​ ក្នុងឆាកជីវិតមនុស្ស
ឆាកដើរតួជាពុកម្ដាយល្អ គេមិនគួរនឹកគិតយកអំរែកសាគុណរបស់ខ្លួន
ក្នុងការបង្កើតនិងចិញ្ចឹមបីបាច់ថែរក្សាកូនទៅបំពាក់ ទៅគ្របសង្កត់លើ
គំនិតនិងស្មារតីរបស់កូនអោយនៅជំពាក់ជាប់ដូចបំណុលដ៏មហាធ្ងន់
ប្រចាំជីវិតទេ ។ ដែលសំខាន់នោះគឺ ការផ្ដល់ភាពកក់ក្ដៅដល់កូនចៅ ជួយជំរុញលើកទឹកចិត្តកូន ចាំជួយដោះស្រាយបញ្ហាកូនបើសិនជាមាន ចាំជួយបង្ហាញផ្លូវអោយកូនមានចំណេះដឹងគ្រប់គ្រាន់ដើម្បីអាចរស់នៅ
បានសុខសាន្តក្នុងសង្គម …។ល។ ការតបស្នងគុណគួរជាសេរីភាពនិង
ទៅតាមលទ្ធភាពកាលៈទេសៈរបស់កូន មិនត្រូវមានក្តីរំពឹងពេកទេ ។
គឺនេះទេជាគោលដៅរឺកាតព្វកិច្ចចំបងរបស់ពុកម្ដាយចំពោះកូននោះ !
បើសង្កត់ធ្ងន់តែពីរឿងគុណអនន្តរ៍និងទង្វើតបស្នងវិញតាំងពីគ្នានៅវ័យ
កំពុងរៀនសូធ្យនៅសាលា ដែលមិនទាន់ដឹងថាទៅថ្ងៃមុខមានបានប៉ុណ្ណា
ផងនោះ វាជាបន្ទុកក្នុងសតិអារម្មណ៍ទៅវិញទេ ។ កូនដែលមិនស្ដាប់
បង្គាប់ពុកម្ដាយ គឺជាកំហុសរឺកង្វះសមត្ថភាពរបស់ពុកម្ដាយក្នុងការប្រដៅ
ណែនាំអោយទាន់ពេលវេលាតាំងពីតូចក្រូចឆ្មាផង និងអិទ្ធិពលពីសង្គម
ជុំវិញខ្លួននោះខ្លះផងដែរ ។ ការដំអក់យឺតយ៉ាវអោយគ្នាប្រព្រឹត្តមិនគប្បី
រហូតដល់អាយុជាងដប់ឆ្នាំទើបធ្វើការណែនាំ ការទំរើសទំយើអោយមាន
ទំនើងហើយទើបហាមប្រាមជាក្រោយនោះ​ ជាបាបកម្មមួយដែលពុក
ម្ដាយជាអ្នកបង្កហើយផលវិបាកក៏នឹងធ្លាក់ទៅលើខ្លួនមុនរាលទៅដល់
សង្គមដែរ ។ ដូច្នេះ ពុកម្ដាយទេ ដែលត្រូវយំយែកជំនួសក្មួយៗដែល
យំៗទាំងនោះ …នេះបើតាមទស្សនៈផ្ទាល់ខ្លួនខ្ញុំ ។

9. Phearak - 15/05/2011

ប្រសិនជាអ្នកត្រឡប់ទៅមើលប្រទេសជប៉ុន ប្រទេសដែលមានសេដ្ឋកិច្ចរុងរឿង និង កំរិតជីវភាពរស់នៅខ្ពង់ខ្ពស់ប្រហាក់ប្រហែលនឹងបណ្តាអច្ឆរិយប្រទេស នៅឯបច្ចឹមលោកវិញនោះ អ្នកនឹងឃើញ! តាមពិតនេះ ជាវិធីសាស្ត្រដ៏ល្អរបស់ពួកគេក្នុងការប្រៀនប្រដៅកូនចៅ។ ប្រទេសថៃ ក៏ប្រហាក់ប្រហែលនេះដែរ។ បើនិយាយត្រង់ទៅ វីដេអូនេះ គ្មានឥទ្ធពលអ្វីមកដល់អារម្មណ៍ខ្ញុំទេ ខ្ញុំមិនរន្ធត់ ញាប់ញ័ … ព្រោះខ្ញុំស៊ាំនឹងឮទៅហើយ តែខ្ញុំនៅតែបន្តបើកចិត្តទទួលស្តាប់​ ស្វែងយល់ … តែវាជាការពិត យើងគួរតែទទួលដឹង។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/05/2011

អ្នក​តម្អូញ​តម្អែរ​ទាំង​នោះ​ទេ​ដែល​ចិត្ត​មិន​ទូលាយ​នោះ យើង​ជា​ឪពុក​ម្តាយ​គួរ​តែ​កុំ​និយាយ​ធ្វើ​អោយ​កូន​មាន​អារម្មណ៍​ថា​វត្តមាន​របស់​កូន​​មក​នៅ​លើ​ផែនដី​នេះ ធ្វើ​អោយ​ពួក​គាត់​រងទុក្ខ​ខ្លោច​ផ្សា បើ​ពួក​គាត់​និយាយ​អញ្ចឹង​ទាំង​ខ្ញុំ​ ទាំង​អ្នក​ទាំង​ឡាយ​ដែល​កើត​មក​​យើង​មាន​អារម្មណ៍​ដូច​មាន​កំហុស​អញ្ចឹង (Guilty)។

ហេតុអ្វី​ក៏​មិន​មាន​អារម្មណ៍​ថា​កូន​ និង ម្តាយ​គឺ​ពិត​ជា​ពិសេស​ណាស់ ពួក​យើង​រស់នៅ​ក្នុង​ដងខ្លួន​ជាមួយ​គ្នា កូន​រស់នៅ​ក្នុង​ពោះ​ម្តាយ​ ពួក​យើង​សែន​ស្និត​ជាងអ្នកណា​ទាំង​អស់។ មាន​ពេល​ខ្លះ​ម្តាយ​អង្អែល​ពោះ​ខ្លួន​ឯង ព្រោះ​ម្តាយ​ចង់​ស្ទាប​អង្អែល​ខ្លូន​កូន​ដោយ​ផ្ទាល់ដៃ ម្តាយ​ស្ទើរ​តែ​ទ្រាំ​រង់ចាំ​ដល់​ថ្ងៃ​ដែល​អាច​កាន់​អោប​កូន​​ក្នុង​រង្វង់​ដៃ​ស្ទើរ​មិន​បាន​ទៅ​ហើយ។

ពេល​កូន​ចូល​មក​ក្នុង​គ្រួសារ​នេះ កូន​ពិត​ជា​នាំ​យក​សុភមង្គល​យ៉ាង​អស្ចារ្យ​សំរាប់​ពួក​យើង សំលេង​សើច​ ស្នាម​ញញឹម ភាព​ក្រម៉ិចក្រម៉ើម ភាព​គួរ​អោយ​ខ្នាញ់​របស់​កូន កូន​រៀន​និយាយ រៀន​ដើរ និង អ្វី​ៗ​ជាច្រើន​ទៀត​ធ្វើ​អោយ​បេះដូង​រស់​ពួក​យើង​ពោរពេញ​ដោយ​ភាព​សើម ផ្អែមល្ហែម ទន់ភ្លន់ និង មាន​អារម្មណ៍​សុខ​ស្រួល​បំផុត​​ជាង​អ្វី​ទាំង​អស់។

Phearak - 17/05/2011

ប្រហែលជាខ្ញុំមិនយល់ច្បាស់ពីអ្វីដែលអ្នកចង់និយាយ ហើយខ្ញុំខ្លួនឯងក៏មិនច្បាស់ថា នឹងនិយាយយ៉ាងណាដើម្បីអោយអ្នកយល់ពីខ្ញុំ LOL បើតាមវិចារខាងលើនេះ ប្រហែលជាអ្នកយល់ច្រឡំនឹងពាក្យថា ស្រលាញ់ គឺខុសពីការប្រៀនប្រដៅ។ វាពិបាកនិយាយដែរ ដោយសារតែវីដេអូរខាងលើហ្នឹងគ្រាន់តែមួយជ្រុងតូចនៃបញ្ហាប៉ុណ្ណោះ។ ខ្ញុំធ្លាប់ស្តាប់អត្ថបទពេញបានប៉ុន្មានដងដែរ គំនិតគេគឺអីចេះទេ ៖
ឱ្យយើងមានទំនួលខុសត្រូវ ចេះស្វែងរកហេតុផល ស្គាល់ខុស ស្គាល់ត្រូវ ស្គាល់នូវការពិត!
ម្តាយ ឳពុក បង្កើតកូនចៅមកគឺមានកាតព្វកិច្ចថែរក្សាបីបាច់ដល់កូនចៅស្រាប់ទៅហើយ តើហេតុអីបានជាមានពាក្យរៀបរាប់ខាងលើ? នេះហើយការនិយាយរៀបរាប់ពីហេតុផល ពីការលំបាករបស់ខ្លួនដែលមានកូនចៅ តែសូមកុំច្រឡំ នេះមិនមែនជាពាក្យត្អួញត្អែរនោះទេ នេះគឺជាមនោសញ្ចេតនា រវាងម្តាយឳពុកចំពោះកូនចៅ ដែលប្តូរផ្តាច់ទោះលំបាកខ្លួនយ៉ាងណា ឱ្យតែកូនបានសមចិត្ត គាប់ភ្នែកញាតិ ទោះខ្លួននៅក្រោមកំដៅថ្ងៃ … ចង់និយាយថា ពេលដែលកូនមានកូនចៅ កូនត្រូវមើលថែកូនចៅរបស់កូន ដូចម្តាយឳពុកមើលថែរកូនដែរ ហើយចេះប្រៀនប្រដៅកូនចៅ ដោយចិត្តអំនត់ រកស៊ីទទួលទានដោយអំពើសុច្ចរិត គឺមិនមែនដើម្បីតែខ្លួនមួយ បានសុខស្រួល ចោលប្រពន្ធកូនឱ្យស៊ីអត់ស៊ីឃ្លាន វេទនា តោកយ៉ាក… ដែលសង្គមយើងសំគាល់ថាជាមនុស្សតិរិច្ឆាននោះទេ។
ចុះហេតុអីបានជាថាវាជាពាក្យត្អួញត្អែរ?
ខ្ញុំគ្រាន់តែមានទស្សនៈមួយចំពោះពាក្យថាគុណឳពុក គុណម្តាយ!
បើនិយាយតាមធម្មជាតិ ទោះជាយើងធ្វើអីក៏យើងប្រាថ្នាចង់បានផ្លែផ្កាដែរ បើទោះជាឳពុកម្តាយចិញ្ចឹមកូន ចង់បានលាភសក្ការៈខ្លះពីកូន ក៏គ្មានអ្វីដែលថាមិនសមហេតុផល? ដោយឡែក ខ្ញុំកម្រនឹងឮណាស់ថា ម្តាយណា ឳពុកណាត្អួញត្អែរ ចង់បានគុណតបស្នងពីកូន រំលឹកនេះ រំលឹកនោះ ហើយបើទោះជាឮ ភាគច្រើន ល្កឹកណាកូនចៅនោះមិនលុះតាមគន្លងធម៌ …

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 18/05/2011

មិន​អី​នោះ​ទេ ទោះ​បី​យើង​និយាយ​មួយ​ផ្លូវ​ម្នាក់​ក្តី វា​នៅ​តែ​គួរ​អោយ​ចង់​ដឹង​ ចង់​លឺ​ការ​យល់​ឃើញ​របស់​អ្នក​ទាំង​អស់​គ្នា​ដែរ!

10. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/05/2011

រវាង​ម្តាយ និង កូន​ហេតុអ្វី​បាន​ជា​និយាយ​ពាក្យ​សង និយាយ​ពាក្យ​ជំពាក់?

11. សូត្រ សឿម - 16/05/2011

ពាក្យដែលលោកបានទេសនានោះមិនមែនជាពាក្យតម្អូញ​តម្អែរនោះទេ។ ជាពាក្យដែលនិយាយលើកឱ្យយើងឃើញនូវគុណ គឺសេចក្តីដែលលោកបានធ្វើមកលើយើងមានប៉ុន្មានរាប់មិនបានដែលលោកហៅថាអនន្តកគុណ។ពាក្យថាសាសនាបើប្រែឱ្យងាយស្តាប់តាមភាសាខ្មែរយើងគឹជាពាក្យប្រៀនប្រដៅរបស់លោកគ្រូអារាច្យ ។បើយើងមិនបានសិក្សាឱ្យបានច្រើនទេនោះយើងមិនអានកាត់យល់បានដោយងាយៗ នោះទេ។ ហើយបើតាមវិន័យរបស់ព្រះសង្ឈពេលសូធ្យធម៌ និងទេសនាគឺមិនមែនធ្វើឱ្យមានសំទ្បេងអន្លង់អន្លូចនោះដែរ។ តែវីដែអូខាងលើនេះ គឹល្អហើយសំរាប់ហើយបានជាសត្តិក្នុងការអបរំជីវិតរស់នៅប្រចាំថ្ងៃ។ ពីព្រោះហើយគប្បីធ្វីដែលជាជូននេះ ជូចមានពុទ្ធិភាសិតថា រូបំ ជីរតិ មច្ចានំ នាម កូតំ នជីរតិ ។ មានន័យថា ហើយរាល់គ្នាគឺនិងស្លាប់ តែសេចក្តីល្អដែលហើយធ្វើមិនបាត់បងទេ​។ ហើយការឈ្នះនោះមាន៤យ៉ាង ហើយក្នុងសៀវភៅរបស់លោកតា ក្រម ង៉ុយ ក៏មាន

12. សូត្រ សឿម - 16/05/2011

ពាក្យដែលលោកបានទេសនានោះមិនមែនជាពាក្យតម្អូញ​តម្អែរនោះទេ។ ជាពាក្យដែលនិយាយលើកឱ្យយើងឃើញនូវគុណ គឺសេចក្តីដែលលោកបានធ្វើមកលើយើងមានប៉ុន្មានរាប់មិនបាន ដែលលោកហៅថាអនន្តកគុណ។ពាក្យថាសាសនាបើប្រែឱ្យងាយស្តាប់តាមភាសាខ្មែរយើងគឹ ជាពាក្យប្រៀនប្រដៅរបស់លោកគ្រូអារាច្យ ។បើយើងមិនបានសិក្សាឱ្យបានច្រើនទេនោះយើងមិនអានកាត់យល់បានដោយងាយៗ នោះទេ។ ហើយបើតាមវិន័យរបស់ព្រះសង្ឈពេលសូធ្យធម៌ និងទេសនាគឺមិនមែនធ្វើឱ្យមានសំទ្បេងអន្លង់អន្លូចនោះដែរ។ តែវីដែអូខាងលើនេះ គឹល្អហើយសំរាប់ហើយបានជាសត្តិក្នុងការអបរំជីវិតរស់នៅប្រចាំថ្ងៃ។ ពីព្រោះហើយគប្បីធ្វីដែលជាជូននេះ ជូចមានពុទ្ធិភាសិតថា រូបំ ជីរតិ មច្ចានំ នាម កូតំ នជីរតិ ។ មានន័យថា ហើយរាល់គ្នាគឺនិងស្លាប់ តែសេចក្តីល្អដែលហើយធ្វើមិនបាត់បងទេ​។ ហើយការឈ្នះនោះមាន៤យ៉ាង ហើយក្នុងសៀវភៅរបស់លោកតា ក្រម ង៉ុយ ក៏មាន

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/05/2011

គុណ​ហ្នឹង​អី​ក៏​ចង់​បាន​ម្លេះ អី​ក៏​ប្រឹង​និយាយ​ទាមទារ​ដដែល​ៗ លំបាក​ណាស់ ​លំបាក​ណាស់​​​បង្កើត​កូន​មក​លើ​ផែនដី បើ​លំបាក​ម្លឹង​ៗ​បង្កើត​មក​ធ្វើ​អ្វី បើ​បង្កើត​មក​ចង់​បាន​ការ​តបស្នង​បង្កើត​មក​ធ្វើ​អ្វី វា​មិន​ខុស​អី​នឹង​ចិញ្ចឹង​ជ្រូក​ដើម្បី​កាប់​យក​សាច់​ធ្វើ​ម្ហូប។

បើ​ខ្ញុំ​ជា​ម្តាយ​ខ្ញុំ​នឹង​មិន​តម្អូញតម្អែរ លើក​ឡើង​សព្វ​គ្រប់​ពី​ការ​លំបាក​ដែល​មាន​កូន​នេះ​ទេ ខ្ញុំ​អាណិត​កូន​ខ្ញុំ​ ខ្ញុំ​មិន​ចង់​អោយ​វា​មាន​អារម្មណ៍​ទុក្ខ​ព្រួយ មាន​អារម្មណ៍​ថា​​វា​មាន​កំហុស​អញ្ចឹង​ទេ។ ខ្ញុំ​នឹង​និយាយ​អោយ​វា​មាន​អារម្មណ៍ថា​​វត្តមាន​វា​លើ​ផែនដី​នេះ​គឺ​ជា​សុភមង្គល គឺជា​ទ្រព្យ​ដ៏​វិសេស​វិសាល។

13. សូត្រ សឿម - 16/05/2011

បើលោកអ្នកចង់យល់ឱ្យបានច្បាស់គូតែស្តាប់ធម៌និងអានឱ្យបានច្រើន។ ជាពិសេស ខាងសាសនាប្រៀបធៀប ដែលនៅខាងសាលា ពុទ្ធិកសិក្សាមានរៀន។ គឺរៀនសាសនាធំៗទាំងអស់នៅលើលោកនេះ។ គឹឱ្យយើងដឹងថាតើសាសនាណាល្អជាងសាសនា។ មិនមែនឱ្យតម្លៃតាមការយល់ឃើញរបស់យើងទេ។ហើយបើលើកគោលមកនិយាយគឺមិនដែលយកឈ្នះលើព្រះពុទ្ធសាសនាទេ ។បើយើងជាអ្នកសិក្សាគប្បីដូចពាក្យថា យថាបិ ភមរោ បុប្ឌំ វណ្ណគន្ធំ អហេថយំ បលេតិ រសមាទាយ ឯវំ គាមេ មុនី ចេ។ អ្នកសិក្សាគប្បីចូលទៅក្នុងស្រុកនិងប្រទេស ឱ្យដូចភមរជាតិ មិនធ្វើឱ្យខូចនូវពណ៏និងក្លិនថ្កា ក្រេបយកតែរសនែកេសេថ្កា ហើយហើរទៅយ៉ាងដូច្នោះឯង។ យើងមុននិងរិះគន់នូវអ្វី តើយើងច្បាស់ហើយរឺនៅ?ខាងផ្នែកនោះ? សាសនាមិនដូចជាផ្នែកវិទ្យាសាស្រ្តទេ ហើយក៍មិនស្រូលជាង mathematice Olympic ប៉ុន្មានទេ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/05/2011

យើងមុននិងរិះគន់នូវអ្វី តើយើងច្បាស់ហើយរឺនៅ? ខាងផ្នែកនោះ?

ចំលើយ៖​ ខ្ញុំ​អត់​និយាយ​អ្វី​ទាក់​ទង​នឹង​សាសនា​នោះ​ទេ ខ្ញុំ​អត់​ថា​ការ​អប់រំ​អោយ​អោយ​គោរព ដឹង​គុណ​ឪពុក​ម្តាយ​ខុស​ដែរ ខ្ញុំ​ក៏​ស្រលាញ់ គោរព​ម្តាយ​ខ្ញុំ​ដែរ។ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​ការ​នាំ​ក្មេង​ទាំង​ហ្វូង​មក​ស្តាប់​​ការ​រៀបរាប់​ ស្តាប់​សំលេង​សូត្រ​ញាប់​ញ័រ​អោយ​ក្មេង​យំ លើក​ឡើង​ពី​ការ​លំបាក​ទាំង​ឡាយ​នោះ ដូច​កូន​ម្នាក់​ៗ​នាំ​ទុក្ខទោស​ដល់​ម្តាយ​ខ្លាំង​ណាស់តាំង​ពី​មាន​ជីវិត​ដំបូង​ក្នុង​ពោះ​ម្តាយ​ម្លេះ ដូច​កូន​ៗ​ហ្នឹង​អត់​ទទួល​ការ​ស្វាគមន៍​អី​សោះ​តែ​ម្តង។ ហើយ​គិត​អញ្ចឹង​ដដែល​បង្កើត​ពួក​គេ​មក​ធ្វើ​អ្វី?

ហើយ​ចំនែក​ខាង​សាសនា​ក៏​លោក​និយាយ​មិន​ត្រឹមត្រូវ​ដែរ អោយ​យក​សាសនា​ប្រៀប​ធៀប​គ្នា អោយ​ឃើញ​មួយ​នេះ​ល្អ​ជាង​មួយនេះ។ អញ្ចឹង​លោក​រាល់​ថ្ងៃ​កំពុង​គិត​ថា​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម សាសនា​យេស៊ូ សាសនា​ហិណ្ឌូ និង សាសនា​ផ្សេង​ៗ​ទៀត​អន់​ជាង​លោក? អញ្ចឹង​លោក​រាល់​ថ្ងៃ​កំពុង​តែ​មាន​អារម្មណ៍​ថា​លោក​ឡូយ​គ្រាន់​ជាង​គេ​អញ្ចឹង?

14. sokhalai - 17/05/2011

ជាការពិតវាជាវិធីសាស្រ្តសំរាប់ប្រដៅកូនចៅមួយបែបដែរប៉ុន្តែប្រសិនបើយើងពិចារណាទៅគ្មានម្តាយអែណាគាត់រៀបរាប់បែបនេះទេពិតដូចគេមានប្រសាស្រ្តហ្នឹងត្រូវហើយ។ បើចង់អប់រំបែបនេះ ម៉េចមិនយកគំនិតអូ​​ ចុងមកប្រដៅ ណកចាប៉ី​ដង​វែងបា្រជឈួន បណ្តាំ អ្នកព្រះភិរម្យអែណក

Phearak - 17/05/2011

ខ្ញុំគ្រាន់តែសូមរំលឹកបន្តិចត្រង់ឃ្លាដែលអ្នកបានបញ្ជាក់ថា ៖ ជាការពិតវាជាវិធីសាស្រ្តសំរាប់ប្រដៅកូនចៅមួយបែបដែរ …យើងប្រដៅមនុស្សក៏ត្រូវស្គាល់មនុស្សដែរ មនុស្សដែលរៀនសូត្រក្លាយជាបណ្ឌិត ខុសពីមនុស្សដែលរៀនសូត្រក្លាយជាឆ្មាំ! មេរៀនសំរាប់ស៊ីវិញក៏ខុសពីមេរៀនសំរាប់ទ័ពដែរ តែទាំងអស់គ្នានឹងក្លាយជាកម្លាំងចលករ ការពារប្រទេស អភិវឌ្ឍប្រទេស។ បើអីចឹងមែន ក៏គ្មានសល់ដល់សព្វថ្ងៃនូវ គំនិតអូ ឫ ចាប៉ីដងវែងប្រាជឈួននោះដែរ គឺសល់តែមួយទោល គឺទោលនឹងឯង 😀

15. វិបុល - 20/05/2011

ការយល់ឃើញរបស់បងម្ចាស់ប្លុក ខ្ញុំគិតថាគឺបងទទួលអទ្ធិពលការអប់រំ​នឹងវប្បធម៏ពីប្រទេសសេដ្ឋកិច្ចរីកចំរើន គំនិតនេះបើនិយាយនៅស្រុកទាំង
នោះ វាពិតជាត្រឹមត្រូវ ប៉ុន្តែគំនិតនេះខ្ញុំគិតថាមិនទាន់អាចអនុវត្តន៍នៅ
ស្រុកខ្មែរបានទេ ព្រោះសង្គមសេដ្ឋកិច្ចខុសគ្នាដាច់ឆ្ងាយហៅមិនឮ។
បងគិតមើលនៅ លោកខាងលិច ឪពុកម្តាយគេមិនសូវរំពឹងកូនដោយ
សារអ្វី ដោយសារពេលគេចាស់ទៅគេមានប្រាក់អាត្រែត ពេលឈឺរ
រដ្ឋាភិបាលជួយជួយចេញលុយ ទិញអ្វីប្រើអ្វីសំរាប់មនុស្សចាស់អាចចុះ
ភាគរយទៀត ចំពោះកូនៗវិញក៏មិនសូវរំពឹងទ្រព្យឪពុកម្តាយ ដោយសារ
ប្រពន្ធ័អប់រំទីនោះល្អ អោយតែរៀនចប់ រកការងារធ្វើនោះគឺមានលុយ
ចាយគ្រប់គ្រាន់ងាកមករកស្រុកខ្មែរ តើមិនឲឪពុកម្តាយរំពឹងកូន ចង់បាន
ការតបស្នងពីកូនយ៉ាងដូចម្តេចកើត ពេលចាស់ទៅបើកូនមិនដឹងគុណ
មិនតបស្នង មិនចិញ្ជឹម មិនមើលថែពេលឈឺ តើចាស់ៗស្រុកខ្មែររស់
បានយ៉ាងដូចម្តេចទៅ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 20/05/2011

បង​ក៏​យល់​ដូច្នេះ​ដែរ បង​ក៏​ពេញ​ចិត្ត​នឹង​វប្បធម៌​ខ្មែរ​យើង​ដែល​កូន​ និង ឪពុក​ម្តាយ​ស្និតស្នាល​គ្នា​បាន​ល្អ បង​ពេញ​ចិត្ត​នឹង​ការ​ចេះ​ជួយ​គ្នា ការ​ដឹង​គុណ ការ​អោយ​តំលៃ​លើ​ឪពុក​ម្តាយ តែ​ចំនុច​បង​មិន​សប្បាយ​ចិត្ត​អំពី​វីដេអូ​នេះ​ប៉ុណ្ណោះ គឺពេល​ពួក​គាត់​យក​​ក្មេង​ៗ​មក​អោយ​យំ​ង៉ោង​ពេញ​ហ្នឹង។

16. វិបុល - 20/05/2011

ប៉ុន្តែបើនិយាយមួយបែបផ្សេងវិញ
ចង់ទេស្នាឲក្មេងមួយហ្វូងយំង់ោងបែបនេះវិញ ពិតជាប្រើជំនាញទេស្នា
មិនធម្មតាដែរនឹង…….។

17. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/05/2011
18. Joke - 29/05/2011

ខ្ញុំពិតជាអរគុណបងខ្លាំងណាស់សំរាប់VDEOនេះវាបានធ្វើអោយខ្ញុំកាន់តែយល់ថែមទៀតពីជីវិត។ ខ្ញុំជាកម្មករធ្វើការនៅប្រទេសជិតខាង ពេលខ្លះខ្ញុំមានអារហ្មណ៏
ថាខ្ញុំឯកោ តូចចិត្តនឹងវាសនាជាកូនអ្នកក្រ ចង់រៀនតែក៏មិនបានរៀនដល់
គោលដៅ ចង់បានអ្វីក៏មិនបានដូចបំណង តែនៅពេលដែលបានឃើញVDEOមួយនេះបានធ្វើអោយខ្ញុំមានគំនិតថ្មី
មួយទៀតសំរាប់កែតំរវជីវិតដ៏កំសត់មួយនេះអោយដល់គោលដៅ អរគុណបង!!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/05/2011

គ្រប់​កាលៈទេសៈ​ទាំង​អស់​ពួក​យើង​ត្រូវ​តែ​រស់​ក្នុង​ក្តី​សង្ឃឹម បន្ត​ជីវិត​ដើរ​ទៅ​មុខ​យ៉ាង​អង់អាច​ “វាសនា​ល្អ” របស់​អ្នក​នៅ​ខាង​មុខ អញ្ចឹង​បើ​អ្នក​ឈប់​ដើរ​នៅ​ពេល​នេះ នោះ​មាន​ន័យ​ថា​អ្នក​នឹង​គ្មាន​ពេល​ទៅ​ដល់​ “វាសនាល្អ” នោះ​ទេ។

“Success is not the key to happiness. Happiness is the key to success. If you love what you are doing, you will be successful”

19. sary - 05/09/2011

សួស្តី​ស្រុកខ្មែរស្នេហ៍ខ្ញុំ! សូមអភ័យទោស ខ្ញុំមិនគិតដូចលោកអញ្ចឹងទេ ដោយខ្ញុំយល់ថា នៅក្នុងវប្បធម៌ខ្មែរយើងមានការអប់រំ ច្រើនប្រភេទ​ណាស់ តែការអប់រំនោះ បើទោះជាតាមវិធីក្តៅ ឬត្រជាក់ក៏ដោយ ក៏មាន​គោលដៅរួមតែមួយដែរ គឺការចង់ឱ្យកូនជាមនុស្សល្អ ។ ប្រសិនបើក្មេងមិន​ចូល​ចិត្តវិធីក្តៅ ហើយពុំមានមនុស្សចាស់ដែលជាអ្នកណែនាំដោយវិធីត្រជាក់វិញនោះ សួរថា គេនឹងទ្រាំនៅទទួលយកការអប់រំនោះទេ? ចុះក្មេងមួយចំនួនទៀត ដែលគេសំគាល់ថា ជាក្មេងពាល ក្មេងទំនើង រឺ ក្មេងមិនស្តាប់បង្គាប់ យើងគួរអប់រំគេដោយវិធីណា? ផែនការអនាគតសំរាប់ពួកគេ? ចិត្តមនុស្សអាចនឹងមិនកែប្រែងាយៗនោះទេ មិនដូចចរន្តទឹក ដែលយើងអាចកាយប្រឡាយ ទប់ជាទំនប់ ដើម្បីប្តូរទិសដៅនោះឡើយ។
ក្នុងវីដេអូខាងលើ បើតាមខ្ញុំសង្កេត ឃើញមានក្មេងៗជាច្រើន ទទួលស្តាប់ពាក្យអប់រំ … មានន័យថា គេទទួលយកការអប់រំតាមវិធីនេះ ហើយនេះក៏ជាជោគជ័យរបស់អ្នកអប់រំដែរ។ ខ្ញុំបែរជាមានគំនិតសរសើរដល់គាត់ … គាត់ជ្រើសរើសវិធីអប់រំត្រូវហ្នឹងមនុស្សដែលគាត់ចង់អប់រំ ហើយបើសិនជាគាត់បានធ្វើអញ្ចឹងដាក់មកលើកូនរបស់ខ្ញុំវិញនោះ ខ្ញុំនឹងមិនខឹងគាត់ទេ ខ្ញុំនឹងងាកមកសួរកូនខ្ញុំវិញ វាស្តាប់បានអីខ្លះ យល់អីខ្លះ គេចូលចិត្តឫមិនចូលចិត្ត? យ៉ាងណាក៏ខ្ញុំបានយល់ពីកូនរបស់ខ្ញុំខ្លះដែរ។ ជាចុងក្រោយ ខ្ញុំសូមអរគុណសំរាប់វីដេអូខ្លីមួយនេះ!

20. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/09/2011

មិន​អី​ទេ មនុស្ស​ម្នាក់​ៗ​យល់ឃើញ​មិន​ដូច​គ្នា​នោះ​ទេ​​ទោះ​លើ​បញ្ហា​តែ​មួយ។ ការ​អោយ​តំលៃ​លើ​ដំបូន្មាន ការ​អោយ​តំលៃ​លើ​អ្វី​គ្រប់​យ៉ាង​ក៏​យោង​ទៅ​តាម​ទីកន្លែង​មនុស្ស​រស់នៅ ប្រទេស​មនុស្ស​រស់នៅ សាសនា​មនុស្ស​កាន់​ ទំនៀមទំលាប់​មនុស្ស​មាន…….តែ​ក៏​អរគុណ​ចំពោះ​មតិ​នេះ ខ្ញុំ​ចង់​បាន​មតិ​ងោយ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ ដូច្នេះ​យើង​អាច​ចូល​ទៅ​កាន់​តែ​ជ្រៅ​ក្នុង​ការ​គិត​របស់​ប្រជាជន​ខ្មែរ​យើង។

អរគុណ​ច្រើន និង ជោគជ័យ​គ្រប់​ភារកិច្ច!

21. sambatt - 06/09/2011

many khmer parents are very hypocrytes…If they really love their children,they better choose to die with their childre
n if they have to face starving.The story of Neay dob pi(story of Neang Korng Rey) show clearly thatthe parents do not really love their children…they are very selfish and did
whatsoever to survive themselves .How could they abandon all of their 12 childrenin the jungle and they chose to live without thier children ? For this example ofkhmer parents` hypocrysis,
how our khmer culture(Religious culture or tradition)
partents are God that all their children should worship .?
Who is God? Who are parents? Each of us are parents .Following this tradtion,my wife an I cound consider ourselves as God ?
That my children shouldworship and should do everything
we orderthem to do.?If parents are God,everybody can be called God,because he or she is a parent ,if not now later.

22. sambatt - 06/09/2011

ប្រពៃណីខ្មែរ.ទូន្មានកុលបុត្រកុលធីតាខ្មែរអោយគោរពមនុស្សចាស់់ ឱពុកម្ដាយ …
សួរថា នរណាជាមនុស្សចាស់់? អាយុប៉ុន្មានទើបហៅមនុស្សចាស់់?
ក្មេងអាយុដប់់េះីរដប់់បីឆ្នាំ,ឧទាហរណ៏,តមាត់់ជាមួយឱពុករបស់់វា ដូចជាចង់់ប្តដៅឫពន្យល់់ឱពុករបស់់វាវិញ,ឱពុករបស់់ក្មេងនោះអាយុត្រឹម
៣០ឫ ៤០ ឆ្នាំ ,គេគ្រប់គ្នាហៅថាមនុស្សចាស់់ទៅហើយ។ និយាអញ្ចឹងសូម្បីតែសំបុត្រលក់់ចូលមើលកុន ក៏គេថាសំបុត្រក្មេង សំបុត្រមនុស្សចាស់់..តាម
ពិតមនុស្សចាស់់ដែលេសំដៅហ្នឹងគឺត្រឹម១៨ឆ្នាំឡើងស្មោះ!។ដូច្នេះមនុស្សចាស់់..ក្នុងសង្គមខ្មែរយើងមិនសំដៅច្បាស់់លាស់់ដល់់អាយប៉ុន្មានទេ?
សួរខ្លួនឯងទៅមើល,អញ្ចឹង,ថាមនុស្សចាស់់គ្រប់់គ្នាឫដែលប្រដៅមិនបាន?ភាគច្រើនមែន,ពួកគាត់់បានរៀនសូត្រមុនមនុស្សដែលក្មេងជាង..ធ្លាប់់បាន​ឆ្លងកាត់់
ការរស់់នៅច្រើនជាង..គេមានការដកពិសោធច្រើនជាង…អញ្ចឹងបើប្រដៅ​គាត់់​ទៅ​ក៏ដូចជា​មិនបានការ​ដដែល..ព្រោះ​គាត់់​ដឹងអស់់ហើយ​នូវ​ការប្រកាន់់​កិរិយាមាយាទ។
ប៉ុន្តែ..តាម​ពិតការ​ដែលពិបាក​ប្រដៅមនុស្សចាស់់​គឺមក​ពីគេមានផ្នត់់គំនិត​របស់់គេរួចរាល់់​ទៅហើយមិនងាយ​ទទួលយកគំនិតថ្មី​ពីអ្នាកណា​នោះទេ,,ព្រោះគេ​បានរៀនពី​ដើមមក​យ៉ាងណា​គ៏បាន​ដក់់ក្នុងសតិអារម្មណ៏ ចិត្តគំនិត​របស់់គេរួចរាល់់​ទៅហើយ..គេចាស់់​ចិត្តចាស់់​គំនិតរួចទៅ​ហើយ..រឿងអី,មនុស្ស​ស្រករក្រោយ​គាត់់ចង់់ប្រដៅ​គាត់់?
ទោះបីយ៉ាងណា..ពាក្យថា មនុស្សចាស់់ មិនមានន័យថាមាន​កាចេះដឹងច្រើន​ជាងក្មេង ល្អជាងក្មេង មានសិលធម័ល្អជាងក្មេងឡើយ..
មើលចុះមនុស្សចាស់់​ពាស់់ពេញតែផ្ទៃប្រទេស ប្រកាប់់ចាក់់គ្នា ឈ្លោះគ្នា ធ្វើចោរលួច ប្លន់់ កាប់់ចាក់់ ពុករលួយ ដល់់ឆ្អឹង ..តាមពិតពួកគេត្រូវការប្រដៅ
ជាងក្មេងទៅទៀត..តែពិតជាពិបាកណាស់់ ព្រោះអី?ព្រោះគេជាផ្ទាំងសំពត់់​ជ្រក់់ជ្រួញ ប្រលាក់់ប្រឡូស..គ្មានការអប់់រំ ពិតជាពិបាកអប់់រំ..បើនិយាយពីការរៀនសូត្រវិញ
គឺប្រាកដ​ទៅមិនលឿន​ដូចក្មេងទេ..ពួក​អនក្ខរជនពិតជា​ពិបាករៀនសូត្រ…គេរស់់នៅ​ក្នុងវ័យដែលមានកង្វល់់​ពីបញ្ហាជីវិតច្រើនជាង​វ័យក្មេង..ដែលដូចជាផ្ទាំង​សំពត់់ស
ស្អាតមិនមាន​ជាប់់ស្នាម ក្អែល ..មានជ្រួញ ស្រួលផ្ដិត​នូវការប្រៀនប្រដៅ​អបរំជាង!រឿងមួយទៀត,ចំពោះមនុស្សចាស់់ដែល​ជាឱពុកម្ដាយ..ប្រពៃណីខ្មែរ​យើងតែងអប់់រំ
ទូន្មានកូនចៅអោយ​ស្រលាញ់់ឱពុកម្ដាយរហូត​អោយគោរពដូចជាព្រះ! ឮអ្នកខ្លះអោយគោរព​ជាងព្រះពុទ្ធទៅ​ទៀត ព្រោះគេថាជាព្រះ​ទីមួយ! សួរថាតើនរណាជា​ឱពុកម្ដាយ?
(មាតាបីតា?)គឺយើង​​ទាំងអស់់គ្នាហ្នឹង​ណា!ជាឱពុកម្ដាយ!..អាយុត្រឹម​តែដប់់ពីរ ឫដប់់ប្រាំឆ្នាំ​ឡើងទៅក៏អាចជា​ក្លាយជាឱពុកម្ដាយដែរ! ខ្មែរយើងបាន​គិតតែខាងគុណ​សម្បត្តិ
របស់់​​ឱពុកម្ដាយទេ!!ចំណេកឯ​គុណវិបតិ្តវិញ​មិនបានគិតដល់់​ទាល់់តែសោះ..ឱតាហរណ៎​ព្រះភិក្ខុប៉ាង ខាត់់បានសរសេរ​សៀវភៅមួយមាន​ចំណងជើងថា៖
ជីវិតម៉ែ..គឺថា​​ព្រអង្គរៀបរាប់់​តែគុណសម្បត្តិតែម្យ៉ាង​គត់់របស់់ម៉ែ ឫអ្នកបង្កើតកូន។តាមពិតមែនម៉ែមាន​កូនពិបាក មើលថែកូន ជាមួយបីតា…តែនេះជាការ​ធម្មតាសោះ
ដូចតែសត្វ​ស្លាបឫសត្វផ្សេងៗ​ទៀត​ដែរ ដែលសប្បាយរួមរ័ក្ស​ហើយ មានកូន ត្រូវតែមាន​ការទទួល​ខុសត្រូវ មិនត្រូវត្អូញត្អែរ​ឡើយ..មើលសត្វស្លាប​គ្នាគ្មានដែលនឿយហត់់​នឹងចញ្ចឹមកូន​ឡើយ
..សូម្បីកូនធំឡើង​ក៏មិនបានខើញមុខ​កូនទៀត…មិនដូច​មាតាបីតាមួយចំនួន​កើតកូនមក​ហើយត្អូញត្អែរ ស្អប់់កូន ជេរវាយកូន បំបោះបំបង់់កូនចោរ ខ្លះកូនខ្ចី​ទើបនឹងកើត​យកទៅបោះចោល
ក្នុងធុង​សំរាម..លើញ្ចើមថ្នល់់ ឫ ទីសារធារណៈ ..សំណាងកូនខ្លះ..​ក៏បានគេរើសបាន​យកទៅចិញ្ចឹមដោយការ​អាណិតអាសូរ! តើជាមាតបិតាដាច់់ចិត្តម្ល៉េះ​យ៉ាងហ្នឹង?ដាច់់
ចិត្តបោះកូន​ខ្លួនឯងចោល គួរអោយសង្វេកចិត្ត​ណាស់់! រឿងនាងដប់់ពីរក្នុង​រឿង នាងកង្រី មាតាបីតា ថ្លើមធំហ៊ាន​បោះបង់់កូនជាទីស្រលាញ់់របស់់ខ្លួនេង​ចោលទាំងអស់់!គ្មានសល់់
ម្នាក់់! ខ្ញុំគិតថាជាមាតាបីតា ត្រូវតែស៊ូស្​លាប់់រស់់ជាមួយ​កូន..មិនត្រូវហ៊ាន​បោះបង់់កូនចោល​ឡើយ!!!ហ្នឹងហើយឫ​ជាព្រះ? នៅប្រទេសចិន,តាម​ដែលខ្ញុំបានសួរ​បារាំងម្នាក់់​ដែល
ទៅរើសកូចិន​មកចិញ្ចឹម នោះ,បានប្របា់់ខ្ញុំ​ថាមួយខែៗ គេរើស​បានកូនកំព្រា​ចំនួន៧០០នាក់់…​នេះតាមដែលគាត់់​ថានៅទីក្រុង ប៉េកាំង​ប៉ុណ្ណោះ។មិនដឹងថាតើកូនកំព្រាចិនកើន​ប៉ុន្មានក្នុងមួយខែៗ?
ហើយម្យ៉ាងទៀត..ចំពោះពាក្យ​ថាសងគុណ ..តើមាតាបីតាស្រលាញ់់​កូន ក្នុងគោលបំណង​អោយកូនសងគុណ? សេចក្ដី​ស្រលាញ់់ពិតត្រូវតែ​គ្មានលក្ខខ័ណ្ខឡើយ!បើមាន​លក្ខខ័ណ្ខ..មិនហៅថា​សេចក្ដី
ស្រលាញ់់ឡើយ..ហើយ​តាមធម្មតាការស្រលាញ់់​ពិត នឹងត្រូវទទួលការ​ស្រលាញ់់តបវិញ​ជាពុំខាន! សូម ស្រមៃដល់់ការ​ស្រលាញ់់កូនរបស់់ យាយ ផាន់ចំពោះកូន ទាវ! តើ
ការស្រលាញ់់​របស់់យាយផាន់់ ជាការស្រលាញ់់​ពិតមេអត់់? តាមពិតគាត់់​ស្រលាញ់់មាសប្រាក់់ កិត្តិយស បុណ្យសក្ដិជាងកូនខ្លួនឯង!ហ្នឹងហើយមាតា​ជាព្រះ​?យើងត្រូវ​តែចេះវិភាគ!
មិនមែនអោយតែ​មនុស្សចាស់់ប្រដៅមិនបាននោះទេ! មនុស្សចាស់់គគោក ពាស់់វាលពាសកាល ពិតជាត្រូវការ​ប្រដៅ..តែអនិច្ចារ..មិនចាការងាយស្រួល​ឯណា?…ព្រោះ
មនុស្សចាស់់មិនអាច​ទទួលការប្រដៅងាយៗពី​នរណា៖ើយជាពីសេសពីមនុស្ស​ដែលមានវ័យក្មេង​ជាងខ្លួន!តាមពិតការបរ​ដៅមនុស្សចាស់់ដែល ជាចោរ ជាមនុស្សចោលម្សៀត បំបោះបំបង់់កូនចោល,
វាយធ្វើបាប​កូន,មនុស្សប្​រមឹកវាយប្រពន្ធកូន…ជាដើម​ត្រូវគេយកទៅអប់់រំ​ក្នុងសាលាឃុំឃាំង ឫពន្ធធនាគារ!
សូមអស់់មតិត្រឹមនេះ,
អរគុណ

23. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/09/2011

ឪពុក​ខ្ញុំ​បង្កើត​ខ្ញុំ​មក​វាយ​ខ្ញុំ​ម្ដង​ៗ​ស្ទើរ​ស្លាប់ ម្ដង​ៗ​ស្ទើរ​តែ​សន្លប់ ហើយ​គេ​គ្រប់​គ្នា ចាស់​ៗ​នៅ​តែ​និយាយ​ថា​ខ្ញុំ​ជំពាក់​ឪពុក​ខ្ញំ​រហូត គុណ​​សង​មិន​អស់​ទោះ​យក​អ្វី​ទៅ​សង។ ខ្ញុំ​នៅ​តែ​សួរ​គាត់​រឿង​គាត់​វាយ​ខ្ញុំ​ជាង​សត្វ​ធាតុ​តើ​មក​ពី​មូលហេតុ​អ្វី​គាត់​នៅ​តែ​មិន​អាច​អោយ​ចំលើយ​រហូត​ដល់​សព្វ​ថ្ងៃ?

ខ្ញុំ​នឹងមិន​​អោយ​កូន​ខ្ញុំ​ជំពាក់​គុណ​ខ្ញុំ​បន្តិច​នោះ​ទេ ខ្ញុំ​នឹង​អោយ​វា​មាន​សេរីភាព​ផុត​ពី​បំណុល​ដែល​មិន​ដែល​ខ្ចី បំណុល​ដែល​សង​មិន​អស់​នេះ​ដល់​កូន​ខ្ញុំ​។ ខ្ញុំ​មិន​គិត​ដូច​​ចាស់​ៗ​ទាំង​នោះ​ទេ។

24. sambatt - 06/09/2011

ប្រពៃណីខ្មែរបង្រៀនអោយតែកូនស្រលាញ់់ឪ ពុកម្ដាយ ,អោយដឹងគុណ
ឪពុកម្ដាយ រហូតអោយចាត់់់ គាត់់ ដូចជា ព្រះទៀតផង។ប៉ុន្តែគួរ
តែខ្មែរយើងល្មមភ្ញាក់់ ខ្លួន ហើយ ពីព្រោះនេះគេនិយាយតែឪពុកម្ដាយល្អ
ប៉ុណ្ណោះ។ទោះបីយ៉ាងណាយើងគួរអោយដំបូន្មានទៅឪពុកម្ដាយថា
បង្កើតកូនមកត្រូវតែស្រលាញ់់ កូនគ្មានលក្ខខ័ណ្ឌ នោះទើបហៅថាស្រលាញ់់ពិតប្រាកដ។

25. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/09/2011

ខ្ញុំ​ស្រលាញ់​ម្ដាយ​ខ្ញុំ​ ហើយ​ម្ដាយ​ខ្ញុំ​ក៏​ស្រលាញ់​ខ្ញុំ​វិញ​ដែរ។ ខ្ញុំ​គ្រាន់​តែ​ចង់​មាន​ពាក្យ​មួយ​​ចំនួន​ថា សូម​ព្យាយាម​ធ្វើ​ជា​ម្ដាយ​ល្អ​អោយ​កាន់​តែ​ច្រើន​កាន់​តែ​ប្រសើរ​ហើយ​កុំ​ភ័យ​ខ្លាច​កូន​មិន​ស្រលាញ់!

បើ​យើង​ធ្វើ​អាក្រក់​ចង់​បាន​ឈ្មោះ​ល្អ និង ផល​ល្អ​វា​ពិបាក​បន្តិច​ហើយ ព្រោះ​ក្ដី​ស្រលាញ់​មាន​ក្នុង​ចិត្ត​គ្មាន​អ្នកណា​បង្ខំ​បាន​នោះ​​ទេ វា​កើត​ឡើង​ឯក​ឯង​តាម​រយៈ​ការ​ឃើញ​សកម្មភាព​ទាំង​ឡាយ​ដែល​អ្នក​ជា​ម្ដាយ​ធ្វើ​នោះ​ឯង។ បើ​យើង​វាយ​កូន​​ហើយ​ស្រែក​ប្រាប់​វា​ថា​ហ្អែង​ត្រូវ​តែ​គោរព​អញ ហ្អែង​ត្រូវ​តែ​ស្រលាញ់​អញ នោះ​ចិត្ត​របស់​កូន​កាន់​តែ​វៀចវេរ​ទៅ​ទៀត​ដូច​យើង​ដំ​ដែក​គោល​បញ្ចុះ​លើ​ដុំ​សិលា​អញ្ចឹង។

26. sambatt - 07/09/2011

ការអប់់រំក្មេងមិនគួរអោយដូចស្ដាប់់ចំរៀងបណ្ដែតមនោសញ្ចេតនា
រហូតដល់់មានការយំ ហូរទឹកភ្នែកសស្រាក់់នោះទេ ប៉ុន្តែផ្ទុយទៅវិញ
ត្រូវប្រកបដោយហេតុផល មានការថ្លឹងថ្លែង ដូចថាមិនត្រូវតែនិយាយ
តែពីគុណសម្បត្តិតែម្ខាងនោះទេ គឺត្រូវនិយាយពីខាងគុណវិបត្តិដែរ។
មនុស្សលោកគ្រប់់រូបតែងមានគុណសម្បត្តិនិងគុណវិបត្តិដូចគ្នា ៖
ខ្លះមានគុណសម្បត្តិច្រើនជាងគុណវិបត្តិ ខ្លះមានគុណសម្បត្តិ
តិចជាងគុណវិបត្តិ។
និយាយដោយត្រង់់ខ្ញុំអត់់ចូលចិត្តបន្តិចសោះវិឌីអូខាងលើនេះ ស្អប់់ទាំងអ្នក
សូត្រទៀត ហើយក៏ស្អប់់ទាំងអ្នកដាក់់កម្មវិធីនេះបញ្ចូលក្នុងការអប់់រំសិស្សទៀតផង។
សូមជំរាបថាមិនមែនមកពីប្រទេសខ្មែរនៅមិនទាន់់ជឿនលឿនទើបបានជាគេអប់់រំ
សិស្សសាលាអោយបាក់់ស្បាត ឬលំអោនទោនចំពោះឪពុកម្ដាយនោះទេ …នេះ
គឺមកពីទំនៀមទំលាប់់របស់់ចឹង ទោះបីជាប្រទេសខ្មែរជឿនលឿនក៏នៅតែចឹងដែរ៖
គឺខ្មែរចង់់អោយកូនអោនលំទោន ស្ដាប់់បង្គាប់់ទោះជាបង្គាប់់នោះមានឬគ្មាន
ហេតុផលក៏ដោយ។យើងមិនអាចបង្ខំនរណាអោយស្រលាញ់់នរណាម្នាក់់បានទេ…
វាមានតែការស្រលាញ់់ពិតប៉ុណ្ណោះដែលបណ្ដុះការស្រលាញ់់តប ហើយជាលទ្ធផល
ការស្រលាញ់់តបនេះហើយជាការដឹងគុណ ៖ស្រលាញ់់មិនមែននៅត្រឹមតែលើបបូរមាត់់
នោះទេ គឺដោយទង្វើផងដែរ។ចំពោះខ្ញុំ ខ្ញុំស្រលាញ់់កូនរបស់់ខ្ញុំ ខ្ញុំពុំបានរំពឹងគិតពី
ការតបស្នងគុណពីកូនរបស់់ខ្ញុំទេ ហើយខ្ញុំគិតថាការស្រលាញ់់កូនរបស់់ខ្ញុំក៏គ្មានលក្ខខណ័្ឌ
អ្វីដែរ។ខ្ញុំស្រលាញ់់កូនរបស់់ខ្ញុំពីព្រោះជាវាជាកូនរបស់់ខ្ញុំ។បើកូនខ្ញុំមិនស្រលាញ់់ខ្ញុំ
ជាកំហុសរបស់់ខ្ញុំទោះជាមិនជាកំហុសរបស់់ខ្ញុំទំាងស្រុងក៏ដោយ ,ធម្មតាបញ្ហាសង្គម
ក៏វាអាចជាចំណែកមួយដែលយើងអាចដាក់់កំហុសផងដែរទៅលើអាកប្បិកិរិយា
អាក្រក់់របស់់ក្មេងៗ ។
ការចិញ្ចឹមកូន គិតតែពីរអ៊ូរទំាដាក់់កូននោះនឹងផ្ដល់់ការមិនសប្បាយចិត្តចំពោះកូន
ហើយថែមទំាងអោយកូនយល់់ថាការដែលគេកើតមកលើលោកនេះគឺដូចជា
បង្កទុក្ខលំបាកដល់់ឪពូកម្ដាយទៅវិញ ដូច្នេះគេក៏ដូចជាមិនសូវមានអារម្មណ៌
នឹងរស់់នៅដែរ។
លើលោកនេះ គ្មានទេឪពុកម្ដាយល្អឥតខ្ចោះ ហើយកូនល្អឥតខ្ចោះក៏គ្មានដែរ។
ប៉ុន្តែសំខាន់់គឺសេចក្ដីស្រលាញ់រវាងឪពុកម្ដាយនិងកូន ហើយនិងសេចក្ដីស្រលាញ់់រវាង
កូននិងឪពុកម្ដាយ ដែលអាចនៅស្ថិតស្ថេរជានិច្ច មិនប្រែប្រួលទៅតាមកាលៈទេសៈ។

27. Hun Marith - 08/09/2011

3. achharia សូមលោក គិតសារជាថ្មី មុនពោល ពាក្យ ឬ និយាយស្តី
ព្រោះ ពាក្យសម្តីលោក ជាពាក្យដែល ពួក បនប្រល័យ ពួជសាសន៍ វានិយាយ កាលពីឆ្នាំ ១៩៧៥-១៩៧៩ ។
ពួកនេះ ជា ពួក ឥតសាសនា

28. monyrinataro - 13/09/2011

បើមានបទស្មូតញាក់ អាហ្នឹងពិរោះហ្មង :mrgreen:


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: