jump to navigation

រឿង​ផ្ទាល់​ខ្លួន៖ បោះ​ជំហាន​ដើរ​កុំ​ងាក​ក្រោយ​ 17/06/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណេះដឹងទូទៅ, ទស្សនៈ, រឿង​ផ្ទាល់​ខ្លួន.
Tags: , , ,
trackback

នៅ​ក្នុង​ជីវិត​មនុស្ស​មាន​ពេល​ខ្លះ​​ ការ​សំរេច​ចិត្ត​គឺ​ជា​រឿង​នាំ​អោយ​យើង​តប់​ប្រមល់ ព្រោះ​ មិន​ដឹង​ជា​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច? មាន​ពេល​ខ្លះ​ការ​សំរេច​ចិត្ត​ប្រៀប​បាន​ដូច​ជា​យើង​ដើរ​វង្វេង​ព្រៃ ព្រោះ​យើង​មិន​ដឹង​ថា​ខាង​ណា​លិច​​ ខាង​ណា​កើត​? តាម​បទ​ពិសោធន៍​របស់​ខ្ញុំ បើ​យើង​នៅ​អាច​មាន​សមត្ថភាព​បន្តិច​បន្តួច​ក្នុង​ការ​គិត​ពិចារណា​គួរ​តែ​គិត តែ​បើ​យើង​ពិត​ជា​វង្វេង ស្លុង​តែ​ម្ដង អ្នក​ដាច់​ខាត​កុំ​អង្គុយ​សំកុក​​ឈ្ងោក​មុខ​​​ ដាច់​ខាត​យើង​ត្រូវ​តែ​បោះ​ជំហាន​ដើរ កុំ​ងាក​ក្រោយ​ទោះ​បី​ជា​លឺ​សំលេង​អ្វី​ក៏​ដោយ “ដើរ​ខុស​ប្រសើរ​ជាង​ អង្គុយ​ខុស ហើយ​ខុស​មួយ​ជីវិត”។ ស្ដាប់​ទៅ​ដូចជា​យើង​ជា​មនុស្ស​ឈាម​ត្រជាក់ គ្មាន​មនោសញ្ចេតនា ការ​អាណិតអាសូរ តែ​នេះ​​គឺ​ជា​ការ​សំរេច​ចិត្ត​របស់​យើង “Second place is the first loser” តើ​យើង​ត្រូវ​ស្ដាយ​របស់​ដែល​នៅ​ក្រោយ​ខ្នង​យើង​ទេ បើ​យើង​កំពុង​តែ​ដើរ​ទៅ​រក​របស់​មួយ​នៅ​ខាង​មុខ? ណ្ហើយ ស្តាយ​ក៏​ត្រូវ​តែ​ទៅ។

Related articles

មតិ»

1. ឌីយ៉ា - 17/06/2011

Second place is the first loser? ខ្ញុំអត់យល់ទេ!

2. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 17/06/2011

ខ្ញុំ​ចង់​និយាយ​ថា​ បើ​យើង​សំរេច​ចិត្ត​យក​អា​ទី​ពីរ អញ្ចឹង​ត្រូវ​បាត់​បង់​អា​ទី​មួយ​ហើយ អញ្ចឹង​កុំ​ទុក្ខ​សោក​ពេក​បើ​យើង​សំរេច​ចិត្ត​ថា​ទៅ​យក​អា​ទីពីរ​ហើយ​នោះ។

ឌីយ៉ា - 17/06/2011

ចឹងទេ!

3. Lovepeehs05 - 17/06/2011

រឿងដើរកុំអោយថយក្រោយ ជារឿងមួយគួរអោយចាប់អារម្មណ៍ ឪពុករបស់ខ្ញុំតែង លើករឿងនេះមកនិយាយប្រាប់ខ្ញុំ ហើយខ្ញុំក៏ធ្លាប់បានមើលរឿងនោះដែរ ជារឿងល្ខោន ភ្លេចចំណងជើងទៅហើយ តែមិនមែនជាការល្អទេ រឿងដើរបកក្រោយ ក្នុងរឿងនោះ ។ តែខ្ញុំតែងតែចង់មកមាតុភូមិខ្មែរជានិច្ច គឺផ្ទុយនឹងសំដីរបស់ឪពុក ហើយគាត់មិន សប្បាយចិត្តទេ គាត់រកមធ្យោបាយគ្រប់យ៉ាង ដើម្បីកុំអោយខ្ញុំបានមកនៅ មាតុភូមិ កំណើតរបស់ខ្លួន ខ្ញុំមិនបាននឹកឃើញថា ស្រុកខ្មែរគ្រោះថ្នាក់ដូច្នោះទេ ខ្ញុំនឹកឃើញថា ខ្ញុំមិនមានធ្វើអ្វីខុស ខ្ញុំជាអ្នកស្នេហាជាតិ ខ្ញុំជួយខ្មែរជួយជាតិ តើគេមកធ្វើអ្វីខ្ញុំ ? ខ្ញុំព្យាយាមរៀបចំភូមិគ្រឹះ តែឪពុកខ្ញុំមិនព្រមអោយធ្វើសោះ ហើយអ្នកជិតខាង ក៏មិនចង់អោយធ្វើដែរ សូម្បីតែមេឃុំ ដែលស្គាល់ជិតដិត ក៏មិនចង់អោយធ្វើដែរ តែខ្ញុំគិតឃើញថា ពួកគាត់ច្រណែនខ្ញុំវិញទេ មិនមែនរឿងអ្វីក្រៅពីហ្នឹងទេ ដោយទម្រង់ ការរៀបចំភូមិប្លែកពីគេ ដីមួយរយម៉ែត្របួនជ្រុង លើកកំពស់មួយម៉ែត្រ ជីកប្រឡាយ ជុំវិញ ដាក់ស្រះទឹកក្បែរទៅខាងមុខ ធ្វើជាសួនច្បារ ដោយនឹងដាំដំណាំផ្លែឈើ គ្រប់យ៉ាង នឹងដាំផ្កាគ្រប់យ៉ាងដែរ គឺលើកថ្នល់ជុំវិញ មានផ្លូវឡានចេញ ផ្លូវឡានចូល របងនិងខ្លោងទ្វាត្រឹមត្រូវ នឹងមានស្ពានឥន្ទនូឆ្លងប្រឡាយ នឹងដាក់ទូកអុំលេងតាម ប្រឡាយ ហើយនឹងដាក់ត្រីចិញ្ចឹមក្នុងប្រឡាយនោះទៀត មិនអោយធ្វើដូចជាហួសចិត្ត ពេក ! ។ល។

4. Long - 18/06/2011

ការសំរេចចិត្តពិតលំបាកណាស់! តែសំរេចចិត្តហើយ ដើរថយក្រោយមិនបាន​ជារៀង​រហូត! ដូចប្អូនសំរេចរៀនពេទ្យចឹង ទោះលំបាកយ៉ាងណា ក៍ត្រូវតែដើរទៅមុខ ហើយ​ក៍មិនដឹងថា​ផ្លូវខាងមុនមានឧបសគ្គអ្វីដែរ?!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 19/06/2011

ចូរ​ចាំ​ថា​គ្រប់​ទ្រឹស្តី​ទាំង​អស់​មិន​ត្រូវ​គ្រប់​កាលៈទេសៈ​នោះ​ទេ អញ្ចឹង​កុំ​អនុវត្ត​ទ្រឹស្តី​មួយ​លើង​គ្រប់​បញ្ហា!

5. Lovepeehs05 - 18/06/2011

កុំអោយដើរថយក្រោយនេះ មានន័យច្រើនយ៉ងណាស់ ខ្ញុំជាធម្មតានៅពេលចង់ដើរ ទៅកន្លែងដែលមិនសូវមានសុវត្ថិភាព ខ្ញូមមិនដែលប្រាប់គោលដៅ ទិសដៅប្រាប់គេទេ បើចេញទៅគឺទៅតែម្តង ហើយមិនងាកក្រោយទេ ទៅរហូតដល់គោលដៅ ទោះបីជា មានគេបបួលទៅណាក៏ដោយ ក៏មិនទៅដែរ ។ ដំណើរនេះបានជោគជ័យជាដរាប ។

មានថ្ងៃមួយខ្ញុំហៅប្អូនៗខ្ញុំអោយជូនខ្ញុំ ទៅលេងម្តុំកន្លែងអានុស្សាវរីយ៍ចាស់ ជំនាន់សម័យសង្គ្រាម គឺនៅទំនប់អូរដូនតា ដែលខ្ញុំធ្លាប់លើក កាលនៅជាលោកសង្ឃ សម័យខ្មែរក្រហម និងទៅមើលនៅក្បែរនោះដែរ គឺសមរភូមិដំបូងរបស់ខ្ញុំ វាយគ្នាទល់ នឹងរថក្រោះយួន ដែលបានដាក់ផ្សាយនៅប៉ុស្តខ្ញុំស្រាប់ គោលបំណងចង់ទៅរកគ្រាប់ M-79 មួយគ្រាប់ដែលខ្ញុំបាញ់មិនឆេះ ហើយកាច់ចោលក្បែរគល់រាំងមួយ ហើយចង់ទៅ មើលកន្លែងរថក្រោះយួន ដែលពួកខ្ញុំបាញ់ឆេះ តែភូមិសាស្រ្តទីនោះ មិនអំណោយ អោយ ដោយផ្លូវត្រង់នោះ អត់មានពីណាធ្វើដំណើរទេ បានន័យថាគេបិទ ចឹងពិបាកដើរ មើល ម្យ៉ាងខ្លាចមីនផង ហើយចង់ធ្វើដំណើរតាមផ្លូវលំហ្នឹង តម្រង់ទៅភូមិស្រែអន្ទាក់ ឆ្ពោះទៅភូមិសាលាក្រៅក្បែរក្រុងប៉ៃលិន ដើម្បីមើលកន្លែងសមរភូមិទាំងឡាយ ដែលបានវាយនាពេលនោះ តែមិនអាចទៅបានតាមផ្លូវចាស់ហ្នឹងទេ ។

អញ្ចឹងអោយប្អូនខ្ញូំ ជិះតាមផ្លូវរទេះហេតុៗ ឆ្ពោះបញ្ឆិតតម្រង់សំដៅទៅ ភូមិសាលាក្រៅ តែម្តង តែផ្លូវថ្មីដែលខ្ញុំមិនដែលស្គាល់ មិនដឹងជាផ្លូវនោះទៅណាពិតប្រាកដ តែយល់ ឃើញថាវាច្បាស់ជាទៅ ព្រុំដែនខ្មែរ-ថៃហើយ ។ តាមផ្លូវនោះស្ងាត់ច្រៀប អត់មាន មនុស្សធ្វើដំណើរទៅមកទេ គឺសុទ្ធតែព្រៃក្រាសក្មឹក តាមផ្លូវឃើញតែគេដាក់សញ្ញា ក្បាលខ្មោចជាហូរហែរតាមដងផ្លូវទាំងសងខាង ហើយឮសូរតែសត្វទទាយំ តឹកកាតត ក្តតាៗ តែខ្ញុំបកប្រាប់ប្អូនៗខ្ញុំថា វាសួរថាយើងទៅណា ! ហើយខ្ញុំក៏ធ្វើជាឆ្លើយថា ពួកយើងទៅសាលាក្រៅ ! ហើយយើងចេះតែធ្វើដំណើរទៅមុខ តែមិនហ៊ានងាកចេញពី ផ្លូវហើយក៏មិនហ៊ានបកក្រោយដែរ ខ្លាចគេស្ទាក់ចាំធ្វើបាប ។

លុះធ្វើដំណើរបន្តិចទៅ ជួបមនុស្សមួយក្រុម ជិះម៉ូតូដាក់សុទ្ធតែធុងសាំង គឺពួកគេ រត់ពន់ប្រេងសាំងមកពីព្រុំដែន ហើយមិនហ៊ានសួរគេទេ កុំអោយគេដឺងថាយើង មិនស្គាល់តំបន់នេះ ។ លុះធ្វើដំណើរទៅមុខ ប្រហែលជាមួយម៉ោង ទើបឮសូរគេកាប់ ឈើឬកាប់ចំការ ហើយឃើញមានផ្សែងភ្លើង គេដុតចំការ ទើបដឹងថាជិតដល់ផ្ទះគេ ហើយ ។ លុះដល់ភូមិមួយ ឃើញផ្ទះជាច្រើន តែមិនសូវឃើញមានមនុស្សទេ ក៏ចេះតែ បន្តរដំណើរទៅមុខទៀត ដោយយកផ្លូវណាដែលទៅទិសខាងលិច ហើយត្រូវឆ្លងស្ទឹង តែស្ពាននោះមិនអាចជិះម៉ូតូបានទេ ចឹងមានតែចុះដើរឆ្ងតាមទឹក អូសម៉ូតូកាត់ទឹក ។

លុះឆ្លងស្ទឹងផុត ចូលដល់ភូមិសាលាក្រៅហ្នឹងតែម្តង សប្បាយណាស់ចំគោលដៅ ហើយ តែអ្វីៗវាខុសប្លែកពីជំនាន់មុន មើលស្ទើរតែមិនស្គាល់ រកមើលអតីតសាលា រៀនចាស់ ដែលសម័យខ្មែរក្រហមគេ សួរចម្លើយខ្ញូំក៏អត់ឃើញ ចឹងក៏មិនបង្អង់យូរ ដែរសួរប្អូនរឿងសាំងម៉ូតូ ថាអត់អីទេនៅគ្រប់គ្រាន់នៅឡើយ ។ ធ្វើដំណើរលើថ្នល់ ទៅភាខាងជើងបន្តិចក៏ ឃើញទីស្នាក់ការទាហាន យោធពលភូមិភាគ ៥ កន្លែងទាំង អស់នោះធ្លាប់ជាទីស្នាក់ការរបស់ពួកខ្ញុំ ដែលដាក់ប្រចាំការពារព្រំដែន ជាទីស្នាក់ការ កងវរសេនាតូច ១០២ តាមផ្លូវឃើញមានគ្រួសារអាតីតយោធាជាច្រើន នៅអមផ្លូវ មើលទៅដូចធ្លាប់ស្គាល់ តែសួរទៅថាមិនស្គាល់ មិនមែនឈ្មោះហ្នឹងទេ មើលទៅមុខ រាងរៅគឺច្បាស់ណាស់ ជាអតីតមេកងអានុសេនាធំ នៅកង១០២ ។

លុះជិះបន្តរដំណើរបន្តិចមក ស្រាប់តែមានម៉ូតូពីគ្រឿងជិះតាមក្រោយ គេជិះអែប ហើយពួកខ្ញុំប្រុងប្រៀបជាស្រេច តែគេសួរសុំសាងពួកខ្ញុំ ប្រហែលជាគេស្មានថា ម៉ូតូឌុប ទើបគេសុំសាង ប្អូនខញុំប្រាប់ថា អត់ទេ ប្រហែលជាគេចង់ធ្វើអ្វីមួយ តែមិនអាចធ្វើកើត ពីព្រោះខ្ញុំមិនមែនធ្វើជាមនុស្សខ្លាច ហើយទីកន្លែងនេះជាទីកន្លែងរបស់ខ្ញូំ ។ បន្ទាប់មក ដល់កន្លែងគេយាមឆែកឆេរ គេរកលុយកាក់ តេខ្ញុំនិយាយសំនេះសំណាលគ្នា ពីរឿង ដែលខ្ញុំធ្លាប់ជាអតីតកងទ័ព ធ្លាប់វាយខ្លាំងនៅម្តុំនេះ ដូចជាបាញឆេះរថក្រោះជាដើម ដល់ចឹងពួកគេបែរជាគោរពខ្ញុំទៅវិញ មិនយកលុយកាក់ទេ ។

រួចហើយបន្តរដំណើរឆ្លងស្ពានមួយយ៉ាងខ្ពស់ កាលពីដើមអត់មានស្ពានទេ ត្រូវដើរឆ្លង ទឹក ទីនោះខ្ញុំហៅថាស្ពានភ្នំដោះក្រមុំ ហើយក៏បន្តរដំណើរ ទៅភូមិកំរៀង ភូមិនោះក៏ជា កន្លែងរបស់ខ្ញូមដែរ ចង់ដើរមើលភូមិនបន្តិចដែរ តែថ្ងាល្ងាចហើយ ក៏ចេញដំណើរ ទៅមុខទៀត គោលបំណងចង់ទៅស្នាក់នៅ ភូមិឡែម តែដល់ផ្លូវ បំបែកជាបួន ទៅឆ្វេង ទៅច្រកឡែម ទៅមុខទៅភុមិបឹងអន្លក់ ទៅស្តាំបកទៅ បវេលតែនៅឆ្ងាយ តែសម្រេចចិត្តបកក្រោយ ។ ថ្ងៃកាន់តែទាបហើយ ម៉ោង ៥ល្ងាចហើយ ចំណែកផ្លូវស្គាល់មិនច្បាស់ ចឹងអោយប្អូនចាក់សាំងបន្ថែម ឱ្យពេញ។

លើកនេះអត់មានអីត្រូវបង្អង់ទេ អោយប្អូនជិះយ៉ាងលឿន ហើយផ្លូវរលាក់ខ្លាំង ណាស់ ចម្លងាយក៏ឆ្ងាយប្រហែលជា ៥០ គីឡូម៉ែត្រ ផ្លុវស្ងាត់ មិនមានស្គាល់គេ នៅទីនោះ ហើយយប់ងងឹតទៀត បើឈប់សម្រាក ខ្លាចពួកជើងល្អតាម ឬស្ទាក់ធ្វើបាប អីយ៉ូយឈឺចង្កេះឈឺខ្នងណាស់ ពីព្រោះរលាក់ខ្លាំងពេក។ ម៉ោង ៧យប់បានដល់ស្ពានឆ្ងងស្ទឹង ទីនោះហើយដែលខ្ញុំបានចុះថតក្នុងទឹកស្ទឹង ដែលឈរក្នុងទឹកពាក់កណ្តាលភ្លៅ រូបថតធ្លាប់ដាក់ក្នុងក្រាវិតាលើកមុនដែរ តែមិនមែនថតនៅពេលជិះម៉ូតូហ្នឹងទេ ។

លុះសម្រាកញាំពងទាកូន ផឹកដូងខ្ចី ពត់ខ្លួប្រាណសម្រួលឥរិយាបថ ក៏បន្តរដំណើរ ទៅមុខទៀត ទំរាំដល់ទីកន្លែង ប្រើពេលជាងមួយម៉ោងទៀត ម៉ោង ១០យប់ទើប ដល់ ។ អីយ៉ូយរាងហើយ ដំណើរដែលមិនបានព្រាងទុក ហើយទៅហួសគោលដៅ បកក្រោយខ្លាចគ្រោះថ្នាក់ ចឹងចេះតែរុលទៅមុខ មិនអីទេ គ្រាន់តែពិបាក និងការ ព្រួយបារម្ភបន្តិច តែមិនមានគ្រោះថ្នាក់អ្វីទេ ។ចប់។៚


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: