jump to navigation

លោក ទិត្យ សុធា ត្រូវ​គេ​ចាក់​ថ្នាំ​ឆ្កួត 13/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , , , ,
trackback

សំណួរ​មួយ​តែងតែ​ផុស​ឡើង​ក្នុង​ចិត្ត​គឺ​ថា​ តើ​លោក ទិត្យ សុធា ជា​នរណា? រៀន​សូត្រ​ដល់​ណា?  និង ងើប​ឡើង​មក​ពី​ភក់​ច្រំ​ណា​ដែរ? ព្រោះ​​គ្រប់​​ពេល​ដែល​មាន​ព័ត៌មាន​ដែល​ប៉ះពាល់​​រដ្ឋាភិបាល​សព្វ​ថ្ងៃ ប៉ះ​ពាល់​ដល់​អ្នក​​ធំ​មាន​អំណាច​សព្វ​ថ្ងៃ​លោក ទិត្យ សុធា តែង​តែ​បញ្ចេញ​ចង្កូម​ ព្រួស​ទឹក​មាត់​ដាក់​​គេ​ភ្លាម ដោយ​មិន​គិត​ពិចារណា វិភាគ​រក​ហេតុផល​ ត្រឹមត្រូវ​នោះ​ទេ។

មាន​រឿង​ស្មោកគ្រោក​ជាច្រើន​កើត​ឡើង​ក្នុង​តុលាការ​ស្រុក​ខ្មែរ​ ធ្វើ​អោយ​ប្រជារាស្ត្រ​ស្រក់ ទឹកភ្នែក​ដោយសារ​តែ​តុលាការ​យក​ច្បាប់​ទ្រាប់​គូទ​អង្គុយ យក​លុយ​ទូល​លើ​ក្បាល សុខចិត្ត​លូន​ក្បាប​ អោន​សំពះ​ជន​ល្មើស តែ​យក​ជើង​ជាន់​ក​អ្នក​ទន់​ខ្សោយ។ ពេល​ដែល​គេ​គ្រប់​គ្នា​ស្រែក​ថា​ តុលាការ​ស្រុក​ខ្មែរ​គឺ​អញ្ចឹង ប្រៀប​គ្រាន់​តែ​ជា​កន្លែង​ដែល​ពួក​អ្នក​មាន​ផ្ទុក​ដាវ​អាជ្ញាសឹក​​សំរាប់​ពេល​ណា ​ដែលគេ​ចង់​កំលាច​ប្រជារាស្ត្រ​​ពួក​គេ​នឹង​ទៅ​យក​វា​មក​ចាត់​ការ តែ​ប៉ុណ្ណោះ “សំលាប់​យ៉ាង​ស្រប​ច្បាប់​” នេះ​ជា​ការ​ពិត​មួយ​ដែល​បាន​កើត​ឡើង និង កំពុង​បន្ត​​កើត​ឡើង​ក្នុង​ប្រទេស​កម្ពុជា។ តែ​ចំពោះ​លោក ទិត្យ សុធា វិញ​​ភ្នែក​របស់​គាត់​​ស្រវាំង និង ត្រូវ​គេ​ចាក់​ថ្នាំ​ឆ្កួត ហើយ​ស្រែក​យ៉ាង​លីលា​ថា “តុលាការ​ស្រុក​ខ្មែរ​ ឯករាជ​ យុត្តិធម៌ ត្រឹមត្រូវ”។

ហើយ​​នៅ​ពេល​ថ្មី​ៗ​នេះ​គេ​លើក​ឡើង​ពី​ករណី​របស់ តាត ម៉ារីណា ដែល​ត្រូវ​រងគ្រោះ​ថ្នាក់​ដោយសារ​ទឹក​អាស៊ីត​ ៥ លីត្រ​បំផ្លាញ​ខ្លួន​ប្រាណ​នាង​ស្ទើរ​តែ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​ ៥ ខែ​វិច្ឆិកា​ ឆ្នាំ​១៩៩៩ ពី​សំណាក់​ប្រពន្ធ​របស់​លោក ស្វាយ ស៊ីថា ដែល​ជា​បុរស​មាន​ឋានៈ​ខ្ពស់​​ម្នាក់​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន នោះ តែ​រហូត​មក​ដល់​ថ្ងៃ​នេះ​ស្ត្រី​ម្នាក់​​ដែល​មាន​ប្រាណ​ជា​មនុស្ស​ តែ​បេះដូង ថ្លើម ប្រមាត់ ជា​តិរច្ឆាន​ម្នាក់​នេះ​មិន​ដែល​មក​ដេក​គុក​សូម្បី​តែ​​មួយ​វិនាទី។

ទាក់​ទង​នឹង​បញ្ហា​របស់ តាត ម៉ារីណា នេះ​​អ្នក​ផលិត​ភាពយន្ត​ឯកសារ​គឺ​លោក Skye Fitzgerald ដែល​ធ្លាប់​ផលិត​ម្ដង​រួច​មក​ហើយ​គឺ​រឿង​មាន​ចំណង​ជើង​ថា Finding Face នោះ​អីឡូវ​ខាង​ Hollywood គេ​ចាប់​អារម្មណ៍​នឹង​រឿង​របស់​ តាត ម៉ារីណា គេ​ចង់​អោយ​ផលិត​រឿង​នេះ​ក្នុង​ស្រុក​ខ្មែរ​ ហើយ​មាន​តួ​ខ្មែរ​យើង​ជា​អ្នក​ដើរ​តួ លោក ទិត្យ សុធា បែរ​ជា​និយាយ​ថា៖

“ការ​ផលិត​ខ្សែ​ភាព​យន្ត​ណា​មួយ​ទាក់​ទង​ទៅ​នឹង​រឿង តាត ម៉ារីណា នេះ គួរ​គប្បី​អ្នក​និពន្ធ​យល់​ច្បាស់​អំពី​ដំណើរ​ការ​នៃ​ការ​អនុវត្ត​ច្បាប់ ជា​ពិសេស​អ្នក ដែល​ប្រព្រឹត្ត​បទ ល្មើស​ហ្នឹង គឺ​ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស​រួច​ទៅ​ហើយ។ ហើយ​តុលាការ​គេ​បាន​ចាត់​ការ​ទៅ​តាម​នីតិ​វិធី និង​ដំណើរ​ការ​ត្រឹម​ត្រូវ​ហើយ អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ក៏​បាន​ទទួល​នូវ​ទោស​ទណ្ឌ​នេះ​ផង​ដែរ។ ហើយ រហូត​មក​ទល់​ពេល​នេះ គឺ​រឿង​នេះ​បាន​បញ្ចប់​សព្វ​គ្រប់​រួច​បាត់​ទៅ​ហើយ។ នេះ​គឺ​ជា​ការ​លើក​ឡើង​នៃ​រឿង​ដែល​រលត់​ផុត​ទៅ ហើយ​បាទ”។

យើង​និយាយ​ភាសា​សាមញ្ញ​យើង​ថា “លោក ទិត្យ សុធា ឡែឡប់​មែន” ករណី​ទោស​មនុស្ស​ឃាត​បែប​នេះ​អាច​ផុត​កំណត់​ដែរ​​ បើ​អ្នក​ប្រព្រឹត្ត​មិន​ទាន់​បាន​មក​ទទួល​ទោស​នោះ​បន្តិច​ផង​ហ្នឹង? ការ​ដោះ​យក “វិចារណញ្ញាណ” ទៅ​ក្រវាត់​ចោល ហើយ​ចាក់​ថ្នាំ​ឆ្កួត​ជំនួស​វិញ​របស់​លោក ទិត្យ សុធា ការ​រុញ​ស៊ីក្លូ​​បញ្ចូល​ឡាន របស់​ពួក​អ្នក​ចេះ​ដឹង​ តែ​ធ្វើ​ល្ងង់​របស់​មនុស្ស​មួយ​ចំនួន​ធំ​ ការ​គាំទ្រ​នយោបាយ​ដ៏​អាក្រក់​​​​ដើម្បី​ប្រយោជន៍​ខ្លួន និង គ្រួសារ​ខ្លួន​ក្នុង​រដ្ឋាភិបាល​នេះ​ គឺ​ជា​ភាព​ចង្រៃ វឹកវរ​ ដល់​សង្គម​យ៉ាង​សំបើម។

“ម៉ារីណា អភ័ព្វ”

Related articles

មតិ»

1. Lydeth - 13/06/2011

ជារឿងធម្មតាទេសម្រាប់ស្រុកខ្មែរ ។ បើសរសើររដ្ឋាភិបាលមិនអីទេ តែបើរិះគន់វិញ ហេងស៊យគុកតែអញ្ចឹង ។ មើលលោក មឿង សុនជាគម្រូ ។
រដ្ឋាភិបាលនេះមិនបានទេ ពេលអង្គការ IRI សរសេរអ្វីអាក្រក់ពីខ្លួន រករឿងដេញគេមិនឲ្យ​នៅស្រុកខ្មែរ ដល់ពេលគេធ្វើ survey ឃើញថារដ្ឋាភិបាលធ្វើត្រូវ បែរជាលើកយកអង្គការនេះ​មកនិយាយឈ្មោះមិនដាច់សោះ ។ ទ្រាំទៅ ។

2. ហនុមាន - 13/06/2011

គេចាក់ថ្នាំអោយគាត់ក្លាយជាមនុស្សឆ្កួត ឬ គេចាក់ថ្នាំកុំអោយគាត់ឆ្កួតប្អូន? ហាស់ ហាស់ ចាក់អោយលោភ ហ៊ុន មហាច្រណែន សែន បាន ត្រូវ ! 😀

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 13/06/2011

បាទ​បង​ គេ​ចាក់​អោយ​គាត់​ឆ្កួត​លីលា លែង​ដឹងខុសត្រូវ ស្គាល់​តែ​ម្ចាស់​ខ្លួន​មួយ​ទេ។

4. ពត៌មានទូរស័ព្ទ - 13/06/2011

បើគាត់ជាអ្នកប្រត្តិកម្មរហ័ស ច្បាស់ជាគាត់ រៀនចប់ PHD ខាងប្រកែក ប្រឆាំង នេះបើគាត់មកគនះបក្សប្រឆាំងវិញ បានឡូយ

5. Kaps-In-Action - 14/06/2011

សិលធម៌ខ្មែរយើងធ្លាក់ចុះខ្លាំងណាស់ យើងគួរពិចារណា ថ្លឹងថ្លែងអោយបាន វែងឆ្ងាយ រឿងហ្នឹងវាទាក់ទងទៅលើការសិក្សាអបរំ ជាចម្បង ។ ការច្រណែននិន្ទា ឈ្នានិះគ្នា ជាបញ្ហាចម្បងសម្រាប់ខ្មែរ ហើយស្ត្រីភេទ ប្រហែលជា មានបញ្ហាខាងហ្នឹងច្រើនជាងគេ ។

6. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 14/06/2011

ទោះ​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​​ណា​ក៏​ដោយ​ការ​កាប់​សំលាប់​មនុស្ស​ជា​កំហុស វា​មិនត្រឹមត្រូវ ទោះ​តាម​ផ្លូវ​លោក ផ្លូវ​ធម៌​ក្តី។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: